ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងតំណាងលោកស្រី ហ៊ុន ម៉ាណា ផ្ដល់សម្ភារៈ និងទទួលរថយន្តចល័ត ១ គ្រឿង ដែលបំពាក់ សម្ភារៈបច្ចេកទេស ១កំប្លេ

អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងតំណាងលោកស្រី ហ៊ុន ម៉ាណា ផ្ដល់សម្ភារៈ និងទទួលរថយន្តចល័ត ១ គ្រឿង ដែលបំពាក់ សម្ភារៈបច្ចេកទេស ១កំប្លេ

ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និង លោក វ៉ាន់ ឆារស៏ ជួនជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី តំណាងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលរថយន្តចល័ត១គ្រឿង ដែលបំពាក់សម្ភារៈបច្ចេកទេស១កំប្លេ មានកាមេរ៉ាចំនួន៨គ្រឿង ជាអំណោយរបស់ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ផ្តល់ជូនអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ពិធីនេះបានប្រព្រឹត្ដទៅកាលពី ល្ងាចថ្ងៃ០៩ កញ្ញា ឆ្នាំ២០២០។ សូមបញ្ជាក់ថា សម្ភារបរិក្ខាបច្ចេកទេសដែល ប្រគល់ដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជាបន្តបន្ទាប់រួមមាន៖ ទី១៖ ម៉ាស៊ីនបញ្ជូនរូបតាមប្រព័ន្ធ Optic ម៉ូដែល Model OPV10002 S-HD ចំនួន៤សម្រាប់ថ្មី ប្រគល់នៅថ្ងៃទី២៨ ខែ៣ ឆ្នាំ២០១៨។ ទី២៖ ខ្សែកាប Optik ពីស្ថានីយ៍កណ្ដាល TVK ទៅកាន់ស្ថានីយទួលគោក២ខ្សែ សរុប 8000m និង Accessories បានភ្ជាប់ដំណើរការចាប់ពីដើមខែកក្កដា ឆ្នាំ២០១៨។ ...
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌល ចែកចាយទំនិញក្នុងតំបន់អាស៊ាន

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌល ចែកចាយទំនិញក្នុងតំបន់អាស៊ាន

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញមហិច្ឆតាចង់ប្រែក្លាយកម្ពុជា ឱ្យទៅជាមជ្ឈមណ្ឌលចែកចាយ ទំនិញ នៅក្នុងតំបន់អាស៊ាន។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា តាមភូមិសាស្ត្រតំបន់អាស៊ាន កម្ពុជា ជាប្រទេសមួយនៅចំចំណុចកណ្តាល ដែលងាយស្រួលក្នុងការ តភ្ជាប់ការដឹកជញ្ជូន និងចែកចាយទំនិញ។ ព្រោះតែមើលឃើញនូវអំណោយផលលើភូមិសាស្ត្រនៃការដឹកជញ្ជូននេះហើយ ទើបលោកទេសរដ្ឋមន្ត្រីចង់ប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលចែកចាយទំនិញនេះ។ បច្ចុប្បន្ននេះក្រសួងបាននិងកំពុងស្វះស្វែងរកដៃគូវិនិយោគបង្កើតមជ្ឈមណ្ឌលនេះ ហើយអ្នកវិនិយោគរបស់ប្រទេសសិង្ហបុរីបង្ហាញចំណាប់ អារម្មណ៍ខ្ពស់លើ គម្រោងមួយនេះ។ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ ជួបប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ និងចរច...
រដ្ឋមន្ត្រីពាណិជ្ជកម្មផ្ដល់គន្លឹះជូនសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងសមាគមអ្នកនាំចេញដំឡូងមី ដើម្បីរក្សាចីរភាពផលិតកម្ម និងបង្កើនការនាំចេញ

រដ្ឋមន្ត្រីពាណិជ្ជកម្មផ្ដល់គន្លឹះជូនសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងសមាគមអ្នកនាំចេញដំឡូងមី ដើម្បីរក្សាចីរភាពផលិតកម្ម និងបង្កើនការនាំចេញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ប៉ៃលិន)៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួនជូនសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងសមាគមអ្នកនាំចេញដំឡូងមី ដើម្បីរក្សាបានចីរភាពបរិមាណផលិតកម្ម និងបង្កើនបរិមាណនៃការនាំចេញ។ ការផ្ដល់អនុសាសន៍គន្លឹះរបស់ឯករដ្ឋមន្រ្តី ធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្រ្តី​ជួបសំណេះសំណាលជាមួយសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងសមាគមអ្នកនាំចេញដំឡូងមីនៅខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការចូលរួមពី លោក​ ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងមន្ត្រីរាជការជាច្រើនរូបទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីរក្សាបានចីរភាពបរិមាណផលិតកម្ម និងបង្កើនបរិមាណនៃការនាំចេញ ភាគីទាំងអស់ត្រូវសហការ និងរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅក្នុងខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មដំឡូងមី ដើម្បីរួមចំណែកអភិវឌ្ឍន៍ផលិតផលកសិ-ពាណិជ្ជកម្ម នេះឲ្យកាន់តែមា...
ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយស្តីពីកាតព្វកិច្ចរបស់វិស័យឯកជនក្នុងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយស្តីពីកាតព្វកិច្ចរបស់វិស័យឯកជនក្នុងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក​​ សុខ សុភ័ក្ត្រ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងលោក​​ ងី ច័ន្ត្រផល រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីភាពបើកសិក្ខាសាលាស្តីពីកាតព្វកិច្ចរបស់វិស័យឯកជនក្នុងការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៧ និងទី០៨ ខែកញ្ញា ឆ្នាំ២០២០ នាទីស្តីការក្រសួងពាណិជ្ជកម្មជូនដល់វិស័យឯកជនដែលមានការចូលរួមពី សមាជិកសភា​ពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EUROCHAM) សមាជិកសភាពាណិជ្ជកម្មកម្ពុជា (CCC) អ្នកតំណាងស្របច្បាប់ និងសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ប្រមាណ ១៥៥ នាក់។ លោក​ សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា «ការវិនិយោគ និងការអភិវឌ្ឍសង្គម មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសកម្មភាពទាំងអស់នេះឡូកឡំគ្នា ទៅនឹងសកម្មភាពដែលមានការជ្រៀតចូលទៅនឹងហិរញ្ញប្បទានដែលយកមកប្រើប្រាស់ពង្រីក​សក​ម្មភាពនានាទាក់ទៅនឹងការបង្កើនអាវុធប្រល័យលោក»។ លោក​បានថ្...
អ្នកប្រើប្រាស់ផលិតផលវ៉ត-ម្រុំខ្មែរធម្មជាតិ​​​​​​​​​​​ ឥឡូវទទួលបានសុខភាពល្អប្រសើរ​វិញ

អ្នកប្រើប្រាស់ផលិតផលវ៉ត-ម្រុំខ្មែរធម្មជាតិ​​​​​​​​​​​ ឥឡូវទទួលបានសុខភាពល្អប្រសើរ​វិញ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
វ៉ត-ម្រុំខ្មែរធម្មជាតិជាប្រភេទអាហារបំប៉ន​ មានសមត្ថភាពមហាសាល​ អាចកែរសម្រាល​ និងស្តារវិបត្តិសុខភាពជាង​ ៣០០មុខ។ វ៉ត-ម្រុំខ្មែរធម្មជាតិជាផលិតផលក្នុងស្រុក​ ផលិតតាមស្តង់ដារ​ និងមានអនាម័យខ្ពស់​ មានតំលៃធូរថ្លៃ​ ងាយស្រួលស្វែងរកទីតាំងទិញ​ ២៥ខេត្តក្រុង។ 015 456 002/ 078 456 002/ 088 7456 002
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូសភាកម្ពុជាបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានាAIPAលើកទី៤១ ជាធាតុចូលក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូសភាកម្ពុជាបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានាAIPAលើកទី៤១ ជាធាតុចូលក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
មហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤១ បានដំណើរមកដល់ថ្ងៃទី២ ក្នុងថ្ងៃទី៩កញ្ញានេះ ហើយ​​គណៈប្រតិភូសភាកម្ពុជា បានចូលរួមយ៉ាងសកម្ម តាមកិច្ចប្រជុំគណៈកម្មាធិការនានា របស់មហាសន្និបាតដោយបានលើកឡើងនូវបទអន្តាគមន៍ ជាធាតុចូលមានសារៈសំខាន់ ក្នុងការលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខរបស់ប្រជាពលរដ្ឋ ដូចករណីជំងឺកូវីដ​១៩ ដែលកំពុងរាតត្បាត និងការស្តារ សេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិដ៍ធ្ងន់ធ្ងរនេះ។ នៅក្នុងកិច្ចប្រជុំពេញអង្គនៃ មហាសន្និបាតកាលពីថ្ងៃទី៨ ខែកញ្ញម្សិលមិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា​ណា​ចក្រកម្ពុជា បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងដែលកម្ពុជាបានដាក់ចេញក្នុងទប់ស្កាត់យ៉ាងទាន់ពេលវេលាយ៉ាងសកម្ម និងជោគ​ជ័យក្នុងការឆ្លើយតបទៅនឹងជម្ងឺកូវីដ-១៩។ វប្បធម៌នៃការចែករំលែក មិនរើសអើង និងឯកភាពជាតិតែមួយ ជាកត្តាគន្លឹះ និងសំខាន់ចាំបាច់ក្នុងការដោះស្រាយវ...
ត្រឹម​១ខែសីហានេះ បទល្មើសព្រហ្មទណ្ឌកើតមានឡើងជិត៦០លើកតែសមត្ថកិច្ចបង្ក្រាបបានជាង៥០ករណីឃាត់ខ្លួនមនុស្សជាង៨០នាក់

ត្រឹម​១ខែសីហានេះ បទល្មើសព្រហ្មទណ្ឌកើតមានឡើងជិត៦០លើកតែសមត្ថកិច្ចបង្ក្រាបបានជាង៥០ករណីឃាត់ខ្លួនមនុស្សជាង៨០នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្នុងរយៈពេលមួយខែពេញនៃ សីហា ឆ្នាំ ២០២០នេះ នៅក្នុងរាជធានីភ្នំពេញបានកើតមានឡើងនូវបទល្មើសព្រហ្មទណ្ឌចំនួន៥៩លើក កើនឡើងចំនួន៤លើក បើប្រៀបធៀបនឹងខែមុន និងបានធ្វើអោយមនុស្សស្លាប់៤នាក់និងរងរបួស១៨នាក់ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីកម្លាំងមានសមត្ថកិច្ចចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងខែសីហានេះក៏បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន៥៥ករណី និងបានឃាត់ខ្លួនជនសង្ស័យបាន៨៣នាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី១៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅ សាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ កញ្ញាឆ្នាំ២០២០ ក្រោមវត្តមាន លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី ជាមួយអភិបាលរងរាជធានីភ្នំពេញចំនួន៤រូប ។ លោកសេង វណ្ណៈ បានលើកឡើងថា នៅខែសីហា ឆ្នាំ២០២០នេះ នៅក្នុងរាជធានីភ្នំពេញបទល្មើសព្រហ្ម ទណ្ឌកើតមានឡើងចំនួន៥៩លើក លើ៥៥លើក កើន៤លើក ស្លាប់ ៤នាក់របួស១៨នាក់ ។ក្នុងនេះដ...
Covid-19សម្លាប់មនុស្សអស់ជាង៤ពាន់នាក់នៅជុំវិញពិភពលោកក្នុងរយៈពេល១ថ្ងៃ

Covid-19សម្លាប់មនុស្សអស់ជាង៤ពាន់នាក់នៅជុំវិញពិភពលោកក្នុងរយៈពេល១ថ្ងៃ

ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា វីរុសCovid-19បានស្លាប់មនុស្សអស់ជាង៤ពាន់នាក់ក្នុង១ថ្ងៃ គឺចំនួន៤៣២២នាក់ និងឆ្លងទៅមនុស្សថ្មីប្រមាណជាង២៤ម៉ឺននាក់ គឺចំនួន២៤១ ២២២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញានេះ។ ក្នុងចំណោមប្រទេសលេ១ លេខ២ និងលេខ៣ គឺសហរដ្ឋអាមេរិក ឥណ្ឌា និងប្រទេសប្រស៊ីល ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ច្រើនជាងគេនៅលើពិភពលោក គឺប្រទេសឥណ្ឌាជាប់លេខ១នៅថ្ងៃពុធនេះ ដែលមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីនៃវីរុសCovid-19ច្រើនជាងគេ គឺមានមនុស្សស្លាប់ថ្មីចំនួន១១០៧នាក់ និងមនុស្សឆ្លងថ្មីចំនួន៨៩៨៥២នាក់។ សូមបញ្ជាក់ជូនថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន២៧ ៧២២ ២៧៥នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់៩០០ ៨៧៨នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ចំនួន១៩ ៨១២ ៣០៤នាក់ គិតត្រឹមព្រឹកថ្ងៃពុធនេះ៕...
កំណើនសេដ្ឋកិច្ចជប៉ុន ធ្លាក់ចុះ២៨.១%នៅត្រីមាសទី២ឆ្នាំ២០២០នេះ

កំណើនសេដ្ឋកិច្ចជប៉ុន ធ្លាក់ចុះ២៨.១%នៅត្រីមាសទី២ឆ្នាំ២០២០នេះ

ព័ត៌មានអន្តរជាតិ
ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានបង្ហាញទិន្នន័យមួយ នៅថ្ងៃអង្គារ ទី៨ ខែកញ្ញានេះ អំពីផលិតផលសរុបក្នុងស្រុក (GDP) របស់ប្រទេសនេះ ដែលបានធ្លាក់ចុះរហូតដល់២៨.១% នៅត្រីមាសទី២ចាប់តាំងពីខែមេសារហូតដល់ខែមិថុនានៃឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះកំណើនសេដ្ឋកិច្ចទាបបំផុត ដែលនេះបើយោងតាម CNA ។ មន្ត្រីជំនាញផ្នែកសេដ្ឋកិច្ចជប៉ុន បាននិយាយថា ការឆ្លាក់ចុះកំណើនសេដ្ឋកិច្ចទៅក្នុងកម្រិតទាប គឺដោយសារផលប៉ះពាល់ពីការបិទសេដ្ឋកិច្ច និងបិទប្រទេសរបស់រដ្ឋាភិបាលក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ចាប់តាំងពីត្រីមាសទី១រហូតដល់ត្រីមាសទី២ឆ្នាំនេះ ។ សម្រាប់ក្រុមហ៊ុន Honda Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសជប៉ុន បានអោយដឹងថា ប្រតិបត្តិការផលិតកម្មរថយន្តរបស់ខ្លួន ត្រូវបានកាត់បន្ថយរហូតដល់៦៨% ចាប់តាំងពីត្រីមាសទី១រហូតដល់ត្រីមាសទី២ ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុននេះ ៕...