ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
មន្ត្រីសាលាស្រុកបាធាយ និងប្រពន្ធ រួមទាំងមនុស្ស៥១នាក់ទៀត ជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ នៅភ្នំពេញ

មន្ត្រីសាលាស្រុកបាធាយ និងប្រពន្ធ រួមទាំងមនុស្ស៥១នាក់ទៀត ជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ នៅភ្នំពេញ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក រិទ្ធ សារី នាយករងរដ្ឋបាលសាលាស្រុកបាធាយ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា លោក យួន វណ្ណៈ អាយុ៥១ឆ្នាំ មានតួនាទីជាអនុប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម និងប្រពន្ធឈ្មោះ ជា ស្រីមុំ រស់នៅភូមិ-ឃុំ-ស្រុកបាធាយ ខេត្តកំពង់ចាម បានជាប់ពាក់ព័ន្ធនឹងកូនប្រុសបង្កើត ដែលមានផ្ទុក វិជ្ជមានកូវីដ-១៩។ លោក រិទ្ធ សារី បន្តថា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ លោក យួន វណ្ណៈ បានមករាយការណ៍ដល់រដ្ឋបាលស្រុកបាធាយដោយបញ្ជាក់ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កូនប្រុសរបស់គាត់ម្នាក់ ឈ្មោះ មាន សុវណ្ណណែត អាយុ២០ឆ្នាំ ធ្វើការនៅភ្នំពេញ បានជួបប្រាស្រ័យទាក់ទងគ្នានៅកន្លែងធ្វើការរបស់កូននៅភ្នំពេញ ហើយពេលនោះ សុវណ្ណណែត មិនបានមកស្រុកជារូបគាត់ទេ ប៉ុន្តែគេបានផ្ញើលុយសម្រាប់ចងដៃការបងប្អូនតាមរយៈរូបគាត់ជាឪពុក។ លុះដល់យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សុវណ្ណណែត បានទូរស័ព្ទមកប្រាប់រូបគាត់ថា ខ្លួនមានផ្ទុកវិជ្ជមានកូវីដ-១៩...
រដ្ឋបាលខេត្តកំពង់ចាមទទទទួលការឧបត្ថម្ភពីសប្បុរសជន ដើម្បីចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ​

រដ្ឋបាលខេត្តកំពង់ចាមទទទទួលការឧបត្ថម្ភពីសប្បុរសជន ដើម្បីចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ​

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម​៖ ក្នុង​ឱកាស​ទទួល​​ជំនួយ​​ពី​សប្បុរសជន​នានា​​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិនា​ ឆ្នាំ​២០២១​នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ បាន​ថ្លែង​អំណរគុណ​ចំពោះ​សប្បុរសជន​​ ដែល​បានផ្តល់​ការ​​ឧបត្ថម្ភ​ទាំង​ថវិកា​ និង​សំភារៈ​ ដេីម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ក៏ដូចជា​រដ្ឋបាល​ខេត្ត​ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-​១៩​។​ ដោយ​ក្រុម​ហ៊ុន​ខ្មែរ​ភូលវែល​ហ៊្វែរឡូតធេីរី​ ខូ​ អិលធីឌី​ បានជួយ​ឧបត្ថម្ភ​ម៉ាស​ចំនួន​២៥០០០​ម៉ាស​ ក្រុមហ៊ុនដី​ឡូត៍អានសំណាងបឹងស្នាយ​ ជួយ​ឧបត្ថម្ភ​ថវិការចំនួនពីរលានរៀល​ លោកស្រី​ ជ័យ​ ហ៊ុយឡេង​ ជួយ​ឧបត្ថម្ភ​ទឹក​បរិសុទ្ធ​ចំនួន១០០យួរ​ និង​ទឹក​ផ្លែឈើ​ ១០កេស​ លោកស្រី​ ម៉ែន​ ស្រីពៅ​ ជួយ​ឧបត្ថម្ភ​មី​ចំនួន​ប្រាំបួនកេស​ ទឹក​ស៊ីអ៊ីវ​ប្រាំបីយួរ​ និង​ទឹក​បរិសុទ្ធ​ចំនួន​​១០កេស​ ដេ...
ក្រុមហ៊ុនអចលនទ្រព្យ HIGH GROW PROPERTY  នៅខេត្តសៀមរាប បានបញ្ចុះតម្លៃ៨០០០ដុល្លារក្នុង១ឡូតិ៍ និងបង់រំលោះ គ្មានការប្រាក់ 

ក្រុមហ៊ុនអចលនទ្រព្យ HIGH GROW PROPERTY  នៅខេត្តសៀមរាប បានបញ្ចុះតម្លៃ៨០០០ដុល្លារក្នុង១ឡូតិ៍ និងបង់រំលោះ គ្មានការប្រាក់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ ក្រុមហ៊ុនអចលនទ្រព្យ HIGH GROW PROPERTY មិនត្រឹមតែបញ្ចុះតម្លៃ៨០០០ដុល្លារ​ក្នុង១ឡូតិ៍នោះទេ គឺថែមទាំងអនុគ្រោះដល់បងប្អូនដែលជាអតិថិជនបង់ត្រឹមតែ៥០ភាគរយ និងរំលោះ៥០ភាគរយទៀត ជាមួយក្រុមហ៊ុនរយៈពេល ៦ខែ ដោយគ្មានការប្រាក់ ដើម្បីចូលរួមសម្រួលលទ្ធភាពដល់បងប្អូនអតិថិជនដែលចង់បានដីធ្វើផ្ទះស្នាក់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ដូច្នេះសូមបងប្អូនប្រញាប់ឡើង ពីព្រោះកម្មវិធីពិសេសនេះ នឹងបញ្ចប់នៅបំណាច់ ខែមីនា ឆ្នាំ២០២១នេះហើយ។ បេីសិនជាបងប្អូនមានចំណាប់អារម្មណ៍សូមអញ្ជេីញកក់មុននិងទទួលបានមុន ហេីយថែមមានជម្រើសរើសទីតាំង ដែលលោកអ្នកពេញចិត្តផងដែរ សូមទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ នេះ ០១២ ៥៧១ ៧៧១ និង០៩៣  ៤៤៤ ៤១៦។ សូមបញ្ជាក់ថា គម្រោងដីឡូតិ៍ដ៏មានសកក្តានុពលនេះស្ថិតនៅភូមិ ច្រេស ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខាងកើតផ្សារម៉ាក្រូចំងាយ៣គីឡូម៉ែត និង១គីឡូម៉ែតពីគំរោងឆៃណាថោន ព្រមទាំងជិតរីស៊តម៉ានេរហរិហរាល័យ...
សម្តេចប្រមុខ​រដ្ឋស្តីទី​ នៃព្រះរាជាណាចក្រកម្ពុជា​ ចេញព្រះរាជក្រឹត្យ​បញ្ចប់គោរមងារ លោក ឧកញ៉ា​ ដួង ឆាយ

សម្តេចប្រមុខ​រដ្ឋស្តីទី​ នៃព្រះរាជាណាចក្រកម្ពុជា​ ចេញព្រះរាជក្រឹត្យ​បញ្ចប់គោរមងារ លោក ឧកញ៉ា​ ដួង ឆាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខ​រដ្ឋស្តីទី​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​ចេញព្រះរាជក្រឹត្យ​បញ្ចប់គោរមងារ ឧកញ៉ា​ ដួង ឆាយ​ ។ នេះយោងតាម​ព្រះរាជក្រឹត្យចុះថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១នេះ។ សូមបញ្ជាក់ថា លោក ឧកញ៉ា ដួង ឆាយ​ រង​ការរិះ​គន់​​ពីសំណាក់អ្នក​ប្រើ​ប្រាស់​បណ្តាញសង្គម​​ ហ្វេសប៊ុក បន្ទាប់ពី​បាន​ប្រើ​អំពើហិង្សា​លើ​អ្នក​ស្រី ដេត ម៉ាលីណា អតីតជាភរិយានាពេលកន្លងមក ៕...
ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យលោក ទិន សៃ តំណាងស្ថាបនិក គណបក្សកែទម្រង់កម្ពុជា បង្កើត”គណបក្សកែទម្រង់កម្ពុជា”

ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យលោក ទិន សៃ តំណាងស្ថាបនិក គណបក្សកែទម្រង់កម្ពុជា បង្កើត”គណបក្សកែទម្រង់កម្ពុជា”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យលោក ទិន សៃ តំណាងស្ថាបនិក គណបក្សកែទម្រង់កម្ពុជា បង្កើត”គណបក្សកែទម្រង់កម្ពុជា”។ គណបក្សនេះសរសេរជាអក្សរកាត់ “គកក” និងមានឈ្មោះជាអក្សរឡាតាំង “CAMBODIA REFORM PARTY” ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល នៅផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ៕ ប្រភព Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister...
មន្ត្រីរដ្ឋាភិបាល និងមន្ត្រីជំនាញគួរណាស់ផ្តល់ព័ត៌មានដល់អ្នកកាសែត មិនគួរឲ្យយកតាមប្រព័ន្ធផ្សព្វផ្សាយឯកជននោះទេ

មន្ត្រីរដ្ឋាភិបាល និងមន្ត្រីជំនាញគួរណាស់ផ្តល់ព័ត៌មានដល់អ្នកកាសែត មិនគួរឲ្យយកតាមប្រព័ន្ធផ្សព្វផ្សាយឯកជននោះទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អ្នកសារព័ត៌មានជើងចាស់ម្នាក់ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនរិះគន់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាល ដែលខ្ជីខ្ជាក្នុងការផ្តល់ព័ត៌មានដល់មហាជន។ លោក វង្ស សុខេង ដែលគេស្គាល់ថា ជា​អ្នកកាសែតជើងចាស់មួយរូប​ និងមានបទពិសោធន៍ធ្លាប់បម្រើការឲ្យកាសែតក្នុងស្រុក និងកាសែតបទេសក្នុងអាជីពមួយនេះជាច្រើនទសវត្ស  បានសរសេរក្នុងហ្វេសប៊ុក ផ្ទាល់ខ្លួនថា មន្ត្រីរដ្ឋាភិបាល និងមន្ត្រីជំនាញគួរណាស់ផ្តល់ព័ត៌មានដល់អ្នកកាសែតតាមសាច់រឿង ដែលអ្នកកាសែតបានសួរ ឬចង់បាន ហើយមិនគួរបង្វែរឲ្យចម្លងពីស្ថាប័នផ្សេងឡើយ​ ព្រោះវាស្នាដៃអ្នកផ្សេង។ លោកបានសរសេរលើកឡើងនូវសម្តីរបស់មន្ត្រីមួយចំនួន ដែលបានប្រាប់លោកឲ្យចម្លងព័ត៌មានពីស្ថាប័នឯកជននៅក្នុងស្រុក ដោយលោកបញ្ចេញឈ្មោះថា «មិនគួរណាឆ្លើយឲ្យយកតាម Fresh News ឬ BTV នោះទេ ព្រោះ [សម្រាប់សារព័ត៌មានបរទេស] គេអាចប្តឹងថា លួច បើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក...
លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទ សូមគោរពជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកកាស ខួបកំណើតគម្រប់ ៦៦ ឈានចូល៦៧ឆ្នាំ

លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទ សូមគោរពជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកកាស ខួបកំណើតគម្រប់ ៦៦ ឈានចូល៦៧ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទ សូមគោរពជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកកាស ខួបកំណើតគម្រប់ ៦៦ ឈានចូល៦៧ឆ្នាំ។ ក្នុងឱកាសដ៏ថ្លៃថ្លនិងឧត្តុងឧកត្តមនេះ ឧត្តមសេនីយ៍ ផ្ញើសារថា "ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទ សូមគោរពជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកកាស ខួបកំណើតគម្រប់ ៦៦ ឈានចូល៦៧ឆ្នាំ"។    ...
អភិបាលខេត្តកណ្ដាល ចុះត្រួតពិនិត្យ ទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ និងមណ្ឌលចត្តាឡីស័កនៅស្រុកកោះធំ

អភិបាលខេត្តកណ្ដាល ចុះត្រួតពិនិត្យ ទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ និងមណ្ឌលចត្តាឡីស័កនៅស្រុកកោះធំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កណ្ដាល៖ បន្ទាប់ពីរកឃើញវិជ្ជមាន អ្នកផ្ទុកមេរោគកូវីដ-១៩ បន្ថែមទៀត ចំនួន ៦៤ នាក់ នៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ ប្រជុំបន្ទាន់ ដោយមានការចូលរួមពីម្ចាស់កាស៊ីណូទាំង ៦ ក្នុងស្រុកកោះធំ និងចុះត្រួតពិនិត្យ ការរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ និងមណ្ឌលចត្តាឡីស័កនៅស្រុកកោះធំ។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនានេះ ទូទាំងស្រុកកោះធំមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៣៦នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះមាន កាស៊ីណូរបស់ក្រុមហ៊ុនព្រីនចំនួន ១០២ នាក់ កាសុីណូយ៉ុងយ័ន ៣២នាក់ និងកាស៊ីណូឃីងហ្វា ចំនួន ០២ នាក់។ លោកអភិបាលខេត្ត បានបន្ថែមថា ទោះបីជាមានការកើនឡើងនៃអ្នកផ្ទុកមេរោគកូវីត-១៩ នៅស្រុកកោះធំ តែអាជ្ញាធរខេត្ត ...
បានមន្រ្តីសាខា ក.ប.ប. ខេត្តសៀមរាប ដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ចំនួន១តោន

បានមន្រ្តីសាខា ក.ប.ប. ខេត្តសៀមរាប ដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ចំនួន១តោន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តសៀមរាប បានដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទចំនួន ១តោន នៅទីលានចាក់សម្រាម ស្ថិតនៅភូមិអន្លុងពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សូមជម្រាបថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យឃើញ និងរឹបអូសបាននាខែកុម្ភៈកន្លងមក៕  ...
ក្រុមហ៊ុនអចលនទ្រព្យ HIGH GROW PROPERTY បានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវតាមផ្លូវច្បាប់

ក្រុមហ៊ុនអចលនទ្រព្យ HIGH GROW PROPERTY បានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវតាមផ្លូវច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ​)៖ ក្រុមហ៊ុន អចលនទ្រព្យHIGH GROW PROPERTY មានការចុះបញ្ជីត្រឹមត្រូវតាមច្បាប់ពាណិជ្ជកម្ម​ ដោយមិនមែនជាក្រុមហ៊ុនបោកប្រាស់​ រកសុីបោកប្រាស់បងប្អូនប្រជាពលរដ្ឋនោះទេ។ គម្រោងដីឡូតិ៍ដ៏មានសកក្តានុពលនេះស្ថិតនៅភូមិ ច្រេស ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខាងកើតផ្សារម៉ាក្រូចំងាយ3km និង1kmពីគំរោងឆៃណាថោន ព្រមទាំងជិតរីស៊តម៉ានេរហរិហរាល័យ និងនៅក្បែរគំរោងសាកលវិទ្យាល័យUC2មានផ្ទះប្រជាពលរដ្ធ យ៉ាងច្រើនកុះករ ហើយចុះពីផ្លូវជាតិលេខ6A ត្រឹមតែ1km តែប៉ុណ្ណោះ។ អ្វីដែល​ពិសេសបំផុតនោះគឺ​ គម្រោង​ដីឡូ​តិ៍នេះមានការលក់បញ្ចុះតម្លៃរហូតដល់ទៅ30%​ ហេីយ​បច្ចុប្បន្ន​កំពុងតែប្រតិបត្តិការធ្វេីអាជីវកម្មពុះដីឡូតិ៍លក់របស់ខ្លួនយ៉ាងសកម្មផងដែរ បេីតាមការបញ្ជាក់ពីលោក​ ស្រី​ ជីវ​ ណារ៉ា​ ម្ចាស់ដីឡូតិ៍ផ្ទាល់បានថ្លែងប្រាប់ថា​ក្រុមហ៊ុន​របស់លោកស្រីមានច្បាប់ត្រឹមត្រូវមិនមានការរកសុីបោកប្រាស់អតិថិជននោះឡេីយ​ ដោយក្រុម​ហ៊ុន​លោកស្រីមា...