ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥០០$ (ប្រាំរយដុល្លារ)ជូនលោកទាំង ០៤នាក់ដើម្បីជួយសម្រាលទុក្ខលំបាក ក្នុងពេលព្យាបាលជំងឺកូវីដ១៩ (COVID-19 )

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥០០$ (ប្រាំរយដុល្លារ)ជូនលោកទាំង ០៤នាក់ដើម្បីជួយសម្រាលទុក្ខលំបាក ក្នុងពេលព្យាបាលជំងឺកូវីដ១៩ (COVID-19 )

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី អុី~ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ ចំពោះមន្ត្រីក្រោមឳវាទដែលឆ្លងជំងឺកូវីដ១៩ (COVID-19 ) ចំនួន ០៤នាក់ ជាសះស្បើយចំនួន ០២នាក់ កំពុងសម្រាកព្យាបាលបន្តចំនួន ០២នាក់នៅក្នុងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ ។ លោក ឧត្តមសេនីយ៍ត្រី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥០០$ (ប្រាំរយដុល្លារ)ជូនលោកទាំង ០៤នាក់ដើម្បីជួយសម្រាលទុក្ខលំបាក ក្នុងពេលព្យាបាលជំងឺកូវីដ១៩ (COVID-19 ) ។ លោក ឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍ ក៏បានផ្ដាំផ្ញើបងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ (COVID-19 ) ក៏ដូចជា មន្ត្រីក្រោមឳវាទនៅក្នុងប៉ុស្តិ៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទាំងអស់ឲ្យចេះអនាមយ័នឹងចេះការពារខ្លួនអោយបានខ្ជាប់ខ្ជួនស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ៣កុំ ៣ការពារ ។...
សម្តេចតេជោ៖ ពេលចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារពី១២-១៧ឆ្នាំរួច អាចឈានបើកសង្គមសេដ្ឋកិច្ច និងសាលាវិញ

សម្តេចតេជោ៖ ពេលចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារពី១២-១៧ឆ្នាំរួច អាចឈានបើកសង្គមសេដ្ឋកិច្ច និងសាលាវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា នៅពេលកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២-១៧ឆ្នាំរួចរាល់ហើយ កម្ពុជានឹងអាចមានលទ្ធភាពឈានទៅបើកសង្គម សេដ្ឋកិច្ច និងសាលារៀនឡើងវិញផងដែរ ។ ការឈានបើកសាលានេះ គឺសំដៅដល់ការបើកសាលាចាប់អនុវិទ្យាល័យ ព្រោះក្នុងវ័យនេះកុមារពី១២-១៧ឆ្នាំ ចេះរក្សាគំលាត និងពាក់ម៉ាស់ជាដើម ខុសប្លែកពីកុមាររៀននៅសាលាបឋម ។ នេះជាប្រសាសន៍របស់សម្តេចតេជោដែលបានថ្លែងសារទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃ១៦ កក្កដា។ សម្តេចតេជោបន្តទៀតថា “ការធ្វើបែបនេះ (ចាក់វ៉ាក់សាំង) យើងចង់ឲ្យមានភាពស៊ាំក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញនូវសង្គម សេដ្ឋកិច្ច ជាពិសេសសាលារៀនដែលយើងបានផ្អាក បានបិទសាលាហើយឲ្យរៀនពីចំងាយ តាមរយៈប្រព័ន្ធអនឡាញ” ។ សម្តេចនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា “ប្រសិនបើយើងបានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវវ័យយ៉ាងហោចណាស់ ក៏អាចបើកសាលាចាប់ពីអនុវិទ្...
ប្រជាពលរដ្ឋនៅព្រះវិហារសុំទោសស្ថាប័នតុលាការ ដើម្បីបង្ហាញកាយវិការអន់ឱនឲ្យគ្នា និងលើកកម្ពស់យុត្តិធម៌ក្នុងសង្គម

ប្រជាពលរដ្ឋនៅព្រះវិហារសុំទោសស្ថាប័នតុលាការ ដើម្បីបង្ហាញកាយវិការអន់ឱនឲ្យគ្នា និងលើកកម្ពស់យុត្តិធម៌ក្នុងសង្គម

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះវិហារ៖ ប្រជាពលរដ្ឋ៤នាក់ កាលពីសប្តាហ៍មុន បានសរសេរលិខិតសុំទោសជាសាធារណៈដល់ ស្ថាប័នតុលាការខេត្តព្រះវិហារ និងព្រះរាជអាជ្ញា ពាក់ព័ន្ធនឹងបណ្តឹងខ្លួន ដែលកើតឡើងដោយសារការភាន់ច្រឡំ ហើយលើកឡើងថា ការសុំទោសនេះ គឺកាយវិការចេះអត់ឲ្យគ្នា និងកម្ពស់តម្លៃយុត្តិធម៌នៅក្នុងសង្គមជាតិ។ ប្រជាពលរដ្ឋ៤នាក់នេះ រួមឈ្មោះ ឈាន លាងធុន, សន ចន្ធូ , ញ៉ាំ ឈុនលី និងឈ្មោះ សន សាអែម បានសរសេរលិខិតរួមមួយ សុំអភ័យទោសជាសាធារណៈជូនប្រធានតុលាការសាលាដំបូងខេត្តព្រះវិហារ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ និងលោក ចក់ សម្បត្តិ អតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចំពោះបណ្តឹងរបស់ខ្លួន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ និងរឿងហេតុដែលបានកើតឡើង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដែលបណ្តាលមកពីការភាន់ច្រ...
រកឃើញអ្នកឆ្លងថ្មីចំនួន៤៣នាក់ថ្មី និងជាសះស្បើយ៦៩នាក់ កូវីដ១៩ ខេត្តត្បូងឃ្មុំ

រកឃើញអ្នកឆ្លងថ្មីចំនួន៤៣នាក់ថ្មី និងជាសះស្បើយ៦៩នាក់ កូវីដ១៩ ខេត្តត្បូងឃ្មុំ

ជំងឺកូវីដ១៩
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៤៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៦៩នាក់ផងដែល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
រកឃើញអ្នកឆ្លងថ្មី៨៩នាក់ ជាសះស្បើយ១១៣នាក់ និងស្លាប់៥នាក់​ កូវីដ១៩ ខេត្តកំពង់ចាម ​​​

រកឃើញអ្នកឆ្លងថ្មី៨៩នាក់ ជាសះស្បើយ១១៣នាក់ និងស្លាប់៥នាក់​ កូវីដ១៩ ខេត្តកំពង់ចាម ​​​

ព័ត៌មានជាតិ
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ១១៣នាក់ និងស្លាប់៥នាក់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន(កបប)ប្រជុំពិភាក្សាលើនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការត្រួតពិនិត្យលើលក្ខខណ្ឌតម្រូវនៃការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន(កបប)ប្រជុំពិភាក្សាលើនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការត្រួតពិនិត្យលើលក្ខខណ្ឌតម្រូវនៃការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន តាមប្រព័ន្ធ Online Zoomនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ មានការអញ្ជើញចូលរួមពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក អគ្គនាយករង លោកប្រធាននាយកដ្ឋានទាំង៦  លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងសហការី។ កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការត្រួតពិនិត្យលើលក្ខខណ្ឌតម្រូវនៃការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ និងប្រកាសស្តីពី Nutritional Claim៕...
លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បងប្អូនជនរួមជាតិជាទីគោរព! នៅថ្ងៃនេះខ្ញុំសូមជម្រាបជូននូវលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ។ វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ ទោះជាក្នុងស្ថានភាពប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចំរើន។ ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រ...
លោក សយ សុភាព លើកឡើងថា អាមេរិក ឲ្យវ៉ាក់សាំងកូវីដ១៩ ទៅយួន គឺជាវ៉ាក់សាំងនយោបាយ

លោក សយ សុភាព លើកឡើងថា អាមេរិក ឲ្យវ៉ាក់សាំងកូវីដ១៩ ទៅយួន គឺជាវ៉ាក់សាំងនយោបាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក សយ សុភាព៖ អាមេរិក ឲ្យវ៉ាក់សាំងកូវីដ១៩ ទៅយួន គឺជាវ៉ាក់សាំងនយោបាយ ភ្នំពេញ៖ ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ២លានដូស ទៅរដ្ឋាភិបាលវៀតណាម។ ចំណុចនេះ លោក សយ សុភាពប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានហៅថា នេះជាវ៉ាក់សាំងនយោបាយ (វ៉ាក់សាំង BRI ជាគំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់របស់ចិន និង Indo pacific ជាយុទ្ធសាស្រ្តសេរីបើកចំហរ) ។ លោក សយ សុភាពតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ១៤ កក្កដា នេះបានលើកឡើងថា “ចោទគេចោទឯង សុទ្ធតែចាក់វ៉ាក់សាំងចិន ចុះអាមេរិកឲ្យទៅយួន ២លានដូសម៉េចដែរ? ។ នេះគេហៅថា វ៉ាក់សាំងនយោបាយ (វ៉ាក់សាំងBRI និង Indo-pacific)” ។ លោកបន្តទៀតថា អាមេរិកមិនដែលខ្វល់ពីខ្មែរទេ គេនៅតែចាត់ទុកយួន គឺជាបងធំនៅតំបន់ក្នុងតំបន់នេះ។ ដូច្នេះ កម្ពុជា-ចិន ជាបងប្អូនដែលមិនអាចអត់គ្នាបាន។ សន្និសីទនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ន...
សម្តេចក្រឡាហោម  ស ខេង អញ្ជើញជាអធិបតីក្នុងពិធី «ផ្សព្វផ្សាយផែនការសកម្មភាព ដើមី្បបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឆ្នាំ២០២១ -២០២៥»

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធី «ផ្សព្វផ្សាយផែនការសកម្មភាព ដើមី្បបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឆ្នាំ២០២១ -២០២៥»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធី «ផ្សព្វផ្សាយផែនការសកម្មភាព ដើមី្បបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឆ្នាំ២០២១ -២០២៥» តាមប្រព័ន្ធអនឡាញ។ ពិធីផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពី លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ, រដ្ឋមន្រ្តី ក្រសួងស្ថាប័នពាក់ព័ន្ធ, ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា, អនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អគ្គស្នងការដ្ឋាននគរបាលជាតិ, អភិបាលនៃគណៈអភិបាល រាជធានី ខេត្ត, តំណាងក្រសួងស្ថាប័ននិងអង្កការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ជាការពិត ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ជាបញ្ហាសកល ហើយពិភពលោកកំពុងតែយកចិត្...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពី  លោកអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ពិនិត្យវឌ្ឍនភាពនៃការកសាងសេចក្តីព្រាងច្បាប់ ស្តីពីការប្រកួតប្រជែង ឯកសារគតិយុត្តិដែលស្ថិតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងឯកសារគតិយុ ត្តិមួយចំនួនទៀត និងស្តាប់អំពីលទ្ធផលនៃការចុះអនុវត្តច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ ដោយរួមទាំងការអនុវត្តវិធានការណ៍ពិន័យអន្តរការណ៍ចំពោះអំពើល្មើស ដែលបានអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំអគ្គនាយកដ្...