ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក​​ ប៉ាន សូរស័ក្តិ ទស្សនាផ្សារចុងសប្ដាហ៍ខេត្តបាត់ដំបង ដើម្បីពិនិត្យនិងគាំទ្រផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះនិងចិញ្ចឹមដោយកសិករ

លោក​​ ប៉ាន សូរស័ក្តិ ទស្សនាផ្សារចុងសប្ដាហ៍ខេត្តបាត់ដំបង ដើម្បីពិនិត្យនិងគាំទ្រផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះនិងចិញ្ចឹមដោយកសិករ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(បាត់ដំបង)៖ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអញ្ជើញទស្សនាផ្សារចុងសប្ដាហ៍នៅខេត្តបាត់ដំបង ដើម្បីពិនិត្យ និងគាំទ្រផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករ ដែលបានយកមកដាក់លក់នៅទីផ្សារ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោក​​ ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត។ លោក​​រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ យើងត្រូវអនុវត្តឱ្យបានខ្ចប់ខ្ជួននូវវិធា​ន​​ការណ៍ និងយុទ្ធសាស្រ្តចាំបាច់នានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវឱ្យប្រជាកសិករខិតខំដាំដុះជំរុញផលិតកម្មកសិកម្ម រួមមាន ការចិញ្ចឹមសត្វ ផលិតកម្...
(Video)លោក ឃួង ស្រេង៖ បើកការដ្ឋានស្ថាបនា មហាវិថីថ្មី១ខ្សែទទឹង៣០ម៉ែត្រ និងបណ្តោយជាង៥គីឡូម៉ែត្រ ចាប់ពីផ្លូវ១០០៣ ដល់មហាវិថីឈ្នះឈ្នះ ដើម្បីជួយរំរួលចរាចរណ៏ 

(Video)លោក ឃួង ស្រេង៖ បើកការដ្ឋានស្ថាបនា មហាវិថីថ្មី១ខ្សែទទឹង៣០ម៉ែត្រ និងបណ្តោយជាង៥គីឡូម៉ែត្រ ចាប់ពីផ្លូវ១០០៣ ដល់មហាវិថីឈ្នះឈ្នះ ដើម្បីជួយរំរួលចរាចរណ៏ 

សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែដែល មានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង៥គីឡូម៉ែត្រដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉លសែនសុខ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌ ឫស្សីកែវបានដំណើរបើកការដ្ឋានហើយ ។ ពិធីបើកការដ្ឋានបានធ្វើឡើង នាព្រឹកថ្ងៃទី០៧ កញ្ញាឆ្នាំ២០២០នេះ នៅលើកបណ្តោយផ្លូវនេះ ក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ដែរ។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា មហាវិថីថ្មីនេះ រត់ត្រង់ជួរ ភ្ជាប់មកមហាវិថី អង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។ ជាប្រភេទផ្លូវភ្លោះ មានប្រវែង ៥៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេរ កម្រាស់ ២០សង់ទីម៉ែត្រ។ ក្នុងនោះ ផ្លូវសងខាង ១២ម៉ែត្រសួនកណ្តាល ២ម៉ែត្រនិងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេរទិស មាន ៣គន្...
អាជ្ញាធរខេត្ដបាត់ដំបង រៀបចំគម្រោង សាងសង់ព្រលានយន្តហោះបែកចាន

អាជ្ញាធរខេត្ដបាត់ដំបង រៀបចំគម្រោង សាងសង់ព្រលានយន្តហោះបែកចាន

ព័ត៌មានជាតិ
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹង នៅថ្ងៃសុក្រទី០៥ ខែសីហា ឆ្នាំ២០២០ នេះថា៖ លោក សៀម ប៊ុនរិទ្ធ អភិបាលរង ខេត្តបាត់ដំបង បានទទួលជួបពិភាក្សា ជាមួយប្រតិភូមិ អាកាសចរស៊ីវិល អំពីដំណើរការរៀបចំ សាងសង់ព្រលានយន្តហោះបាត់ដំបង (ព្រលានយន្តហោះវាលបែកចាន) ជាមួយលោក តិក សាលី អនុរដ្ឋលេខាធិការ និងគណៈ ប្រតិភូររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅសាលាខេត្តបាត់ដំបង ដែល មានការអញ្ជើញចូលរួមពីលោក អភិបាល ក្រុង លោកអភិបាល អភិបាលរងស្រុកសង្កែ លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់ និងសុរិយោដីខេត្ត លោកចៅ សង្កាត់ មេឃុំ និងអ្នកព៏ន្ធមួយចំនួនទៀត រួចហើយ ដែរ អំពី ដំណើរការសាងសង់ ព្រលានយន្ដហោះបាត់ដំបងនេះ ។ លោក សឿម ប៊ុនរិទ្ធិ បានរាយការណ៍អំពីសកម្មភាពលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងបញ្ហាប្រឈម រួមទាំងផែនការមួយចំនួនជូនគណៈប្រតិភូអាកាសចរស៊ីវិលផងដែរ។ លោក តិក សាលី អនុរដ្ឋលេខាធិការអាកាសចរស៊ីវិល បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវធ្វើ...
ឥណ្ឌាជាប់លេខ១លើលោក ដែលមានអ្នកស្លាប់និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ឥណ្ឌាជាប់លេខ១លើលោក ដែលមានអ្នកស្លាប់និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទ ទី៧ ខែកញ្ញានេះ ប្រទេសឥណ្ឌាជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីនៃវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ គឺឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១០០៨នាក់ និងមនុស្សឆ្លងថ្មីចំនួន៩១ ៧២៣នាក់ ។ ប្រទេសឥណ្ឌាក៏ជាប់លំដាប់ថ្នាក់លេខ២នៅលើពិភពលោកដែរ ដែលមានមនុស្សឆ្លងវីរុសCovid-19សរុបច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ដែលគិតត្រឹមព្រឹកថ្ងៃចន្ទនេះ ឥណ្ឌាមានមនុស្សឆ្លងវីរុសCovid-19សរុបចំនួន៤ ២០២ ៥៦២នាក់ និងមនុស្សស្លាប់សរុបចំនួន៧១ ៦៨៧នាក់ ខណៈដែលសហរដ្ឋអាមេរិក មានមនុស្សឆ្លងសរុបចំនួន៥ ៤៦០ ២១៣នាក់ និងប្រទេសប្រេស៊ីលជាប់លំដាប់ថ្នាក់លេខ៣វិញ ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ ២៧ ២៨២៨ ៧៩៨នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ ៨៨៧ ២៧៨នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះបានកើន...
លោក អ៊ុន ចាន់ដា អនុញ្ញាតឲ្យប្រធានក្រុមហ៊ុន ជេសាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើគម្រោងជួយវិស័យអប់រំក្នុងខេត្តកំពង់ចាម

លោក អ៊ុន ចាន់ដា អនុញ្ញាតឲ្យប្រធានក្រុមហ៊ុន ជេសាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើគម្រោងជួយវិស័យអប់រំក្នុងខេត្តកំពង់ចាម

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នារសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យលោក ហ៊ូ ជៀនហៃ (HU JIANHAI) ប្រធានក្រុមហ៊ុន ជេសាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធលើវិស័យអប់រំ ក្នុងខេត្តកំពង់ចាម។  ក្រោយបញ្ចប់ជំនួប និងកិច្ចពិភាក្សាការងារ ប្រកបដោយភាពស្និទ្ធស្នាល លោកអភិបាលខេត្ត និងសហការី បានអមដំណើរភ្ញៀវដោយផ្ទាល់ អញ្ជើញចុះពិនិត្យ សិក្សាទីតាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យស្រក ស្ថិតនៅក្នុងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាមដែលកំពុងខ្វះអគារសិក្សា។ ក្រោយការពិនិត្យ សិក្សារួច លោកប្រធានក្រុមហ៊ុន ជេសាន បានសម្រេចជួយកសាងអគារសិក្សា០១ខ្នង មាន០៦បន្ទប់ និងបំពាក់សូឡាប្រើដោយថាមពលព្រះអាទិត្យទំហំទទឹង១០ម៉ែត្រ បណ្តោយ៥០ម៉ែត្រ រួមនឹងសម្ភារៈបរិក្ខារចំនួនទៀត៕...
សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារអនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរដើម្បីបម្រើ វិស័យមនុស្សធម៌

សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារអនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរដើម្បីបម្រើ វិស័យមនុស្សធម៌

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ាឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកឧកញ៉ា អែល សារ៉ុម អគ្គនាយកក្រុមហ៊ុន K E P GROUP និង លោក ប៊ុន វុត្ថា និងភរិយា អគ្គនាយកក្រុមហ៊ុន S-Auto  លោកឧកញ៉ា ប៊ុន រតនា អគ្គនាយក S-Auto និងលោកជំទាវ បានអញ្ជេីញចូលរួមពិធី ដាក់សម្ពោធអោយប្រេីប្រាស់អគារអនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរខេត្តកំពង់ចាម។ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទ ក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេស ប្រជាពលរដ្ឋដែលរងគ្រោះ និង ងាយរងគ្រោះ អនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរ បានកសាងអាគារមួយខ្នង និងដាក់សម្ភោធឲ្យ ប្រើប្រាស់ជាផ្លូវការនាពេលកន្លងទៅថ្មីៗនេះ។ លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  និង លោកឧកញ៉ា ប៊ុន រតនា អគ្គនាយក S-Auto និងបានមានប្រសាសន៍ថា អគារអនុសាខាកាកបាទក្រហមនេះ ពិតជាមាន សារៈសំខាន់ ណាស់សម្រាប់ក្រុ...
ខេត្តកំពង់ចាម រួមជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ចាត់វិធានការគ្រប់គ្រង និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តកំពង់ចាម រួមជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ចាត់វិធានការគ្រប់គ្រង និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ខេត្តកំពង់ចាម បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងមកពីអង្កការសុខភាពពិភពលោក ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួននៅសាលប្រជុំសាលាខេត្ត។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងសុខាភិបាល គឺដើម្បីពិនិត្យ វាយតម្លៃលើការគ្រប់គ្រង និងការអនុវត្តវិធានការការពារ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។  លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្ដ...

លោក ប៉ាត ចំណាន ប្រធានក្រុមហ៊ុន ស៊ុបភើ អេប តិកណូឡូជី​ ម.ក អបអរសាទរ ឯកឧត្តម ហុង សុហួរ ក្នុងឱកាស ប្រោសព្រះរាជទាន ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
សូមអបអរសាទរ ឯកឧត្តម ហុង សុហួរ ក្នុងឱកាសដែល ព្រះករុណាព្រះបាទសមេ្តចបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទាន ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ សូមបួងសួងដល់វត្ថុស័ក្តសិទិ្ធក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រោសប្រទានពរជ័យ សិរីមង្គលវិបុលសុខគ្រប់ប្រការ ជួនចំពោះ ឯកឧត្តម ហុង សុហួរ សូមជួបប្រទះតែ សុខភាពល្អ កម្លាំងមាំមួន បញ្ញាញភ្លឺថ្លា និងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមគោរពអបអរសាទរពី ខ្ញុំបាទ ប៉ាត ចំណាន ប្រធានក្រុមហ៊ុន ស៊ុបភើ អេប តិកណូឡូជី​ ម.ក...

លោក ប៉ាត ចំណាន ប្រធានក្រុមហ៊ុន ស៊ុបភើ អេប តិកណូឡូជី​ ម.ក អបអរសាទរ ឯកឧត្តម កៅ ថាច ក្នុងឱកាស ប្រោសព្រះរាជទាន ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
សូមអបអរសាទរ ឯកឧត្តម កៅ ថាច ក្នុងឱកាសដែល ព្រះករុណាព្រះបាទសមេ្តចបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទាន ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានឋានៈស្មើ អនុរដ្ឋលេខាធិការ។ សូមបួងសួងដល់វត្ថុស័ក្តសិទិ្ធក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រោសប្រទានពរជ័យ សិរីមង្គលវិបុលសុខគ្រប់ប្រការ ជួនចំពោះ ឯកឧត្តម កៅ ថាច សូមជួបប្រទះតែ សុខភាពល្អ កម្លាំងមាំមួន បញ្ញាញភ្លឺថ្លា និងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមគោរពអបអរសាទរពី ខ្ញុំបាទ ប៉ាត ចំណាន ប្រធានក្រុមហ៊ុន ស៊ុបភើ អេប តិកណូឡូជី​ ម.ក...
អាមេរិកដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើអង្គភាពពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ចំនួន១១អង្គភាព

អាមេរិកដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើអង្គភាពពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ចំនួន១១អង្គភាព

ព័ត៌មានអន្តរជាតិ
ក្រសួងរតនាគារ និងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញានេះ ពាក់ព័ន្ធនឹងសេចក្តីសម្រេចក្នុងការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើអង្គភាពដែលពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់ចំនួនចំនួន១១អង្គភាព ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។ សេចក្តីកាសនោះ បានអោយដឹងថា អង្គភាពដែលពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់ទាំង១១អង្គភាពនោះ មានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់ ប្រទេសចិន និងប្រទេសអារ៉ាប់រួម ហើយទណ្ឌកម្មនេះបានចូលជាធរមានចាប់តាំងពីថ្ងៃព្រហស្បតិ៍ ។ ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានចោទប្រកាន់អង្គភាពទាំង១១នោះពីបទរំលោភបំពានលើបម្រាមអាមេរិកលើការនាំចេញប្រេងឥន្ធនៈពីប្រទេសអ៊ីរ៉ង់ទៅកាន់ទីផ្សារអន្តរជាតិ ឬអង្គភាពទាំង១១នោះ ទទួលទិញប្រេងឥន្ធនៈពីអ៊ីរ៉ង់ដោយបំពាន់បម្រាមរបស់អាមេរិក ៕...