ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ៥៨០នាក់ទៀត និងជាសះស្បើយ ១៧៧នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ៥៨០នាក់ទៀត និងជាសះស្បើយ ១៧៧នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ៥៨០នាក់ទៀត និងជាសះស្បើយ ១៧៧នាក់ ហើយករណីឆ្លងសហគមន៍ ៥៧៩ នាក់និង អ្នកដំណើរពីបរទេស ០១ នាក់។ ភ្នំពេញ (337) ព្រះសីហនុ (91) បន្ទាយមានជ័យ (91) កណ្ដាល (51) កំពង់ធំ (2) ព្រៃវែង (2) ស្វាយរៀង (1) ត្បូងឃ្មុំ (1) កែប (1) កំពង់ឆ្នាំ (1) កំពង់ស្ពឺ (1) គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ - អ្នកឆ្លងសរុប= ១០៥៥៥ នាក់ - អ្នកជាសះស្បើយ= ៣៥៧៧ នាក់ - អ្នកកំពុងព្យាបាល= ៦៨៩២ នាក់ - អ្នកស្លាប់= ៧៩ នាក់...
ប្អូនស្រីសម្តេចតេជោ  និងឧកញ៉ា សេង វួចលាង យកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌចំនួន២ ដើម្បីទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩

ប្អូនស្រីសម្តេចតេជោ និងឧកញ៉ា សេង វួចលាង យកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌចំនួន២ ដើម្បីទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្អូនស្រីបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន លោកជំទាវ ហ៊ុន ស៊ីណាត និងឧកញ៉ា សេង វួចលាង យកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌចំនួន២ ដើម្បីទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩នៅថ្ងៃទី២៦ខែមេសានេះ។ លោកជំទាវ  ហ៊ុន ស៊ីណាត មានប្រសាសន៍ថា"ថ្ងៃនេះ ខ្ញុំ និងលោកជំទាវឧកញ៉ា សេង វួចលាង ចេញដំណើរយកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត និងជាការចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌក្នុងការទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ ក្នុងមូលដ្ឋានពីរកន្លែង គឺខណ្ឌ៧មករានិងខណ្ឌទួលគោក"។ អំណោយទាំងពីរខណ្ឌដូចគ្នារួមមាន៖ អង្ករ ចំនួន ១តោន  ត្រីខចំនួន ៦០០កំប៉ុង ទឹកត្រី ១០០ដប ទឹកស៊ីអ៉ីវ ១០០ដប មីកំប៉ុង ចំនួន 600កំប៉ុង ។ចែកជូនក្នុងមួយខណ្ឌ50គ្រួសារ។ សូមជូនពរដល់លោកគ្រូ អ្នកគ្រូពេទ្យ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលឈរការពារនិងព្យាបាលប្រជាជនក្នុងកាលៈ ទេសៈ កូវិដនេះសូមមា...
លោក សយ សុភាព ថា”ប្រសិនអាស៊ានយករូបមន្តត្រ័យការ កម្ពុជានិងដើរតួសំខាន់លើបញ្ហាវិបត្តិភូមា”

លោក សយ សុភាព ថា”ប្រសិនអាស៊ានយករូបមន្តត្រ័យការ កម្ពុជានិងដើរតួសំខាន់លើបញ្ហាវិបត្តិភូមា”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព អ្នកតាមដាននយោបាយនិងភូមិសាស្ត្រនយោបាយអន្តរជាតិ បានមានប្រសាសន៍ថា"ប្រសិនអាស៊ានយករូបមន្តត្រ័យការ កម្ពុជានិងដើរតួសំខាន់លើបញ្ហាវិបត្តិភូមា" លោក សយសុភាព ថា កម្ពុជាបានស្នើរូបមន្តត្រ័យការនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសនៅប្រទេសឥណ្ឌូនេសុី នាទីក្រុងហ្សាការតាកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដោយ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី។ ប្រសិនបើសេណារីយោនេះត្រូវបានអាស៊ានទទួលយក ប្រទេស កម្ពុជានឹង ក្លាយជាតួអង្គសំខាន់មួយរបស់អាស៊ានដើរតួនាទីគន្លឹះ សម្រាប់ស្វែងរកដំណោះស្រាយ ជំលោះដ៏ស្មុគស្មាញនៅប្រទេសភូមា។ លោកពន្យល់ថា រូបមន្តត្រ័យការរបស់អាស៊ានដែលធ្លាប់មានកន្លងមកគឺ«រដ្ឋមន្ត្រីការបរទេសនៃអតីតប្រធានអាស៊ានប្តូរវេន រដ្ឋមន្ត្រីការបរទេសជាប្រធានអាស៊ានបច្ចុប្បន្ន និង រដ្ឋមន្រ្តីការបរទេសអនាគតប្រធានអាស៊ានបន្ទាប់»។ កម្ពុជាបានធ្លាប់ជួបរូបមន្តនេះកាលពីឆ្នាំ១៩៩៧ក្រោយពីកងទ័ពស្មោះសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិនាយ...
ក្រោយរំដោះបានក្រុងបាត់ដំបង ខែមេសា ឆ្នាំ១៩៧៥! នួន ជា ឱ្យគេយកឪពុកមាឈ្មោះស៊ីវ ហេង យកទៅសម្លាប់ចោល

ក្រោយរំដោះបានក្រុងបាត់ដំបង ខែមេសា ឆ្នាំ១៩៧៥! នួន ជា ឱ្យគេយកឪពុកមាឈ្មោះស៊ីវ ហេង យកទៅសម្លាប់ចោល

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន (SBM Nwews)៖ នៅពេលកងទ័ពខ្មែរក្រហមយកពួកទាហានលន់ នល់ទាំងអស់នៅក្នុងទីក្រុងបាត់ដំបង ទៅសម្លាប់ចោលនោះ មានតែវរសេនីយ៍ទោម្នាក់ឈ្មោះស៊ីវ ហេង ប៉ុណ្ណោះ ដែលពួកខ្មែរក្រហមមិនហ៊ានធ្វើអ្វីគាត់សូម្បីបន្តិច។ តើវរសេនីយ៍ទោម្នាក់ឈ្មោះស៊ីវ ហេង នេះជានរណា បានជាពួកខ្មែរក្រហមមិនហ៊ានយកទៅសម្លាប់ចោលដូចពួកទាហានលន់ នល់ ផ្សេងៗទៀត?។ មុនពេលកងទ័ពខ្មែរក្រហមចូលមកដល់ ស៊ីវ ហេង បានបបួលកូនចៅគាត់នាំគ្នាចាកចេញទៅប្រទេសថៃដែរ តែកូនមិនជឿតាមគាត់។ ស៊ីវ ហេង ជាមេដឹកនាំចលនាខ្មែរឥស្សរៈ និងបានចូលជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិននិង តាំងពីឆ្នាំទសវត្សរ៍ឆ្នាំ១៩៤០ មកម៉្លេះ ។ ដោយមានការជួយជ្រោមជ្រែងពីពួកកុម្មុយនិស្តវៀតមិញ ផងនោះ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មេដឹកនាំចលនាខ្មែរឥស្សរៈកុម្មុយនិស្ត បានបង្កើតបក្សរបស់ខ្លួនមួយឈ្មោះបក្សប្រជាជនបដិវត្តន៏ខ្មែរ ដោយមានសឺង ង៉ុកមិញ ដែលគេស្គាល់ថា អាចារ្យមៀន ជាលេខាគណៈកម្មាធិការមជ្ឈិមប...
លទ្ធផលកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅឥណ្ឌូណេស៊ីឯកភាពគ្នាជារួម បញ្ឈប់អំពើហិង្សាក្នុងវិបត្តិនៅមីយ៉ាន់ម៉ា!

លទ្ធផលកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅឥណ្ឌូណេស៊ីឯកភាពគ្នាជារួម បញ្ឈប់អំពើហិង្សាក្នុងវិបត្តិនៅមីយ៉ាន់ម៉ា!

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លទ្ធផលកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅឥណ្ឌូណេស៊ីឯកភាពគ្នាជារួម បញ្ឈប់អំពើហិង្សាក្នុងវិបត្តិនៅមីយ៉ាន់ម៉ា!
លោករដ្ឋមន្រ្តី  ខៀវ កាញារីទ្ធនិងលោកស្រី ទេព រង្ស៊ី បាននាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័នគល់ទទឹង

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធនិងលោកស្រី ទេព រង្ស៊ី បាននាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័នគល់ទទឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ប៉ោ ពុទ្ធារិទ្ធ នាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្ស៊ី បាននាំយកនូវបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័ន គល់ទទឹង ស្ថិតក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១។ សូមបញ្ជាក់ថា បច្ច័យ និងទេយ្យទានរបស់ លោក ខៀវ កាញារីទ្ធ និងលោកជំទាវ ដែលប្រគេនជូនដល់វត្តនិគ្រោធវ័ន គល់ទទឹង នាឱកាសនៃពិធីបុណ្យ វិសាខបូជា ក្នុងឆ្នាំនេះ រួមមានអង្ករ ១០បេ ,ទឹកសុទ្ធ ២០កេស, ដំណាប់ល្មើរ ៦កេស, មីយើង ៥កេសធំ កាពិផាវស្ងួត ១០កំប៉ុង, ផ្លែទំពាំងបាយជូរមួយកេស។ ចំពោះបច្ច័យ សរុប ១៥លានរៀល ក្នុងនោះ វេរប្រគេនចំនួន ៥ លានរៀល សម្រាប់គាំទ្រការផ្សព្វ ផ្សាយព្រះធម៌ នៃស្ថានីយ៍វិទ្យុ គល់ទទឹង, ៥លានរៀល សម្រាប់ចង្ហាន់ព្រះសង្ឃ, និង ៥លានរៀ លទៀតសម្រាប់មន្ទីរ សម្រាកព្យាបាលព្រះសង្ឃវត្តគល់ទទឹង ជូនអាចារ្យគណៈកម្ម...
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចចាត់វិធានការក្តៅលើបុគ្គលល្មើសនឹងវិធានការរដ្ឋបាល

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចចាត់វិធានការក្តៅលើបុគ្គលល្មើសនឹងវិធានការរដ្ឋបាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចរាជរដ្ឋា ភិបាលស្ដីពីការហាមឃាត់ការធ្វើដំណើររវាងខេត្ត និងខេត្ត តំណា ង លោកអភិបាលខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកស្វាយជ្រំ សហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ ចុះអនុវត្តករណី ផាកពិន័យអន្តការណ៍ចំពោះបុគ្គលមិនអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី២៤ខែមេសានេះ។ ការហាមឃាតការធ្វើដំណើររវាងខេត្ត និង ខេត្តនៅគោលដៅប្រចាំការផ្លូវជាតិលេខ០១ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ចំពោះបុរសម្នាក់ឈ្មោះ គង់ ឡុង ដែលបានអនុវត្តល្មើសមាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នូវទឹកប្រាក់ចំនួន២.០០០.០០០រៀល (ពីរលានរៀល)។ ជា រដ្ឋាស្វាយរៀង...
សម្តេចតេជោអះអាងនៅចំពោះមេដឹកនាំអាស៊ានថា កម្ពុជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា

សម្តេចតេជោអះអាងនៅចំពោះមេដឹកនាំអាស៊ានថា កម្ពុជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ានដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា កម្ពុជានឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមី យ៉ាន់ម៉ាឡើយ តែគាំទ្រដោះស្រាយដោយសន្តិវិធី។ ក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនេះ បណ្តាមេដឹកនាំអាស៊ាន បានពិភាក្សាគ្នាយ៉ាផុសផុល ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួមជាពិសេសការវិវត្តថ្មីៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាននៅទី ក្រុងហ្សាកាតានេះផ្តោតសំខាន់លើបញ្ហានៅមីយ៉ាន់ម៉ាក្រោយពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានស៊ូជី ពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈ។ បន្ទាប់ពីរដ្ឋប្រហារហើយធ្វើឲ្យមានការ ងើបឡើងប្រឆាំងពីសំណាក់ ប្រជាពលរដ្ឋដែល បណ្ដាលឲ្យមនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ពីសំណាក់ក្រ...