ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋមន្រ្តីការបរទេសថៃអបអរសាទរជូនចំពោះ សម្តេចតេជោដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ នឹងជូនពរសម្ដេចដឹកនាំអាស៊ាន ទទួលបានជោគជ័យនៅឆ្នាំ២០២២ខាងមុខ

រដ្ឋមន្រ្តីការបរទេសថៃអបអរសាទរជូនចំពោះ សម្តេចតេជោដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ នឹងជូនពរសម្ដេចដឹកនាំអាស៊ាន ទទួលបានជោគជ័យនៅឆ្នាំ២០២២ខាងមុខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច ក្រកម្ពុជានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឲ្យឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោកឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជូនចំពោះសម្តេចតេជោ ហើយបានសម្ដែងការអបអរសាទរជូនចំពោះ សម្តេចតេជោដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ នឹងបានគោរពជូនពរសម្ដេចតេជោ ដឹកនាំអាស៊ាន ទទួលបានជោគជ័យនៅឆ្នាំ២០២២ខាងមុខ។ លោក ដន ប្រាម៉ាត់វីណៃ ក៏បានសំដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid-19បានយ៉ាងជោគជ័យ ជាពិសេស បានចាក់ស្រោចវ៉ាកសាំងជូនដល់ប្រជាជនកម្ពុជាបានជាង ៩០ភា គរយ។ ឧបនាយករដ្ឋមន្ត្រីក៏បានសំដែងនូវការអបអរសាទរផងដែរ ជូនចំពោះសម្តេច តេជោ ដែលបានអភិវឌ្ឍន៍កម្ពុជា...
សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់អេស្កាវ៉ាទ័រ ពីរគ្រឿង ដែលគាស់កកាយដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់

សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់អេស្កាវ៉ាទ័រ ពីរគ្រឿង ដែលគាស់កកាយដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់

នយោបាយ, ព័ត៌មានជាតិ
  ព្រះសីហនុ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផ្នែករដ្ឋបាលព្រៃឈើ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់រឹបយកគ្រឿងចក្រពីរគ្រឿង ដែលគាស់កកាយដីព្រៃភ្នំរបស់រដ្ឋ ដោយខុសច្បាប់។ ការចាប់រឹបអូសយកអេស្កាវ៉ាទ័រទាំងពីរនេះ នៅពេលធ្វើសកម្មភាពគាស់កកាយដីរដ្ឋ ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន ហើយក្រុមស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ ពើបប្រទះនៅចំណុចជើងភ្នំខាងក្រោយវត្តសំរុង ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថា ពេលក្រុមសមត្ថកិច្ចចុះទៅដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញអេស្កាវ៉ាទ័រពីរ គ្រឿង កំពុងគាស់កកាយដីព្រៃរបស់រដ្ឋ នៅជើងភ្នំលើទីតាំងផ្សេងគ្នា ប៉ុន្តែមុនពេលសមត្ថកិច្ចទៅដល់ អ្នកបើកបរក៏បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រពីរគ្រឿង។ លោកបានបញ្ជាក់ថា ចំពោះទីតាំងខាងលើ គឺជាដីជម្រាលភ្នំ ប្រសិនបើរងការគាស់...
ក្រសួងសុខាភិបាលឃើញអ្នកឆ្លងថ្មី 08 (PCR)នាក់ទៀតជាសះស្បើយ12 នាក់ និងស្លាប់ 03នាក់ (02នាក់មិនបានចាក់វ៉ាក់សាំង)

ក្រសួងសុខាភិបាលឃើញអ្នកឆ្លងថ្មី 08 (PCR)នាក់ទៀតជាសះស្បើយ12 នាក់ និងស្លាប់ 03នាក់ (02នាក់មិនបានចាក់វ៉ាក់សាំង)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាលឃើញអ្នកឆ្លងថ្មី 08 (PCR)នាក់ទៀតជាសះស្បើយ12 នាក់ និងស្លាប់ 03នាក់ (02នាក់ មិនបានចាក់វ៉ាក់សាំង) ករណីឆ្លងសហគមន៍08 នាក់អ្នកដំណើរពីបរទេសគ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អ្នកឆ្លងសរុប= 120,405នាក់ អ្នកជាសះស្បើយ= 116,771 នាក់ អ្នកស្លាប់= 3,001នាក់។
លោកផ្កាយ២ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានកាប់បំផ្លាញព្រៃលិចទឹកនិងទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ៦០០ហិកតា នៅតំបន់៣ ខេត្តបន្ទាយមានជ័យ

លោកផ្កាយ២ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានកាប់បំផ្លាញព្រៃលិចទឹកនិងទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ៦០០ហិកតា នៅតំបន់៣ ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង ចុះបង្រ្កាបបទល្មើសរំលោភទន្រ្ទានដីព្រៃលិចទឹកតំបន់បឹងទន្លេសាប បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានកាប់បំផ្លាញព្រៃលិចទឹកនិងទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ៦០០ហិកតា នៅតំបន់៣ ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ ភ្លន់ តារា អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្ត បន្ទាយមានជ័យបានប្រមូលយកដីចំនួន១៥០ហិកតានៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យសម្រាប់កងទ័ពបង្កបង្កើនផលនិងចិញ្ចឹមសត្វទៅលក់ឲ្យឈ្មួញជាបន្តបន្ទាប់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ ។...
BREAKING:ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុប​ចំនួន”៣,៥៣៧”​នាក់ ស្លាប់​៤១នាក់ និងឆ្លងក្នុងពន្ធនាគារ​១៨២​នាក់​យោង

BREAKING:ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុប​ចំនួន”៣,៥៣៧”​នាក់ ស្លាប់​៤១នាក់ និងឆ្លងក្នុងពន្ធនាគារ​១៨២​នាក់​យោង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
BREAKING:ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុប​ចំនួន"៣,៥៣៧"​នាក់ ស្លាប់​៤១នាក់ និងឆ្លងក្នុងពន្ធនាគារ​១៨២​នាក់​យោង តាមសេចក្តីរាយការណ៍របស់ក្រសួងសុខភាពសាធារណៈ​ថៃថ្ងៃទី ១៧ខែធ្នូឆ្នាំ​២០២១។
លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១

លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ ហើយខាងក្រោមនេះជាខ្លឹមសាររួម:
ជនសង្ស័យពីរនាក់បានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង

ជនសង្ស័យពីរនាក់បានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អ្នកនាំពា្យអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា បន្ទាប់ពីបានធ្វើការស្តាប់ចម្លើយ ឈ្មោះ ស៊ុំ សុជាតិ ភេទប្រុស អាយុ ៥១ឆ្នាំ និងឈ្មោះ កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងរួចមកអង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញ ថា ជនសង្ស័យទាំងពីរបានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។ ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបន្តនីតិវិធីច្បាប់។...
អាជ្ញាធរខេត្តព្រះសីហនុ បង្ខំបិទបនល្បែងរបស់ជនជាតិចិន មួយកន្លែងជាបណ្តោះអាសន្ន ក្រោយពីប្រពឹត្តិបទល្មើសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ

អាជ្ញាធរខេត្តព្រះសីហនុ បង្ខំបិទបនល្បែងរបស់ជនជាតិចិន មួយកន្លែងជាបណ្តោះអាសន្ន ក្រោយពីប្រពឹត្តិបទល្មើសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះផ្អាកជាបណ្តោះអាសន្ន នូវទីតាំងអាជីវកម្មកាស៊ីណូ មួយកន្លែងរបស់ជនជាតិចិន ក្រោយពីដឹងច្បាស់ថា បនល្បែងមួយនេះប្រពឹត្តិបទល្មើសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ។ បងល្បែង ត្រូវបានបង្ខំឲ្យបិទអាជីវកម្មនេះ ឈ្មោះ ទីងស៊ីង ស្ថិតនៅលើផ្លូវមិត្តភាព ក្រុមអី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យោងតាមអ្នកនាំពាក្យរបស់សាលា ខេត្តព្រះសីហនុ បានឲ្យដឹងថា ការផ្អាកបង្ខំឲ្យផ្អាកអាជីវកម្មាជាបណ្តោះអាសន្ន គឺបន្ទាប់ពីរកឃើញកាស៊ីណូនេះ បំពានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តនានាដែលកំពុងនៅជាធរមានឡើយ។ លោក ឃាង ភារម្យ អ្នកនាំពាក្យបានបញ្ជាក់ថា «យោងតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះមានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្...
ក្រុមហ៊ុនហ្វូហាយរបស់ជនជាតិចិន បន្តវាយបំផ្លាញ ដើម្បីបំពានយកដីពីពលរដ្ឋនៅព្រះសីហនុ ទៀតហើយ

ក្រុមហ៊ុនហ្វូហាយរបស់ជនជាតិចិន បន្តវាយបំផ្លាញ ដើម្បីបំពានយកដីពីពលរដ្ឋនៅព្រះសីហនុ ទៀតហើយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ប្រជាពលរដ្ឋជាង២០គ្រួសារ នៅក្នុងខេត្តព្រះសីហនុ ជាប់តំបន់ដី ដែលត្រូវអាជ្ញាធរបង្ក្រាបដោយហិង្សា កាលពីឆ្នាំ២០១៨ បានតវ៉ាសុំសិទ្ធិរស់នៅលើដីរបស់ខ្លួន។ ការតវ៉ានេះបានផ្ទុះឡើងក្នុងចំណោមប្រជាពលរដ្ឋរស់នៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃនេះ ពេលគ្រឿងចក្ររបស់ក្រុមហ៊ុនហ្វូហាយ តំណាងដោយបុរសជនជាតិខ្មែរ ដឹកនាំគ្រឿងចក្រ ទៅគស់កកាយបំផ្លាញផលដំណាំ និងរបងព្រំដីរបស់ពួកគាត់។ ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថា វាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ពួកគាត់ ដែលតំណាងក្រុមហ៊ុនធ្វើសកម្មភាពឈូឆាយ កាយកាប់បំផ្លាញផលដំណាំ និងព្រុំរបងរឹងមាំ ហើយគ្មានអាជ្ញាធរជួយទប់ស្កាត់ ដើម្បីរកដំណោះស្រាយឲ្យបានសមរម្យជាមុនសិន។ អ្នកស្រី សៀង ង៉ូវ អាយុ៦០ឆ្នាំ ដែលកំពុងរស់នៅអាស្រ័យផលលើដីរបស់គាត់ជិត១០ឆ្នាំកន្លងមកហើយ បាននិយាយថា សកម្មភាពរបស់ក្រុមហ៊ុនចង់បានដីរបស់គាត់ គឺជាទង្វើលោភលន់ហួសហេតុ ដោយមិនគិតពីផលប្រយោជន៍អ្នកដទៃ។ អ្នកស្...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះបាន​ និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ ២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។ ៣-សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥(IDP)។ ៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)៕...