ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រសួងពាណិជ្ជកម្ម​​ដាក់ឱ្យដំណើរការផ្លូវការនៃគេហទំព័រ សម្រាប់ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១”

ក្រសួងពាណិជ្ជកម្ម​​ដាក់ឱ្យដំណើរការផ្លូវការនៃគេហទំព័រ សម្រាប់ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន និងវិស័យឯកជនទាំង ក្នុងប្រទេស និងក្រៅប្រទេស ជ្រាបថា ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការគេហទំព័រផ្លូវការនៃ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (1st Asia-Europe Economic and Business Forum-AEEBF1)” (តំណរភ្ជាប់៖ https://aeebf.moc.gov.kh/) ដែលជាព្រឹត្តិការណ៍អមសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។ គេហទំព័រនៃវេទិកា AEEBF1 មានបង្ហាញជូនព័ត៌មានសំខាន់ៗដល់សាធារណជនរួមមាន៖ ព័ត៌មានទូទៅអំពីការរៀបចំនិងរបៀបវារៈនៃវេទិកា AEEBF1 ដៃគូសហការរៀបចំជាមួយក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំនិងក្រុមការងារនៃក្រសួងពាណិជ្ជកម្មទទួលរៀបចំវេទិកា និងការចុះឈ្មោះចូលរួមវេទិកាតាមប្រព័ន្ធអនឡាញ (Online Registration)។ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ក្រសួងពាណិជ្ជកម្ម ...
សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅ​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំតក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុតិធម៍សុំដាក់សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។ ២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុតិធមសុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៦នាក់ ( ៤នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩១នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ១៧៥នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៦នាក់ ( ៤នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩១នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ១៧៥នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩១នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), អ្នកជាសះស្បើយចំនួន ១៧៥នាក់ និងអ្នកស្លាប់ថ្មីចំនួន ៦នាក់ ( ៤នាក់ អត់បានចាក់វ៉ាក់សាំង ) ។
មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តពោធិ៍សាត់បន្ត​រកឃើញស្ថានីយ ដេប៉ូប្រេងឥន្ធនៈមិនមានភាពអនុលោមចំនួន ០៣ ក្នុងខេត្តពោធិ៍សាត់

មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តពោធិ៍សាត់បន្ត​រកឃើញស្ថានីយ ដេប៉ូប្រេងឥន្ធនៈមិនមានភាពអនុលោមចំនួន ០៣ ក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តពោធិ៍សាត់បន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ០៣ ទៀត ក្នុងចំណោម ០៨ ស្ថានីយ/ដេប៉ូ មិនមានភាពអនុលោមតាមច្បាប់ក្នុងស្រុកបាកាន និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់កាលពី​ថ្ងៃទី២៩ និង៣០ ខែតុលា ឆ្នាំ២០២១នេះនិងបានពិន័យទៅតាមនីតិវិធីនៃច្បាប់ផងដែរ។
នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានជាង ១០លាន រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ លេខរៀងទី១០លានគឺបានទៅលើអុំស្រី ឈ្មោះសុខ ផាត់ អាយុ ៨៩ឆ្នាំ រស់នៅភូមិ ទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលខ្ញុំសូមអបអរសាទរ។

នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានជាង ១០លាន រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ លេខរៀងទី១០លានគឺបានទៅលើអុំស្រី ឈ្មោះសុខ ផាត់ អាយុ ៨៩ឆ្នាំ រស់នៅភូមិ ទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលខ្ញុំសូមអបអរសាទរ។

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ មាន ១០០,០០១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,២២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបាន​អញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ។ ការប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើងនៅថ្ងៃនេះ គឺជាការបង្ហាញឱ្យឃើញនូវជោគជ័យដ៏ត្រជះត្រចង់របស់កម្ពុជាលើគោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​១៩​ផងដែរ។ កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ បានរងនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ជាបន្តបន្តាប់។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបើកសមរភូមិប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយជំងឺឆ្លងសាកលនេះ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។ គិតត្រឹមថ្ងៃ៣១ ខែតុលា ២០២១ កម...
កម្លាំងអាវុធហត្ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល

កម្លាំងអាវុធហត្ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ : លោក ទេព ហ៊ុយ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនបន្ទាប់ពីបានប្រើហិង្សា និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីពីរនាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការចំពោះជនល្មើសផ្សេងទៀត ដែលពាក់ព័ន្ធនៅក្នុងអំពើហិង្សា និងទារុណកម្មនេះថែមទៀតផង ពោលមិនលើកលែងឲ្យជាដាច់ខាត។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា អំពីការបើកការស៊ើបអង្កេតបឋម ដោយមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ លើករណីប្រើអំពើហិង្សាទៅលើក្មេងស្រី ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្តា លឱ្យរងរបួស ពេលបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៨នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង),រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១០៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២៣៤នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៨នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង),រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១០៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២៣៤នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១០៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), អ្នកជាសះស្បើយចំនួន ២៣៤នាក់ និងអ្នកស្លាប់ថ្មីចំនួន ៨នាក់ (​ ៥នាក់ អត់បានចាក់វ៉ាក់សាំង) ។
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៩៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៨៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,១០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...