ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កម្ពុជា-រុស្ស៊ី បាន​​ឯកភាពគ្នា ដោយ​ប្តេជ្ញាថា នឹង​​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

កម្ពុជា-រុស្ស៊ី បាន​​ឯកភាពគ្នា ដោយ​ប្តេជ្ញាថា នឹង​​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស បើកដំណើរការឡើងវិញ នូវគ្រប់វិស័យ រួមទាំងបានដាក់ចេញ យុទ្ធសាស្ត្រទេសចរវ៉ាក់សាំងនោះ លោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា បានប្រកាសគាំទ្រ នូវយុទ្ធសាស្រ្តនេះ ហើយនឹងរៀបចំឲ្យពលរដ្ឋ មកលេងកម្ពុជាក្នុងពេលឆាប់ៗនេះ ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានជួបពិភាក្សាគ្នា ដោយ​​​ភាគីទាំងពីរបានឯកភាព ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការ ទទួលស្វាគមន៍ទេសចររុស្ស៊ី ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ទេសចរវ៉ាក់សាំង របស់កម្ពុជាដូចជា៖ ទី១៖ រៀបចំឲ្យមានការមកចុះសិក្សាពិនិត្យ ដោយក្រុមហ៊ុនទេសចររុស្ស៊ី និងបណ្ដាញសារព័ត៌មានរុស្ស៊ី (Far Trip) នាពេលខាងមុខ ដើម្បីផ្សព្វផ្សាយការរៀបចំខ្ល...
អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍«បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេសហ្វីលីពីន»

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍«បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេសហ្វីលីពីន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖  លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ក្រោមប្រធានបទ «បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេសហ្វីលីពីន» តាមប្រព័ន្ធអនឡាញ MS Teamsនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា។ វគ្គបណ្តុះបណ្តាលខាងលើ ជាវគ្គបណ្តុះបណ្តាលជាស៊េរី ហើយត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. និងគណៈកម្មា​ធិការប្រកួតប្រជែងប្រទេសហ្វីលីពីន (PCC) ដែលប្រព្រឹត្តទៅចំនួន២លើក គឺលើកទី១ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ និងលើកទី២ នៅថ្ងៃទី៣ ខែ​វិច្ឆិកា ឆ្នាំ២០២១។ វគ្គបណ្តុះបណ្តាលនេះ នឹងដើរតួរយ៉ាងសំខាន់សម្រាប់ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការទទួលបានធាតុចូលបន្ថែម​សម្រាប់តាក់តែងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី «ការរួមបញ្ចូលគ្នានៃធុរកិច្ច»។ អគ្គនាយកដ្ឋាន ក.ប.ប. បានថ្លែងអំណរគុណដល់គណៈកម្មាធិ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៧នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង),រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៥នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៩៤នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៧នាក់ (៥នាក់អត់បានចាក់វ៉ាក់សាំង),រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៥នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៩៤នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៥នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), អ្នកជាសះស្បើយចំនួន ៩៤នាក់ និងអ្នកស្លាប់ថ្មីចំនួន ៧នាក់ ( ៥នាក់ អត់បានចាក់វ៉ាក់សាំង) ។
ប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន មក​​ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងជំរុញការវិនិយោគមកពីសហរដ្ឋអាម៉េរិកមក​កម្ពុជា​​

ប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន មក​​ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងជំរុញការវិនិយោគមកពីសហរដ្ឋអាម៉េរិកមក​កម្ពុជា​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម  ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋ អាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយ ឯកអគ្គរដ្ឋទូត មៃឃើល មីចាឡាក់ Amb. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ កាលពី​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាម៉េរិក។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានប្រចាំកម្ពុជា មន្ត្រីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា និងក្រុមហ៊ុនជាច្រើនទៀត រួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន FordMotor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Walmart ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុន Jhpiego ជាដើម។ លោក​​រដ្ឋមន្ត្រី បានលើកឡើងពីភាពជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប...
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,១១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,០២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ និងលើកុមារអាយុ ០៥ឆ្នាំ មាន ២២,៤៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់៕...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ​​ ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការងាររៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុប លើកទី១០ នៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ​​ ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការងាររៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុប លើកទី១០ នៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក​​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការងាររៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុប លើកទី១០ នៅកម្ពុជា ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា AKP...
 រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តឹករ៉េត កំរង ផ្តល់សុន្ទរកថាបើកនិងប្រកាសសម្ពោធដាក់ឱ្យដំណើរការ «កម្មវិធីប្រកួតភាពច្នៃប្រឌិត ស្តីពីការពន្លឿនអាជីវកម្មតាមបែបឌីជីថល និងពាណិជ្ជកម្មតាមបែបអេឡិចត្រូនិក»

 រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តឹករ៉េត កំរង ផ្តល់សុន្ទរកថាបើកនិងប្រកាសសម្ពោធដាក់ឱ្យដំណើរការ «កម្មវិធីប្រកួតភាពច្នៃប្រឌិត ស្តីពីការពន្លឿនអាជីវកម្មតាមបែបឌីជីថល និងពាណិជ្ជកម្មតាមបែបអេឡិចត្រូនិក»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(រាជធានីភ្នំពេញ)៖ នៅសៀលថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមផ្តល់សុន្ទរកថាបើក និងប្រកាសសម្ពោធដាក់ឱ្យដំណើរការ «កម្មវិធីប្រកួតភាពច្នៃប្រឌិត ស្តីពីការពន្លឿនអាជីវកម្មតាមបែបឌីជីថល និងពាណិជ្ជកម្មតាមបែបអេឡិចត្រូនិក» តាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១0៦ នាក់ ដែលជាតំណាងមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងសហគ្រិននានា។ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ UNDP Cambodia សហគ្រិនខែ្មរ និងសិក្ខាកាមទាំងអស់ ដែលបានអញ្ជើញចូលរួម និងមានសំណួរយ៉ាងសកម្ម។ រដ្ឋលេខាធិការ បានលើកបញ្ជាក់ពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបាន រួមមាន៖ ច្បាប់ស្ដីពីកិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីពាណិជ្ជកម្មតា...
មន្រ្តីស៊ើបអង្កេត ក.ប.ប.ចរកឃើញដេប៉ូប្រេងឥន្ធនៈ ០៦ ទីតាំងមិនមានភាពអនុលោម ក្នុងខេត្តកណ្ដាល និងខេត្តព្រៃវែង

មន្រ្តីស៊ើបអង្កេត ក.ប.ប.ចរកឃើញដេប៉ូប្រេងឥន្ធនៈ ០៦ ទីតាំងមិនមានភាពអនុលោម ក្នុងខេត្តកណ្ដាល និងខេត្តព្រៃវែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​​ មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកណ្ដាល និងខេត្តព្រៃវែងបានរកឃើញដេប៉ូប្រេងឥន្ធនៈ០៦កន្លែងកាលពី​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១​មិនមានភាពអនុលោម ក្នុងចំណោម ១១ ស្ថានីយ/ដេប៉ូ ខណៈចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចំពោះម្ចាស់ដេប៉ូត្រូវបានពិន័យទៅតាមច្បាប់ដែលមានចែង រួមនឹងការកែប្រែឱ្យបានត្រឹមត្រូវតាមច្បាប់ផងដែរ។...
ក្រសួងពាណិជ្ជកម្ម​​បង្ហាញ​តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងពាណិជ្ជកម្ម​​បង្ហាញ​តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងពាណិជ្ជកម្ម​​បង្ហាញ​តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយ​ខាងក្រោម​នេះជាសេចក្តីជូនដំណឹង​​៖សូនអា​ន
គ្រួសារអ្នកជំងឺស្លាប់នៅពេទ្យវិសាលសុខ រងចាំយុត្តិធម៌ជាងមួយឆ្នាំកន្លះ រីឯគណៈគ្រូពេទ្យនៅតែរកកំហុសមិនទាន់ឃើញ

គ្រួសារអ្នកជំងឺស្លាប់នៅពេទ្យវិសាលសុខ រងចាំយុត្តិធម៌ជាងមួយឆ្នាំកន្លះ រីឯគណៈគ្រូពេទ្យនៅតែរកកំហុសមិនទាន់ឃើញ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នាវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ថូ ប៊ុនឡុង អាយុ៤២ឆ្នាំ បាននាំភរិយារបស់ខ្លួន ចូលពិនិត្យជំងឺនៅក្លីនិកឯកជនឈ្មោះ មន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ ក្នុងរាជធានីភ្នំពេញ ដោយសារភរិយាលោកមានអាការៈមិនស្រួលខ្លួន ចំណែកក្រុមគ្រូពេទ្យវិញ បានអះអាងប្រាប់លោកម្តងហើយម្តងទៀតថា «អ្នកជំងឺគ្មានបញ្ហាអ្វីទេ អ្នកជំងឺមិនអីទេ និងគ្មានអាការៈធ្ងន់ធ្ងរទេ»។ អ្នកជំងឺឈ្មោះ កន ស្រីនាង បានស្លាប់នៅថ្ងៃបន្ទាប់ ក្នុងជន្មាយុ៣៧ឆ្នាំ បន្ទាប់បែកពពុះមាត់ និងសន្លប់បាត់ស្មារតី នៅក្នុងមន្ទីរពេទ្យឯកជនខាងលើនេះ ដែលស្ថិតនៅផ្ទះលេខ៨០ មហាវិថីព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបន្សល់ទុកកូនបីនាក់តូចៗ  កំព្រាម្តាយ។ ក្រុមគ្រួសារសពអ្នកស្រី កន ស្រីនាង បានប្តឹងចោទប្រកាន់ និងទារសំណងជំងឺចិត្តពីម្ចាស់ពហុព្យាបាល វិសាលសុខ និងក្រុមគ្រូពេទ្យបម្រើការទីនោះ ដោយដាក់កំហុសថា មិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និង...