ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋបាលខេត្តកំពង់ចាម រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦៧នាក់ ជាសះស្បើយ ៣៨នាក់ និងស្លាប់ ០៤នាក់ទៀត

រដ្ឋបាលខេត្តកំពង់ចាម រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦៧នាក់ ជាសះស្បើយ ៣៨នាក់ និងស្លាប់ ០៤នាក់ទៀត

ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញកូវីដ-១៩ ថ្មី៦៧នាក់ ជាសះស្បើយ៣៨នាក់ និងស្លាប់០៤នាក់ នៅថ្ងែទី២២ ខែកកដ្កា ឆ្នាំ២០២១។ ករណីរកឃើញកូវីដ-១៩ ចំនួន៦៧នាក់ ក្នុងនោះរួមមាន -ស្រុកកងមាស ចំនួន០៥នាក់ -ស្រុកកោះសូទិន ចំនួន០២នាក់-ស្រុកកំពង់សៀម ចំនួន១២នាក់-ក្រុងកំពង់ចាម ចំនួន ០៨នាក់-ស្រុកចំការលើ ចំនួន០៧នាក់-ស្រុកជើងព្រៃចំនួន ០៥នាក់-ស្រុកបាធាយចំនួន០៣នាក់​-ស្រុកព្រៃឈរចំនួន០៩នាក់ -ស្រុកស្ទឹងត្រង់​ ចំនួន១៣នាន់ -ស្រុកស្រីសន្ធរចំនួន០១នាក់-មកពីខេត្តក្បូងឃ្មុំចំនួន០២នាក់។ គិតត្រឹមនៅថ្ងែទី២២ ខែកកដ្កាឆ្នាំ២០២១​ ខេត្តកំពង់ចាមអំពីករណីជាសះស្បើយចំនួនសរុបចំនួន២.៥៥៤នាក់៕...
ក្រសួងសុខាភិបាលកម្ពុជាកូវីដ១៩បន្តរកឃើញអ្នកឆ្លងថ្មី    ៨២៥នាក់ ជា៨៩៧នាក់ និងស្លាប់ ៣៤នាក់

ក្រសួងសុខាភិបាលកម្ពុជាកូវីដ១៩បន្តរកឃើញអ្នកឆ្លងថ្មី    ៨២៥នាក់ ជា៨៩៧នាក់ និងស្លាប់ ៣៤នាក់

ជំងឺកូវីដ១៩
ភ្នំពេញ ៖នៅថ្ងៃទី ២២ខែកក្កដា ឆ្នាំ ២០២១  ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨២៥នាក់ ទៀត ជាសះស្បើយចំនួន៨៩៧នាក់ និងស្លាប់ចំនួន៣៤នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤៩០នាក់ និងអ្នកដំណើរពីបរទេសចំនួន៣៣៥នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៧១២៤៤នាក់ និងអ្នកជាសះស្បើយចំនួន​​​​ ៦៣៤៧៤នាក់ និងអ្នកស្លាប់ចំនួន១២២២នាក់៕...
ក្រសួងសុខាភិបាលចេញប្រកាសព័ត៌មានរបស់ ដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា

ក្រសួងសុខាភិបាលចេញប្រកាសព័ត៌មានរបស់ ដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា

ព័ត៌មានជាតិ
  ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរជាតិ និងអន្តរជាតិ៕
រដ្ឋបាលខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ៥៦នាក់ ជាសះស្បើយ២៧នាក់ និងស្លាប់ម្នាក់

រដ្ឋបាលខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ៥៦នាក់ ជាសះស្បើយ២៧នាក់ និងស្លាប់ម្នាក់

ជំងឺកូវីដ១៩
ភ្នំពេញ៖បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៥៦នាក់ ជាសះស្បើយចំនួន ២៧នាក់ និងស្លាប់ម្នាក់ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
 រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី៣២នាក់ ជាសះស្បើយម្នាក់ និងស្លាប់២នាក់

 រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី៣២នាក់ ជាសះស្បើយម្នាក់ និងស្លាប់២នាក់

ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣២នាក់ថ្មី ខណៈមានករណីជាសះស្បើយម្នាក់ និងស្លាប់២នាក់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ។ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៥៦៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.០២៦នាក់ និងកំពុងសម្រាកព្យាបាល៥០៦នាក់ ស្លាប់៣៣នាក់គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ៕...
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពត់ផែស្វយ័តខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំស្ដីពីផែនការអភិវឌ្ឍន៍និងទិសដៅអនាគត

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពត់ផែស្វយ័តខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំស្ដីពីផែនការអភិវឌ្ឍន៍និងទិសដៅអនាគត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តខេត្តព្រះសីហនុ លូ គឹមឈន់ នៅថ្ងៃទី ២២ខែ កក្តដានេះ បានដឹកនាំកិច្ចប្រជុំស្ដីពី ផែនការអភិវឌ្ឍន៍ និងទិសដៅអនាគត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកនាយក លោកស្រីនាយិកា លោក-លោកស្រី នាយករង គ្រប់នាយកដ្ឋាន ។...
ក្រសួងប្រៃសណីយ៍ប្រកាសព័ត៌មានស្តីពីការចាត់វិធានការចំពោះជនឆ្លៀតឱកាសយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ទៅធ្វើអាជីវកម្មបន្ត

ក្រសួងប្រៃសណីយ៍ប្រកាសព័ត៌មានស្តីពីការចាត់វិធានការចំពោះជនឆ្លៀតឱកាសយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ទៅធ្វើអាជីវកម្មបន្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសា ធារណជនមេត្តាជ្រាបថា កន្លងមក ក្រសួងបានចាត់វិធានការជាបន្តបន្ទាប់ចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះអាចទិញបានតែក្នុងគោលដៅប្រើប្រាស់ប៉ុណ្ណោះ។ ជាក់ស្តែង ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ ហើយបានចុះទៅចាត់វិធានការភ្លាមៗនៅទីតាំងចំនួន ៥ និងរឹបអូសបានឧបករណ៍តេស្តចំនួន ៤.២៥០គ្រឿង ដែលឧបករណ៍តេស្តទាំងនោះបានបញ្ជាទិញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ការទិញឧបករណ៍តេស្តពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍យកទៅធ្វើអាជីវកម្មបន្តនេះ ពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែបែរជានាំឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ស្របពេលដែលកំពុងជួបការលំបាកពីជំងឺកូវីដ-១៩។ បច្ចុប្បន្ន ក្រសួងកំពុងបន្តនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយក្នុងតម្លៃដើមត្រឹមតែ ៣,៧ដុល្លារ...
«ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូន ឯកឧត្តម Xi JinPing»

«ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូន ឯកឧត្តម Xi JinPing»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
«ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូន ឯកឧត្តម Xi JinPing» ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងសំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជវង្សានុវង្សកម្ពុជា និងប្រជាជាតិកម្ពុជាទាំងមូល ជូនចំពោះ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធរណរដ្ឋប្រជាមានិតចិន ចំពោះការទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្ត Henan ដែលបានបណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាជន ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ផលប៉ះពាល់ជាច្រើន ។...
អាល់កុលមានសារធាតុមេតាណុលចំនួន ១០០លីត្រ និងទំនិញខូចគុណភាពចំនួន ១៥គីឡូក្រាម ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀងដកបានភ្លាមៗ

អាល់កុលមានសារធាតុមេតាណុលចំនួន ១០០លីត្រ និងទំនិញខូចគុណភាពចំនួន ១៥គីឡូក្រាម ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀងដកបានភ្លាមៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តស្វាយរៀង)៖មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀង បានចុះត្រួតពិនិត្យទំនិញនៅទីតាំង ម៉ាត ផ្ទះលក់ទំនិញ ដែលស្ថិតក្នុងក្រុងស្វាយរៀងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ ក្នងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន ១០០លីត្រ និងទំនិញខូចគុណភាពចំនួន ១៥គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតរួច ម្ចាស់ទំនិញបានយល់ព្រមប្រគល់ទំនិញ និងព្រមផ្តិតមេដៃដើម្បីបញ្ឈប់ការចរាចរទំនិញគ្មានគុណភាពបន្តទៀត៕...
រកឃើញអ្នកឆ្លង កូវីដ១៩ រដ្ឋបាលខេត្តកំពង់ចាមថ្មី ៤៣នាក់ ជាសះស្បើយ ៤៤នាក់ និងស្លាប់ ០១នាក់ទៀត

រកឃើញអ្នកឆ្លង កូវីដ១៩ រដ្ឋបាលខេត្តកំពង់ចាមថ្មី ៤៣នាក់ ជាសះស្បើយ ៤៤នាក់ និងស្លាប់ ០១នាក់ទៀត

ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមាន ជំងឺកូវីដ៤៣នាក់ ជាសះស្បើយ ៤៤នាក់ និងស្លាប់ ០១នាក់ទៀត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១៕