ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អ្នកឧកញ៉ា គិត ម៉េង ប្រធានសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន បាន​​ដឹកនាំកិច្ចប្រជុំ​​ជាមួយនិងសហប្រធានក្រុមការងារទាំង ១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

អ្នកឧកញ៉ា គិត ម៉េង ប្រធានសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន បាន​​ដឹកនាំកិច្ចប្រជុំ​​ជាមួយនិងសហប្រធានក្រុមការងារទាំង ១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំសំណេះសំណាលរវាងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន ជាមួយនិងសហប្រធានក្រុមការងារទាំង ១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ធ្វើ​ឡើងកាលពី​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ អ្នកសម្របសម្រួលផ្នែកឯកជន និងវត្តមាន សហប្រធានក្រុមការងារបច្ចេកទេសផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និងសហប្រធានក្រុមការងារបច្ចេកទេសផ្នែកឯកជន នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជនផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីឲ្យសហប្រធានក្រុមការងារផ្នែកឯកជនទាំងអស់ធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលសកម្មភាពរបស់ក្រុមការងាររបស់ខ្លួន និងមានបទបង្ហាញសង្ខេបអំពីវឌ្ឍនភាព និងទិសដៅសកម...
សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោក ងួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ  ចំពោះមរណភាពរបស់ ឯកកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោក ងួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ចំពោះមរណភាពរបស់ ឯកកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោកជំទាវជំទាវ ចំពោះមរណភាពរបស់ ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា។
ក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំពន្លាជាតិចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ នៅទីក្រុងសៀងហៃ ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូអនឡាញ

ក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំពន្លាជាតិចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ នៅទីក្រុងសៀងហៃ ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូអនឡាញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក​​ ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូពាណិជ្ជ​កម្មកម្ពុជាកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ចូលរួមពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញ ក្នុងពិធីសម្ពោធ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៤ (The 4th China International Import Expo) និងវេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឈាវ (Hongqiao International Economic Forum)” ដែលរៀបចំឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន។ ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតពិភពលោកនេះ បានបើកសម្ពោធដោយមានការថ្លែងសុន្ទរកថា ដោយលោក​​ ស៊ី ជីនពីង ប្រធានាធិបតីនៃសា​ធារណរដ្ឋប្រជាមានិតចិន ប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្តង់ ប្រធានាធិបតីនៃសាធារណរដ្ឋហ្សាំប៊ៀ នា​យករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ អគ្គនាយិកានៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) អគ្គលេខាធិការនៃអង្គការ ...
កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាបានទទួលមរណៈភាពហើយ​​នៅវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា

កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាបានទទួលមរណៈភាពហើយ​​នៅវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណៈភាពនៅវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០​។ ២១។ ការបាត់បង់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជាដែលកន្លងមកធ្លាប់​បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។...
រដ្ឋលេខាធិការក្រសួងកាពារជាតិ​​ យន្ត មីន និងក្រុមគ្រួសារ សូមគោរព​បួងសួងដល់វត្ថុស័ក្តិសិទ្ធនិងប្រសិទ្ធពរជ័យបវរមហាប្រសើរជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រួសារ​ នាឱកាសខួបកំណើត ថ្ងៃទី០៥ វិច្ឆិកា ១៩៤៥ – ០៥ វិច្ឆិកា ២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន  និងភរិយា នៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២១នេះ​ បានផ្ញើសារ​​ សូមគោរពដឹងគុណ ចងចាំស្នាដៃនិងគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តមពេញមួយជីវិតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ដើម្បីជាតិ និងពលរដ្ឋកម្ពុជា ។ រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងសារថា «ក្នុងឱកាសនេះ ខ្ញុំបាទ  យន្ត មីន  សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ និងប្រសិទ្ធពរជ័យបវរមហាប្រសើរជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ​ នាឱកាសខួបកំណើត ថ្ងៃទី០៥ វិច្ឆិកា ១៩៤៥ - ០៥ វិច្ឆិកា ២០២១»។ សូមលំឱនកាយគោរពជូន នូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងគម្រប់ខួប៧៦ ឈានចូល៧៧ឆ្នាំ សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានអាយុយឺនយូរ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៥នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៨នាក់ (លទ្ធផលបញ្ជាក់ដោយPCR), ជាសះស្បើយ ៨២នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៥នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៨នាក់ (លទ្ធផលបញ្ជាក់ដោយPCR), ជាសះស្បើយ ៨២នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៨នាក់ (លទ្ធផលបញ្ជាក់ដោយPCR), អ្នកជាសះស្បើយចំនួន ៨២នាក់ និងអ្នកស្លាប់ថ្មីចំនួន ៥នាក់ (៣នាក់ អត់បានចាក់វ៉ាក់សាំង) ។
ក្រសួងកសិកម្ម​​បង្ហាញ​​លទ្ធផលនៃការនាំចេញកសិផលក្រៅពីអង្កររបស់កម្ពុជាក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិឆ្ឆិកា ឆ្នាំ២០២១

ក្រសួងកសិកម្ម​​បង្ហាញ​​លទ្ធផលនៃការនាំចេញកសិផលក្រៅពីអង្កររបស់កម្ពុជាក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិឆ្ឆិកា ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម នៅល្ងាចថ្ងៃទី០១ ខែវិឆ្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិឆ្ឆិកា ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៤១ ៦៧១,២០ តោន ទៅកាន់ទិសដៅ ១០ ប្រទេស ដែលក្នុងនេះ មានផលិតផលដែលបាននាំចេញច្រើនជាងគេគឺ៖ ១. ស្រូវ មានចំនួន ១៦ ០០០,០០ តោន ទៅកាន់ប្រទេសវៀតណាម ២. ដំឡូងបីស្រស់មានចំនួន ១១ ២៥០,០០ តោន ទៅកាន់ប្រទេសវៀតណាម និងថៃ ៣. ផ្លែស្វាយស្រស់មានចំនួន ៣ ៥៧០,៥៨ តោន ទៅកាន់ប្រទេសវៀតណាម ចិន និងថៃ ៤. ផ្លែចេកស្រស់មានចំនួន ៣ ៥៣២,៩៦ តោន ទៅកាន់ប្រទេសចិន ៥. សណ្តែកសៀងមានចំនួន ២ ៥០០, ០០ តោន ទៅកាន់ប្រទេសវៀតណាម ។ ដោយឡែកចំពោះផលិតផលកសិកម្មដែលពាណិជ្ជករបានលើកសំណើធ្វើការនាំចេញក្នុងរយៈពេលមួយថ្ងៃដ៏ទៃទៀត ខ្ញុំសូមជូនភ្ជាប់មកជាមួយនៅក្នុងតារាងខាងក្រោម៖...
ដេប៉ូប្រេងឥន្ធនៈមិនអនុលោមចំនួន ២ ត្រូវបានមន្ត្រីជំនាញធ្វើការពិន័យអន្តរការណ៍ក្នុងខេត្តព្រៃវែង និងខេត្តរតនគិរី

ដេប៉ូប្រេងឥន្ធនៈមិនអនុលោមចំនួន ២ ត្រូវបានមន្ត្រីជំនាញធ្វើការពិន័យអន្តរការណ៍ក្នុងខេត្តព្រៃវែង និងខេត្តរតនគិរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ មន្ត្រី ក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាពនៃស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ១១ ដែលស្ថិតក្នុងខេត្តព្រៃវែង និងខេត្តរតនគិរី នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ការចុះត្រួតពិនិត្យនេះ គឺសំដៅទប់ស្កាត់ឱ្យបាននូវការប្រកបអាជីវកម្មមិនសុចរិតតាមបណ្ដាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ។ ក្រោយពីបានត្រួតពិនិត្យ មន្ត្រីជំនាញក៏បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ២។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.​ប.​ប​. បានធ្វើការពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ដេប៉ូឱ្យបញ្ឈប់ការប្រកបអាជីវក្មមិនសុចរិត៕...
លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់​ប្រជាពលរដ្ឋនិង​រៀបចំពិធី​​ជួបសំណេះសំណាល សួរសុខទុក្ខជាមួយមន្រ្តីគណះបក្សប្រជាជន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់​ប្រជាពលរដ្ឋនិង​រៀបចំពិធី​​ជួបសំណេះសំណាល សួរសុខទុក្ខជាមួយមន្រ្តីគណះបក្សប្រជាជន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោក​​ឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅ​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បាននាំមកនូវអំណោយរបស់​​សម្តេចតេជោ និង សម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដេម្បីជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយមន្រ្តីគណះបក្សប្រជាជន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ លោកឧកញ៉ា បានថ្លែងថា ថ្ងៃនេះក្នុងនាមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យើងខ្ញុំសូម រំលឹកថា ក្នុងនាម​យើងជាអ្នក​បម្រើ​ប្រជាពរដ្ឋយើងត្រូវព្យាយាមដោះស្រាយបញ្ហានៅមូល​ដ្ឋាន​ដែល​បាន​កើត​ឡើង ហើយ​​បើសិន​ជាប្រជាជន​យើង​ជួប​បញ្ហាផ្ទាល់​​ ដូចជាករណីវិវាទរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ តួនាទីមេភូមិន មេឃុំ ​​​ត្រូវតែដោះស្រាយ​ជូនពួកគាត់ ដោយឈលើ​មូលដ្ឋាន​ឈ្នះៗ ទាំងអស់គ្នា ដើម្បីសេចក្តីសុខរបស់​ប្រជាពលរដ្ឋយើងទាំងអស់គ្នា។ លើសពីនេះលោកឧកញ៉ា ឡូវ ហ៊ឹង បាន​មានប្រសាសន៍នាំយក​នូវ​​ការ​ផ្តាំផ្ញើ​ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ...
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,១៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០២,៤៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ និងលើកុមារអាយុ ០៥ឆ្នាំ មាន ៤៤,៩៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់៕...