ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឯកឧត្តមបណ្ឌិត កៅ ថាច ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

ឯកឧត្តមបណ្ឌិត កៅ ថាច ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែង នូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ  ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព។ ជាពិសេស បានរៀបចំនូវសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន និងស្បៀងអាហារផ្ញើជូនវីរកងទ័ពនៅជួរមុខ ដោយការដឹងគុណ ចំពោះវីរភាព និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានដើម្បីជាតិមាតុភូមិ។ កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងសហការី-សប្បុរសជនក្នុងនិងក្រៅប្រទេស បាននាំយកស្បៀងអាហារនិងសម្ភារៈ ជូនដល់ប្រជាជនភៀសសឹកចំនួន 2,650 គ្រួសារ, ឧបត្ថមជូនក្រុមគ្រូទេព្យស្ម័គ្រចិត្តប្រចាំមណ្ឌល និងសម្ភារសំខាន់ៗមួយចំនួនជូនវីរកងទ័ពកម្ពុជា...
ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលជួបសំណេះសំណាល​ និងផ្តល់អនុសាសន៍ណែនាំដល់ តំណាងនិស្សិតនៃថ្នាក់ពិសេសនីតិសាស្រ្តភាសាបារាំង

ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលជួបសំណេះសំណាល​ និងផ្តល់អនុសាសន៍ណែនាំដល់ តំណាងនិស្សិតនៃថ្នាក់ពិសេសនីតិសាស្រ្តភាសាបារាំង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី១​ ខែសីហា ឆ្នាំ២០២៥ បានផ្តល់នូវកិត្តិយសទទួលជួបសំណេះសំណាល​ និងផ្តល់អនុសាសន៍ណែនាំដល់តំណាងនិស្សិតនៃថ្នាក់ពិសេសនីតិសាស្រ្តភាសាបារាំង​ (Filière Spéciale de Droit)។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ក៏បានចែករំលែកនូវបទពិសោធន៍ និង ដំបូន្មានល្អៗដល់តំណាងនិស្សិតទាំងពីររូប ដើម្បីអាចប្រើប្រាស់នាពេលខាងមុខ។ ជាចុងក្រោយ តំណាងក្រុមនិស្សិតនៃថ្នាក់ពិសេសនីតិសាស្រ្តភាសាបារាំង (Filière Spéciale de Droit) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ និងខ្ពង់ខ្ពស់បំផុតចំពោះ លោកបណ្ឌិត​ ដែលតែងតែសហការគាំទ្រដល់ថ្នាក់ពិសេស នីតិសាស្រ្តភាសាបារាំង និងចំណាយពេលវេលាដ៏មានតម្លៃដើម្បីចែករំលែក និងផ្តល់នូវដំបូន្មានល្អៗដល់តំណាងនិស្សិតទាំងពីររូប។ តំណាងក្រុមនិស្សិត ក៏សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអ...
ក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត បានឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក នៅទីស្តីការក្រសួងមហាផ្ទៃ

ក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត បានឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក នៅទីស្តីការក្រសួងមហាផ្ទៃ

សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត បានឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក នៅទីស្តីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះបានផ្តល់អំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ពីតំណាងក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត សម្រាប់ឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។ អំណោយដែលក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ីមផត អិចផត ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ រួមមាន ៖ ថវិកា ចំនួន ៣០លានរៀល អង្ករ ចំនួន ១០តោន អំបុកសាច់ ចំនួន ១ ០០០ថង់ និងនំធញ្ញជាតិ ចំនួន ១០០គីឡូក្រាម។ ឯកឧត្អតមភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ីមផត អិចផត ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕...
The United States has decided to reduce tariffs on Cambodian exports to the U.S. down to 19% (reduction of 30% compared to initial rate of 49%)

The United States has decided to reduce tariffs on Cambodian exports to the U.S. down to 19% (reduction of 30% compared to initial rate of 49%)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
Cambodia: The United States has decided to reduce tariffs on Cambodian exports to the U.S. down to 19% (reduction of 30% compared to initial rate of 49%). This is great news for the people and the economy of Cambodia to continue develope our nation. I would like to express my thanks to President Donald Trump for his initiative and decisive leadership in securing immediate and unconditional ceasefire between Cambodian and Thai military forces, and for continuing to monitor the implementation of the ceasefire directly, until permanent peace and normalization of relations between Cambodia and Thailand is achieved in the future. In addition, President Trump has shown understanding and support for Cambodia by providing the opportunity to further strengthen economic development and trade r...
ក្រុមហ៊ុន Amru Riceនិង CACCនាំយកជំនួយស្បៀងអាហារដល់ប្រជាជនភៀសសឹកគិតជាទឹកប្រាក់ប្រមាណ ២៥,០០០ដុល្លារអាមេរិក

ក្រុមហ៊ុន Amru Riceនិង CACCនាំយកជំនួយស្បៀងអាហារដល់ប្រជាជនភៀសសឹកគិតជាទឹកប្រាក់ប្រមាណ ២៥,០០០ដុល្លារអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្បៀងអាហារនៅចំពោះមុខរបស់ប្រជាជនកម្ពុជាដែលបានភៀសខ្លួន ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) និង ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) សូមចូលរួមចំណែកដោយស្មោះស្ម័គ្រ និងសូមបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ចំពោះទំនួលខុសត្រូវសង្គម និងសាមគ្គីភាព។ គណៈគ្រប់គ្រង និងក្រុមការងារ Amru Rice និង CACC បានសហការគ្នាយ៉ាងស្វាហាប់ ក្នុងការនាំយកនូវគ្រឿងឧបភោគបរិភោគសំខាន់ៗ ដែលគិតជាទឹកប្រាក់មានតម្លៃប្រមាណជា ២៥,០០០ ដុល្លារអាមេរិក ដែលរួមមាន អង្ករ ៣៥តោន មី ៥០០០កញ្ចប់ ត្រីងៀត ៣២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ត្រសក់ចាវ និងទឹកប្រាក់មួយចំនួន ដើម្បីចូលរួមបំពេញនូវតម្រូវការស្បៀងអាហារបន្ទាន់ដល់ប្រជាជនភៀសសឹក។ ការចូលរួមចំណែករបស់ Amru Rice និង CACC ក្នុងការនាំយកនូវស្បៀងអាហារជូនដល់ប្រជាជនភៀសសឹកដែលកំពុងត្រូវការជំនួយមួយផ្នែកនេះ មិនត្រឹមតែដើម្បីចូលរួមចំណែកចែករំលែកនូវភាពលំបាកនៅចំពោះមុខន...
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ករណីចាប់ខ្លួនយុទ្ធជនកម្ពុជា មកដល់ពេលនេះនៅរង់ចាំភាគីថៃ បញ្ជូនត្រឡប់មកកម្ពុជាវិញ ហើយជីវិតរបស់ពួកគាត់ ជាអាទិភាពចម្បងបំផុតរបស់រដ្ឋាភិបាល

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ករណីចាប់ខ្លួនយុទ្ធជនកម្ពុជា មកដល់ពេលនេះនៅរង់ចាំភាគីថៃ បញ្ជូនត្រឡប់មកកម្ពុជាវិញ ហើយជីវិតរបស់ពួកគាត់ ជាអាទិភាពចម្បងបំផុតរបស់រដ្ឋាភិបាល

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងងា ចំពោះករណីចាប់ខ្លួនយុទ្ធជនរបស់កម្ពុជា ដែលមកដល់ពេលនេះ នៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល តាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងងថា មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? សម្ដេច គូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្...
អ្នកឧកញ៉ា ហេង ឡុង ចូលរួមឧបត្ថម្ភថវិកា ១០,០០០ដុល្លារ (១មុឺនដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

អ្នកឧកញ៉ា ហេង ឡុង ចូលរួមឧបត្ថម្ភថវិកា ១០,០០០ដុល្លារ (១មុឺនដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានប្រកាសឧបត្ថម្ភថវិកា ១០,០០០ដុល្លារ (១មុឺនដុល្លារ) តាមរយៈសមាគមឧកញ៉ាកម្ពុជា ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិការបស់ អ្នកឧកញ៉ា និងក្រុមគ្រួសារ គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្...
ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះ វីរៈកងទ័ពជួរមុខកម្ពុជា

ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះ វីរៈកងទ័ពជួរមុខកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (កសស) និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះ វីរៈកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំង ប្រដាប់អាវុធថៃ ដែលបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជានាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពាន និង ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ ព្រមជាមួយនឹងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា ដែលនេ...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុង វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី២

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុង វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី២

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុង វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី២ ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០២៥ កម្មវិធីនេះគឺ ក្រោមអធិបតីភាពរបស់ ឯកឧត្តមឧត្ដមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. គ្រូឧទ្ទេសប្រចាំអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងលោក/លោកស្រីជាបុគ្គលិកពិសេសកាស៊ីណូ សរុបចំនួនប្រមាណ ៦០ រូប។...