លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តន៍ ៣ការពារ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតបុគ្គល
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តន៍ ៣ការពារ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតបុគ្គល
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅថ្ងៃទី២១ធ្នូនេះ បានបញ្ជាក់ថា ការធ្វេសប្រហែសរបស់បុគ្គល នឹងអាចនាំមកនូវការចម្លងវីរុសកូវីដ-១៩ ក្នុងគ្រួសារ និងក្នុងសហគមន៌ដោយមិនដឹងខ្លួន។ ដូច្នេះ ការខិតខំអនុវត្តន៍វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួនសម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាភារកិច្ចរបស់បុគ្គលម្នាក់។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបន្តថា យេីងមិនត្រូវមេីលស្រាលលេីលទ្ធភាពចម្លងរហ័សនៃវីរុសកូវីដ-១៩ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡេីយ ដែលអាចកេីតមានឡេីងគ្រប់កាល:ទេស: គ្រប់ពេលវេលា និងគ្រប់ទីកន្លែង លេីបុគ្គលដែលមិនបានការពារខ្លួនត្រឹមត្រូវតាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាល...








