Aug82021 by daily-khmerNo Comments សម្តេចតេជោ ហ៊ុន សែន ថ្លែងសារលិខិត ក្នុងឱកាសអបអរសាទរទិវាអាស៊ាន លើកទី៥៤ ៨ សីហា២០២១ ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស អបអរសាទរទិវាអាស៊ាន លើកទី៥៤ ៨ សីហា ២០២១។
Aug72021 by daily-khmerNo Comments លោក សយ សុភាព ថ្លែងថា អ្នកជាប់បម្រាមសុំសិទ្ធិធ្វើនយោបាយគឺទទួលស្គាល់ថា CNRP ត្រូវបានរំលាយ នយោបាយ, ព័ត៌មានទាន់ហេតុការណ៍ ភ្នំពេញ៖ ក្រោយពីមាន អតីតមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ជាហូរហែ បាននាំគ្នាសុំសិទ្ធិធ្វើនយោបាយ និងឈានដល់ការបង្កើតបក្សថ្មីៗ ជាបន្តបន្ទាប់នោះ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល បានលើកឡើងថា អ្នកជាប់បម្រាម សុំសិទ្ធិធ្វើនយោបាយ បានន័យថា ទទួលស្គាល់ថា CNRP ត្រូវបានរំលាយ។ នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នេះលោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «មានន័យ ថាចូលនិវត្តន៏ ព្រោះអតីតអ្នកជាប់បំរាម បានសុំសិទ្ធធ្វើ នយោ បាយរួចហើយ។ បានសេចក្តីថា ពួកគាត់ បានទទួលស្គាល់ថា CNRP ត្រូវបានរំលាយ»។ ក្នុងករណីសុំសិទ្ធធ្វើនយោបាយនេះ លោក មាជ សុវណ្ណារ៉ា តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែត The Cambodia Daily Khmer បានបញ្ជាក់ជំហរថា «ប្ដេជ្ញាថានឹងមិនទៅណាឆ្ងាយ ពីគណបក្សសង្គ្រោះជាតិនោះទេ ហើយលោកក៏មិនល្ងង់ទៅចូលរួម ជាមួយគណបក្សនយោបាយថ្មីៗ ដែលក្បត់បក្សសង្គ្រោះជាតិដែរ»។ ដោយឡែកចំពោះ ការប្ដេជ្...
Aug72021 by No Comments ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥២២នាក់ទៀត ខណៈជា៧០០នាក់ និងស្លាប់ ១១នាក់ ជំងឺកូវីដ១៩ ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ អ្នកឆ្លងថ្មី៖ ៥២២នាក់ អ្នកជាសះស្បើយ៖ ៧០០នាក់ អ្នកស្លាប់៖ ១១នាក់ ករណីឆ្លងសហគមន៍ ៣៨៧ នាក់ អ្នកដំណើរពីបរទេស ១៣៥ នាក់។ អ្នកឆ្លង៖៨១,៣៣៣៥នាក់ អ្នកជាសះស្បើយ៖ ៧៤,៧៤៥នាក់ អ្នកស្លាប់៖ ១,៥៣៧នាក់។ សូមអនុវត្ត ៣កុំ ៣ការពារ និងចូលរួម ដើម្បីកម្ចាត់ជំងឺកូវីដ-១៩ ចេញពីព្រះរាជាណាចក្រកម្ពុជា៕...
Aug72021 by daily-khmerNo Comments វ៉ាក់សាំង AstraZeneca ជំនួយរបស់ជប៉ុនចំនួន ៦៦៨,០០០ដូសទៀត បានដឹកមកដល់កម្ពុជាហើយ ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៦៦៨,០០០ដូសទៀត បានដឹកមកដល់កម្ពុជា នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZ eneca ចំនួន ១លានដូសដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាតត្បាតនៅកម្ពុជា។ វ៉ាក់សាំងដែលដឹកមកយប់នេះ ជាជើងលើកទី២ និងជាចំនួនបង្គ្រប់ចំនួន ១លានដូស ខណៈជើងទី១ បានដឹកមកដល់កាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងចំនួន ៣៣២,០០០ដូស។ ជប៉ុន គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប...
Aug72021 by No Comments ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក ធ្វើទស្សនកិច្ចប្រេស៊ីល ព័ត៌មានអន្តរជាតិ បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jake Sullivan នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជួបជាមួយ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ក្នុងដំណើរទស្សនកិច្ច ផ្តោតគោលដៅលើ លទ្ធិប្រជាធិបតេយ្យ និងសន្តិសុខក្នុងតំបន់ បម្រែបម្រួលអាកាសធាតុ និងសហប្រតិបត្តិការ ក្នុងការឆ្លើយតប ចំពោះជម្ងឺកូវីដ១៩។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ដំណើរទស្សនកិច្ច របស់លោក Sullivan នេះ គឺជាដំណើរទស្សនកិច្ច លំដាប់ខ្ពស់បំផុត របស់អាមេរិក ទៅកាន់ប្រេស៊ីល ចាប់តាំងពី រដ្ឋបាលលោក បៃដិន ឡើងកាន់អំណាចក្នុងរយៈពេល ជិត៨ខែកន្លងមកនេះ និងមានគោលបំណងជំរុញ បង្កើនចំណងមិត្តភាព រវាងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ដ៏ធំបំផុតទាំងពីរ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺត្រូវបានធ្វើឡើង ស្របពេលមាន ជម្លោះនយោបាយ ...
Aug62021 by daily-khmerNo Comments លោក ហេរ៉ូ សុជាតិ អគ្គនាយកក្រុមហ៊ុន Top4 Realty និងភរិយា រួមទាំងថ្នាក់ដឹកនាំ គោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំឈានចូល៧០ឆ្នាំនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រក្សាភិបាលទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុន Top4 Realty និងភរិយា ព្រមទាំង ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ សូម គោរពជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំ ឈានចូល៧០ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ លោកបានផ្ញើសារគោរពជូនសម្តេចថា" ខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេ ទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ"។ បួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន សម្ដេចពូ និង សម្តេចមីង ជា...
Aug62021 by No Comments ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៤៥នាក់ទៀត ខណៈជា ៦៧០នាក់ និងស្លាប់ ១៤នាក់ ជំងឺកូវីដ១៩ ក្រសួងសុខាភិបាលរកឃើញជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១អ្នកឆ្លងថ្មី៖ ៥៨៨នាក់ អ្នកជាសះស្បើយ៖ ៦២៤នាក់ អ្នកស្លាប់៖ ១៩នាក់។ គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២១ អ្នកឆ្លង៖ ៨០,៨១៣នាក់ អ្នកជាសះស្បើយ៖ ៧៤,០៤៥នាក់ អ្នកស្លាប់៖ ១,៥២៦នាក់។ សូមអនុវត្ត ៣កុំ ៣ការពារ និង ២ចូលរួម ដើម្បីកម្ចាត់ជំងឺកូវីដ-១៩ ចេញពីព្រះរាជាណាចក្រកម្ពុជា៕...
Aug62021 by No Comments ថៃ៖ ស្រ្តីអ្នកទេសចរជនជាតិស្វីសម្នាក់ បានស្លាប់ នៅកន្លែងទឹកធ្លាក់ ដែលគេសង្ស័យថា ត្រូវគេរំលោភសម្លាប់ ព័ត៌មានអន្តរជាតិ បរទេស៖ ស្ត្រីជនជាតិស្វីសម្នាក់អាយុ ៥៧ ឆ្នាំត្រូវបានគេរកឃើញស្លាប់ នៅលើថ្មនៅឯទឹកជ្រោះមួយនៅរសៀលថ្ងៃព្រហស្បតិ៍ ដែលត្រូវបានគេជឿថា ត្រូវបានគេចាប់រំលោភ រួចហើយសម្លាប់ចោល។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកឃើញស្រ្តីដែលស្លាប់មុនគេ គឺ Natthapong Seedam អាយុ ៣១ ឆ្នាំ បានប្រាប់ប៉ូលីសក្នុងតំបន់បន្ទាប់ពីរកឃើញសាកសពនៅម៉ោងប្រហែល ១ និង ៣០ នាទីរសៀល។ ប៉ូលីសបានរកឃើញសាកសពស្ត្រីម្នាក់ដែលមានកម្ពស់ ១៦៤ សង្ទីម៉ែត្រ ដេកផ្កាប់មុខនៅក្នុងទឹក ក្នុងចំណោមផ្ទាំងថ្ម ប្រហែលមួយគីឡូម៉ែត្រពីច្រកចូលទឹកធ្លាក់ Ao Yon។ រាងកាយរបស់ស្រ្តីដែលស្លាប់ ត្រូវបានគ្របដោយសន្លឹកខ្មៅ។ ជើងរបស់នាងលេចចេញពីលើទឹក។ នាងពាក់អាវយឺតពណ៌ផ្កាឈូក អាវក្រៅ និងខ្សែកដែលមានកាក់ដូចប្រាក់។ ប៉ូលីសបានប៉ាន់ប្រមាណថា នាងបានស្លាប់យ៉ាងហោចណាស់បីថ្ងៃមុន។ ប៉ូលីសក៏បានរកឃើញអ្វីដែលហាក់ដូចជាលិខិតឆ្លងដែននិងនាមប័ណ្ណរបស់នាង។ ...
Aug62021 by No Comments រដ្ឋបាលប្រធានាធិបតី អាមេរិកលោក ចូ បៃដិន យល់ព្រមលក់សព្វាវុធ ជាលើកដំបូង ទៅឱ្យកោះតៃវ៉ាន់ ព័ត៌មានអន្តរជាតិ បរទេស ៖ កាលពីចុងឆ្នាំមុន ក្រសួងការបរទេសចិនបានដាក់ទណ្ឌកម្មលើអ្នកម៉ៅការការពារជាតិ អាមេរិកមួយចំនួន រួមទាំងក្រុមហ៊ុន Lockheed Martin បន្ទាប់ពីបានដឹងថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានយល់ព្រមលក់អាវុធ ទៅឱ្យតៃវ៉ាន់ក្នុងតម្លៃ ១,៨ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់អាវុធតម្លៃ ៧៥០ លានដុល្លារទៅឱ្យការិយាល័យ តំណាងសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ នៅសហរដ្ឋអាមេរិក (TECRO) សម្រាប់រថក្រោះ ធុនមធ្យម ១៥៥ មីលីមែត្រ និងឧបករណ៍ទាក់ទងផ្សេងទៀត ។ នេះបើតាមទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ របស់មន្ទីរបញ្ចកោណ បានប្រកាសនៅក្នុងសេចក្តី ប្រកាសព័ត៌មានកាលពីថ្ងៃពុធ។ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បានសាទរ ចំពោះវឌ្ឍនភាពរបស់រដ្ឋបាលលោក ចូ បៃដិន លើបញ្ហានេះដោយលើក ហេតុផលនៅលើបណ្តាញ សង្គមធ្វី...
Aug62021 by No Comments កម្ពុជា ស្នើថៃផ្តល់ព័ត៌មានជាក់លាក់ និងផ្លូវការ ចំពោះការសង្ស័យថៃ សាងប្រាសាទ ចម្លងតាមប្រាសាទអង្គរ នៅខេត្តបុរីរ៉ាំ ព័ត៌មានជាតិ ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើឲ្យលោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ផ្តល់ព័ត៌មានអំពីគម្រោងសាងសងប្រាសាទដែលមានការសង្ស័យ ចម្លងយកតាមប្រាសាទអង្គរវត្តខ្មែរ នៅក្នុងវត្តមួយ នៃខេត្តបុរីរ៉ាំ ។ ការស្នើរបស់លោកស្រីរដ្ឋមន្រ្តីនេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសលោកស្រីបានជួបពិភាក្សាការងារជាមួយ លោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា។ ក្នុងកិច្ចជំនួបនោះ បានលើកឡើងពីករណីព័ត៌មាន ស្តីពី គម្រោងនៃការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរ៉ាំ ដែលបណ្តាញសង្គម និងសារព័ត៌មានផ្សព្វផ្សាយថា មានការចម្លងតាមនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត។ ព័ត៌មាននេះ ត្រូវបានសាធារណមតិនៃប្រទេសទាំងពីរ មានប្រតិកម្មយ៉ាងផុសផុល និងពុះកញ្ជ្រោល។ ក្នុងន័យនេះ លោកស្រីរដ្ឋមន្រ្តី បានស្នើដល់ភាគីថៃឲ្យជួយសហការ ក្នុងការផ្តល់ព័ត៌មានជាក...