ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ កំពង់ផែស្វយ័តក្រុ ព្រះសីហនុសូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដ៏ មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ កំពង់ផែស្វយ័តក្រុ ព្រះសីហនុសូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដ៏ មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

សង្គម និងកម្សាន្ត
ក្រុងព្រះសីហនុ៖ តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័តក្រុង ព្រះសីហនុ (កសស) និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ ព្រមទាំងភរិយា សូមគោរពអនុញ្ញាតសម្តែងនូវសេចក្តី សោមនស្សរីករាយ និងគោរពអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងឱកាសដ៏ មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលនឹងឈានមកដល់នាថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលកន្លងមកនិងបច្ចុប្បន្ន សម្តេច បានធ្វើពលិកម្មទាំង កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ រួមចំណែកកសាងនូវគ្រឹះសន្តិភាព ស្ថិរភាព និងឯកភាពជាតិ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ មានការរីកចម្រើនជឿនលឿនលើគ...
ឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា និងស្វាមី ចូលរួមឧបត្ថម្ភថវិកា ១,០០០ដុល្លារ ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

ឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា និងស្វាមី ចូលរួមឧបត្ថម្ភថវិកា ១,០០០ដុល្លារ ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា សមាជិកសមាគមឧកញ៉ាកម្ពុជា និងស្វាមី បានប្រកាសឧបត្ថម្ភថវិកា ១,០០០ដុល្លារ តាមរយៈសមាគមឧកញ៉ាកម្ពុជា ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិការបស់ ឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា និងស្វាមី គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្ស...
ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកសិស្សានុសិស្ស ដែលត្រៀមប្រឡងថ្នាក់ទី១២ ត្រូវកសាងសមត្ថភាព និងជំនាញឲ្យខ្លាំង ដើម្បីចូលរួមកសាងជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកសិស្សានុសិស្ស ដែលត្រៀមប្រឡងថ្នាក់ទី១២ ត្រូវកសាងសមត្ថភាព និងជំនាញឲ្យខ្លាំង ដើម្បីចូលរួមកសាងជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វិទ្យាល័យ ហ៊ុន សែន រ៉ូតាខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះបានក្រើនរំឭកដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងតែត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ គឺត្រូវខិតខំកសាងសមត្ថភាព និងជំនាញឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងជាតិជាមួយរាជរដ្ឋាភិបាល។ ក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល លោក លាភ សុខមាន នាយកវិទ្យាល័យ ហ៊ុនសែន រ៉ូតាខ្សាច់កណ្តាល នាយករងសាលាស្រុក ប្រធាន និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ដែលមានអ្នកចូលរួមសរុបចំនួន៤១៥នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការប្រឹងប្រែងរបស់ប្អូនៗនៅថ្ងៃនេះ គឺបង្ហាញពីអនាគតដ៏ភ្លឺស្វាងទៅថ្ងៃខាងមុខ ជាពិសេសអូនៗ និងក្មួយៗ ត្រូវ...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥

សង្គម និងកម្សាន្ត
វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម កម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្ស ថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។ នៅក្នុងពិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុក ខ្សាច់កណ្តាល លោក ប៉ែន ប៊ុណ្ណា នាយកវិទ្យាល័យខ្សាច់កណ្តាល នាយករង ប្រធាន និងអនុប្រធានការិ.អប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ ដែលមានសរុបចំនួន៤៤៧នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ពាំនាំនូវបណ្តាំសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អនុញ្ញាតឱ្យក្រុមការងារសវនកម្មឯករាជ្យ Ernst & Young (Cambodia) Ltd. ជួបពិភាក្សាការងារវាយតម្លៃអំពី អភិបាលកិច្ចរបស់ធនាគារ ក្នុងគោលបំណងដើម្បីពង្រឹងអភិបាលកិច្ច​និងប្រតិបត្តិការរបស់ធនាគារប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អនុញ្ញាតឱ្យក្រុមការងារសវនកម្មឯករាជ្យ Ernst & Young (Cambodia) Ltd. ជួបពិភាក្សាការងារវាយតម្លៃអំពី អភិបាលកិច្ចរបស់ធនាគារ ក្នុងគោលបំណងដើម្បីពង្រឹងអភិបាលកិច្ច​និងប្រតិបត្តិការរបស់ធនាគារប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព

សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារសវនកម្មឯករាជ្យ Ernst & Young (Cambodia) Ltd. ជួបពិភាក្សាការងារវាយតម្លៃអំពី អភិបាលកិច្ចរបស់ធនាគារ ក្នុងគោលបំណងដើម្បីពង្រឹងអភិបាលកិច្ច​និងប្រតិបត្តិការរបស់ធនាគារប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ស្របតាមផែនទីចង្អុលផ្លូវ ១០ឆ្នាំ និងផែនការអាជីវកម្ម៣ឆ្នាំរបស់ធនាគារ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។...
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការបង្កើតសហគមន៍កសិកម្មទំនើប មៀនប៉ៃលិន និង​ស្វាយចន្ទី

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការបង្កើតសហគមន៍កសិកម្មទំនើប មៀនប៉ៃលិន និង​ស្វាយចន្ទី

សង្គម និងកម្សាន្ត
ប៉ៃលិន : ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ ស្តីពីការបង្កើតសហគមន៍កសិកម្មទំនើប មៀនប៉ៃលិន និង​ស្វាយចន្ទី នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែល​មាន​កសិករដាំមៀនប៉ៃលិនចូលរួមសរុបចំនួន៤៤នាក់។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបង្ហាញ​អំពីអត្ថ​ប្រយោ​ជន៍​នៃការបង្កើតសហគមន៍កសិកម្មទំនើប ពីព្រោះសហគមកសិកម្មទំនើប ធ្វើផលិតកម្មរួមគ្នា តាមរយៈការទិញធាតុចូលកសិកម្មរួមគ្នា ការអនុវត្តន៍​បទ​ដ្ឋាន​បច្ចេកទេសដូចគ្នា ការគ្រប់គ្រងចាត់ចែងដោយសហគមន៍កសិកម្ម​ទំនើប និងការលក់កសិផលរួមគ្នាតាមរយៈសហគមន៍កសិកម្មទំនើប មាន​ប្រព័ន្ធ​សេដ្ឋកិច្ចតែមួយ មានជោគវាសនាដូចគ្នាតែមួយ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា ការចង​ក្រងសហគមន៍កសិកម្មទំនើប និងការដាំដុះដោយចុះកិច្ចស...
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ៖ សង្គ្រាម ៥ថ្ងៃ សៀមបានប្រើកាំភ្លើងធំ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 មកលើកម្ពុជា ក្នុងប្រតិបត្តិការឈ្លានពានទឹកដី

អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ៖ សង្គ្រាម ៥ថ្ងៃ សៀមបានប្រើកាំភ្លើងធំ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 មកលើកម្ពុជា ក្នុងប្រតិបត្តិការឈ្លានពានទឹកដី

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា សង្គ្រាមរយៈពេល ៥ថ្ងៃ ភាគីសៀម បានប្រើប្រាស់កាំភ្លើងធំ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 មកលើកម្ពុជា ក្នុងប្រតិបត្តិការឈ្លានពានទឹកដី។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា «ការស្រាវជ្រាវ និងកំណត់តំបន់រងផលប៉:ពាល់ដោយសារគ្រាប់បែកចង្កោម! ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦»។ ឯកឧត្តមអគ្គនាយក បន្ដទៀតថា កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម។ កម្លាំងអង្គភាព CMAC បានរកឃើញគ្រាប់បែកខ...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំសប្តាហ៍របស់ធនាគារ ARDB

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំសប្តាហ៍របស់ធនាគារ ARDB

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំសប្តាហ៍របស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB និងរបៀប វារៈផ្សេងៗទៀត នាព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥, នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានផ្តល់នូវអនុសាសន៍ល្អៗជូន​ថ្នាក់ដឹកនាំ ដើម្បីយកទៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការអនុវត្តតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តរបស់ធនាគារ ARDB។...
អគ្គនាយកដ្ឋាន«ក.ប.ប.»រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំនាញទន់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត»

អគ្គនាយកដ្ឋាន«ក.ប.ប.»រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំនាញទន់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំនាញទន់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត» ក្រោមការសម្របសម្រួលពីឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោក Frank Jattke, ប្រធានក្រុមការងារកិច្ចការអាស៊ានប្រចាំប្រទេសកម្ពុជា នៃភ្នាក់ងារ GIZ (Team Leader ASEAN Cambodia, GIZ)។ វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និងមន្រ្តីរាជការ នៃនាយកដ្ឋានជំនាញទាំង៦ និងគ្រូបង្គោលអញ្ជើញមកពីទីភ្នាក់ងារ GIZ។ វគ្គបណ្ដុះបណ្ដាលនេះគឺផ្ដោតសំខាន់លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ស៊ីជម្រៅ៖ - ការណែនាំអំពីវិធីសាស្រ្តនិងរចនាសម្ព័ន្ធនៃការបញ្ចូលព័ត៌មាន (Pro...
គម្រោងវិនិយោគចំនួន ៦៧ ទុនវិនិយោគសរុប ៩៤៤លានដុល្លារ ត្រូវបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៥

គម្រោងវិនិយោគចំនួន ៦៧ ទុនវិនិយោគសរុប ៩៤៤លានដុល្លារ ត្រូវបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៥

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ CDC បង្ហាញថា គម្រោងវិនិយោគចំនួន ៦៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែកក្កដា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មាន ក្នុងខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៦៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៩៤៤លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៥៧ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៤៣គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤គម្រោង។ ជារួម ការចុះបញ្ជី គម្រោងវិនិយោគមានការកើនឡើងចំនួន ២៣គម្រោង ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៥៤៧លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៣៨% ធ...