មន្ត្រី ក.ប.ប រកឃើញគ្រឿងសម្អាងខុសច្បាប់៥៥តោន ក្នុងខណ្ឌច្បារអំពៅ
(ភ្នំពេញ)៖ កាលពីម្សិលមិញក្រុមការងារចំពោះកិច្ចនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ បានឆ្មក់ចូលឆែកឆេរទីតាំងស្តុក និងផលិតគ្រឿងសម្អាងខុសច្បាប់ប្រមាណ៥៥តោន ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ហើយបានបង្ខំឲ្យផ្អាកសកម្មភាពជាបណ្តោះអាសន្ន។
ប្រតិបត្តិការបង្ក្រាបមុខរបរមិនសុច្ចរិតនេះ ត្រូវបានធ្វើឡើង ដោយសហការគ្នារវាងមន្ត្រី ក.ប.ប និងមន្ត្រីនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ច មន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ការឆ្មក់ចូលឆែកឆេរនេះ បានរកឃើញផលិតផលគ្រឿងសម្អាងសរុបប្រមាណ៥៥តោន ដោយមាន ផលិតផលវេចខ្ចប់រួចស្រេចប្រមាណ២១តោន និងសម្បកវេចខ្ចប់ប្រមាណ៣៤តោន។
ដោយសង្ស័យថា ផលិតផលនេះជាផលិផលខុសច្បាប់ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំព...








