ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
តុលាការសម្រេចដាក់គុកលោក ហ៊ុយ សេង ស្មៀនឃុំព្រះស្រែ ៦ខែ រឿងបរិហារបង្កាច់កេរ្តិ៍ពលរដ្ឋ

តុលាការសម្រេចដាក់គុកលោក ហ៊ុយ សេង ស្មៀនឃុំព្រះស្រែ ៦ខែ រឿងបរិហារបង្កាច់កេរ្តិ៍ពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ស្ពឺ)៖ ជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីឃុំព្រះស្រែ ដែលសម្បូររឿងអាស្រូវ និងជាមន្ត្រីចូលចិត្តអួតក្អេងក្អាង ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ផ្តន្ទាទោសដាក់គុក ៦ខែ និងបង្គាប់ឲ្យសងជំងឺចិត្តពលរដ្ឋចំនួន ៦លានរៀល។ ការសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺ នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។ សូមរម្លឹកថា តុលាការខេត្តកំពង់ស្ពឺ បានបើកសវនាការកាត់ទោស ជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែជនជាប់ចោទឈ្មោះ ហ៊ុយ សេង ពុំហ៊ានចូលខ្លួនតតាំងជាមួយពលរដ្ឋដើមបណ្ដឹង នៅចំពោះមុខតុលាការឡើយ។ គួរជម្រាបជូនថា ជនជាប់ចោទ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការចោទប្រកាន់ពីបទ បរិហារបង្កាច់កេរ្ដិ៍ យោងតាមមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។ កាលពីពេលកន្លងទៅ តុលាការខេត្តកំពង់ស្ពឺ ...
ក្រុមអ្នក​កាសែត​កម្ពុជាបានពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួម”បរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែង​ក្លាយ»

ក្រុមអ្នក​កាសែត​កម្ពុជាបានពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួម”បរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែង​ក្លាយ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្លិបអ្នក​កាសែត​កម្ពុជា (ក.អ.ក)នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​រៀប​ចំ​វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៧ ក្រោម​ប្រធាន​បទ «សារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែង​ក្លាយ» ។ អ្នកចូលរួមសរុបទាំងអ្នកសារព័ត៌មានមានចំនួន​៥៦រូប ដែលក្នុងនោះមាន​និពន្ធនាយកចំនួន ៣១រូប បានពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារដូចខាងក្រោម៖...
លោកស្រី​​ បាន ស្រីមុំ ត្រូវបាន​​ព្រះមហាក្សត្រតែងតាំងជា​​អភិបាលខេត្តប៉ៃលិន ជំនួស លោក​​ ផាន់ ចាន់ធុល ដែលត្រូវ​​​ដំឡើងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ​​

លោកស្រី​​ បាន ស្រីមុំ ត្រូវបាន​​ព្រះមហាក្សត្រតែងតាំងជា​​អភិបាលខេត្តប៉ៃលិន ជំនួស លោក​​ ផាន់ ចាន់ធុល ដែលត្រូវ​​​ដំឡើងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រព្រះរាជាណាចក្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ២ ដាច់ដោយឡែកពីគ្នា ដោយតែងតាំង លោកស្រី​​ បាន ស្រីមុំ អតីតតំណាងរាស្រ្តមណ្ឌលប៉ៃលិន ជាអភិបាលខេត្តប៉ៃលិន ជំនួស លោក​​ ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។  ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន​​២ទៀតនៅខេត្តកំពង់ស្ពឺនិង​ខេត្តកណ្តាល​​

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន​​២ទៀតនៅខេត្តកំពង់ស្ពឺនិង​ខេត្តកណ្តាល​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “LAK SUN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជៃតាកូន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៧កន្លែង។ ២- “SINOKH PERFECT GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៣កន្លែង។ ដោយឡែក តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារៈតុបតែងលម្អធ្វើអំពីឈើ របស់ក្រុមហ៊ុន DONGNAN (CAMBODIA) WOOD CO., LTD គណៈកម្មាធិការតំបន់សេដ្ឋក...
ក្រុមការងារចំពោះកិច្ច ក.ប.បរកឃើញ​​ផលិតផលពពុះសណ្តែកមានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ សរុបចំនួន ២២.៥ គីឡូក្រាមនៅផ្សារសាមគ្គី និងផ្សារអូរឬស្សី

ក្រុមការងារចំពោះកិច្ច ក.ប.បរកឃើញ​​ផលិតផលពពុះសណ្តែកមានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ សរុបចំនួន ២២.៥ គីឡូក្រាមនៅផ្សារសាមគ្គី និងផ្សារអូរឬស្សី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ ក្រុមការងារចំពោះកិច្ច ក.ប.ប. ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះ​​​ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារសាមគ្គី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក និងផ្សារអូរឬស្សី ក្នុងសង្កាត់អូរឬស្សី ២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន រួមមាន មី គុយទាវ លត បាញ់កាញ់ គ្រឿងសមុទ្រ និងពពុះសណ្តែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញផលិតផល ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ សរុបចំនួន ២២.៥ គីឡូក្រាម ពីផ្សារសាមគ្គី និងផ្សារអូរឬស្សី។ បន្ទាប់មកមន្ត្រីជំនាញ...
លោក​ រដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ស្តីអំពី “សភាកសិឧស្សាហកម្មកម្ពុជា”

លោក​ រដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ស្តីអំពី “សភាកសិឧស្សាហកម្មកម្ពុជា”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  លោក​ វេង សាខុន នាព្រឹកថ្ងៃសុក្ទី១៨ ខែធ្នូ ឆ្នាំ​២០២០បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា សុំយោបល់ និងផ្តល់ធាតុចូលសំខាន់ៗ​លើសេចក្តីព្រាងច្បាប់ស្តីអំពី "សភាកសិឧស្សាហកម្មកម្ពុជា" ធ្វើយ៉ាងណាឲ្យ សេចក្តីព្រាងច្បាប់នេះមានលក្ខណសុគតភាព ពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ សំដៅបម្រើផលប្រយោជន៍ដ៏ជាក់លាក់ដល់ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធសហភាព សហគមន៍កសិកម្ម។ល។ កិច្ចប្រជុំនេះដោយ​​បានឃើញសេចក្តីជូនដំណឹងលេខ ១០៤០ សជណ.កឆ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណ:​រដ្ឋមន្រ្តីស្តីអំពី "ការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឲ្យបង្កើតស​ភាកសិឧស្សាហកម្មនៃព្រះរាជាណាចក្រកម្ពុជា"។ ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់នេះ អាចចាត់ទុកបានថាជាវិធានការគន្លឹះ និងចាំបាច់មួយសម្រាប់ដោះស្រាយបញ្ហាប្រឈមឲ្យ ប...
ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ទេ និងបាន​​ជាសះស្បេីយ​ចំនួន​ ១៧នាក់​ជជនជាតិខ្មែរ​

ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ទេ និងបាន​​ជាសះស្បេីយ​ចំនួន​ ១៧នាក់​ជជនជាតិខ្មែរ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលបាន​ឲ្យដឹងថា ​​រហូតដល់ម៉ោង​ ០៩:៣០​ ព្រឹក​ ថ្ងៃទី ១៨ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ទេ និងជាសះស្បេីយ​ចំនួន​ ១៧នាក់​ (ជនជាតិខ្មែរ​ទាំងអស់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន​ ៣៦២នាក់​​​​ ​ ដដែលចំនួនសំរាកពេទ្យ​នៅសល់ #២១នាក់​​​ និងចំនួនជាសះស្បេីយសរុបកេីនចំនួន៣៤១នាក់​​​​​​​​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ ក្រសួងសុខាភិបាល​ណែនាំថា ​​ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្...

ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង អនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់របស់កម្ពុជា (EBA):

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង អនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់របស់កម្ពុជា (EBA):
ឧកញ៉ា កែវ មុំ ត្រូវបានតែងតាំងជាទីប្រឹក្សាជាទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងផ្តល់គោរម្យងារជា” មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ “

ឧកញ៉ា កែវ មុំ ត្រូវបានតែងតាំងជាទីប្រឹក្សាជាទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងផ្តល់គោរម្យងារជា” មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ “

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលីហ្វូត ត្រូវបានគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងផ្តល់គោរម្យងារជា" មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍"។ ឧកញ៉ា កែវ មុំ មានប្រសាសន៍ថា"ទូលបង្គំជាខ្ញុំសូមក្រាបថ្វាយបង្គំ និងអរព្រះគុណ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និង សម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត បានសព្វព្រះរាជហឬទ័យ តែងតាំងនាងខ្ញុំ ជាទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ផ្តល់ គោរម្យងារជា "" មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ " ។ លើសពីនេះ"ខ្ញុំព្រះករុណាខ្ញុំម្ចាស់សូមលំអោនកាយ ក្រាបថ្វាយបង្គំ បួងសួងដល់វត្ថុសាកសិទ្ធលើលោក បារមីព្រះស្វេតឆ័ត្រ បារមីព្រះមហាក្សត្រគ្រប់ព្រះអង្គ សូមតាមថែរក្សា សម្ដេចព្រះមហាសង្ឃរាជ និង សម្តេចព្រះសង្ឃនាយក សូមមានព្រះរាជសុខភាពល្អ មាំមួន ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាជាអង្វែងតរៀងទៅ "។...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលម៉ាសនិងជែលលាងដៃពីក្រុមហ៊ុនគ្រួសារកក់ក្តៅ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលម៉ាសនិងជែលលាងដៃពីក្រុមហ៊ុនគ្រួសារកក់ក្តៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានអនុញ្ញាតឱ្យលោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកជំទាវ ចូលជួបសម្តែងការគួរសម និងនាំយកអំណោយមានម៉ាស ចំនួន៥ម៉ឺនម៉ាស និងជែលលាងដៃចំនួន៣ពាន់ដប ដើម្បីចែកជូនមន្រ្តីរាជការក្នុងរដ្ឋសភា និងប្រជាពលរដ្ឋសម្រាប់ការពារការឆ្លងជំជឺ កូវីដ១៩ នៅភូមិគ្រឹះចំការមនរាជធានីភ្នំពេញ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកាយវិការមនុស្សធម៌របស់ក្រុមហ៊ុន ដែលបានរួមចំណែកការការពារទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតដល់ប្រជាជនលើសកលលោករួមទាំងកម្ពុជាយើងផង។ សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា រយះពេលកន្លងមកនេះជំងឺកូវីដ១៩  បានឆ្លងចូលក្នុងសហគមន៍យើងជាលើកដំបូងប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានក្រសួងសុខាភិបាលជាសេនាធិការ ពិសេស ការច...