ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែងរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពនៅ​​សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង

មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែងរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពនៅ​​សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តស្ទឹងត្រែង)៖ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញា​ធរដែនដី នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅផ្សារថ្មី និងតាមបណ្តាផ្ទះលក់បោះដុំ ស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមី​ហាម​ឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ប្រមាណ ៥៣.៦០គីឡូ​ក្រាម រួមមាន៖ ពពុះសណ្កែក មានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ៧.២គីឡូក្រាមទឹកផ្លែឈើ ខូចគុណភាព ចំនួន ៧កំប៉ុង ស្មើនឹង ២.៤គីឡូក្រាម។ ...
ក្នុង​​ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករបន្តមាន​​កំណើន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ក្នុង​​ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករបន្តមាន​​កំណើន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​​ឲ្យដឹង​​ថា ​នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករកើនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែវិស័យស្រូវអង្ករនេះក៏ជួបនឹងបញ្ហាប្រឈមផងដែរក្នុងវិបត្តិកូវីដ-១៩ ដែលនាំឱ្យតម្លៃនៃការដឹកជញ្ជូនស្រូវអង្ករកម្ពុជាតាមផ្លូវសមុទ្រឡើងថ្លែពី១ពាន់ដុល្លារទៅ៥ពាន់ដុល្លារក្នុង១កុងតឺន័រ។ លោកឧកញ៉ា សុង សារ៉នបាន​បន្ដែមថា« ឆ្នាំ២០២០កម្ពុជាមានបញ្ហាប្រឈមជាច្រើនជាមួយនឹងការនាំចេញស្រូវអង្ករដោយ បញ្ហាទី១ គឺវិបត្តិកូវីដ-១៩ ទី២ ការរងគ្រោះដោយទឹកជំនន់ធ្វើឱ្យស្រូវមួយចំនួនលិចលង់ និងទី៣ គឺបញ្ហាការដឹកជញ្ជូន ដែលជាបញ្ហាធំជាងគេ»។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅកម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦៤ ៧៤០ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៦៥លានដុល្លារសហរដ្ឋអាមេរិក។  បរិមាណនាំចេញនេះ មានការកើនឡើងចំនួនជាង១៥% តែចំណូលនៃការនាំចេញបានធ្លាក់ចុះ 13.26% ដោយសារតម្លៃលើទីផ...
សហរដ្ឋអាមេរិក និងសហភាពអារ៉ាប់រួម ចូលរួមក្នុងសមយុទ្ធហ្វឹកហាត់ រយៈពេលមួយសប្ដាហ៍

សហរដ្ឋអាមេរិក និងសហភាពអារ៉ាប់រួម ចូលរួមក្នុងសមយុទ្ធហ្វឹកហាត់ រយៈពេលមួយសប្ដាហ៍

ព័ត៌មានអន្តរជាតិ
លោកឧត្តមសេនីយ៍ នៃកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក Farrell Sullivan បានមានប្រសាសន៍ថា “ចំណងមិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធ របស់សហភាពអារ៉ាប់រួម និងសហរដ្ឋអាមេរិក មានតួនាទីយ៉ាងពិសេស ចំពោះស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់”។ លោកបានមានប្រសាសន៍បន្តទៀតថា “ឱកាសហ្វឹកហាត់រវាងកងកម្លាំង ការពារប្រធានាធិបតីសហភាពអារ៉ាប់រួម និងកងកម្លាំងសហរដ្ឋអាមេរិកនេះ ពង្រឹងបន្ថែមនូវការប្តេជ្ញារបស់យើង ចំពោះការចូលរួមទ្វេភាគី និងបង្ហាញនូវកិច្ចប្រឹងប្រែងបន្តបន្ទាប់ រវាងប្រទេសទាំងពីរ ដើម្បីធ្វើឲ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបវិបត្តិនានា” ៕...
ជាជាថ្មីម្តងទៀត G-7 ជំរុញឲ្យរុស្ស៊ី ដោះលែងមេដឹកនាំបក្សប្រឆាំង និងសកម្មជនដទៃទៀត

ជាជាថ្មីម្តងទៀត G-7 ជំរុញឲ្យរុស្ស៊ី ដោះលែងមេដឹកនាំបក្សប្រឆាំង និងសកម្មជនដទៃទៀត

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋមន្រ្តីការបរទេស នៃប្រទេសឧស្សាហកម្ម នៃក្រុមចំនួន ៧ ហៅកាត់ថា G-7 កាលពីថ្ងៃអង្គារ បានចោទប្រកាន់ទីក្រុងម៉ូស្គូ ពីការចាប់ខ្លួនអ្នកនយោបាយប្រឆាំងរុស្ស៊ី លោក Alexei Navalny និងបានអំពាវនាវ ឱ្យមានការដោះលែងមេដឹកនាំ និងអ្នកគាំទ្ររបស់លោក ដែលត្រូវបានឃុំខ្លួន សម្រាប់សកម្មភាពតវ៉ាដោយសន្ដិវិធី។ លោក Navalny ដែលជាអ្នករិះគន់ដ៏លេចធ្លោ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានប៉ូលីសឃុំខ្លួននៅថ្ងៃទី១៧ ខែមករា ភ្លាមៗបន្ទាប់ពីលោក បានទៅដល់ទីក្រុងម៉ូស្គូ ពីប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលលោកបានធ្វើការព្យាបាល អស់រយៈពេល ៥ ខែបន្ទាប់ពីការវាយប្រហារដោយថ្នាំពុល ដែលលោកបានស្តីបន្ទោស ទៅអាជ្ញាធររុស្ស៊ី។ រដ្ឋមន្ត្រីការបរទេស G-7 មកពីប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក និងជប៉ុន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេ“ រួបរួមគ្នាក្នុងការថ្កោលទោស ចំពោះការចាប់ខ្លួន និងការឃុំខ្លួនដោយហេតុផលនយោបាយ លើអ្នកប្រឆាំងរូបនេះ” ...
លោក ចូ បៃដិន និងលោក ពូទីន ផ្តើម​​ជួបពិភាក្សាគ្នាស្ដីពីការគ្រប់គ្រងអាវុធនិងបញ្ហានៅអ៊ុយក្រែន

លោក ចូ បៃដិន និងលោក ពូទីន ផ្តើម​​ជួបពិភាក្សាគ្នាស្ដីពីការគ្រប់គ្រងអាវុធនិងបញ្ហានៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
វ៉ាស៊ីនតោន៖  ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងសមភាគីរុស្ស៊ីរបស់លោក គឺលោក វ្លាឌីមៀ ពូទីន បានជួបពិភាក្សាតាមទូរស័ព្ទ ស្ដីពីការគ្រប់គ្រងអាវុធ និងបញ្ហាផ្សេងទៀត ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទលើកដំបូងរបស់មេដឹកនាំទាំងពីរ។ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន និងលោក ពូទីន បានពិភាក្សាពីឆន្ទៈ របស់ប្រទេសទាំងពីរ ក្នុងការពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធ (NEW START) រយៈពេល ៥ ឆ្នាំទៀត ដោយយល់ព្រម ឱ្យក្រុមការងារទ្វេភាកីធ្វើការជាបន្ទាន់ ដើម្បីបញ្ចប់ការពន្យារពេល នៅថ្ងៃទី០៥ ខែកុម្ភៈ។ មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នា ដើម្បីស្វែងរកការពិភាក្សាស្ថេរភាព ជាយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងអាវុធជាច្រើន និងបញ្ហាសន្តិសុខ ដែលកំពុងលេចឡើង។ លោក ចូ បៃដិន នៅក្នុងការហៅទូរស័ព្ទ បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែន។ ហើយនៅក្នុង សេចក្តីថ្លែងការណ៍បានឲ្យដ...
សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីផ្ញើ​សារ«អនុមោទនា បុណ្យមាឃបូជា»

សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីផ្ញើ​សារ«អនុមោទនា បុណ្យមាឃបូជា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងសារអនុមោទនា «បុណ្យមាឃបូជា»ដែលមានខ្លឹមសារ៖ ថ្ងៃព្រហស្បត៍​ ១៥​កេីត​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ពុទ្ធសករាជ២៥៦៤​ ត្រូវនឹងថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០១នេះ គឺ​ជា​ថ្ងៃ​បុណ្យ​មាឃ​បូជា ដែលជា​ពិធីបុណ្យ​មួយ​ដ៏មាន​សារៈសំខាន់​បំផុត​នៅក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក​នា​ប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។  ព្រះពុទ្ធសាសនា មិនត្រឹម​តែ​បាន​ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង​ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បានរួមចំណែក​យ៉ាង​សំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែ...
លោក អេង ជាសាន  ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

លោក អេង ជាសាន  ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក អេង ជាសាន  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយនេះបើតាមព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២១។ យោងតាមព្រះរាជក្រឹត្យចេញនៅថ្ងៃដដែលនោះ បានត្រាស់បង្គាប់តែងតាំង អគ្គនាយករដ្ឋបាលជលផលថ្មី គឺ លោក ពុំ សុថា នឹងត្រូវមកកាន់កិច្ចការ ជំនួស លោក អេង  ជាសាន ។...
លោក បៃដិន គ្រោងកំណត់ចំនួនពន្ធនាគារឯកជន និងផ្ទេរសម្ភារៈយោធាឲ្យប៉ូលិស

លោក បៃដិន គ្រោងកំណត់ចំនួនពន្ធនាគារឯកជន និងផ្ទេរសម្ភារៈយោធាឲ្យប៉ូលិស

ព័ត៌មានអន្តរជាតិ
បរទេស៖ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងចេញចំណាត់ការប្រតិបត្តិ នៅថ្ងៃអង្គារនេះ បន្ថយការប្រើប្រាស់ពន្ធនាគារឯកជន និងដាក់កម្រិតចំនួនថ្មី លើការផ្ទេរសម្ភារៈយោធា ឲ្យទៅអង្គភាពអនុវត្តច្បាប់ក្នុងតំបន់ នេះបើយោងតាមបុគ្គល ដែលដឹងពីបញ្ហា និងឯកសារផែនការ។ ចំណាត់ការប្រតិបត្តិទាំងនោះ ជាផ្នែកនៃការជំរុញ ឲ្យកាន់តែទូលាយដោយរដ្ឋបាលថ្មី ដើម្បីកាត់បន្ថយ គោលនយោបាយដ៏ចម្រូងចម្រាស់ បង្កើតដោយលោក ដូណាល់ ត្រាំ លើកកម្ពស់ កំណែទម្រង់តុលាការព្រហ្មទណ្ឌ និងដោះស្រាយវិសមភាពពូជសាសន៍ នៅទូទាំងសហរដ្ឋអាមេរិក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្នេះ តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Us News មន្ត្រីតំណាងសេតវិមាន និងក្រសួងយុត្តិធម៌ នៅមិនទាន់ធ្វើការឆ្លើយតប នឹងសំណើសុំ ឲ្យផ្តល់សេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីរឿងនេះនៅឡើយនោះទេ៕...
រដ្ឋមន្រ្តី៣រូបចូលរួមនូវវេទិការជាតិអេកូទេសចរណ៍លើកទី២ដែលរៀបចំឡើងនៅទឹកដីខេត្តសៀមរាប​​

រដ្ឋមន្រ្តី៣រូបចូលរួមនូវវេទិការជាតិអេកូទេសចរណ៍លើកទី២ដែលរៀបចំឡើងនៅទឹកដីខេត្តសៀមរាប​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វេទិការជាតិអេកូទេសចរណ៍លើកទី២ ដែលរៀបចំឡើងនៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ មាន​​ការអញ្ជើញចូលរួមពី លោក​ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង គ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេស ចរណ៍ លោក​​​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារ និងលោក​​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ និងមានការចូលរួមពីសំណាក់ លោក​​ ទៀ សីហា អភិបាលនៃគណអភិបាលខេត្ត ភ្ញៀវកិត្ដិយសជាតិ-អន្តរជាតិប្រមាណជាង ៥០០នាក់។ លោករដ្ឋមន្ត្រី  វេង សាខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយនាគ្រប់កាលៈទេសៈ ហើយវិស័យទេសចរណ៍គឺជាមាសបៃតង ដែលមានការរីក ចម្រើនយ៉ាងខ្លាំង និងប្រកបដោយសក្តានុពល ស្របតាមរបៀបវារៈនៃអង្គវេទិកានាពេលនេះ ហើយពិតជាបានឆ្លើយតបយ៉ាងសមស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលលើការប្តេជ្ញាចិត្តក្នុងការបន្តអ...
ឃាត់ខ្លួនថៅកែដេប៉ូបូមខ្សាច់ម្នាក់​​នៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅពាក់ព័ន្ធបទល្មើសចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ

ឃាត់ខ្លួនថៅកែដេប៉ូបូមខ្សាច់ម្នាក់​​នៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅពាក់ព័ន្ធបទល្មើសចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរជនសង្ស័យម្នាក់ ឈ្មោះ ឡុង ហ្វីលីប ថៅកែដេប៉ូបូមខ្សាច់នៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ តាមនីតិវិធី នៅ​​ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២១នេះ ។ ជនជាប់ចោទ​ត្រូវបាន​​សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួន កាលពីរសៀល២៦ ខែមករា ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើស ចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ។ ឈ្មោះ ឡុង ហ្វីលីប បានសារភាពថា ខ្លួនបានបើកក្រុមហ៊ុនឈ្មោះ MPL ធ្វើអាជីវកម្មបូមខ្សាច់នៅចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយនៅក្នុងឆ្នាំ២០១៧ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ឈ្មោះ សាយ សេងថៃ ចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅបង់ពន្ធរថយន្តដែកបញ្ជាទិញពីឌូបៃនាំចូលមកប្រទេសកម្ពុជា។ ប៉ុន្តែប្រាក់នេះបង់មិនគ្រប់ទើបខ្លួនសុំខ្ចីបន្ថែមចំនួន៣ម៉ឺនដុល្លារទៀត ដោយការខ្ចីម្ដងៗ ខ្លួនបានចេញសែកតម្កល់ និងដាក់ប្លង់ដី ដើម្បីធានាលើបំណុល។...