ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កុមារកំព្រា ០៥នាក់បងប្អូនទទួលអោយអំណោយសប្បុរសធម៌ពីលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងភរិយា

កុមារកំព្រា ០៥នាក់បងប្អូនទទួលអោយអំណោយសប្បុរសធម៌ពីលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងភរិយា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ត្បូងឃ្មុំ)៖ ដោយបានទទួលព័ត៌មានដ៏កំសត់នេះហើយ ទើបឧត្តមសេនីយ៍ឯក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌នាំយកអំណោយទៅផ្តល់ជូនក្មេងកំព្រាចំនួន ០៥នាក់ ដែលសព្វថ្ងៃក្មេងៗទាំងនោះរស់នៅជាមួយជីដូនម្នាក់មានអាយុ ៥៩ឆ្នាំ ស្ថិតក្នុងភូមិកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ គ្រួសារកំសត់មួយនេះ មានឪពុកញៀននឹងគ្រឿងញៀន ហើយសមត្ថកិច្ចបានចាប់ឃុំខ្លួន រីឯម្តាយបានស្លាប់ចោលកូនៗដោយ សារជំងឺសាច់ដុះក្នុងខួរក្បាលទាំងនៅវ័យក្មេង ហើយបានបន្សល់ទុកកូនៗអោយលោកយាយជរាមើលថែទាំ ។ ដោយសារកត្តាជីវភាព កូនប្រុសច្បងមានអាយុ ១៣ឆ្នាំបានចេញទៅស៊ីឈ្នួលគេនៅក្រុងភ្នំពេញបាន ប្រាក់ខែ៣៥ម៉ឺនរៀលប៉ុណ្ណោះដើម្បីយកមកចិញ្ចឹមជីដូន និងប្អូនៗ ។ ចំណែកប្អូនៗ តាំងពីម្តាយស្លាប់នោះ ក៏បានបោះការសិក្សា ដើរដាក់អង្គប់កណ្តុរតាមភ្លឺស្រែបានយកមកធ្វើម្ហូប និងលក់បានកំរ៉ៃខ្លះមកផ្គត់ផ្គង់ជីវភាពគ្រួសារ រីឯប្អូនស្រីបន្ទា...
សម្តេចតេជោ អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេព សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

សម្តេចតេជោ អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេព សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ នេះ បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តដំណើរអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសូទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិ។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។ មន្ទីរពេទ្យនេះក៏...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៩មីនានេះ បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរមកដល់ពេលនេះគឺសម្រេចបានប្រមាណ៩៥%។ ដំណើរការជួសជុលកែលម្អរនេះគ្រោងនឹងធ្វើអោយបានចប់រួចរាល់នៅចុងខែមីនាឆ្នាំ ២០២១ នេះ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈអោយបានល្អរួមទាំងសួនច្បារ ជាពិសេសសូមចូលរួមថែរក្សាស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋអតីតព្រះមហាក្សត្រនៃព្រះរាជាណាចកក្រកម្ពុជាយើងអោយបានស្ថិតនៅល្អគង់វង្សយូរអង្វែង។...
រដ្ឋមន្ត្រីក្រសួងព័ត៍មាន ប្រកាសលុបអាជ្ញាបណ្ណ គេហទំព័ររបស់លោកផែង វណ្ណៈ 

រដ្ឋមន្ត្រីក្រសួងព័ត៍មាន ប្រកាសលុបអាជ្ញាបណ្ណ គេហទំព័ររបស់លោកផែង វណ្ណៈ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ប្រកាសលុបអាជ្ញាបណ្ណ គេហទំព័ររបស់លោកផែង វណ្ណៈ  ដោយសារម្ចាស់អាជ្ញាបណ្ណបានជេប្រមាថព្រះសង្ឃ​ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ យោងតាមលិខិត របស់លោក ខៀវ កាញ្ញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៍មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានសម្រេចលុបប្រកាសលេខ៣៣៦ ព.ម ប្រក ចុំថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០១៨ របស់ក្រសួងព័ត៍មានដែលអនុញ្ញាតឲ្យលោក ផែង វណ្ណៈ បើដំណើរ អាជីវកម្មគេហទំព័រឈ្មោះ WWW.phengvannaknews.com ដែលម្ចាស់អាជ្ញាបណ្ណ បានជេប្រមាថចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យា ដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៍មាន។ សូមអានសេចក្តីប្រកាសដូចខាងក្រោម៖      ...
លោកបណ្ឌិត អុិត សំហេង ដឹកនាំពិភាក្សាត្រួតពិនិត្យ អនុម័ត សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម តាមប្រព័ន្ធវីដេអូ

លោកបណ្ឌិត អុិត សំហេង ដឹកនាំពិភាក្សាត្រួតពិនិត្យ អនុម័ត សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម តាមប្រព័ន្ធវីដេអូ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ បេឡាជាតិសន្តិសុខសង្គម នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម។ លោកបណ្ឌិត អុិត សំហេង បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព នៃការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. និងដើម្បីកំណត់អំពីការបាត់បង់សមត្ថភាពការងារ ស្ថានភាពទុព្វលភាពរបស់សមាជិក ប.ស.ស. ឱ្យមានលក្ខណៈច្បាស់លាស់ ត្រឹមត្រូវ និងមានលក្ខណៈល្អប្រសើរឡើង ធ្វើយ៉ាងណាឲ្យការអនុវត្តនេះ ស្របតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្...
​ ព្រះមេគណខេត្តសៀមរាប ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថសមាជិកថេរសភាសង្ឃខេត្ត

​ ព្រះមេគណខេត្តសៀមរាប ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថសមាជិកថេរសភាសង្ឃខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ ព្រះមេគណខេត្តសៀមរាប អាតាករោ ជុំ គឹមឡេង បានស្នើសុំឲ្យរាជរដ្ឋា ភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថសមាជិក ថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប ។ នេះយោតាមបានធ្វើលិខិត ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១  ក្រាបបង្គំទួលថ្វាយ មកសម្តេចព្រះមហាសុមេធា ធិបតីកក្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងលិខិតនេះ បានបញ្ជាក់ថា អ្វីដែលគួរឲ្យសោកស្តាយបំផុត គឺបុគ្គលផែង វណ្ណៈ បាន ឡាយ(live) តាមផេករបស់ខ្លួនបានលើកឡើងថា បើវាយកូនខ្ញុំបែបនេះ ខ្ញុំ អត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តងចំពោះអ្នកប្រព្រឹត្ត និងបានចោទបន្ថែមនូវ ពាក្យមិនពិត ដោយពោលថា លោកសង្ឃជាជនរងគ្រោះរត់គេចខ្លួន ព្រោះខ្លាចគេ តាមធ្វើបាបមិនហ៊ានចូលផ្ទះទៀតផង និងវាយប្រហាមន្ត្រីថេរសភាសង្ឃខេត្ត ដែល ធ្វើឲ្យប៉ះពាលកិតិ្តយស សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង ។ លិខិតដដែលបានបញ្ជ...
លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សាខាខេត្តកំពង់ចាម ដឹកនាំធ្វើសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ 

លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សាខាខេត្តកំពង់ចាម ដឹកនាំធ្វើសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ 

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសាខាសមាគម នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារសាខាសមាគម​សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ចូលរួមធ្វើសកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែផ្ទុះឡើងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។ សកម្មភាពផ្សព្វផ្សាយ​ អប់រំនេះ​ គឺអនុវត្តតាមគោលការណ៍ណែនាំ ប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នៅក្នុងឱកាសនៃការផ្សព្វផ្សាយណែនាំខាងលើនេះ ក្រុមការងារសមាគមបានផ្សព្វផ្សាយវិធានការសុខាភិបាល ៣ការពារ និង៣កុំ ដល់សមណសិស្សនិស្សិត នៃពុទ្ធិកសកលវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ខេត្តកំពង់ចាម ឲ្យចូលរួមអនុវត្តជាប្រចាំនូវវិធានការនេះ។ បន្ទាប់មានប្រសាសន៍ផ្សព្វផ្សាយ​​ អប់រំរួចមក ព្រះសកលវិទ្យាធិការ និងលោកប្រ...
ក្រុងប៉េកាំង រំពឹងថាមីយ៉ាន់ម៉ា នឹងចាត់វិធានការរឹងមាំបន្ថែមដើម្បីការពារក្រុមហ៊ុនចិន

ក្រុងប៉េកាំង រំពឹងថាមីយ៉ាន់ម៉ា នឹងចាត់វិធានការរឹងមាំបន្ថែមដើម្បីការពារក្រុមហ៊ុនចិន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមរបាយការណ៍ចុងក្រោយ ក្រុមហ៊ុនចិនដែលគ្រប់គ្រងដោយជនជាតិចិនជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីមានបាតុកម្មប្រឆាំងរដ្ឋប្រហារ។ រដ្ឋាភិបាលចិនបានរាយការណ៍ថា បានស្នើឱ្យក្រុមហ៊ុនជម្លៀសបុគ្គលិកដែលមិនចាំបាច់ចេញពីប្រទេសនេះដោយលើកឡើងពីកង្វល់អំពីសុវត្ថិភាព។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យរបស់រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Zhao Lijiang បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះថា អាជ្ញាធរមីយ៉ាន់ម៉ាគួរតែចាត់វិធានការ“ ជាក់ស្តែងនិងរឹងមាំបន្ថែមទៀត” ដើម្បីធានាសុវត្ថិភាពដល់ក្រុមហ៊ុនចិនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ។ ការកត់សម្គាល់របស់លោក Zhao Lijiang គឺបន្ទាប់ពីមានរបាយការណ៍ជាច្រើនបាននិយាយថា ក្រុមហ៊ុនចិនប្រហែល ៣០ បានក្លាយជាគោលដៅក្នុងកំឡុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារនៅទូទាំងប្រទេសក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានកម្មករ...
សុវត្ថិភាព ផ្នែកសុខាភិបាល ទាក់ទងការគ្រប់គ្រងសព អ្នកផ្ទុកវីរុសកូវីដ១៩

សុវត្ថិភាព ផ្នែកសុខាភិបាល ទាក់ទងការគ្រប់គ្រងសព អ្នកផ្ទុកវីរុសកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី១៦ ខែមីនានេះ បានចែញសេក្តីសម្រេចដាក់ ឲ្យអនុវត្តគោលការណ៍ ណែនាំស្តីពីវិធានសុវត្ថិភាព ផ្នែកសុខាភិបាល ទាក់ទងនឹងការគ្រប់គ្រង និងចាត់ចែងសាកសព អ្នកផ្ទុកវីរុសកូវីដ១៩ ៕  
លោកឧកញ៉ា  ឆាយ សុធា  និងលោកជំទាវ ឧបត្ថម្ភអង្ករ១០ តោន ជូនប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីចែកជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័ក្ត

លោកឧកញ៉ា  ឆាយ សុធា  និងលោកជំទាវ ឧបត្ថម្ភអង្ករ១០ តោន ជូនប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីចែកជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័ក្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា  ឆាយ សុធា អគ្គនាយក ក្រុមហ៊ុន ឌី អិល អេ (Diam ond Lucky Asia) ជាក្រុមហ៊ុនល្បីឈ្មោះផ្នែកប្រឹក្សាយោបល់ផ្នែកច្បាប់ និងពាណិជ្ជកម្មនៅកម្ពុជា និងលោកជំទាវ ឡាយ សុធាវី នាសៀលថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ២០២១​ បានដឹកនាំ គណគ្រប់គ្រង ជួបសំណេះសំណាល ជាមួយនិង លោក ស្បោង សារ៉ាត ប្រធានគណៈ កម្មាធិការគណប្រជាជនកម្ពុជាខេត្ត ព្រៃវែង ។ ពិធីជួបសំណេះសំណាលនោះ លោកឧកញ៉ា ឆាយ សុធា ក្នុងនាមអនុប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្របែក  និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បានឧបត្ថម្ភអង្ករ ចំនួន១០តោន ជូនដល់គណៈកម្មាធិការគណបក្សខេត្តផងដែរ។​ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានថ្លែងថា ថ្ងៃនេះយើងខ្ញុំក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលក៏ដូចជាប្រធានក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង សូមថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ឆាយ សុធា និងលោកជំទាវ រួមក្រុមការងារ មានរកចិត្តដ៏ស្មោសចំពោះ ប្រជាជនយើង។ លោកប្រធ...