ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេ

សង្គម និងកម្សាន្ត
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មានថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ។ លោករដ្ឋមន្រ្តីថ្លែងថា ក្រៅពីនេះ អង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណី អាហារ របស់សហរដ្ឋអាមេ រិក CDC ក្នុងការតាមដាន ពីការវិវឌ្ឍន៍និងការឆ្លើយ តបរបស់ ប្រទេសកម្ពុជា ទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ហើយរួមគ្នាដោះស្រាយទប់ស្កាត់ តាមរយះការ ដាក់ចេញនូវផែនការសកម្មភាពនានា និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញដល់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ធ្វើការពិនិត្យអោយបានច្បាស់លាស់...
សេចក្តីជូនដំណឹងស្តីពី ការកំណត់កាលបរិច្ឆេទអនុវត្តប្រកាសអន្តរក្រសួង ស្ដីពីនីតិវិធីពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់

សេចក្តីជូនដំណឹងស្តីពី ការកំណត់កាលបរិច្ឆេទអនុវត្តប្រកាសអន្តរក្រសួង ស្ដីពីនីតិវិធីពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះ បានចេញប្រកាសអន្តរក្រសួងលេខ ៣៣៨ សហវ.ប្រក ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីនីតិវិធីពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកាសអន្ដរក្រសួងនេះ មានវិសាលភាពអនុវត្ត ចំពោះការពិន័យអន្ដរការណ៍លើអំពើល្មើសដែលមានចែងក្នុង មាត្រា៤១ មាត្រា៤៤ មាត្រា៤៥ មាត្រា៤៨ និងមាត្រា៤៩ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។...
ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជាចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជាចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សរសេរជាអក្សរកាត់ថា «គ.ក.រ» ដើម្បីដឹកនាំ និងសម្របសម្រួលការងារកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារ ណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី ។ លោក Martin Vávra បានគោរពជម្រាបជូនសម្ដេចតេជោថា បេសកកម្មរបស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែធំធាត់ឡើងបន្ថែមទៀត។ លោកបានបន្ថែមទៀតថា សាធារណរដ្ឋឆែកមានមនោសញ្ចេតនាចំពោះកម្ពុជា ឈរលើមូលដ្ឋាននេះ លោកបានសន្យាចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ។ ជាមួយគ្នានោះផងដែរលោកក៏បានគោរពជម្រាបជូនសម្ដេចតេជោ ថា សាធារណរដ្ឋឆែកនឹងជួយដល់កម...
ក្រុមពលរដ្ឋនិងមន្ត្រីស្រុកអះអាងថា មេឈ្មួញព្រៃឈើឈ្មោះដុំសម្រុកដឹកជញ្ជូន​ឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ

ក្រុមពលរដ្ឋនិងមន្ត្រីស្រុកអះអាងថា មេឈ្មួញព្រៃឈើឈ្មោះដុំសម្រុកដឹកជញ្ជូន​ឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមប្រជាពលរដ្ឋនិងមន្ត្រីស្រុកចិត្របុរីនិយាយថា មេឈ្មួញកាប់បំផ្លាញព្រៃឈ្មោះដុំល្បីឈ្មោះខាងជញ្ចូនឈើខុសច្បាប់ដឹកដោយ គោយន្តខ្នាតយក្សដឹកឈើពេញមិនចាញ់រថយន្តឡើយដឹកចេញពីក្នុងព្រៃសម្បទានស្ថិតនៅភូមិស្វាយជ្រុំឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះកាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង២០ និង ៣០ នាទី ដោយមិនខ្លាចសមត្ថកិច្ចឡើយ។ ប្រជាពលរដ្ឋខាងលើនិយាយទៀតថា ពេលឃើញសកម្មភាពដឹក ឈើខុសច្បាប់អ្នកសាព័ត៏មានក៏បានសាកសួរតើដឹកឈើខុសច្បាប់ហ្នឹងយកទៅណា?ក៏ស្រាប់តែជនកាប់បំផ្លាញព្រៃឈើឈ្មោះដុំបើកគោយន្តដេញបុករថយន្តអ្នកកាសែតពេញទំហឹងបណ្តាលខូចខាតយ៉ាងដំណុំមួយចំហៀងខាងឆ្វេងរួចបើកគោយន្តឋគេចបាត់ស្រមោលតែម្តង។ ប្រជាពលរដ្ឋបានលើកឡើងថា លោកវរសេនីយ៍ទោ ចាន់ ធីឋានះអធិការរងទទួលផ្នែកសណ្តាប់ធ្នាប់ស្រុកចិត្របុរីជាអ្នកនៅពីក្រោយខ្នងជនបំផ្លាញព្រៃឈ្មោះដុំមិនញញើតអង្កភាពប្រឆាំងអំពើពុករលួយ។ លើសពីនេះប្រជាពលរដ្ឋក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បា...
ក្រសួងការពារជាតិឆ្លើយតបនិងបំភ្លឺ ចំពោះការចោទប្រកាន់មិនពិតរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ

ក្រសួងការពារជាតិឆ្លើយតបនិងបំភ្លឺ ចំពោះការចោទប្រកាន់មិនពិតរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងការពារជាតិឆ្លើយតបនិងបំភ្លឺ ចំពោះការចោទប្រកាន់មិនពិតរបស់ស្ថានទូតអាមេរិក នៅភ្នំពេញ ពាក់ព័ន្ធទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ។
សម្តេចពិជ័យសេនា ទៀ បាញ់  ថ្លែងថា ការចោទប្រកាន់របស់អនុព័ន្ធយោធាអាមេរិកគឺជាការមិនត្រឹមត្រូវ

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា ការចោទប្រកាន់របស់អនុព័ន្ធយោធាអាមេរិកគឺជាការមិនត្រឹមត្រូវ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលខាងភាគីអាមេរិកបានចោទប្រកាន់ថា មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹក គឺជាការនិយាយមួលបង្កាច់ និងមិនត្រឹមត្រូវនោះទេ។ ការបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជាបានធ្វើឡើងបន្ទាប់ពីអនុព័ន្ធយោធាអាមេរិកបានចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាមរបស់កម្ពុជានៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ។ ប៉ុន្តែនៅពេលដែលកម្ពុជាអនុញ្ញាតឲ្យចុះពិនិត្យមើលទីតាំងកំពង់ផែរាម បែរជាភាគីអាមេរិកចោទថា មន្ត្រីកម្ពុជាមិនអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកដើរមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកទៅវិញ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១១ ខែមិថុនានេះថា ការចោទប្រកាន់របស់ភាគីអាមេរិ...
វ៉ាក់សាំងការពារកូវីដ១៩ ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងការពារកូវីដ១៩ ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូហ្វាម(Sinopharm Vaccine) របស់ចិនចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹង...
លោក ទូច វណ្ណ:  ដឹកនាំជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ១ ០៥០ម៉ែត្រនៅស្រុកស្វាយអន្ទរ

លោក ទូច វណ្ណ: ដឹកនាំជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ១ ០៥០ម៉ែត្រនៅស្រុកស្វាយអន្ទរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង ៖ លោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ និងលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ ស.ស.យ. ក. ស្រុកនៅថ្ងៃទី១២មិថុនានេះបានចុះធ្វើសកម្មភាពជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ១ ០៥០ម៉ែត្រ ដោយប្រើប្រាស់ថ្មមិច។ ការជួសជុលផ្លូវ១ខ្សែ នេះគឺជាផ្លូវចាស់យូរមកហើយ ដោយក្រុមការងារ មានការចាក់ថ្មមិចចំនួន១ ឡានផងដែរ ដើម្បីកែល្អឡើងវិញ ស្មើទឹកប្រាក់ ១លានរៀល ដែលជាអំណោយរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ស្ថិតនៅក្នុងភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។...
អង្គការ DDSPទទួលបានគម្រោង ក្នុងការលើកកម្ពស់ការចូលរួមរបស់មនុស្សថ្លង់ ដើម្បីប្រឆាំងនឹងការរើសអើង ពីសហគមន៍

អង្គការ DDSPទទួលបានគម្រោង ក្នុងការលើកកម្ពស់ការចូលរួមរបស់មនុស្សថ្លង់ ដើម្បីប្រឆាំងនឹងការរើសអើង ពីសហគមន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អង្គការ DDSP ទទួលបានគម្រោង ក្នុងការលើកកម្ពស់ការចូលរួម របស់មនុស្សថ្លង់ ដើម្បីប្រឆាំង នឹងការរើសអើងពីសហគមន៍ ដើម្បីឆ្លើយតបទៅនឹងកង្វៈខាត សេវាកម្មជូនជនមានពិការភាព អង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ ហៅកាត់ថា DDSP ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ ២០០៣ មានទីតំាងនៅខេត្តពោធិ៍សាត់ ដែលសកម្មភាពរបស់អង្គការ ជួយដល់កុមារមានពិការភាព ជនមានពិការភាព និងជនងាយរងគ្រោះផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា។ អង្គការមានទស្សនៈវិស័យចង់ឃើញ ជនមានពិការភាពរស់នៅ ដោយមានសេរីភាព វិបុលសុខ និងសេចក្តីថ្លៃថ្នូរ។ DDSP មានឆន្ទៈធ្វើការ ដើម្បីបង្កើនគុណភាពជីវិត ដល់ជនមានពិការភាព គ្រប់ប្រភេទ តាមរយៈការផ្តល់សេវា ប្រកបដោយបរិយាបន្ន។ រយៈពេលកន្លងមកថ្មីៗនេះ ដោយមានគាំទ្រពីកម្មវិធី  the Global VOICE/OXFAM នៃប្រទេសហូឡង់ អង្គការ DDSP បានទទួលអនុវត្តគម្រោងមួយ ដែលមានឈ្មោះថា៖ “Empowering the C...