ក្រុមហ៊ុនអង្គរផ្លាយវូត សង្ស័យកំពុងលួចដឹកឈេីធ្នង់ខុសច្បាប់ចូលទៅក្នុងក្រុមហ៊ុន សៀ ម៉ុន ដើម្បីបន្លំជាឈើស្របច្បាប់
ស្ទឹងត្រែង៖ នាពេលថ្មីៗនេះលោក ជា ពៅ ដែលរកសុីកាប់ឈេីជ្រកក្រោមស្លាកក្រុមហ៊ុនអង្គរផ្លាយវូត របស់លោកឧកញ៉ា ទ្រី ភាព ត្រូវប្រភពច្បាស់ការណ៍ រាយការណ៍មកថា កំពុងតែប្រមូលទិញឈេីធ្នង់ពីប្រជាពលរដ្ឋ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រាប់សិបតោន ហេីយបានដឹកចូលក្រុមហ៊ុន សៀ ម៉ុន ដេីម្បីលួចបង្កប់ដឹកចេញជាមួយឈេីមានច្បាប់។
ចំណែកប្រភពផ្សេងទៀតបានឲ្យដឹងទៀតថា ពេលដឹកឈេីធ្នង់ចូលម្តងៗសន្តិសុខនៅទីនោះ ត្រូវបានលោក ជា ពៅ បញ្ជាឲ្យមានការយាមកាមយ៉ាងតឹងរឹងបំផុត ជាពិសេសកម្មករដែលមានទូរសព្ទក៏ត្រូវដកទុកសិនដែរ ដេីម្បីការពារខ្លាចថតរូបភាព ស្តីពីសកម្មភាពដឹកឈេីខុសច្បាប់នៅក្នុងក្រុមហ៊ុន សៀ ម៉ុន បែកធ្លាយចេញមកដល់សារព័ត៌មាន។
ប្រភពខាងលើនេះ បានបញ្ជាក់ថា ឈេីប្រណីតប្រភេទធ្នង់ទាំងនេះ ត្រូវបានគេដឹកតាមរថយន្តសាំយ៉ុង ចូលមកក្រមហ៊ុន ក្នុងចន្លោះម៉ោង១២រំលងអាធ្រាតដល់ម៉ោង៤ជិតភ្លឺ ហេីយឈេីធ្នង់ខាងលេីនេះផងដែរ ក៏ត្រូវបានគេប្រមូលទិញពីតំបន់...








