ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កំណើនសេដ្ឋកិច្ចជប៉ុន ធ្លាក់ចុះ២៨.១%នៅត្រីមាសទី២ឆ្នាំ២០២០នេះ

កំណើនសេដ្ឋកិច្ចជប៉ុន ធ្លាក់ចុះ២៨.១%នៅត្រីមាសទី២ឆ្នាំ២០២០នេះ

ព័ត៌មានអន្តរជាតិ
ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានបង្ហាញទិន្នន័យមួយ នៅថ្ងៃអង្គារ ទី៨ ខែកញ្ញានេះ អំពីផលិតផលសរុបក្នុងស្រុក (GDP) របស់ប្រទេសនេះ ដែលបានធ្លាក់ចុះរហូតដល់២៨.១% នៅត្រីមាសទី២ចាប់តាំងពីខែមេសារហូតដល់ខែមិថុនានៃឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះកំណើនសេដ្ឋកិច្ចទាបបំផុត ដែលនេះបើយោងតាម CNA ។ មន្ត្រីជំនាញផ្នែកសេដ្ឋកិច្ចជប៉ុន បាននិយាយថា ការឆ្លាក់ចុះកំណើនសេដ្ឋកិច្ចទៅក្នុងកម្រិតទាប គឺដោយសារផលប៉ះពាល់ពីការបិទសេដ្ឋកិច្ច និងបិទប្រទេសរបស់រដ្ឋាភិបាលក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ចាប់តាំងពីត្រីមាសទី១រហូតដល់ត្រីមាសទី២ឆ្នាំនេះ ។ សម្រាប់ក្រុមហ៊ុន Honda Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសជប៉ុន បានអោយដឹងថា ប្រតិបត្តិការផលិតកម្មរថយន្តរបស់ខ្លួន ត្រូវបានកាត់បន្ថយរហូតដល់៦៨% ចាប់តាំងពីត្រីមាសទី១រហូតដល់ត្រីមាសទី២ ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុននេះ ៕...
(Video)៖ ឱកាសនៃការបើកបវេសនកាលថ្មីរបស់ សាលាអន្តរជាតិ ជីង ម៉ី ហ័រ

(Video)៖ ឱកាសនៃការបើកបវេសនកាលថ្មីរបស់ សាលាអន្តរជាតិ ជីង ម៉ី ហ័រ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
- សាលាអន្តរជាតិ ជីង ម៉ី ហ័រ ផ្តល់អាហារូបករណ៍ ៥០% រយៈពេល ៣ឆ្នាំ សម្រាប់ សិស្សចុះឈ្មោះ ៥០ដំបូង។ - 金美华国际学校在3年内为前50名学生提供50%的奖学金 - JIN MEI HUA INTERNATIONAL ACADEMY offered 50% in 3 years scholarship for the first 50 students. - Tel: 015 717 007 /078 717 007 /060 717 007 - Facebook Page: JIN MEI HUA INTERNATIONAL ACADEMY https://www.youtube.com/watch?v=ZdTtPV-PT1A&feature=youtu.be&fbclid=IwAR1RG1ON3AX3A_veFLMjT64ww5U0c-jytj_AfWSbJSIJOx90Cx9tSg6aXgc
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យពុទ្ធបរិស័ទ្ធត្រូវបន្តរក្សាការប្រុង ប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យពុទ្ធបរិស័ទ្ធត្រូវបន្តរក្សាការប្រុង ប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យពុទ្ធបរិស័ទ្ធ ត្រូវបន្តរក្សាការប្រុង ប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បានអំពាវនាវបែបនេះ ខណៈ លោកជំទាវ បានអញ្ជើញចូលរួមពិធីរាប់បាត្រ ដាឆ្លងបុណ្យកាន់បិណ្ឌវេណទី៦ និងបាននាំយកទេយ្យវត្ថុ និងថវិកាទៅប្រគេនដល់ព្រះសង្ឃ នៅវត្តចំនួន៥ គឺវត្តមុន្នីប្រសិទ្ធិវង្ស វត្តអង្គសិរីសួស្តី វត្តច័ន្ទបុរីវង្ស វត្តសុវណ្ណវារី និងវត្តមហានន្ទិយនេរញ្ចរារាមនិវេទ ឬ(វត្តព្រែកប្រាំង) ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ នៃខេត្តកណ្តាល និងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញអាស៊ានធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩នេះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញអាស៊ានធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩នេះ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញដល់ ប្រទេសអាស៊ាន ធ្វើសមាហរណកម្មតំបន់ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសម្រួលដល់លំហូរ ទំនិញ សេវាកម្ម និងប្រជាជន នៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដ៍ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩នេះ ។ ក្នុងសុន្ទរកថាគន្លឹះ ថ្លែងទៅកាន់ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ ដែលសភាប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់បន្ថែមថា« ការរាតត្បាតនៃជំងឺកូវីដ១៩នៅលើពិភពលោក បាននាំមកនូវបញ្ហាប្រឈម ជាច្រើន ដែលមិនធ្លាប់មានពីមុនមក ដូចជា សុវត្ថិភាព សុខភាពសារធារណៈ ការបង្អាក់ ការប្រមូលផ្តុំ និងដំណើរការ នៃសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសបានបង្កផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ចសកលលោក»។ សម្តេចបានកោតសរសើរចំពោះរដ្ឋសភាវៀតណាមខិតខំពុះពារ រៀបចំមហាសន្និបាតអាយប៉ាលើកទី៤១នេះ បានយ៉ាងល្អ និងជោគជ័យទោះបីមានជំងឺកូវីដ១៩នេះក្ត...
អាស៊ានកំពុងពន្លឿនការអនុវត្តគម្រោងបណ្ដុះបណ្ដាលជំនាញទេសចរណ៍ថ្មី តាមប្រព័ន្ធអនឡាញឲ្យកាន់តែប្រសើរថែមទៀត

អាស៊ានកំពុងពន្លឿនការអនុវត្តគម្រោងបណ្ដុះបណ្ដាលជំនាញទេសចរណ៍ថ្មី តាមប្រព័ន្ធអនឡាញឲ្យកាន់តែប្រសើរថែមទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្នុងសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) តាមប្រព័ន្ធ Video Conference លោក លីម ចុកហូយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន បានលើកឡើងថា អាស៊ានកំពុងពន្លឿនការអនុវត្តម្រោងថ្មីនៃការបណ្ដុះបណ្ដាលជំនាញទេសចរណ៍អាស៊ាន តាមប្រព័ន្ធអនឡាញឲ្យកាន់តែប្រសើរថែមទៀត។ សន្និសីទអន្តរជាតិនេះត្រូវបានរៀបចំដោយប្រទេសហ្វីលីពីន ក្រោមប្រធានបទ «អ្នកជំនាញទេសចរណ៍អាស៊ាន៖ សម្របខ្លួនជាមួយនឹងទម្លាប់ថ្មី» ​ដោយមានការចូលរួមពីមន្ត្រីជំនាញផ្នែកឯកជន ជាពិសេសស្ថាប័នអប់រំបណ្ដុះបណ្ដាលនៃប្រទេសសមាជិកអាស៊ានទាំង ១០ ប្រមាណ ១,០០០​នាក់ និងមានការចូលរួមកម្មវិធីបើកដោយលោកស្រី Bernadette Romulo Puyat រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ហើយមន្ត្រីជំនាញក្រសួងទេសច​រណ៍​កម្ពុជា ក៏បានចូលរួមជាវាគ្មិននៃកិច្ចពិភាក្សាផងដែរ។ លោកអគ្គលេខាធិការ លីម ចុកហូយ បានប្រាប់ឲ្យដឹងថា អាស៊ានមានប្រព័ន្ធចុះបញ្ជ...
សម្តេចតេជោ អំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រ​កាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច

សម្តេចតេជោ អំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រ​កាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារទាំងស្រុងរបស់សម្តេចតេជោ៖ ក្នុងដំណាក់កាលទី២ នៃបើកសាលារៀនឡើងវិញនេះ ខ្ញុំសូមអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រ​កាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ទាំងអស់គ្នា ជាពិសេសបន្តបង្ហាត់បង្រៀន​សិស្សដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល និងពាក់ម៉ាស ឲ្យបានញឹកញាប់ ហើយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូល៕...
កម្ពុជា-អាមេរិកប្តេជ្ញាបន្តជំរុញពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីពិសេស ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក

កម្ពុជា-អាមេរិកប្តេជ្ញាបន្តជំរុញពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីពិសេស ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយ គឺ លោក​ ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងគណៈប្រតិភូ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។ នៅក្នុងកិច្ចពិភាក្សាកាលពីវេលាម៉ោង ៥:៣០នាទីល្ងាច នៃថ្ងៃទី០៣ ខែកញ្ញានេះ លោក​ រដ្ឋមន្ត្រីបានលើកឡើងពីសក្តានុពលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ដែលបានកើនឡើងពី ៣,៣ ប៉ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ មកដល់ ៤,៧ប៉ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ក្នុងអាត្រាកំណើនប្រមាណ ៤២ ភាគរយ។ លោក​​បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងគតិយុត្តិ ដែលធានាបង្កើនបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរ នៅកម្ពុជា។ លោក​​រដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពជូន លោក​​ឯកអគ្គរដ្ឋទូត អំពីកិច្ចសហប្រតិបត្តិការក្...
លោកស្រី​​កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋា ភិបាលកម្ពុជា នូវតែផ្ដល់ការលើកទឹកចិត្ដបងប្អូន អតីតយុទ្ធជនកម្ពុជានូវទូទាំងប្រទេស ទោះបីបងប្អូនបាត់បង់សមត្ថភាព យ៉ាងណាក៏ដោយ

លោកស្រី​​កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋា ភិបាលកម្ពុជា នូវតែផ្ដល់ការលើកទឹកចិត្ដបងប្អូន អតីតយុទ្ធជនកម្ពុជានូវទូទាំងប្រទេស ទោះបីបងប្អូនបាត់បង់សមត្ថភាព យ៉ាងណាក៏ដោយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វាយរៀង៖ លោកស្រី​​កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន រាជរដ្ឋាភិបាលកម្ពុជា នូវតែផ្ដល់ការលើកទឹកចិត្ដ ដល់បងប្អូន អតីតយុទ្ធជនកម្ពុជា នូវទូទាំងប្រទេស ទោះបីបងប្អូនបាត់បង់សមត្ថភាពយ៉ាងណាក៏ដោយគឺ រាជរដ្ឋាភិបាលនូវតែបន្ដជួយជ្រោមជ្រែងផ្នែកជីវភាព គ្រួសារជានិច្ច ។ លោកស្រី​​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ នៅក្នុងពិធី ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាចំនួន៤០០គ្រួសារ រស់នៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដ ស្វាយរៀង នាព្រឹកថ្ងៃទីចន្ទ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ។ ក្នុងឱកាសនោះ លោកស្រី​​ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្...
ការនាំចេញរបស់ប្រទេសចិនកើនឡើង៩.៥%កាលពីខែសីហា

ការនាំចេញរបស់ប្រទេសចិនកើនឡើង៩.៥%កាលពីខែសីហា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមទិន្នន័យស្ថាប័នគយរបស់ប្រទេសចិន ដែលបានចេញផ្សាយនៅថ្ងៃចន្ទ ទី៧ ខែកញ្ញានេះ បានបង្ហាញថា ការនាំចេញរបស់ប្រទេសនេះ បានកើនឡើង៩.៥%កាលពីខែសីហា ដែលជាកំណើននៃការនាំចេញក្នុងល្បឿនលឿនជាងការរំពឹងទុក ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ CNA ។ អ្នកវិភាគសេដ្ឋកិច្ចបាននិយាយនៅក្នុងការស្ទង់មតិ Reuters poll កាលពីដើមឆ្នាំនេះ បានព្យាករថា ការនាំចេញរបស់ប្រទេសចិន អាចនឹងកើនឡើងក្នុងរង្វង់៧.១%កាលពីខែកក្កដា ប៉ុន្តែកំណើននៃការនាំចេញរបស់ចិន បានកើនឡើងរហូតដល់៧.២%លើការព្យាករណ៍របស់អ្នកវិភាគសេដ្ឋកិច្ចទៅទៀត ។ ទិន្នន័យស្ថាប័នគយចិន បានបង្ហាញថា កាលពីខែសីហាកន្លងទៅ ពាណិជ្ជកម្មរបស់ប្រទេសនេះ មានតម្លៃទឹកប្រាក់ប្រមាណជាង៥៨.៩៣ពាន់លានដុល្លារអាមេរិក គឺមានកំណើនកើនឡើងលើសការព្យាករណ៍របស់ក្រុមអ្នកវិភាគសេដ្ឋកិច្ចត្រឹមតម្លៃទឹកប្រាក់៥០.៥០ពាន់លានដុល្លារអាមេរិក ៕ ផល...
បញ្ហាសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ស្រុកបាធាយ និងនៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ក្រោយពីដោះស្រាយហើយ អភិបាលស្រុកត្រូវទទួលខុសត្រូវ

បញ្ហាសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ស្រុកបាធាយ និងនៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ក្រោយពីដោះស្រាយហើយ អភិបាលស្រុកត្រូវទទួលខុសត្រូវ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងអំពីបញ្ហាផ្សារទាំងពីរនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពិភាក្សារកដំណោះស្រាយរួមគ្នា។ លោកបានលើកឡើងនៅក្នុងអង្គប្រជុំថា «ដោយមានការគាំទ្រពីក្រុមប្រឹក្សាខេត្ត យើងមិនខ្លាចនឹងធ្វើនោះទេ» ហើយបញ្ហាសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ស្រុកបាធាយ និងនៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ក្រោយពីដោះស្រាយហើយ អភិបាលស្រុកត្រូវទទួលខុសត្រូវ។ លោកអភិបាលបានលើកឡើងទៀតថា «បើសិនជាសណ្ដាប់ធ្នាប់នៅផ្សារផ្អាវ ស្រុកបាធាយ វិលមករកភាពដើមវិញ ធ្វើឲ្យមានការកកស្ទះដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងមានការលក់ដូរតាមចិញ្ចើមផ្លូវដូចកាលពីមុន អភិបាលស្រុកជាអ្នកទទួលខុសត្រូវមុនគេ ពីព្រោះគណៈកម្មការខេត្តបានដោះស្រាយបញ្ហាធំៗបានសម្រេច១០០ភាគរយហើយ នៅសល់តែបញ្ហាតិចតួច ប្រគល់ឲ្យគណៈកម្មការស្រុក អនុវត្តបន្ត»។ ចំណែកឯផ្សារព...