សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យក្រុមហ៊ុនហុងឌីសេងចូលជួបសម្តែងការគួរសមនិងបង្ហាញពីការវិនិយោគ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតិឱ្យលោក លីន សេងរ៉ុង ( LIN XIANGRONG ) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហុង ឌី សេង HONG DE SHENG STEEL ( CAMBODIA) Co.LTD និងសហការី ចូលជួបសម្ដែងការគួរសម នៅភូមិគ្រឹះរបស់សម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។
លោកប្រធានក្រុមប្រឹក្សាក្រុមហ៊ុន បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ក្រុមហ៊ុនហុង ឌី សេង HONG DE SHENG STEEL ( CAMBODIA) Co.LTD បានមកវិនិយោគ នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩ មក។ លោក លីន សេងរ៉ុង បានលើកឡើងថាដោយសារតែ កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ បានបង្កលក្ខណៈ អំណោយផលដល់ការវិនិយោគរបស់វិស័យឯកជន នៅក្នុងនោះមានក្រុមហ៊ុនលោកមួយដែរ។ ជាការចូលរួមចំណែកទប់ស្កាត់ការរីករាល់ជំងឺកូវីដ១៩នៅកម្ពុជា ក្រុមហ៊ុនហុង ឌី សេង HONG DE SHENG STEEL ( CAMBODIA) Co.LTD បានប្រគល់ជូនសម្តេចប្រធានរដ្ឋសភា នូវម៉ាស ចំនួន២០ម៉...








