ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អ្នកនាំពាក្យ អាជ្ញាធរជាតិ អប្សរាថា កន្លែងដែលធ្លាប់តែមានអ្នកលក់ដូរ និងបែកភក់នា រដូវវស្សានៅបរិវេណមុខប្រាសាទ អង្គរវត្ត ឥឡូវបានប្រែក្លាយទៅជាមានសណ្តាប់ធ្នាប់ និងបៃតងជាបណ្តើរៗ ហើយ

អ្នកនាំពាក្យ អាជ្ញាធរជាតិ អប្សរាថា កន្លែងដែលធ្លាប់តែមានអ្នកលក់ដូរ និងបែកភក់នា រដូវវស្សានៅបរិវេណមុខប្រាសាទ អង្គរវត្ត ឥឡូវបានប្រែក្លាយទៅជាមានសណ្តាប់ធ្នាប់ និងបៃតងជាបណ្តើរៗ ហើយ

ព័ត៌មានជាតិ
សៀមរាប៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះថា កាលពីមុននៅ បរិវេណមុខប្រាសាទ អង្គរវត្តនេះ មានអ្នកលក់ដូរ មានរថយន្តចត ពេលរដូវស្សាបែកភក់រញ៉េរញ៉ៃធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់។ ប៉ុន្តែបន្ទាប់ ពី អាជ្ញាធរជាតិអប្សរាចាប់ផ្តើមអនុវត្តគម្រោងកែប្រែតំបន់នេះ រៀបចំឱ្យក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីតដើមផ្កាព្រៃ និង រុក្ខជាតិលម្អដែលមានក្លិនពិដោរ ក្រអូបៗផង នោះពេលនេះ កន្លែងទាំងនេះបានកែប្រែទៅជាភាពស្រស់បំព្រង មានពណ៌ បៃតង បរិយាកាសល្អ និងសណ្តាប់ធ្នាប់កាន់តែ ប្រសើរ ឡើងជាបន្តបន្ទាប់ហើយ និង នៅចុងឆ្នាំ២០២០នេះ កន្លែងនេះនឹងមានភាព ស្រស់បំព្រង មានពណ៌បៃតងទាំងអស់។ លោកបានបន្តថា បច្ចុប្បន្ននេះក្រុមការងារកំពុងតែរៀបចំដាំស្មៅ និងផ្កាអមសង ខាងផ្លូវចូលទៅអង្គរ ដែលបាន បង្ហាញពីភាពស្រស់ស្អាត និងមានភាពទាក់ទាញ់ជាបណ្តើរៗ ហើយ។ ជាមួយគ្នានេះ បន្ទាប់ពីតូបលក់ដូរនៅ ជុំវិញត្រពាំងសេះ ត្រូវបានរុះរើចេញអស់...
ពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសហ្វីលីពីនធ្លាក់ចុះ១៨.៦%កាលពីខែកក្កដា

ពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសហ្វីលីពីនធ្លាក់ចុះ១៨.៦%កាលពីខែកក្កដា

ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
អាជ្ញាធរស្ថិតិរបស់ប្រទេសហ្វីលីពីន (Philippine Statistics Authority) ដែលហៅកាត់ថា PSA បានចេញរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហានេះ ស្តីពីពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសនេះ ដែលបានធ្លាក់ចុះ១៨.៦% កាលពីខែមិថុនា ស្មើនឹងទឹកប្រាក់ប្រមាណ១៣.១៣ពាន់លានដុល្លារអាមេរិក ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua។ របាយការណ៍របស់ PSA បានអោយដឹងថា ការធ្លាក់ចុះ១៨.៦%នៃពាណិជ្ជកម្មក្រៅប្រទេស គឺជាការធ្លាក់ចុះទាបបំផុត បើប្រៀបធៀបនឹងការធ្លាក់ដូចគ្នាកាលពីខែមុនៗនៅឆ្នាំនេះ ហើយការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក៏បានធ្លាក់ចុះ៩.៦%ផងដែរ ដែលស្មើនឹងទឹកប្រាក់ប្រមាណ៥.៦៥ពាន់លានដុល្លារអាមេរិក ពីការធ្លាក់ចុះស្រាប់នូវការនាំចេញកាលពីខែមុនក្នុងអត្រា១២.៥%។ របាយការណ៍របស់ PSA បានអោយដឹងបន្ថែមថា ប្រាក់ចំណូលដែលបានមកពីការនាំចេញចាប់តាំងពីខែមករារហូតដល់ខែមិថុនា ឆ្នាំ២០២០នេះ មានចំនួនទឹកប្រាក់៣៤.១៣ពាន់លានដុល្លារអាមេរិក គឺទាបជាង១៦.៤%ពីការនាំចេញក...
លោក ជា សុខនី តំណាងលោក លឹម គានហោ សួរសុខទុក្ខទាហាន នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

លោក ជា សុខនី តំណាងលោក លឹម គានហោ សួរសុខទុក្ខទាហាន នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

នយោបាយ, ព័ត៌មានជាតិ
កំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក ជា សុខនី នាយករងខុទ្ទកាល័យ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួម​ជាមួយ​ប្រធានមន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ខេត្ត​កំពង់​ស្ពឺ​ បានសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្ធពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម ។ ក្នុងនាមជាសម្ព័ន្ធមេត្រីភាព តាមរយៈលោក ជា សុខនី លោករដ្ឋមន្ត្រី ក៏បានផ្តាំសួរសុខទុក្ខបងប្អូនកងទ័ព នឹងប្តេជ្ញានៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេង...
រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមច្រានចោលនូវខ្លឹមសារទាំងអស់ដែលបានចុះផ្សាយដោយបណ្តាញសង្គម “Pheng Vannak News”

រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមច្រានចោលនូវខ្លឹមសារទាំងអស់ដែលបានចុះផ្សាយដោយបណ្តាញសង្គម “Pheng Vannak News”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅថ្ងៃទី១១ខែកញ្ញានេះ រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ច្រានចោលនូវខ្លឹមសារទាំងអស់ដែលបានចុះផ្សាយដោយបណ្តាញសង្គម “Pheng Vannak News”  ហើយ​​ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាននេះសូមជម្រាបជូន​សាធារណ​ជនបានជ្រាបដូចខាងក្រោម៖ ១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមច្រានចោលនូវខ្លឹមសារទាំងអស់ដែលបានចុះផ្សាយដោយ បណ្តាញសង្គម “Pheng Vannak News” ដោយហេតុថាការផ្សព្វផ្សាយព័ត៌មាននេះមិនត្រឹមត្រូវទៅតាមសភាពការណ៍ពិតជាក់ស្តែងនោះឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ២. ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការពន្យល់ដល់សាធារណជនបានជ្រាបថា ការធ្វើអាជីវកម្មនាំចេញ នាំចូលសត្វនិងផលិតផលសត្វ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធី និងវិធានបច្ចេកទេសដូចមាន​ចែងក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។ រាល់ការស្នើសុំនាំចេញ នាំចូលសត្វន...
លោក ខៀវ កាញារីទ្ធ៖ ដំណឹងដែលបានចេញផ្សាយនៅAKP មិនបាននិយាយពីបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ ឬរឿងឈ្លោះក្នុងគ្រួសារនោះទេ ប៉ុន្ដែផ្សាយពីជំហររបស់រាជរដ្ឋាភិបាល

លោក ខៀវ កាញារីទ្ធ៖ ដំណឹងដែលបានចេញផ្សាយនៅAKP មិនបាននិយាយពីបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ ឬរឿងឈ្លោះក្នុងគ្រួសារនោះទេ ប៉ុន្ដែផ្សាយពីជំហររបស់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឥតភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ដំណឹងដែលបាន ចេញ ផ្សាយ នៅក្នុងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP មិនបាននិយាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ រឿងឈ្លោះប្រកែកគ្នាក្នុងគ្រួសារអ្វីនោះទេ តែអ្វីដែលសំខាន់ត្រូវផ្សាយនោះ គឺជំហររបស់ រាជរដ្ឋាភិបាល នៅលើចំណុចនីមួយៗ ឬការអនុវត្តរបស់រាជរដ្ឋា ភិបាល ។ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ទូឌីយោការិយាល័យទីភ្នាក់ងារសារព័ត៌មាននិងសាលប្រជុំរបស់មន្ទីរព័ត៌មាន ខេត្តកណ្តាល កាល ពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា៖ ដំណឹងដែលបានចុះ ផ្សាយក្នុង ទីភ្នាក់ងារសារព័ត៌មានកម្ពុជាមានជាភាសា ខ្មែរ បារាំង និងអង់គ្លេស ។ លោកបានលើកឡើងថា ព័ត៌មានគឺជាទំនិញផង ជាអាវុធផង នៅពេលដំណឹងដែលផ្សាយទៅគ្មានអ្នកមើល ពេលនោះស្ថាប័នព័ត៌មាន មិនអាចដំណើរការបានទៀតនោះទេ ដោយសារខ្វះថវិកាផ្គត់ផ្គង់។ ដូច្នេះ ត្រូវតែប្រឹងប្រែងរកព័ត៌មាន ណាដែល គេចង់ម...
លោក កែវ រតនៈ ថា៖ គន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយនិងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះស៊ីហនុ ត្រូវតែដោះស្រាយ

លោក កែវ រតនៈ ថា៖ គន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយនិងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះស៊ីហនុ ត្រូវតែដោះស្រាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោកគួច ចំរើន អភិបាលខេត្តព្រះ​សីហ​នុ អញ្ជើញចូលរួមក្នុងកិច្ច ប្រជុំដោះស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូន អាកាសតង់ស្យុងខ្ពស់ ១១៥គី​ឡូវ៉ុល និង២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោង សាងសង់ អនុស្ថានីយ និងខ្សែបណ្ដាញ បញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះស៊ីហនុ និងមានការចូល រួមពីលោកអភិបាល រងខេត្ត លោកលោកស្រីជាអភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះ សីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្រ បទ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រាជរដ្ឋាភិ បាលផ្តល់ថវិកាសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសី​ហនុ ដោយ មានការចូលសហការពីអគ្គិសនីកម្ពុជា ធ្វើឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន។ រាជរដ្ឋា ភិ...
ទីបំផុត!ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើង ដំឡើងដល់១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១

ទីបំផុត!ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើង ដំឡើងដល់១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណា​ង​​​​​​ភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ និងបានបន្តកិច្ចប្រជុំរហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ ក្រោយការពិភាក្សាគ្នា ភាគីទាំងបី បានឯកភាពគ្នាជាឯកច្ឆន្ទគាំទ្រតួលេខ ១៩០ (មួយរយកៅសិប) ដុល្លារអាម៉េរិក ជាតួលេខប្រាក់ឈ្នួលអប្បប​រមា ក្នុងមួយខែ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។ ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើតួលេខចំនួន ១៩០ (មួយរយកៅសិប) ដុល្លារអាម៉េរិក ជូន រដ្ឋមន្ត្រីក្រសួងការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។ លោកបណ្...
កម្ពុជាស្វាគមន៍គម្រោងឌីជីថលទាក់ទងនឹងវិស័យពាណិជ្ជកម្មដើម្បីសម្រេចបានគោលដៅបង្កើតសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ

កម្ពុជាស្វាគមន៍គម្រោងឌីជីថលទាក់ទងនឹងវិស័យពាណិជ្ជកម្មដើម្បីសម្រេចបានគោលដៅបង្កើតសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើជាអធិបតីបើកវេទិការពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោក ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងរ៉ូយ៉ាល់គ្រុប (Royal Group)នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ហើយ​​វេទិការនេះមានការចូលរួមដោយក្រុមការងារជំនាញរបស់រ៉ូយ៉ាល់គ្រុប និងមន្ត្រីពាក់ព័ន្ធ។ នៅក្នុងវេទិការនេះ ក្រុមការងារក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនមួយក្នុងសម្ព័ន្ធរ៉ូយ៉ាល់គ្រុប បានធ្វើបទបង្ហាញស្តីពី គម្រោងតំបន់ពាណិជ្ជកម្មសេរីឌីជីថល (Digital Free Trade Zone – DFTZ) ដែលជាគម្រោងកិច្ចសម្រួលពាណិជ្ជកម្មមួយ អាចជួយគ្រប់គ្រង ផ្ទុកទុក និងវិភាគទិន្នន័យដែលគ្មានក្រដាសស្នាមប្រកបដោយសុក្រឹតភាពខ្ពស់ ភាពប្រាកដប្រជា និងការចំណាយតិច សម្រាប់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ គម្រោងនេះក៏នឹងផ្តល់ផលប្រយោជន៍ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅសម្រេច...
(Video)៖ កិច្ចសំភាសន៍សាក្សី មានសុខភាពល្អប្រសើឡើងវិញបន្ទាប់ពីប្រើប្រាស់ វ៉ត-ម្រុំខ្មែរ

(Video)៖ កិច្ចសំភាសន៍សាក្សី មានសុខភាពល្អប្រសើឡើងវិញបន្ទាប់ពីប្រើប្រាស់ វ៉ត-ម្រុំខ្មែរ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កិច្ចសំភាសន៍សាក្សី មានសុខភាពល្អប្រសើឡើងវិញបន្ទាប់ពីប្រើប្រាស់ វ៉ត-ម្រុំខ្មែរធម្មជាតិ។ វ៉ត-ម្រុំខ្មែរធម្មជាតិគឺជាប្រភេទអាហារបំប៉ន ដែលមានសមត្ថភាពមហាសាល អាចស្តារវិបត្តិសុខភាពជាង៣០០មុខ។ https://youtu.be/mjVWOcTJV_0