ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ប្រទេសឡាវបន្តបិទខ្ទប់១៥ថ្ងៃថែមទៀត ទប់ស្កាត់កូវីដ១៩

ប្រទេសឡាវបន្តបិទខ្ទប់១៥ថ្ងៃថែមទៀត ទប់ស្កាត់កូវីដ១៩

ព័ត៌មានជាតិ
ភ្នំពេញ៖ រដ្ឋាភិបាលឡាវបានសម្រេចបន្តអនុវត្តន៍វិធានការបិទខ្ទប់ប្រទេសបន្ថែម១៥ថ្ងៃទៀត ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ និងបន្ធូរបន្ថយវិធានការមួយចំនួន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ដោយស្ថានភាពជំងឺកូវីដ-១៩ នៅរដ្ឋធានីវៀងចន្ទន៍ បានថយចុះជាលំដាប់ ដោយឡែកនៅតាមបណ្តាខេត្តមួយចំនួន នៅតែបន្តរកឃើញការឆ្លងក្នុងសហគមន៍ រដ្ឋាភិបាលឡាវបានបន្តអនុវត្តន៍វិធានការគ្រប់គ្រង ការពារ ការរាលដាលជំងឺកូវីដ-១៩ បន្ថែម ១៥ថ្ងៃទៀត ៕...
បញ្ហាសមុទ្រ ចិនខាងត្បូង និងសមុទ្ទចិនខាងកើត!

បញ្ហាសមុទ្រ ចិនខាងត្បូង និងសមុទ្ទចិនខាងកើត!

ព័ត៌មានជាតិ
ភ្នំពេញ៖ក្នុងសង្គ្រាមលោកទី២ និងមុនសង្គ្រាមលោកលេីកទី១, សង្គ្រាមរវាងចិន-ជប៉ុនមាន២លើកធំៗ ដែលក្នុងនោះ ជប៉ុនបានកាន់កាប់ឧបទ្វីបកូរ៉េ, កោះតៃវ៉ាន់, កោះប៉េងហ៊ូ(Penghu), ម៉ាន់ជូរី(Manchuria), ហឹបេ(HEBEI) សមុទ្ទលឿង និងបណ្តាញឧបទ្វីបលាវដុង។ល។ ក្នុងពេលសង្គ្រាមទាំង២លើក និងកំឡុងពេលដែលខ្លួនឈ្នះកាន់កាប់ ជប៉ុនបានកាប់សម្លាប់ ឆក់ប្លន់ និង ចាប់ស្ត្រីចិននិងកូរ៉េឲ្យកងទ័ពរំលោភយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងបំផុត។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុកលោក សយ សុភាព ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ  ។ ការឈឺចាប់នៅតែបន្ត ទោះជាជប៉ុនចាញ់សង្គ្រាម ក៏ដោយ មេទ័ពសំខាន់ៗនិងកងទ័ពដែលបានប្រព្រឹត្តិក្នុងកំឡុងសង្គ្រាម ពិសេសនៅចិននិងកូរ៉េ បានត្រូវថែរក្សាក្នុងព្រះវិហារយ៉ាស៊ូគូនី ទុកសម្រាប់គោរពបូជា ដែលគេសង្កេតឃើញយ៉ាងហោចណាស់ ក៏នាយករដ្ឋមន្ត្រីជប៉ុន២នាក់រួចមកហើយចូលទៅគោរពបូជា ដែលធ្វើឲ្យមានការតវ៉ាយ៉ាងខ្លាំងពីរដ្ឋាភិបាលចិននិងកូរ៉េ។ ការបន្តកាន់កាប...
ក្រសួងសុខាភិបាលកម្ពុជាកូវីដ១៩បន្តរកឃើញអ្នកឆ្លងថ្មី៨១១នាក់ ជា៧៩៨នាក់ និងស្លាប់២០នាក់

ក្រសួងសុខាភិបាលកម្ពុជាកូវីដ១៩បន្តរកឃើញអ្នកឆ្លងថ្មី៨១១នាក់ ជា៧៩៨នាក់ និងស្លាប់២០នាក់

ជំងឺកូវីដ១៩
ភ្នំពេញ ៖នៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨១១នាក់ទៀត ជាសះស្បើយចំនួន៧៩៨នាក់ និងស្លាប់ចំនួន២០នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៥១១នាក់ និងអ្នកដំណើរពីបរទេសចំនួន៣០០នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៧០៤១៩ នាក់ និងអ្នកជាសះស្បើយចំនួន៦២៥៧៧នាក់ និងអ្នកស្លាប់ចំនួន១១៨៨នាក់៕...
ប៉ាឡេស្ទីន អំពាវនាវឲ្យក្រុមហ៊ុនអឺរ៉ុប ឈប់ធ្វើពាណិជ្ជកម្មជាមួយអ៊ីស្រាអែល លើទឹកដីរបស់ខ្លួន

ប៉ាឡេស្ទីន អំពាវនាវឲ្យក្រុមហ៊ុនអឺរ៉ុប ឈប់ធ្វើពាណិជ្ជកម្មជាមួយអ៊ីស្រាអែល លើទឹកដីរបស់ខ្លួន

ព័ត៌មានអន្តរជាតិ
រ៉ាម៉ាឡា៖ គណបក្សប៉ាឡេស្ទីនរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប៉ាឡេស្ទីន បានអំពាវនាវដល់រដ្ឋាភិបាលអឺរ៉ុបហាមឃាត់ក្រុមហ៊ុនរបស់ពួកគេ ពីការធ្វើពាណិជ្ជកម្មជាមួយការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “វាដល់ពេលដែលរដ្ឋាភិបាលអឺរ៉ុប អនុវត្តច្បាប់អន្តរជាតិ ស្តីពីការបញ្ឈប់រាល់ការធ្វើជំនួញគ្រប់ប្រភេទជាមួយការតាំងទីលំនៅរបស់អ៊ីស្រាអែល ដែលបានសាងសង់លើទឹកដីដែលប៉ាឡេស្ទីន កាន់កាប់” ។ ក្រុមហ៊ុនផលិតការ៉េម Ben & Jerry’s ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងឈប់លក់ការ៉េមនៅក្នុងការតាំងទីលំនៅនានា នៅតំបន់វេសប៊ែង ដែលកាន់កាប់ដោយអ៊ីស្រាអែល និងបានបញ្ចូលតំបន់យេរ៉ូសាឡឹមខាងកើត។ អ៊ីស្រាអែល បានកាន់កាប់តំបន់វេសប៊ែង និងយេរ៉ូសាឡឹមខាងកើត ក្នុងសង្គ្រាមមជ្ឈឹមបូព៌ា ឆ្នា...
រកឃើញអ្នកឆ្លង កូវីដ១៩ រដ្ឋបាលខេត្តកំពង់ធំថ្មី ៤៤នាក់ និងជាសះស្បើយ ២៥នាក់

រកឃើញអ្នកឆ្លង កូវីដ១៩ រដ្ឋបាលខេត្តកំពង់ធំថ្មី ៤៤នាក់ និងជាសះស្បើយ ២៥នាក់

ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមាន ជំងឺកូវីដ១៩​ចំនួន៤៤នាក់ថ្មី ខណៈមានករណី ជាសះស្បើយ២៥នាក់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១.៥៣៣នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ១.០២៥នាក់ និងកំពុងសម្រាកព្យាបាល ៤៧៧នាក់ ស្លាប់៣១នាក់ គិតត្រឹមថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១៕...
ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី លោក កែវ មុនីរតន៍ ត្រូវចាប់ខ្លួនរឿងចេញសែកស្អុយជិត ៥០ម៉ឺនដុល្លារ

ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី លោក កែវ មុនីរតន៍ ត្រូវចាប់ខ្លួនរឿងចេញសែកស្អុយជិត ៥០ម៉ឺនដុល្លារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី  ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនជាលើកទី៣ពាក់ព័ន្ធករណីចេញសែកស្អុយ។ ព័ត៌មានពៅសមត្ថកិច្ច បង្ហាញថា ការឃាត់ខ្លួនលោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធីធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ ជនត្រូវចោទឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅផ្ទះលេខ៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យបើការស៊ើបសួរ និងសម្រេចចោទប្រកាន់បញ្ជូនរឿងឲ្យស៊ើបសួរ តាមដីកាលេខ១២៥៥ អ.យ.ឋ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ យោងតាមប្រភពពីសមត្ថកិច្ច បានបង្ហើបថា បុគ្គលឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េម...
រដ្ឋបាលខេត្តតាកែវ រកឃើញអ្នកឆ្លងកូវីដថ្មី ១០៦នាក់ទៀត និងជាសះស្បើយ ៥៤នាក់

រដ្ឋបាលខេត្តតាកែវ រកឃើញអ្នកឆ្លងកូវីដថ្មី ១០៦នាក់ទៀត និងជាសះស្បើយ ៥៤នាក់

ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន១០៦នាក់​ ថ្មី ខណៈមានករណីជាសះស្បើយ៥៤នាក់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១​  អ្នកឆ្លងសរុប = ៤ ២២៨ នាក់  អ្នកជាសះស្បើយ =២ ​៦៨០ នាក់ អ្នកស្លាប់ = ៦៨ នាក់៕  ...
រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩៨នាក់

រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩៨នាក់

ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយ ចំនួន១២០នាក់ និងស្លាប់ចំនួន ៤នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣១៧នាក់ បានព្យាបាលជាសះស្បើយចំនួន ១៤៩៦នាក់ ស្លាប់៣១នាក់ និង១៧៩០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកគិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។...
រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ៣៦នាក់

រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ៣៦នាក់

ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ៣៨នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។ គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១,៤៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,០០០នាក់ និងកំពុងសម្រាកព្យាបាល៤៥៨នាក់ ស្លាប់៣១នាក់៕  ...
លោក សយ សុភាព ៖ ពលរដ្ឋខ្មែរនៅក្រៅប្រទេស កុំចាញ់បោក ការអំពាវនាវ បោកប្រាស់ របស់ សម រង្ស៊ី ឲ្យបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិ

លោក សយ សុភាព ៖ ពលរដ្ឋខ្មែរនៅក្រៅប្រទេស កុំចាញ់បោក ការអំពាវនាវ បោកប្រាស់ របស់ សម រង្ស៊ី ឲ្យបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិ

ព័ត៌មានជាតិ
ភ្នំពេញ ៖ លោក សយ សុភាព បានផ្ញើសារទៅដល់ពលរដ្ឋក៏ដូចជាពលករខ្មែរ នៅក្រៅប្រទេសថា កុំចាញ់បោកការអំពាវនាវបោកប្រាស់របស់លោក សម រង្ស៊ីដែលបានអំពាវនាវឲ្យចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ឲ្យដូចទៅនឹងប្រទេសភូមា ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ១៧ កក្កដា លោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា ចាប់ផ្តើមគិតគូរបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅកម្ពុជា ដោយយកតាមគំរូប្រទេសភូមា ដើម្បីទាមទារឲ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រគល់អំណាចជូនពលរដ្ឋ ។ ដោយឃើញការអំពាវនាវរបស់លោកសម រង្ស៊ីបែបនេះ នាថ្ងៃ២០ កក្កដា នេះលោក សយ សុភាពបានលើកឡើងថា ការពិតនៅពេលអតីតមេដឹកនាំបក្សប្រឆាំង អំពាវនាវឲ្យមានរដ្ឋាភិបាលរួបរួមជាតិ នៅកម្ពុជាដែលយកលំនាំតាមក្រុមប្រឆាំងនៅភូមានេះ ចាត់ទុកជា ទង្វើខុសច្បាប់ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញទាំងស្រុង។ លោកថា សាធារណជនត្រូវយល់ថា នេះហើយភូមិសាស្ត្រនយោបាយ និងមហិច្ឆតានយោបាយរបស់មហាអំ...