ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រុមហ៊ុនអេមរុរ៉ាយនិងសហគមន៍កសិកម្មចំនួន៨នៅខេត្តបាត់ដំបង ចុះកិច្ចសន្យាលើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព(SRP) 

ក្រុមហ៊ុនអេមរុរ៉ាយនិងសហគមន៍កសិកម្មចំនួន៨នៅខេត្តបាត់ដំបង ចុះកិច្ចសន្យាលើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព(SRP) 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​​ឧកញ៉ា ច្រាយ សុន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកអភិវឌ្ឍន៍​សហគមន៍កសិកម្មរបស់ ស.អ.ក បានចូលរួមនៅក្នុងពិធីចុះកិច្ចសន្យា កាលពីថ្ងៃ​ទី១០ ខែកក្កដានេះ​​ លើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព (SRP) រវាងក្រុមហ៊ុន អេមរុរ៉ាយ (AMRU Rice) ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា និងសហគមន៍កសិកម្មចំនួន៨ ដែលមានសមាជិកជាកសិករផលិតស្រូវសែនក្រអូប និងស្រូវផ្ការំដួលប្រមាណចំនួនជិត១០០០គ្រួសារ នៅក្នុងខេត្តបាត់ដំបង។ កម្មវិធីនេះធ្វើ​ឡើង​នៅ​​ខេត្តបាត់ដំបងមានការចូលរួមពី លោកគង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរពាណិជ្ជកម្ម អភិបាលស្រុកចំនួនបីក្នុងខេត្តបាត់ដំបង និង តំណាង​សហគមន៍សរុបចំនួនជិត ៤០នាក់ ។ សហគមន៍ទាំង៨ នេះមានវិសាលភាពផលិតស្រូវបានចំនួន ១៨០០០តាន លើផ្ទៃដីដែលអាចដាំដុះ ស្រូវ...
ចៅក្រមតុលាការក្រុងភ្នំពេញ ចេញដីការរឹបអូសទ្រព្យរបស់លោក ស៊ុន សារឿន ដើម្បីសងបំណុលជាងកន្លះលានដុល្លារ

ចៅក្រមតុលាការក្រុងភ្នំពេញ ចេញដីការរឹបអូសទ្រព្យរបស់លោក ស៊ុន សារឿន ដើម្បីសងបំណុលជាងកន្លះលានដុល្លារ

ព័ត៌មានជាតិ
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន បានចេញដីកាសម្រេចរឹបអូសចលនាទ្រព្យនិងអចលនាទ្រព្យ ជិត២០ប្រភេទ ពីលោក ស៊ុន សារឿន ករណីជំពាក់លុយគេ ជាងកន្លះលានដុល្លារ ហើយគេចវេសមិនព្រមសង។ សេចក្តីសម្រេចរឹបអូសដោយបង្ខំនេះ គឺធ្វើឡើងបន្ទាប់លោក ស៊ុន សារឿន អាយុ៥២ឆ្នាំ បានបរាជ័យក្នុងការអនុវត្តកិច្ចសន្យាសងប្រាក់ទៅដើមបំណុលជាង៥សែន២ម៉ឺនដុល្លារ ដែលលោកបានសន្យាជាមួយតុលាការក្រុងភ្នំពេញ ដើម្បីឲ្យរួចពីការចាប់ដាក់គុក។ លោក សេង រិទ្ធី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានចេញដីការឹបអុសជាបណ្តោះអាសន្ននូវអចលវត្ថុរបស់លោក ស៊ុន សារឿន មានដូចជាឃ្លាំង និងផ្ទះចំនួន៣កន្លែងផ្សេងគ្នា ព្រមចលវត្ថុមួយចំនួនទៀត មានដូចជារថយន្តតូចធំចំនួន១៤គ្រឿង ដើម្បីធានាដល់ការសងបំណុលជូនលោក សុខ ច័ន្ទដារា អាយុ៣២ឆ្នាំ ដែលត្រូវចាញ់បោកអស់ប្រាក់ដោយសារជនខាងលើនេះ។ ដោយសារជនជាប់ចោទខាងលើនេះ នៅតែមិនព្រមសងប្រាក់ អាជ្ញាសាលានៃសាលាដ...
សម្តេចតេជោនាយករដ្ឋមន្ត្រី”សុខសប្បាយជាទេបងប្អូនជនរួមជាតិ?”

សម្តេចតេជោនាយករដ្ឋមន្ត្រី”សុខសប្បាយជាទេបងប្អូនជនរួមជាតិ?”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារសម្តេចតេជោ"សុខសប្បាយជាទេបងប្អូនជនរួមជាតិ?" សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។ ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី ១៥ នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយព្យាបាលជាបន្ទាន់។ មកទល់ពេលនេះ​ នៅក្នុងប្រទេសយើងគឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣នាក់។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសអោយសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ។ ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាត្តិអោយបើកដំណើរការ ជាពិសេសមន្ទីពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល ច...
 តែងតាំង​បន្ថែម​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​អគ្គលេខាធិការ នៃ​ក្រសួងបរិស្ថាន​

 តែងតាំង​បន្ថែម​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​អគ្គលេខាធិការ នៃ​ក្រសួងបរិស្ថាន​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ​៖  ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់ តែងតាំង​មុខតំណែង ជា​រដ្ឋលេខាធិការ ៤​រូប អនុរដ្ឋលេខាធិការ ៦​រូប អគ្គនាយក ២​រូប និង​អគ្គលេខាធិការ ១​រូប នៅ​ក្រសួងបរិស្ថាន​។ នេះយោងតាម​​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០។
អភិបាលរាជធានីភ្នំពេញ៖ គ្រោងនឹងកែសម្រួលប្រព័ន្ធចរាចរណ៏ នៅស្តុបវត្តនាគវ័ន្ត និងស្ដុបច្រមុះជ្រូកក្បាល់ថ្នល់ 

អភិបាលរាជធានីភ្នំពេញ៖ គ្រោងនឹងកែសម្រួលប្រព័ន្ធចរាចរណ៏ នៅស្តុបវត្តនាគវ័ន្ត និងស្ដុបច្រមុះជ្រូកក្បាល់ថ្នល់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការកែសម្រួលប្រព័ន្ធចរាចរណ៏ នៅស្តុបចំនួនពីរ គឺស្តុប ច្រមុះជ្រូកក្បាលថ្នល់ និងស្តុបវត្តនាគវ័ន្តដើម្បីឲ្យចរាចរណ៍មានភាពល្អប្រសើរជាងមុនខណៈស្តុបទាំង ២នេះតែងតែកកស្ទះចរាចណ៍រាល់ថ្ងៃ។ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងបែបនេះ កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រីជំនាញនិងប៉ូលីសនៃស្នងការនគរបាលរាជធានីភ្នំពេញ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រព័ន្ធចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ដោយមើលឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោកឃួង ស្រេង បានសុំគោលការណ៍ទៅ រាជរដ្ឋាភិបាល ដើម្បីសូមយកក្រាស់សាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះឱ្យកាន់តែប្រសើរឡើងជាងមុន។ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទ...
បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានចូលសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានចូលសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ អាការៈជំងឺរបស់លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានធូរស្រាល បន្តិចហើយ ។ សូមបញ្ជាក់ថា លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ និងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ពាក់ព័ន្ធនិងបញ្ហាបេះដូង នៅវេលាម៉ោង ២៣និង២៣ នាទីយប់នេះថ្ងៃទី១០ ខែកក្កដានេះ​៕...
សក្តានុពល នៃការអភិវឌ្ឍ រីកចម្រើននាពេលបច្ចុប្បន្ន របស់ខេត្តព្រះសីហនុ

សក្តានុពល នៃការអភិវឌ្ឍ រីកចម្រើននាពេលបច្ចុប្បន្ន របស់ខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
   ព្រះសីហនុ៖ ទិដ្ឋភាព នៃការអភិវឌ្ឈ នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្នទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារ មានកំពស់ពី៥ ជាន់ទៅដល់ ៥៣ជាន់ចំនួន៥៤០គម្រោង ។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងចំណោមគម្រោងទាំងនេះ គឺមាន មួយចំនួនបានកំពុងតែដំណើរការ ហើយនៅពេលដែលគម្រោងទាំងនេះបានបញ្ចប់ខេត្តព្រះសីហនុ នឹងក្លាយជាទីក្រុងដ៏មានសក្តានុពលក្នុងការអភិវឌ្ឈន៍លើគ្រប់វិស័យ ។ លោកបានថ្លែងទៀតថា ទាំងនេះគឺជាគម្រោងសាងសង់សំណង់អគារខ្ពស់ៗ ដែលមាននៅក្នុងខេត្ត  គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែមិថុនា ឆ្នាំ២០២០ខេត្តព្រះសីហនុ គឺមានគម្រោងសាងសង់១.៣៨២ គម្រោងដែលមានផ្ទៃក្រឡាសរុប១៣.២៥៥.៤៦០ ម៉ែត្រការ៉េ មានទុនវិនិយោគសរុប ប្រមាណជា ៧,១៨ ពាន់លានដុល្លារអាមេរិក ។ លោក ភារម្យ បានបន្តទៀតថា បើប្រសិនបើបូករួមទាំងគម្រោងដែលក្រុមការងារបានចុះស្រង់ គម្រោងទាំងនោះមិនទាន់បានស្នើសុំលិខិតអនុញ្ញាតសាងសង់គឺមានចំនួនប្រមាណជា ១.២៦...
លោក លឹម គានហោ អញ្ជើញពិនិត្យគម្រោងលំហាច ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

លោក លឹម គានហោ អញ្ជើញពិនិត្យគម្រោងលំហាច ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

នយោបាយ, ព័ត៌មានជាតិ
កំពង់ឆ្នាំង៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញពិនិត្យគម្រោងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ រួមដំណើរពីអស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តផងដែរ។  គម្រោងលំហាច ជាអនុគម្រោងមួយ ក្នុងចំណោមអនុគម្រោងទាំងប្រាំមួយ នៃគម្រោងកែលម្អ និងស្តារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ក្រោមហិរញ្ញប្បទានសម្បទានរបស់ប្រទេសជប៉ុន។ គម្រោងនេះត្រូវបានចាប់ផ្តើមធ្វើការសាងសង់ កាលពីខែមីនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ ២០២០ ដែលគិតមកដល់ថ្ងៃនេះ ការងារសម្រេចបានប្រមាណ៨៤,៧ភាគរយ លើទំហំការងារសរុបរបស់គម្រោង។ ទំហំការងារដែលបាននិងកំពុងអនុវត្ត រួមមាន៖ ១- សំណង់ក្បាលហុងទឹក (Headworks) ចំន...
លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង មើលឃើញឧកាសវិនិយោគ​នៅខេត្តកែបលើវិស័យ​​អចលនទ្រព្យ និងទេសចរណ៍

លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង មើលឃើញឧកាសវិនិយោគ​នៅខេត្តកែបលើវិស័យ​​អចលនទ្រព្យ និងទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង ប្រធានក្រុមប្រឹក្សាភិបាលT.O.I.C Group  កំពុងតែស្វែងរកឱកាសក្នុងការចូលរួមអភិវឌ្ឍ ក្រោមការចង្អុលបង្ហាញរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។ ដោយលោកឧកញ៉ា ចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចូលរួមអភិវឌ្ឍន៍អចលនទ្រព្យ បម្រើដល់វិស័យទេសចរណ៍ជាប់មាត់សមុទ្រដ៏មានសក្តានុពលរបស់កម្ពុជា។ ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង បានមានប្រសាសន៍ថា លោក​​ការចាប់អារម្មណ៍លើការវិនិយោគនេះ បានកើតឡើងក្នុងដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែប របស់វិនិយោគិនខ្មែរមួយក្រុមដែលនៅក្នុងដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែបនេះ ទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ លោក​បន្ថែមទៀតថា បន្ទាប់ពីបានជួបពិភាក្សាជាមួយនឹងលោកអភិបាលខេត្តកែប ក្រុមវិនិយោគិនរបស់លោក មានការចាប់អារម្មណ៍ និងមានបំណងចង់ធ្វើការសាងសង់អភិវឌ្ឍន៍អចលនទ្រព្យ ដែលបម្រើដល់វិស័យទេ...
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ភ្ជាប់ផ្លូវជាតិលេខ១)សម្រេចស្ថាបនា បាន៣៩,៧៦ភារយ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ភ្ជាប់ផ្លូវជាតិលេខ១)សម្រេចស្ថាបនា បាន៣៩,៧៦ភារយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារជំនាញរបស់ក្រសួង ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុន ត្រួតពិនិត្យ លក្ខណៈបច្ចេកទេស។ ការចុះត្រួតពិនិត្យនេះធ្វើឡើង កាលពីថ្ងៃ១០ កក្កដា ឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យ លក្ខណៈបច្ចេកទេស តាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថាតើក្រុមហ៊ុន សាងសង់កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរ ឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។ សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) នេះមានប្រវែង សរុប៥២,៩៨៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧,៦០៨គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ង់ត៍សរសៃ...