ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ស្នើឲ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ ចាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គល ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ស្នើឲ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ ចាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គល ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក ឈិត សខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានផ្ញើលិខិតជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ សុំចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គល ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ តាមមត្រា ៥១៦ ពីបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ និងបទគម្រាមកំហែង  ថានឹងសម្លាប់តាមមាត្រា​ ២៣៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា លិខិតរបស់លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដាក់ចូល ដល់អយ្យការអមសាលាដំបូងខេត្តកណ្តាល​ រួចហើយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ៕          ...
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ពិតជាមានករណីស្លាប់ដោយវីរុសកូវីដ-១៩ ពិតប្រាកដមែននៅព្រឹកនេះជាជនរងគ្រោះទី០៤ហើយ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ពិតជាមានករណីស្លាប់ដោយវីរុសកូវីដ-១៩ ពិតប្រាកដមែននៅព្រឹកនេះជាជនរងគ្រោះទី០៤ហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រាប់ទីភ្នាក់ងារAKP នៅមុននេះបន្តិចថា "ពិតជាមានករណីស្លាប់ដោយវីរុសកូវីដ-១៩ ពិតប្រាកដមែន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ហើយជនរងគ្រោះនេះ មានអាយុ ៧៥ឆ្នាំ នៅរាជធានីភ្នំពេញ ហើយក៏ជាជនរងគ្រោះទី០៤ដែរ ដែលទទួលមរណភាពដោយកូវីដ-១៩"។ មន្តី្រជាន់ខ្ពស់ក្រសួងសុខាភិបាលដដែល ក៏បានបន្ថែមថា សូមបងប្អូនរងចាំសេចក្តីប្រកាសព័ត៌មានផ្លូវការដែលនឹងចេញដោយក្រសួងសុខាភិបាល និងសូមបន្តអនុវត្តជាដាច់ខាត នូវវិធានការ ០៣ការពារ និង០៣កុំ។...
«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខចំពោះមរណភាពនៃភរិយា លោក ហួរ ឡាវី»

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខចំពោះមរណភាពនៃភរិយា លោក ហួរ ឡាវី»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​​​វររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព​ សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន ៣០០ ០ ដុល្លារ ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជំងឺកូវីត១៩ COVID-19។   ក្នុងព្រះរាជសារលិខិត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពី អ្នកស្រី ងួន សុផាន្នី ព្រះអង្គ សូមសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ។ មរណភាពរបស់ អ្នកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និងម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រលាញ់នៃបុត្រ ព្រមទាំងបងប្អូន និងញាតិមិត្តទាំងឡាយ។ &nbs...
មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់និងខូចគុណភាពជាង ៨២គីឡូក្រាម នៅផ្សារស្រែណូយ  ស្រុកវ៉ារិន ខេត្តសៀមរាប

មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់និងខូចគុណភាពជាង ៨២គីឡូក្រាម នៅផ្សារស្រែណូយ  ស្រុកវ៉ារិន ខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប សហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងពិនិត្យទំនិញជាគ្រឿងឧបភោគ បរិភោគ នៅផ្សារ០២កន្លែង (ផ្សារឃុំស្រែណូយ និងផ្សារស្រែណូយ) និងដេប៉ូចែកចាយគ្រឿងឧបភោគបរិភោគធំៗចំនួន ០៣ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ គោលបំណងសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ហួសកាលបរិច្ឆេទប្រើប្រ...
លោកពេជ្រ ស្រស់ ៖ ជួយគ្នាសាងសង់ផ្ទះឲ្យក្រុមគ្រួសារក្មួយប្រុញ(អាប្រុញ)ដើម្បីស្នាមញញឹមជនក្រីក្រ 

លោកពេជ្រ ស្រស់ ៖ ជួយគ្នាសាងសង់ផ្ទះឲ្យក្រុមគ្រួសារក្មួយប្រុញ(អាប្រុញ)ដើម្បីស្នាមញញឹមជនក្រីក្រ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរនៅក្នុងផេកហ្វេសប៊ុករបស់លោក និងកៀងគរសប្បុរសជន ដើម្បីសាងសង់ផ្ទះឲ្យក្រុមគ្រួសារក្មួយ ប្រុញ(អាប្រុញ) ។ លោកពេជ្រ ស្រស់ បានសរសេរថា ខ្ញុំបានឲ្យក្រុមការងារខ្ញុំទាក់ទងក្មួយប្រុញហើយ ដើម្បីជួយធ្វើកូនផ្ទះជូនពួកគាត់ឲ្យបានសមរម្យជាងផ្ទះគាត់បច្ចុប្បន្ននេះ ពីព្រោះខ្ញុំមើលឃើញផ្ទះគាត់ គឺលំបាកពេកហើយ រួមទាំងឪពុកគាត់ពិការថែមទៀតផង ហើយបើមានបងប្អូនណាចង់ជួយពួកគាត់ អាចជួយធ្វើផ្ទះជូនពួកគាត់ជាមួយខ្ញុំបាន។ ម្នាក់បន្តិច គឺដើម្បីស្នាមញញឹមជនក្រីក្រ លេខABAខ្ញុំ ពេជ្រ ស្រស់070777771...
សូមជនរួមជាតិបន្ថែមការប្រុងប្រយ័ត្ននៅក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩

សូមជនរួមជាតិបន្ថែមការប្រុងប្រយ័ត្ននៅក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជាមឋមខ្ញុំនិងភរិយា សូមចូលរួមរំលែកមរណៈទុក្ខជាមួយគ្រួសារពលរដ្ឋដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពល រដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួមអនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលយើងទើបអនុវត្តថ្មីនេះៗ ឱ្យបានទាំងអស់គ្នា។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចថែរក្សាសុខភាពខ្លួនឯង សុខភាពគ្រួសារ និងសង្គមជាតិរបស់យើងប...
អភិបាលខេត្តកោះកុង ៖ លោកស្រី លាង ហ៊ឹម ហៅម៉ាហ្គោល ដែលបានចាក់ដីរំលោភចូលចំណីព្រែក(ព្រៃកោងកាង) ត្រូវកាយដីចេញវិញ

អភិបាលខេត្តកោះកុង ៖ លោកស្រី លាង ហ៊ឹម ហៅម៉ាហ្គោល ដែលបានចាក់ដីរំលោភចូលចំណីព្រែក(ព្រៃកោងកាង) ត្រូវកាយដីចេញវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី១៩​ខែមីនា ឆ្នាំ២០២១ បានចេញលិខិតជម្រាបទៅលោកស្រី លាង ហ៊ឹម ហៅម៉ាហ្គោល ដែលបានចាក់អាចម៍ដីរំលោភចូលចំណីព្រែក(ព្រៃកោងកាង) ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង  ត្រូវកាយអាចម៍ដីចេញវិញ ហើយត្រូវរក្សាព្រៃកោងកាង ឲ្យដូចភាពដើម។  ...
សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ប្រោសព្រះរាជទានចំនួន៣០០០ដុល្លារ រំលែកទុក្ខចំពោះមរណភាព ភរិយា លោក ហួរ ឡាវី

សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ប្រោសព្រះរាជទានចំនួន៣០០០ដុល្លារ រំលែកទុក្ខចំពោះមរណភាព ភរិយា លោក ហួរ ឡាវី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​​​វររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព​ សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន ៣០០០ដុល្លារអាមេរិក ជូនលោក ហួរ ឡាវី ត្រូវជាស្វាមី នៃសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជំងឺកូវីត១៩ COVID-19។ ក្នុងព្រះរាជសារលិខិត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពី អ្នកស្រី ងួន សុផាន្នី ព្រះអង្គ សូមសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ។ មរណភាពរបស់ អ្នកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និងម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រលាញ់នៃបុត្រ ព្រមទាំងបងប្អូន និងញាតិមិត្តទា...
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ទទួលជំនួយឧបត្ថម្ភពីសប្បុរសជន ដើម្បីសុវត្ថិភាពមហាជន

គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ទទួលជំនួយឧបត្ថម្ភពីសប្បុរសជន ដើម្បីសុវត្ថិភាពមហាជន

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម នៅរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានទទួលអំណោយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគ រួមនឹងសម្ភារៈបង្ការជំងឺកូវីដ-១៩ ពីសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់អ្នកកំពុងធ្វើចត្តាឡីស័ក នៅក្នុងខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។ សប្បុរសជន នៅរសៀលថ្ងៃនេះ ជួយឧបត្ថម្ភដល់គណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន៖ ក្រុមហ៊ុន អាន ម៉ារ៉ាឌី ថវិកា១០ លានរៀល, សាខាពន្ធដារខេត្តកំពង់ចាម ថវិកាពីរលានរៀល, ក្រុមហ៊ុន ខេសុី ៤ស្តារ ថវិកាបួនលានរៀល និងម៉ាសចំនួន១,០០០បន្ទះ, ក្រុមហ៊ុនដីឡូត៍ ហេង ហេង ទឹកបរិសុទ្ធ១៥០យួរ មី៥០កេសតូច,  ក្រុមហ៊ុនដីឡូត៍ មិត្តអិត ថវិកាមួយលានរៀល និងលោក ប៊ុន សុគន្ធ ព្រមទាំងភរិយា ទឹកបរិសុទ្ធ...
មេបក្សយុវជនកម្ពុជាស្នើស្ថាប័នច្បាប់ចាត់វិធានការផ្លូវច្បាប់លើបុគ្គល ផែង វណ្ណៈ

មេបក្សយុវជនកម្ពុជាស្នើស្ថាប័នច្បាប់ចាត់វិធានការផ្លូវច្បាប់លើបុគ្គល ផែង វណ្ណៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានស្នើដល់ស្ថាប័នច្បាប់ចាត់វិធានការផ្លូវច្បាប់លើបុគ្គល ផែង វណ្ណៈដែលបានការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែ។ សំណើរចាត់វិធានការផ្លូវច្បាប់ចំពោះ បុគ្គល ផែង វណ្ណៈ នេះ ត្រូវបានលោក ពេជ្រ ស្រស់ អះអាងថា ធ្វើឡើងដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌។ ពាក់ព័ន្ធករណីនេះ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិ ច្ចការវត្តអារាម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោស ចំពោះបុគ្គល ផែង វណ្ណៈ ដែលប្រមាថសមាជិក ថេរភាសង្ឃខេត្ត និងមន្ដ្រីរដ្ឋបាលខេត្តសៀមរាប។ លោក ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្...