លោកវរសេនីយ៍ឯកខៀវ វិចិត្រមេបញ្ជាការវរសេនាតូចលេខ ៦០៩និងកងកម្លាំងទទួលអំណោយពីប្រធានមន្ទីរពេទ្យបង្អែករមាសហែក
ខេត្តស្វាយរៀង: លោកវេជ្ជបណ្ឌិត ជៃ ចាន់ថន ប្រធានមន្ទីរពេទ្យបង្អែកស្រុករមាសហែក តំណាង លោក វេជ្ជបណ្ឌិត ភាវ សុសត្តា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក និងសហការីកាលពីថ្ងៃទី១ឧសភានេះ បាននាំយកសម្ភារគ្រឿងឧបភោគ បរិភោគ មកឧបត្ថមដល់កងកម្លាំងវរសេនាតូចលេខ ៦០៩ ដែលកំពុងឈរជើងនៅគោលដៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន(កម្ពុជា-វៀតណាម)។
អំណោយនេះះ គឺដើម្បីការពារទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ដើម្បីការពារការរា លដាលឆ្លងជំងឺកូវីដ-១៩ សម្ភារឧបត្ថមរួមមាន:មីម៉ាម៉ា ០៥កេះតូច .ភេសជ្ជៈ កូកាកូឡា និងទឹកក្រូច ១០ កេះ ទឹកសុទ្ធវីតាល់ ១០ កេះ ម៉ាស ២០ ប្រអប់ ស្មើរ ១,០០០ម៉ាស អាល់កុល ៣០លីត្រ។
លោកវេជ្ជបណ្ឌិត ជៃ ចាន់ថនលោកវរសេនីយ៍ឯកខៀវ វិចិត្រ លើកឡើងថា"ក្នុងនាមខ្ញុំបាទមេបញ្ជាការវរ: តំណាងអោយបងប្អូនកងកម្លាំងចំណុះទីបញ្ជាការវរ ៦០៩ទាំងអស់ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ និងជូនពរអោយ លោកវេជ្ជបណ្ឌិត និងក្រុមគ្រ...








