ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពចំពោះការស្លាប់របស់ លោក ស្ដើង ជា ដោយសារជំងឺកូវីដ១៩

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពចំពោះការស្លាប់របស់ លោក ស្ដើង ជា ដោយសារជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពចំពោះការស្លាប់របស់លោក ស្ដើង ជា ដោយសារជំងឺកូវីដ១៩ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុក្ខមរណភាពរបស់លោក ស្ដើង ជា គឺជាការបាត់បង់ស្វាមី លោកឳពុក និងជីតាដ៏ល្អមួយរូប និងជាទីគោរពស្រឡាញ់។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោក ស្ដើង ជា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ដោយសារកម្ពុជាកំពុងតែមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺនេះ ។ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងជាប្រចាំនូវវិធានការការពារ «៣ការពារ និង ៣កុំ»។ ៣ការពារ៖ គឺត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ត្រូវរក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលចាប់ពី ១ម...
អាមេរិកធ្វើតេស្ត វ៉ាក់សាំង AstraZeneca ទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្លាំង

អាមេរិកធ្វើតេស្ត វ៉ាក់សាំង AstraZeneca ទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្លាំង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានសរសេរថាទីបំផុតការធ្វើតេស្តដែលគ្រប់គ្នាបានទន្ទឹងរងចាំអស់រយៈពេលជាយូរណាស់ មកហើយទៅលើវ៉ាក់សាំង AstraZeneca របស់ Oxford ដោយអាមេរិកនោះ គឺបានទទួលលទ្ធផលល្អខ្លាំងគួរឲ្យពេញចិត្តនិងមានប្រសិទ្ធភាពខ្ពស់។ ប្រពដដែលបានសរសេរទៀតថាអ្នកស្ម័គ្រចិត្ត សរុបចំនួនជាង៣២ពាន់នាក់ ដែលភាគច្រើនជាពលរដ្ឋជនជាតិអាមេរិកហើយផ្សេងពីនោះគឺប៉េរូនិងឈីលីនោះ បានរកឃើញថាវ៉ាក់សាំងនេះទាំងពីរដូសគឺមានប្រសិទ្ធភាព រហូតទៅដល់ ៧៩ភាគរយក្នុងការបញ្ចប់រោគសញ្ញាកូវីដនិង១០០ភាគរយ ក្នុងការរារាំងមនុស្សចេញពី ការធ្លាក់ខ្លួនឈឺខ្លាំង ដោយសារតែកូវីដហើយគ្មាន ករណីដែលធ្វើឲ្យមានកំណកឈាម ដូចករណីដែលមានបញ្ហានៅក្នុង តំបន់អ៊ឺរ៉ុបកន្លងមកដែរ។ នេះមានន័យថាប្លុកអ៊ឺរ៉ុបនិងបណ្តាប្រទេស ផ្សេងទៀត ដែលបានបញ្ចប់ ទៅឬការផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca នោះនឹងអាចធ្វើការវាស់វែង និងត្រួតពិនិត្យឡើងវិញអំពីបញ្ហានេះនិងនាំឲ្យទៅដល់មាន ការ...
លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន បញ្ញាវ័ន្ត លែន ឌីវេឡុប ម៉ិន ឯ.ក បានប្រកាសអនុគ្រោះដល់អតិថិជន ចំពោះការបង់ប្រាក់រំលស់ថ្លៃដីក្នុងស្ថានភាព កូវីដ ១៩ ចំនួន១ខែ និងគ្មានការផាកពិន័យ

លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន បញ្ញាវ័ន្ត លែន ឌីវេឡុប ម៉ិន ឯ.ក បានប្រកាសអនុគ្រោះដល់អតិថិជន ចំពោះការបង់ប្រាក់រំលស់ថ្លៃដីក្នុងស្ថានភាព កូវីដ ១៩ ចំនួន១ខែ និងគ្មានការផាកពិន័យ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន បញ្ញាវ័ន្ត លែន ឌីវេឡុប ម៉ិន ឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំនិងល្បីឈ្មោះ មួយនៅទឹកដីខេត្តកំពង់ចាម បានប្រកាស ចូលរួមចំណែកជា មួយរាជរដ្ឋាភិបាលនៅក្នុងស្ថានភាពដ៍លំបាកមួយនេះផងដែរ ។ លោកអគ្គនាយកបានបញ្ជាក់ថា"យើងខ្ញុំសូមចូលរួមការពារទាំងអស់គ្នាដោយត្រូវពាក់ម៉ាស រក្សាគម្លាត លាងដៃ និងអាល់កុល ជៀសវាងការជួបជុំ និងអនុវត្តវិធានការរបស់សម្តេច ៣កុំ ៣ការ ពារ!"។ លោក ភិន សុផល បន្ថែមថា សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន គឺស្តីពី"ការអនុគ្រោះដល់អតិថិជន ចំពោះការបង់ប្រាក់រំលស់ថ្លៃដីក្នុងស្ថានភាព កូវីដ ១៩ ចំនួន ១ខែ នឹងមិនមានការផាកពិន័យឬការប្រាក់អ្វីឡើយចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃ៣០មេសា ឆ្នាំ២០២១។  ...
ស្ត្រីខ្មែរអាយុ​ ៦២ឆ្នាំ​ ម្នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ស្ត្រីខ្មែរអាយុ​ ៦២ឆ្នាំ​ ម្នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​ ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសឲ្យដឹងថា ស្រ្តីជនជាតិខ្មែរម្នាក់អាយុ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ នេះគឺករណីស្លាប់ទី៥ហើយ នៅក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៥:៤០នាទីព្រឹក៕  ...
លោកពេជ្រ ស្រស់ ៖ ក្រុមគ្រួសារក្មួយប្រុញនឹងមានផ្ទះថ្មីសម្រាប់ រស់នៅដោយសមរម្យនិងគេហើយ

លោកពេជ្រ ស្រស់ ៖ ក្រុមគ្រួសារក្មួយប្រុញនឹងមានផ្ទះថ្មីសម្រាប់ រស់នៅដោយសមរម្យនិងគេហើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ គឺខ្ញុំបានទទួលថវិកាពីបងប្អូនសប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេសមានចំនួនសរុបគិតជាដុល្លារ គឺមានចំនួន ៨៣០០ដុល្លារ។ ១, ទទួលបានពីលេខកុងABAខ្ញុំចំនួន ៧៦០៨ ដុល្លារអាមេរិក ២, ទទួលបានតាមលេខវីងខ្ញុំចំនួន ២លានរៀល ៣, ទទួលបានពីលេខកុងACLIDAខ្ញុំចំនួន៨០ម៉ឺនរៀល សរុបគិតជាដុល្លារសុទ្ធគឺចំនួនរហូតដល់៨៣០០ដុល្លារអាមេរិក ។ លោក ពេជ្រ ស្រស់ សូមអរគុណដល់សប្បុរសជនទាំងអស់ ដែលអាណិតដល់ក្មួយប្រុញ និង គ្រួសារក្មួយប្រុញ ហើយបានជួយធ្វើផ្ទះជូនពួកគាត់តាមរយៈខ្ញុំឲ្យមានផ្ទះរស់នៅ សមរម្យ ប៉ុន្តែថវិកាទាំងអស់នេះគឺខ្ញុំនឹងសាងសង់ផ្ទះដោយមានការប្រុងប្រយ័ត្ន បំផុត ជៀសសាងសង់អស់លុយ បែរជាផ្ទះសាងសង់មិនរួចរាល់ ម្យ៉ាងវិញទៀតខ្ញុំនឹងច្នៃធ្វើយ៉ាងណាឲ្យសល់លុយខ្លះទុកឲ្យពួកគាត់ដើម្បីទ្រទ្រង់ជីវភាពបានមួយរយៈពេលក្នុងកាលៈទេសៈមេរោគកូវីដ១៩ កំ...
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងសារចូលរួមមរណ:ភាព លោក វេជ្ជបណ្ឌិត ស្ដើង ជា ដែលបានមរណ:ភាពកាលពីថ្ងៃទី២២មីនាឆ្នាំ២០២១ ក្នុងជម្មាយុ៧៥ឆ្នាំ ដោយរោគាពាធ

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងសារចូលរួមមរណ:ភាព លោក វេជ្ជបណ្ឌិត ស្ដើង ជា ដែលបានមរណ:ភាពកាលពីថ្ងៃទី២២មីនាឆ្នាំ២០២១ ក្នុងជម្មាយុ៧៥ឆ្នាំ ដោយរោគាពាធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី  និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងសារចូលរួមមរណ:ភាព លោក វេជ្ជបណ្ឌិត ស្ដើង ជា ដែលបានទទួល មរណ:ភាព កាលពីថ្ងៃទី២២ មីនាឆ្នាំ២០២១ ក្នុងជម្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។ សម្តេចពិជ័យសេនា ផ្ញើសារថា"ខ្ញុំនិងភរិយា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ អ្នកស្រី គ្រួច រាសី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានគណៈ កម្មការវេជ្ជសាស្ត្រ និងDoping នៃគណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣"។ សម្តេច ពិជ័យសេនា បន្ថែមថា "ខ្ញុំនិងភរិយា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត ស្ដើង ជា សូមស្ថិតក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ"។ វេជ្ជបណ្ឌិត ស្ដើង ជា គឺជាសាស្រ្តាចារ្យមហាបរិញ្ញាបត្រទីប្រឹក្សាយោធាចារ្យ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ សុខាភិបាល កងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២...
បិទបញ្ចប់ភាព អាសន្ន នៃជំងឺកូវីដ-១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន 

បិទបញ្ចប់ភាព អាសន្ន នៃជំងឺកូវីដ-១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន 

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ ៖ ប្រទេសជប៉ុន បានបញ្ចប់ភាពអាសន្ននៃជំងឺកូវីដ-១៩ នៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ នៅក្នុងទីប្រជុំជន ទីក្រុងតូក្យូ ដែលជាតំបន់ នៅសល់ចុងក្រោយដែលបានស្ថិត នៅក្រោមវិធានការ ចាប់តាំងពីដើមខែមករា ។ ភាពអាសន្នក្នុងទីក្រុងតូក្យូ និងតំបន់ជិតខាងរួមមាន កាណាហ្គាវ៉ា, ឈីបា និងសៃតាម៉ា ត្រូវបានដកចេញពីភាព អាសន្ន ទោះបីជាមានការព្រួយបារម្ភថា ប្រទេសនេះអាចមើលឃើញ នូវការលេចចេញជាថ្មី ដោយសារខ្លួនត្រៀម សម្រាប់ឆ្នាំសិក្សា និងមុខជំនួញក៏ដោយ ។ អាជ្ញាធរមូលដ្ឋាន នឹងបន្តស្នើសុំភោជនីយដ្ឋាន និងរង្គសាល ដើម្បីបិទនៅដើមខែមីនានេះ ឱ្យមានពេលវេលាមួយ ដែលត្រូវបិទ នៅម៉ោង ៩យប់ ប៉ុន្តែដោយសារតែការស្នើសុំ មិនត្រូវបានចងភ្ជាប់ ដោយស្របច្បាប់នៅខាងក្រៅ ស្ថានភាពអាសន្នវានឹង មិនមានការដាក់ទណ្ឌកម្មណាមួយ សម្រាប់គ្រឹះស្ថាន ដែលមិនគោរពនោះទេ។ រដ្ឋាភិបាលកណ្តាល ដែលនឹងពង្រីកការធ្វើតេស្ត និងការរកឃើញវីរុសនេះ មានគោលបំណងចៀសវាង ស្ថានភាពអាសន្នមួយទៀត តា...
 ទូកនេសាទចិនជាង ២០០គ្រឿង រំលោភចូលដែនកោះ មានជម្លោះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ច ផ្ដាច់មុខរបស់ហ្វីលីពីន

 ទូកនេសាទចិនជាង ២០០គ្រឿង រំលោភចូលដែនកោះ មានជម្លោះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ច ផ្ដាច់មុខរបស់ហ្វីលីពីន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ ៖ រដ្ឋាភិបាលប្រទេសហ្វីលីពីន បានឲ្យដឹងថា ទូកនេសាទចិនប្រហែល ២២០ គ្រឿងបានប្រមូលផ្តុំគ្នានៅជុំវិញ កោះ Spratly ដែលជាកោះមានជម្លោះ នៅសមុទ្រចិនខាងត្បូង កាលពីដើមខែមីនា ដោយអះអាងថាពួកគេស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ រដ្ឋាភិបាលហ្វីលីពីន ដាក់ការសង្ស័យថា ទូកទាំងនោះត្រូវបានកេណ្ឌដោយកងជីវពលសមុទ្រចិន។ កោះទាំងនោះត្រូវបានទាមទារដោយប្រទេសចិន និងហ្វីលីពីន ក្នុងចំណោមប្រទេសដទៃទៀត នៅតំបន់សមុទ្រចិនខាងត្បូង។ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ទូកនេសាទទាំងនោះត្រូវបានគេប្រទះឃើញនៅក្នុងដែនទឹកនៅជុំវិញកោះថ្មប៉ប្រះទឹក ចម្ងាយប្រហែល ១៧៥ ម៉ាយល៍នៃភាគខាងលិចតំបន់ Bataraza នៅលើកោះ Palawan ភាគខាងលិចប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៧ ខែមីនា។ រដ្ឋាភិបាលបានឲ្យដឹងថា ទូកទាំងនេះមិនចូលរួមក្នុងការនេសាទទេ ទោះបីអាកាសធាតុល្អហើយពួកគេបានរក្សាភ្លើងនៅពេលយប់ថែមទៀត។ អាកប្បកិរិយានេះអាចត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងអះអាងអំពីក...
អភិបាលខេត្តកំពង់ចាម ទទួលអំណោយពីសប្បុរសជន មានគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា

អភិបាលខេត្តកំពង់ចាម ទទួលអំណោយពីសប្បុរសជន មានគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកាពីមន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជនក្នុងខេត្ត។ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំមន្ទីរ​ឧស្សាហកម្ម​ និង​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ខេត្ត និងលោកលោកស្រីសប្បរសជនដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ម៉ាស និងអាល់កុល ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជំងឺកូវីដ១៩ កំពុងគម្រាមកំហែងដល...
សម្ដេចតេជោ៖ ចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥

សម្ដេចតេជោ៖ ចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការ​ផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស​ករាជ ២៥៦៤ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥៕