ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ការលក់របស់ក្រុមហ៊ុនHuaweiកើនឡើង១០%នៅឆមាសទី១ឆ្នាំនេះ

ការលក់របស់ក្រុមហ៊ុនHuaweiកើនឡើង១០%នៅឆមាសទី១ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Huawei Technologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ប្រទេសចិន បានចេញរបាយការណ៍មួយ នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា​នេះ ស្តីពីកំណើននៃការលក់ផលិត ផលរបស់ខ្លួននៅលើទីផ្សារជុំវិញពិភពលោក ដែលបានកើនឡើងលើ១០%នៅឆមាសទី១នៃឆ្នាំ២០២០​នេះ ដែលស្ថិតនៅក្នុងដំណើរយឺត ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។ របាយការណ៍ដដែលបានបន្ថែមថា កំណើននៃការលក់ផលិតផល Huawei លើ១០% គឺស្មើនឹងទឹកប្រាក់ប្រមាណជាង៦៥ពាន់លានដុល្លារអាមេរិក ដែលក្នុងរយៈពេល៦ខែនៃឆមាសទីនៃឆ្នាំ២០១៩កន្លងទៅ កំណើននៃការលក់កើនឡើងលើ១៣% ។ ផលិតផលរបស់ក្រុមហ៊ុន Huawei Technologies ប្រទេសចិន គឺឧបករណ៍សម្រាប់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ ដែលហៅកាត់ថា 5G ផលិត​ផលទូរស័ព្ទ Huawei និងផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទទៀត ៕...
លោក​ កិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ និងលោកបណ្ឌិតហេង ប៊ុនអ៊ីពិភាក្សាការងារពីគុណភាពម៉ាស៊ីនផលិតទឹកបែបទំនេីប

លោក​ កិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ និងលោកបណ្ឌិតហេង ប៊ុនអ៊ីពិភាក្សាការងារពីគុណភាពម៉ាស៊ីនផលិតទឹកបែបទំនេីប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រោយពីមានការផ្សព្វផ្សាយ​ ក្នុងបណ្តាញទំនាក់ទំនងសង្គមនិងព័ត៌មាន​យ៉ាងទូលំទូលាយពីការរកឃេីញរបស់អ្នកវិទ្យាសាស្ត្រជាជនជាតិខ្មែរម្នាក់​ឈ្មោះ​ ហេង ប៊ុនអ៊ី តាមរយៈ​ការធ្វេីកិច្ចសម្ភាសន៍ដេញដោលសួរ​ពីលោក​ សយ​ សុភាព​ អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល​ ទាក់ទងនិងគុណសម្បត្តិ​និងគុណប្រយោជន៍​នៃប្រភពទឹកលេីភ្នំគូលេន​ ដែលជាស្នាដៃបុព្វបុរសខ្មែរ​ កសាងក្នុងរាជកាលព្រះបាទ​ជ័យវរ្ម័ន​ទី​២​រួចមក​ ។ ព័ត៌មាន​នេះ​ ក៏មានការចាប់អារម្មណ៌​ដល់ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ជាពិសេស​ គឹប្រមុខរាជរដ្ឋាភិបាល​ សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី​ ដោយបានណែនាំឲ្យ លោក​ កិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ និង​នវានុវត្តន៍​ កោះអញ្ជើញលោកបណ្ឌិត ហេង ប៊ុនអ៊ី លោក សយ សុភាព និងក្រុមការងារមួយចំនួនទៀត ចូលជួបពិភាក្សាការងារ ដើម្បីបញ្ជាក់ការពិត​ផង​ និងបានស្វែងយល់ពីគ...
ស្ថានីយនិង​​ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៥ ទីតាំងនៅក្នុងខេត្តតាកែវត្រូវបានមន្រ្តីសាខា ក.ប.ប.រកឃើញមានភាពមិនប្រក្រតី

ស្ថានីយនិង​​ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៥ ទីតាំងនៅក្នុងខេត្តតាកែវត្រូវបានមន្រ្តីសាខា ក.ប.ប.រកឃើញមានភាពមិនប្រក្រតី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តតាកែវ)៖ យោងតាមសំណូមពររបស់ប្រជាពលរដ្ឋ អំពីក្ដីកង្វល់តំលៃ បរិមាណ និងគុណភាពប្រេងឥន្ធនៈតាមស្ថានីយ/ដេប៉ូនៅខេត្តតាកែវ នៅថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយនិងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៨ ទីតាំង ក្នុងទីរួមខេត្តតាកែវ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយនិងដេប៉ូចែកចាយ ទាំង ០៨ ផងដែរ។ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ ចប់សព្វគ្រប់ហើយ យើងបានរកឃើញថា ស្ថានីយនិង​ដេប៉ូ ចំនួន ០៣ ទីតាំង មានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ ស្ថានីយ ដេប៉ូ ចំនួន ០៣ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ និង​ស្ថានីយនិង​​ដេប...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ បានអញ្ជើញចុះពិនិត្យសកម្មភាពបង្កាត់ពូជត្រី ចិញ្ចឹមត្រីនិងកង្កែបជាក់ស្តែងនៅបមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ តាមរបាយការណ៍របស់ លោក​​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា មជ្ឈមណ្ឌលនេះ មានតួនាទី និងសកម្មភាពសំខាន់ៗលើការងារស្រាវជ្រាវ ការងារផលិតពូជត្រី ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវារីវប្បកម្មជាដើម។ មជ្ឈមណ្ឌលនេះ បានផលិត​ពូជត្រីរាប់លានកូនជារៀងរាល់ឆ្នាំ ដូចជាត្រីឆ្ពិន ត្រីប្រា ត្រីអណ្តែង ត្រីទីឡាព្យ៉ា កង្កែប បង្កង និងប្រភេទត្រីកាបមួយចំនួនទៀត សម្រាប់​ចែកដល់កសិករយកទៅចិញ្ចឹមទូទាំងប្រទេស និងលែងចូលក្នុងដែនទឹកសាធារណៈ ស្រះជម្រកត្រីសហគមន៍ ដើម្បីបង្កើនផលត្រីគ្រប់ប្រភេទ និងបរិមាណពូជត្រីក្នុងស្រុកផងដែរ។...
ក្រុមហ៊ុននាំចូលនិងនាំចេញទំនិញរិៈគន់ លោក យ៉ឹក យូ មេគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ក្រុមហ៊ុននាំចូលនិងនាំចេញទំនិញរិៈគន់ លោក យ៉ឹក យូ មេគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទស្សន៖មិត្តអ្នកអាន!! ព័ត៌មានដែល«ដេលីខ្មែរ»ទទួលបាន​​ពី​ក្រុមអ្នករត់ការឯកសារនិងឈ្មួញដែលនាំចូលទំនិញតាមច្រកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានស្នាក់ការគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺលោក យ៉ឹក យូ ប្រើតួនាទី កំពុងតែរងការរិៈគន់ពីក្រុមហ៊ុននាំចេញនិងនាំចូល​ ដោយគ្មានញញើតអ្វីទាំងអស់។ មន្ត្រីគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានខ្នងបង្អែកដែលមានឥទ្ធិពលគ្របសង្កត់លើគុណ ញឹម ដែលជាអគ្គនាយ​កគយ ទៅទៀត។ ដូច្នេះហើយទើប​លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅស្ងៀមស្ងាត់ ខណៈដែលលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សាងភាពល្បីល្បាញលើការប្រមូ...
អ្នកឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅលើពិភពលោកស្ថិតក្នុងរង្វង់ពី១៩ទៅ២៣ម៉ឺននាក់

អ្នកឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅលើពិភពលោកស្ថិតក្នុងរង្វង់ពី១៩ទៅ២៣ម៉ឺននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល ក្នុងរង្វង់ពី១៩ម៉ឺនទៅ២៣ម៉ឺននាក់ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃអង្គារ ទី១៤ ខែកក្កដានេះ អ្នកឆ្លងវីរុសCovid-19មានចំនួន ១៩៥ ៨៧៨នាក់ និងមនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសនេះមានចំនួន ៣៧៣១នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំពោះមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមថ្ងៃអង្គារនេះ បានកើនឡើងដល់ ១៣ ២២៩ ៧១១ នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់ ៥៧៤ ៩៨១ នាក់ ខណៈដែលអ្នកជាសះស្បើយសរុបបានកើនឡើងដល់ ៧ ៦៩១ ៤៧៨ នាក់ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃអង្គារនេះដែរ ប្រទេសដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេនៅលើពិភពលោក គឺសហរដ្ឋអាមេរិក ដែលមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃចំនួន ៦៥ ៤៨៨នាក់ ហើយប្រទេសដែលមានមនុស្សស្លាប់ដោយសារវីរុសនេះច្រើនជាងគេ គឺប្រទេសប្រេស៊ីល ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន ៧៧០ នាក់ ៕...
អាជ្ញាធរក្រុងសៀមរាបសហការចូលរួមពីអង្គការផែនដីនិងមហាសាគរចុះសំអាតស្ទឹងសៀមរាប ដោយប្រើប្រាស់ទូកស៊ីហាំស្ទ័រ

អាជ្ញាធរក្រុងសៀមរាបសហការចូលរួមពីអង្គការផែនដីនិងមហាសាគរចុះសំអាតស្ទឹងសៀមរាប ដោយប្រើប្រាស់ទូកស៊ីហាំស្ទ័រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ លោកចេក ចន មន្រ្តីអង្គការផែនដី និងមហាសាគរ (OEOO) ប្រចាំនៅខេត្ត សៀមរា ដោយបានចាប់ដៃគូ ជាមួយអង្គការសិក្សានិងកែច្នៃសំរាមនៅកម្ពុជា ដោយមានការគាំទ្រពី អាជ្ញាធរក្រុងសៀមរាប បានចុះធ្វើសកម្មភាពសំអាតនៃប្រភពទឹកតាមដងស្ទឹងសៀមរាបដោយប្រើប្រាស់ទូកស៊ីហាំស្ទ័រ (Seehamster) កាលពីរសៀលថ្ងៃទី ១៣ កក្កដា ឆ្នាំ២០២០។ បន្ទាប់ពីអង្គការ(OEOO)នេះ បានអនុវត្តន៍គម្រោងសំអាតប្រភពទឹកដំបូងនៅស្ទឹង សង្កែ នៃខេត្តបាត់ដំបងទទួលបានជោគជ័យ ដោយមើលឃើញនូវភាពជោគជ័យកន្លងមកនេះ និងមានការព្រួយបារម្មណ៍ខ្លាំង ពីការបំពុលទឹកផងនោះអង្គការ(OEOO)បានពង្រីកវិសាល ភាពគម្រោង​របស់ខ្លួន ដោយធ្វើការសហការជាមួយអាជ្ញាធរក្រុងសៀមរាប ដើម្បីធ្វើការ សំអាតស្ទឹងសៀមរាប សាកល្បងរយៈ៣ខែ ជាមួយនឹងទូក Seehamster ទី២ ដោយគិតចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០មក។ លោកបន្តថា ចំណែកសំរាមដែលប្រមូលបាន ត្រូវបានធ្វើការបែងចែកទៅតាមប្រភេទ សំរាមនីមួយៗដើម្បីយកទៅកែច្នៃ។ ក្នុងគោលបំណងកាត់ប...
សម្ដេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្តឆ្នាំ២០២០

សម្ដេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្តឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្តរបស់ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រក ខណ្ឌ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃអង្គារទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។ ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ អគ្គនាយក និងមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូនមួយចំនួនទៀត។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីស្ដាប់នូវរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាក់ទងនឹងការអនុវត្តនយោបាយកំណែទម្រង់វិមជ្ឈការ...
សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការហើយក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ

សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការហើយក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការហើយក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃសងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ (បេីសរុបទាំងថ្ងៃចុងសប្តាហ៍ផងគឺ៩ថ្ងៃ) នៅថ្ងៃទី ១៣ ខែ កក្កដា ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឯកភាពជាផ្លូវការអោយ កម្មករ - និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេលកាលខែមេសាកន្លងមកនេះ ។ ប៉ុន្តែទន្ទឹមនឹងនេះ សូមក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូនអាជ្ញាធរដែនដី ព្រមទាំងក្រសួង​ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួ...
អង្គការក្រៅរដ្ឋាភិបាលសហគមន៍អឺរ៉ុប និងសមាគមទីក្រុងប្រើប្រាស់ភាសាបារាំងបានយកការភិវឌ្ឍនៅប្រឡាយស្ទឹងមានជ័យធ្វើជាគំរូសម្រាប់អភិវឌ្ឍន៏នៅតំបន់ដទៃទៀត

អង្គការក្រៅរដ្ឋាភិបាលសហគមន៍អឺរ៉ុប និងសមាគមទីក្រុងប្រើប្រាស់ភាសាបារាំងបានយកការភិវឌ្ឍនៅប្រឡាយស្ទឹងមានជ័យធ្វើជាគំរូសម្រាប់អភិវឌ្ឍន៏នៅតំបន់ដទៃទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងសហគមន៍អឺរ៉ុប និងសមាគមទីក្រុងប្រើប្រាស់ភាសា បារាំងបានយកការភិវឌ្ឍនៅប្រឡាយស្ទឹងមានជ័យធ្វើជាគំរូសម្រាប់យកទៅអភិវឌ្ឍន៏ នៅក្នុងតំបន់ដទៃទៀត។ ការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងអង្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យនិងការរៀបចំយុទ្ធសាស្ត្រ ស្វែងរកការគាំទ្រមតិលើវិស័យរៀបចំផែនការនគររូបបនីយកម្មនឹងការគ្រប់គ្រងដីធ្លីនៅនៅសាលារាជធានី ភ្នំពេញនាថ្ងៃទី ១៣ខែកក្កដាឆ្នាំ២០២០នេះ ដែល មានការចូលរួមពីភាគីពាក់ព័ន្ធ អាជ្ញាធរខណ្ឌសង្កាត់ និងប្រធានសហគមន៍ទាំង៨ដែលរស់នៅតាមប្រឡាយស្ទឹងមានជ័យ។ ពាក់ព័ន្ធនិងការស្ថាបនាប្រឡាយស្ទឹងមានជ័យនេះនាពេលកន្លងមកនេះ ក្នុងផេករបស់សម្តេចតេជោហ៊ុន សែនក៏បានកោតសរសើរចំពោះរដ្ឋបាលរាជធានី ភ្នំពេញផងដែរ ដែលក្នុងផេករបស់សម្តេចនេះបានសរសេរថា អាងទឹកស្អុយស្ទឹងមានជ័យ ក្...