ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់តំណាងនាំយកសម្ភារ: ប្រព័ន្ធភ្លើងសូឡា និងម៉ាស៊ីនចម្រោះនិងផលិតទឹកស្អាត,  ធុងស៊ីទែនទឹក,ធុងទឹក និងតង់ខៀវសម្រាប់ជូនដល់បងប្អូនភៀសសឹក ចេញពីសង្គ្រាមឈ្លានពានដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ

ឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់តំណាងនាំយកសម្ភារ: ប្រព័ន្ធភ្លើងសូឡា និងម៉ាស៊ីនចម្រោះនិងផលិតទឹកស្អាត, ធុងស៊ីទែនទឹក,ធុងទឹក និងតង់ខៀវសម្រាប់ជូនដល់បងប្អូនភៀសសឹក ចេញពីសង្គ្រាមឈ្លានពានដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ

សង្គម និងកម្សាន្ត
ខេត្តឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានចាត់ណាងគឺ លោក សុខុម ដារ៉ារដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសាខានិងក្រុមការងារប្រចាំការនៅការិយាល័យចល័ត្ត ខេត្តឧត្តរមានជ័យនាំយកសម្ភារៈប្រព័ន្ធភ្លើងសូឡា និងម៉ាស៊ីនចម្រោះ និង ផលិតទឹកស្អាត, ធុងស៊ីទែនទឹក ,ធុងទឹក និងតង់ខៀវ សម្រាប់ជូនដល់បងប្អូនភៀសសឹក ចេញពីសង្គ្រាមឈ្លានពានរបស់ទ័ពសៀម ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងមូលដ្ឋាន ខេត្តឧត្តរមានជ័យ ។ សម្ភារៈដែលត្រូវប្រគល់ជូនរួមមាន៖ 1/សូឡា (Sola) កម្លាំង 550w ចំនួន16Pcs (០១ឈុត ) 2/Inverter Growatt 12kw (០១ឈុត) 3/អាគុយ 15 kwh ចំនួន 01pc (០១ឈុត) 4/ម៉ាស៊ីនចម្រោះទឹកស្អាត (០១ឈុត) 5/ធុងស៊ីទែនទឹកចំណុះ ៥,០០០លីត្រ ចំនួន០៣ ធុង 6/តង់ខៀវកូរ៉េ ទំហំ ៤x៦ ចំនួន១០០តង់ 7/ធុងទឹកពិសាចំណុះ២០លីត្រ ចំនួន ២០០ ធុង។ ...
ឯកឧត្តមបណ្ឌិត គុណ ញឹម អញ្ជើញផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក

ឯកឧត្តមបណ្ឌិត គុណ ញឹម អញ្ជើញផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក

សង្គម និងកម្សាន្ត
ភ្នំពេញ:អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ។ កម្មវិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមធុរកិច្ច តំណាងក្រុមហ៊ុននាំចេញ-នាំចូល ជើងសាគយព្រមទាំងភាគីពាក់ព័ន្ធនានា សរុបប្រមាណ ២០០ រូប។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់ជូនអ...
ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន«ក.ប.ប.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារចាំបាច់មួយចំនួន ជាមួយនាយកដ្ឋានកិច្ចការប្រកួតប្រជែង និងនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃអគ្គនាយកដ្ឋាន ក.ប.ប.

ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន«ក.ប.ប.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារចាំបាច់មួយចំនួន ជាមួយនាយកដ្ឋានកិច្ចការប្រកួតប្រជែង និងនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃអគ្គនាយកដ្ឋាន ក.ប.ប.

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារចាំបាច់មួយចំនួន ជាមួយនាយកដ្ឋានកិច្ចការប្រកួតប្រជែង និងនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានទាំងពីរ លោកប្រធាននាយកដ្ឋាន និងសហការីទាំងអស់នៃនាយកដ្ឋានទាំងពីរ ផងដែរ។...
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់តំណាងរបស់ខ្លួន ចូលរួមគោរពវិញ្ញាណក្ខន្ធវីរ:សេនីយ៍ត្រី សូត្រ ពេជ្រ យុទ្ធជនពលីក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់តំណាងរបស់ខ្លួន ចូលរួមគោរពវិញ្ញាណក្ខន្ធវីរ:សេនីយ៍ត្រី សូត្រ ពេជ្រ យុទ្ធជនពលីក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វីរ:សេនីយ៍ត្រី សូត្រ ពេជ្រ ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។ លោកឧកញ៉ា និងលោកជំទាវឧកញ៉ាបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។ បន្ថែមពីនេះ លោកឧកញ៉ាក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ដោយបានកត់សម្គាល់ថា ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ...
ឯកឧត្តម ហេង សួរ និង ឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារបានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥១៤គ្រួសារ

ឯកឧត្តម ហេង សួរ និង ឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារបានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥១៤គ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ:ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និង ឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥១៤គ្រួសារ ស្មើនឹង ៣,១៤០នាក់ នៅក្នុងបរិវេណវត្តត្រាវកៀត ភូមិត្រាវកៀត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងនោះ ក៏មានការចូលរួមពីសំណាក់សមាជិកក្រុមការងារប្រចាំនៅសាធារណរដ្ឋកូរ៉េផងដែរ៕ ...
ព្រះសង្ឃ​ និងញាតិញោមជាង​ ១​ ០០០អង្គ/នាក់​ រៀបចំពិធីបុណ្យទក្ខិណានុប្បទាន និងបង្សុកូលឧទ្ទិសមហាកុសល​ ជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ

ព្រះសង្ឃ​ និងញាតិញោមជាង​ ១​ ០០០អង្គ/នាក់​ រៀបចំពិធីបុណ្យទក្ខិណានុប្បទាន និងបង្សុកូលឧទ្ទិសមហាកុសល​ ជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ

សង្គម និងកម្សាន្ត
(ភ្នំពេញ​)៖​ សាលាគណរាជធានីភ្នំពេញ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត វត្តបទុមវតីរាជវរារាម នាថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ២០២៥នេះ​ បានដឹកនាំព្រះសង្ឃ​ និងប្រជាពុទ្ធបរិស័ទ​ជាង​ ១០០០អង្គ/នាក់​ រៀបចំពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល និងប្រគេនចង្ហាន់ ព្រះសង្ឃ សមណសិស្ស ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត ដើម្បីបូរណភាពទឹកដីខ្មែរ។ ពិធីនេះបានធ្វេីឡេីងក្រោមវត្តមាន ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា​ និងមានការចូលរួមពីលោកស្រី​ កែ សួនសុភី សសុខា​ រួមទាំងមានព្រះសង្ឃ​ និងប្រជាពុទ្ធបរិស័ទ​ជាង​ ១០០០អង្គ/នាក់​ ដែលបានប្រារព្ធនៅវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។ នៅក្នុងពិធីនេះក៏មានការធ្វេីនមស្ការព្រះរតនត្រ័យ និងសមាធិ ៣០នាទី,​ សមាទានសីល និងវេរភត្តាហារប្រគេនព្រះសង្ឃ សមណសិស្ស​ ,​ព្រះសង្ឃ បានធ្វើភត្តានុមោទនា បង្សុកូលប្រមូលបុណ្យកុសលឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរកងទ័...
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដោយផ្តោតការយកចិត្តទុកដាក់លើការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់ (ផ្អែមខ្លាំង) បណ្តាលឱ្យមានហានិភ័យដល់សុខភាព

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដោយផ្តោតការយកចិត្តទុកដាក់លើការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់ (ផ្អែមខ្លាំង) បណ្តាលឱ្យមានហានិភ័យដល់សុខភាព

សង្គម និងកម្សាន្ត
(កំពត)៖ ថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ មន្រ្តីសាខា ក.ប.ប. ខេត្តកំពត សហការជាមួយមន្ទីរពាណិជ្ជកម្ម មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ជូនដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងវិទ្យាល័យហ៊ុនសែន អង្គចកចំនួន ៤៨០នាក់។ នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារផងដែរ។ ជាងនេះទៅទៀត ដោយសង្កេតឃើញថាបច្ចុប្បន្ននេះ អត្រានៃការកើនឡើងអ្នកកើតជំងឺទឹកនោមផ្អែមមិនថាវ័យក្មេង ឬមនុស្សចាស់ មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យមា...
ឯកឧត្តម វង សូត និងលោកជំទាវអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារសព វីរកងទ័ព២រូបដែលបានពលីជីវិតនៅលើសមរភូមិ

ឯកឧត្តម វង សូត និងលោកជំទាវអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារសព វីរកងទ័ព២រូបដែលបានពលីជីវិតនៅលើសមរភូមិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខគ្រួសារសព លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅស្រុកក្រូចឆ្មារ និងស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ។ លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ជាយុទ្ធជនសមរភូមិជួរមុខ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ទាហ៊ានសៀម រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសពរបស់យុទ្ធជនទាំងពីររូប ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណីសាសនានៅតាមគេហដ្ឋានរៀងៗខ្លួន។ ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម វង សូត បានពាំនាំមកនូវការរំលែកទុក្ខពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណ...
ឧកញ៉ា កែវ មុំ គ្រោងពង្រីករោងចក្រ ផលិតទឹកដោះគោជូរ ដើម្បីជំរុញការផលិតក្នុងស្រុក និងរួមចំណែកផ្តល់ការងារនៅក្នុងស្រុក

ឧកញ៉ា កែវ មុំ គ្រោងពង្រីករោងចក្រ ផលិតទឹកដោះគោជូរ ដើម្បីជំរុញការផលិតក្នុងស្រុក និងរួមចំណែកផ្តល់ការងារនៅក្នុងស្រុក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ឧកញ៉ាជំទាវបណ្ឌិត កែវ មុំ ម្ចាស់សហគ្រាស ផលិតផលនំស្រួយ លី លី បានប្រកាសពីគម្រោងពង្រីករោងចក្រ ផលិតទឹកដោះគោជូរម៉ាក IQ Milk ដើម្បីជំរុញការផលិតក្នុងស្រុក និងរួមចំណែកផ្តល់ការងារនៅក្នុងស្រុក។ អភិបាល នៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៉ិនដាសទ្រី ខូលអិលធីឌី បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ថា «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាល និងដោយសារមានការគាំទ្រការប្រើប្រាស់ផលិតផលនំស្រួយលីលី និងទឹកដោះគោជូរម៉ាក IQ Milk កាន់តែច្រើនឡើង ខ្ញុំសម្រេចចិត្តបុកគ្រិះសាងសង់រោងចក្របន្ថែមទៀតសម្រាប់ការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សាររបស់ខ្មែរយើង ខ្មែរគាំទ្រផលិតផលខ្មែរ»។ ជាមួយនឹងការប្រកាសពង្រីករោងចក្រ ផលិតទឹកដោះគោជូរម៉ាក IQ Milk ឧកញ៉ា បណ្ឌិត កែវ មុំ ក៏បានប្រកាសជ្រើសរើស អ្នកគ្រប់គ្រងរោងចក្រ មេជាង អ្នកចេះផ្នែកហិរញ្ញវត្ថុ និងគណនេយ្យផងដែរ៕...
ប្រធានអាស៊ាន៖ ម៉ាឡេស៊ីប្រើផ្កាយរណប ដើម្បីតាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ

ប្រធានអាស៊ាន៖ ម៉ាឡេស៊ីប្រើផ្កាយរណប ដើម្បីតាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ

សង្គម និងកម្សាន្ត
ភ្នំពេញ:នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានផ្លាស់វេនអាស៊ាន នៅថ្ងៃទី៥ ខែសីហា បានលើកឡើងថា ម៉ាឡេស៊ី បានប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ទន្ទឹមនេះ ប្រធានអាស៊ាន ក៏បានបញ្ជាក់ផងដែរថា កម្ពុជា និងថៃ បានឯកភាពឱ្យអនុព័ន្ធយោធាម៉ាឡេស៊ី និងសមភាគីអាស៊ានផ្សេងទៀត តាមដានពីចម្ងាយផងដែរ។ ពីកិច្ចប្រជុំរដ្ឋសភា ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានអះអាងថា ម៉ាឡេស៊ី ត្រូវបានប្រគល់សិទ្ធិក្នុងការជួយសម្របសម្រួលជម្លោះព្រំដេនរវាងកម្ពុជា និងថៃ រហូតដល់ជម្លោះត្រូវបានដោះស្រាយ។ ត្រង់ចំណុចនេះ លោកអាន់វ៉ា ទំនងបានន័យថា ម៉ាឡេស៊ី នៅតែជួយសម្របសម្រួលប្រទេសសមាជិកអាស៊ានទាំងពីរ ទោះលែងជាប្រធានផ្លាស់វេនក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bernama៕ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានកើតមានក្រោយថៃ បានឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជា៕ ដោយ៖ ធៀន ភារិន្ទ...