ក្រសួងពាណិជ្ជកម្ម បើកកិច្ចប្រជុំជាមួយអន្តរក្រសួងដើម្បីពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល
ភ្នំពេញ៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល (Digital Services Tax) ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
លោក សុខ សុភ័ក្រ្ត មានប្រសាសន៍លើកឡើងនូវធាតុចាំបាច់មួយចំនួនដើម្បីឱ្យអង្គប្រជុំពិនិត្យនិងពិចារណាពាក់ព័ន្ធនឹងការប្រមូលពន្ធលើសេវាឌីជីថលនេះ។
លោករដ្ឋលេខាធិការ បានលើកឡើងអំពីនិន្នាការអន្តរជាតិនិងតំបន់ចំពោះការកំណត់ពន្ធលើផលិតផលនិងសេវាឌីជីថល អំពីកាតព្វកិច្ចផ្នែកពន្ធដែលជាការ ប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជានៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅ...








