ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
មនុស្ស ៣នាក់ទៀត បានជាសះស្បើយពីជំងឺកូវីដ១៩ និងមិនមានអ្នកឆ្លងថ្មីទេ

មនុស្ស ៣នាក់ទៀត បានជាសះស្បើយពីជំងឺកូវីដ១៩ និងមិនមានអ្នកឆ្លងថ្មីទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា  មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៣នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ កាលពីថ្ងៃទី២៤ធ្នូ ឆ្នាំ២០២០ មិនមានអ្នកឆ្លងថ្មីទេ​។ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេស មានអ្នកឆ្លងកូវីដ១៩ សរុប ៣៦៣នាក់។ ក្នុងនោះ ៣៥៤នាក់ ត្រូវបានព្យាបាល​ជាសះស្បើយ និង ៩នាក់ កំពុងសម្រាកព្យាបាល។ ក្នុងនោះ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានអ្នកឆ្លងជំងឺ កូវីដ១៩ ត្រឹមតែ ៤១នាក់ដដែល ហើយ​មកដល់ថ្ងៃទី២៤ ខែធ្នូ មានអ្នកជាសះស្បើយ ៣៥នាក់ហើយ​៕  ...
តុលាការក្រុងភ្នំពេញ បិទការស៊ើបសួរលើទណ្ឌិត ស៊ុន សារឿន ក្នុងបណ្តឹងទាមទារប្រាក់១៥០០០ដុល្លារ ដែលលោកចេញសែកស្អុយ

តុលាការក្រុងភ្នំពេញ បិទការស៊ើបសួរលើទណ្ឌិត ស៊ុន សារឿន ក្នុងបណ្តឹងទាមទារប្រាក់១៥០០០ដុល្លារ ដែលលោកចេញសែកស្អុយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពី បានបញ្ចប់ការស៊ើបសួរក្នុងសំណុំរឿងឆរបោក​​ លើទណ្ឌិត ស៊ុន សារឿន ក្នុងបណ្តឹងទាមទារប្រាក់ជំពាក់ចំនួន១៥០០០ដុល្លារ ដែលលោកចេញសែកស្អុយ មិនមានសាច់ប្រាក់ដល់ម្ចាស់លុយ​ ហើយត្រូវតុលាការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន។ អ្នកស្រី អ៊ុន ស្រីវី បានដាក់ពាក្យបណ្តឹងចូលសាលដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដោយអះអាងថា ទណ្ឌិត ស៊ុន សារឿន ជំពាក់លុយអ្នកស្រីចំនួន១៥០០០ ហើយចេញសែកគ្មានសាច់ឲ្យលោកស្រីទៅវិញ។ កាលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ  ចេញសាលក្រមផ្តន្ទាទោសឈ្មោះ ស៊ុន សារឿន ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងបង្ខំឲ្យសងប្រាក់ជំពាក់គេ ចំនួន២៤ម៉ឺនដុល្លារ ក្នុងបណ្តឹងឆបោកប្រាក់គេជាងកន្លៈលានដុល្លារអាមេរិក។​ ប៉ុន្តែទោសនេះត្រូវព្យួរឲ្យទណ្ឌិតនៅក្រៅឃុំ។ យោងលិខិតជូនដំណឹងស្តីពីការបិទការស៊ើបសួរចុះថ្ងៃទី១៤ ខែធ្...
សមត្ថកិច្ចកំពុងតាមរកបុរសម្នាក់ ដែលរត់គេចខ្លួន មិនធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ

សមត្ថកិច្ចកំពុងតាមរកបុរសម្នាក់ ដែលរត់គេចខ្លួន មិនធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា សមត្ថកិច្ចកំពុងតាមរកបុរសម្នាក់ នៅខេត្តបន្ទាយមានជ័យ ដែលទើបមកពីប្រទេសថៃ បានរត់មិនព្រមធ្វើចត្តាឡីស័ក។ យុវជនម្នាក់នេះមានឈ្មោះ លឿង លីសាន់ អាយុ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលទើបត្រឡប់មកពីថៃ មិនព្រមធ្វើចត្តាឡីស័ក បែរជាលោតពីលើឡានរត់គេចខ្លួន។ លោកស្រីឱ វណ្ណឌីន បន្ថែមថា រឿងនេះគឺពិតជាមានអ្នករត់ តែគាត់ត្រូវបានដឹកយកមក ធ្វើចត្តាឡីស័កពេលដល់ខ្លោងទ្វារចូល គាត់ក៏លោតចេញពីឡានរត់តែម្តងទៅ ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងតាមរកគាត់ដើម្បីយកពិនិត្យសំណាករកវីរុសកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ។...
រដ្ឋមន្រ្តីទេសចរណ៍ ត្រៀមលក្ខណៈស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩

រដ្ឋមន្រ្តីទេសចរណ៍ ត្រៀមលក្ខណៈស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រជុំក្រុមការងារជំនាញ ដើម្បីត្រៀមលក្ខណៈអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍បានរៀបចំសេចក្តីព្រាងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ដែលផែនទីចង្អុលផ្លូវនេះចែកចេញជា ០៣ដំណាក់កាល៖ ដំណាក់កាលទី១៖ ការគ្រប់គ្រងវិបតិ្តក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) និងការរៀបចំផែនការស្តារឡើងវិញ (២០២០-២០២១) ដំណាក់កាលទី២៖ ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩ (២០២២-២០២៣) ដំណាក់កាលទី៣៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥) សេចក្តីព្រាងផែនទីចង្អុលផ្លូវនេះបានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិ អវិឌ្ឍន៍ទេសចរណ៍ និងបានទទួលការគាំទ្រពីគ្រប់ក្រសួ...
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលពិនិត្យសកម្មភាពការងារឆ្នាំ២០២០និងទិសដៅការងារឆ្នាំ២០២១

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលពិនិត្យសកម្មភាពការងារឆ្នាំ២០២០និងទិសដៅការងារឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញដឹកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ដើម្បីពិនិត្យសកម្មភាពការងារ ឆ្នាំ២០២០ និងទិសដៅការងារ ឆ្នាំ២០២១។ របៀបវារៈនៃកិច្ចប្រជុំនេះ នឹងលើកពីរបាយការណ៍សកម្មភាពឆ្នាំ២០២០ និងទិសដៅការងារ ឆ្នាំ២០២១, របាយការណ៍នៃចំណូលចំណាយ ឆ្នាំ២០២០ និងការព្យាករណ៍ ចំណូលថវិកា នៅឆ្នាំ២០២១, ការស្នើសុំអនុម័តផែនការថវិកាសម្រាប់ចំណាយជាអាទិភាព នៅឆ្នាំ២០២១ និងលើបញ្ហាផ្សេងៗទៀត៕  ...
សម្តេចតេជោផ្ញើលិខិតអបអរសាទរខួបទី៣០ ថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរ-ចិ

សម្តេចតេជោផ្ញើលិខិតអបអរសាទរខួបទី៣០ ថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរ-ចិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ធ្នូនេះ បានផ្ញើសារលិខិតមួយច្បាប់ជូនអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន ក្នុងឱកាសខួបទី៣០ ថ្ងៃបង្កើតសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។ នៅក្នុងសារលិខិត សម្តេចតេជោបានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា និងសមាជិកសមាជិកាទាំងអស់នៃសមាគមសម្ព័ន្ធខ្មែរចិន ដែលទទួលបាននូវសមិទ្ធផលយ៉ាងធំធេងក្នុងកិច្ចការរបស់ខ្លួននារយៈពេលកន្លងមកនេះ។ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា គឺជាសមាគមបង្កើតឡើងដោយបងប្អូនខ្មែរខ្សែស្រឡាញចិន និងបងប្អូនខ្មែរដើមកំណើតចិន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩០ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នជារណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ដើម្បីឲ្យបងប្អូនបានចូលរួមក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍សង្គមជាតិ។ សម្តេចតេជោ បង្ហាញក្តីជឿជាក់ថា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ពុង ឃាវសែ សមាជិកសមាជិកទាំងអស់ក្នុងសម្ព័ន្ធខ្មែរ...
ក្រសួងពាណិជ្ជកម្ម បើកកិច្ចប្រជុំជាមួយអន្តរក្រសួងដើម្បីពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល

ក្រសួងពាណិជ្ជកម្ម បើកកិច្ចប្រជុំជាមួយអន្តរក្រសួងដើម្បីពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល (Digital Services Tax) ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ លោក សុខ សុភ័ក្រ្ត មានប្រសាសន៍លើកឡើងនូវធាតុចាំបាច់មួយចំនួនដើម្បីឱ្យអង្គប្រជុំពិនិត្យនិងពិចារណាពាក់ព័ន្ធនឹងការប្រមូលពន្ធលើសេវាឌីជីថលនេះ។ លោករដ្ឋលេខាធិការ បានលើកឡើងអំពីនិន្នាការអន្តរជាតិនិងតំបន់ចំពោះការកំណត់ពន្ធលើផលិតផលនិងសេវាឌីជីថល អំពីកាតព្វកិច្ចផ្នែកពន្ធដែលជាការ ប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជានៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅ...
មន្ដ្រី ក.ប.ប ក្រសួងពាណិជ្ជកម្ម ចុះយុទ្ធនាការពង្រឹងសុវត្ថិភាពចំណីអាហារ រកឃើញពពុះសណ្តែក៨,៥គីឡូក្រាមមានសារធាតុគីមីនៅផ្សារអូរឬស្សី

មន្ដ្រី ក.ប.ប ក្រសួងពាណិជ្ជកម្ម ចុះយុទ្ធនាការពង្រឹងសុវត្ថិភាពចំណីអាហារ រកឃើញពពុះសណ្តែក៨,៥គីឡូក្រាមមានសារធាតុគីមីនៅផ្សារអូរឬស្សី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿង ចុះប្រតិបត្តិការចំនួន២ទីតាំងផ្សេងគ្នា នៅផ្សារអូឬស្សី និងផ្សារច្បារអំពៅ ដើម្បីពិនិត្យភាពអនុលោមភាពលើទំនិញជាម្ហូបអាហារ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មការផ្សារអូរឬស្សី និងផ្សារច្បារអំពៅ ដើម្បីធានាបាននូវទំនិញម្ហូបអាហារ  ដែលមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលបង្កជាគ្រោះដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រ...
លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាអនុប្រធានគណៈចលនាមហាជននៃគណកម្មាធិការកណ្តាលគណបក្សប្រាជនកម្ពុជា

លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាអនុប្រធានគណៈចលនាមហាជននៃគណកម្មាធិការកណ្តាលគណបក្សប្រាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលទើបត្រូវបានគណ:អចិន្រ្តៃយ៏នៃគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាសម្រេច តែងតាំងដំឡើងឋានៈពីសមាជិក ជាអនុប្រធានគណៈចលនាមហាជននៃគណកម្មាធិការកណ្តាលគណបក្សប្រាជនកម្ពុជា។  
 ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរេ៉ KOICA សិក្សាតំបន់សង្រ្គាមឲ្យប្រែក្លាយជាតំបន់សន្តិភាព និងការអភិវឌ្ឍន៍នៅខេត្តប៉ៃលិន

 ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរេ៉ KOICA សិក្សាតំបន់សង្រ្គាមឲ្យប្រែក្លាយជាតំបន់សន្តិភាព និងការអភិវឌ្ឍន៍នៅខេត្តប៉ៃលិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប៉ៃលិន៖ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០  លោក រ៉ូ ហ៊ុនជុន តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ  KOICA ប្រចាំប្រទេសកម្ពុជា បានជួបពិភក្សាជាមួយអជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងលោកស្រី បាន ស្រីមុំ អភិបាលខេត្ត ដើម្បីធ្វើការសិក្សាពីគម្រោងកែរប្រែតំបន់សង្រ្គាមឲ្យប្រែក្លាយជាតំបន់សន្តិភាពនិងការអភិវឌ្ឍន៍។ លោក រ៉ូ ហ៊ុនជុន បានមានប្រសាសន៍ឱ្យដឹងថា គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីបង្កើតមាគ៌ាសម្រាប់ការអភិវឌ្ឍយ៉ាងជឿនលឿន នៅតាមមូលដ្ឋាន ដែលត្រូវបានគេចាត់ទុកថាមិនមានមីន ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការអភិវឌ្ឍសហគមន៍ និងកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមគ្រួសារងាយរងគ្រោះបំផុត។ លោកបានបន្តថា ទីតាំងរបស់គម្រោងនេះ គឺស្ថិតនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា+ថៃ មានខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ហើយក្រុមការងាររួមរបស់ KOICA និងចុះទៅពិនិត្យទីតាំងគម្រោងសំខាន់ៗដែលស្ថិតនៅស្រុក...