ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
​ដំរីឈ្មោលមួយក្បាលបានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី

​ដំរីឈ្មោលមួយក្បាលបានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មណ្ឌលគិរី ៖ ​ដំរីឈ្មោលឈ្មោះ «ខាំឃឺន» បានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី។ មន្ត្រីនិយាយថា ដំរី១ក្បាល​នេះ ​ជាដំរីចិញ្ចឹម មានអាយុប្រហែល៥០ឆ្នាំ ហើយ ​ក្រោយការងាប់របស់ដំរី ម្ចាស់កំពុង​បោះជំរំ​​រង់​ចាំ​ធ្វើបុណ្យតាមប្រពៃណីជនជនជាតិដើមភាគតិចពូនង។ មកទល់ពេលនេះ មិនទាន់ មានការបញ្ជាក់អំពីមូលហេតុ នៃការងាប់របស់សត្វដំរីពីម្ចាស់ ​និងអាជ្ញាធរមូលដ្ឋាននោះទេ ​គិតត្រឹមថ្ងៃទី២១ កក្កដានេះ នៅឡើយទេ។...
សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ

សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ពិនិត្យមើលការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវនៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។ មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលការធ្វើស្រែដោយប្រើគ្រឿងចក្រទំនើបៗដូចជាម៉ាស៊ីនភ្ជួស្រែ ម៉ាស៊ីនរាស់ដី ម៉ាស៊ីនព្រួសស្រូវ ម៉ាស៊ីនស្ទូង និងម៉ាស៊ីនច្រូតស្រូវ ហើយក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានបញ្ជារគ្រឿងចក្រទាំងអស់នោះដើម្បីស្វែងយល់ពីប្រសិទ្ធភាពការងារ។ យោងតាមរបាយការណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអោយដឹងថា ខេត្តតា កែវ ក៏ធ្លាប់ជារាជធានីនគរគោកធ្លោក គឺជាដែនដីមានសក្តានុពលមួយលើវិស័យកសិកម្ម ហើយខេត្តនេះ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ខេត្តនេះមានប្រជាជនសរុប ១,០១៤...
ការនាំចេញរបស់ជប៉ុនធ្លាក់ចុះ២៦.២%កាលពីខែមិថុនា ដោយសារវីរុសCovid-19

ការនាំចេញរបស់ជប៉ុនធ្លាក់ចុះ២៦.២%កាលពីខែមិថុនា ដោយសារវីរុសCovid-19

ព័ត៌មានអន្តរជាតិ
ទិន្នន័យក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន បានបង្ហាញនៅថ្ងៃចន្ទ ទី២០ ខែកក្កដានេះថា ការនាំចេញរបស់ប្រទេសនេះ បានធ្លាក់ចុះក្នុងអត្រា២៦.២%កាលពីខែមិថុនា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ CNA។ ទិន្នន័យដដែលបានបន្តថា មូលហេតុដែលនាំអោយការនាំចេញធ្លាក់ចុះ គឺដោយសារការបិទប្រទេស និងការធ្លាក់ចុះតម្រូវការផលិតផលនានាដែលត្រូវបាននាំចេញពីប្រទេសជប៉ុន ដែលក្នុងនោះមានផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត។ សូមរំលឹកជូនថា កាលពីខែឧសភា ឆ្នាំ២០២០ដដែលនេះ ការនាំចេញទំនិញគ្រប់ប្រភេទរបស់ជប៉ុន ក៏បានធ្លាក់ចុះក្នុងអត្រា២៨.៣%ផងដែរ កាលពីខែឧសភា ដែលជាការធ្លាក់ចុះទាប់បំផុតចាប់តាំងពីចុងឆ្នាំ២០១៩កន្លងមក។ ការធ្លាក់ចុះនូវការនាំចេញពីប្រទេសជប៉ុនទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែជាប់គ្នានៃឆ្នាំ២០២០នេះ បានធ្វើអោយជប៉ុនខាតបង់ទឹកប្រាក់ប្រមាណជាង២៦៨.៨ពាន់លានយ៉េន ស្មើនឹងទឹកប្រាក់ប្រមា...
ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចី៣៧០លានដុល្លារដល់ប្រទេសហ្វីលីពីន

ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចី៣៧០លានដុល្លារដល់ប្រទេសហ្វីលីពីន

ព័ត៌មានអន្តរជាតិ
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសហ្វីលីពីន បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃចន្ទ ទី២០ ខែកក្កដានេះ អំពីធនាគារពិភពលោកដែលបានផ្តល់កម្ចីឥណទានក្នុងទំហំទឹកប្រាក់៣៧០លានដុល្លារអាមេរិកដល់រដ្ឋាភិបាលរបស់ប្រទេសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua។ ប្រភពដដែលបានបន្តថា កម្ចីឥណទានទាំង៣៧០ដុល្លារអាមេរិកនោះ នឹងត្រូវចំណាយទៅលើគម្រោងគាំទ្រកសិករក្នុងគម្រោងបង្កើនផលិតផលកសិកម្មក្នុងស្រុក ដែលមានប្រជាកសិករប្រមាណជាង៧៥០ ០០០នាក់។ រដ្ឋាភិបាលហ្វីលីពីន មានគម្រោងធ្វើកសិកម្មលើផ្ទៃដីប្រមាណជាង៤.៨លានហិកតា ដោយផ្ទៃដី៥៣%ជាផ្ទៃដីឯកជនរបស់ប្រជាពលរដ្ឋ ដែលត្រូវចំណាយទឹកប្រាក់សរុបប្រមាណជាង៤៧៣.៥៦លានដុល្លារអាមេរិក ដោយធនាគារពិភពលោកផ្តល់កម្ចីឥណទានក្នុងទំហំទឹកប្រាក់៣៧០លានដុល្លារអាមេរិក ហើយសល់ប៉ុន្មានរដ្ឋាភិបាលហ្វីលីពីនជាអ្នកបំពេញ៕  ...
ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម

ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម

សង្គម និងកម្សាន្ត
នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងនៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រេីន។ ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូងនិងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋយើង​ ប៉ុន្តែមិនច្រូតដោយដៃទៀតទេ​ គឺដោយគ្រឿងម៉ាស៉ីន​។ប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្...
រដ្ឋាភិបាលថៃចាប់ផ្តើមអនុញ្ញាតឲ្យជនបរទេសបួនប្រភេទ អាចចេញចូលទឹកដីថៃបាន

រដ្ឋាភិបាលថៃចាប់ផ្តើមអនុញ្ញាតឲ្យជនបរទេសបួនប្រភេទ អាចចេញចូលទឹកដីថៃបាន

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ
បាងកក៖ ក្នុងរដូវកាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋាភិបាលថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសអនុញ្ញាតឲ្យជនបរទេស អាចចេញចូលប្រទេសថៃ ដើម្បីធ្វើការងារលើមុខជំនាញបួនប្រភេទនៅក្នុងទឹកដីរបស់ខ្លួន។ យោងតាមសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលត្រួតពិនិត្យស្ថានភាពជំងឺកូវី១៩នៃរដ្ឋាភិបាលថៃ បានឲ្យដឹងថា ពលករមកពីបីប្រទេស មានកម្ពុជា ភូមា និងឡាវ អាចចេញចូលធ្វើការនៅក្នុងប្រទេសថៃបាន ខណៈជនប្រទេសផ្សេងទៀត ដែលជាអ្នកធ្វើការផ្នែការរៀបចំតាំងពិពរណ៌ពាណិជ្ជកម្ម, ផលិតកម្មភាពយន្ត និងអ្នកពិនិត្យសុខភាព ក៏អាចចេញចូលបានដែរ ដោយគ្រាន់តែត្រូវឆ្លងកាត់វិធានការចត្តាឡីស័ក្តិចំនួន១៤ថ្ងៃ។ សេចក្តីប្រកាសនេះ បានសរសេរបញ្ជាក់ទៀតថា «មនុស្សទាំងអស់នេះ ចាំបាច់ត្រូវមានសុខភាពល្អ និងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងមណ្ឌលចត្តាឡីស័ក្តិរបស់រដ្ឋ ឬរបស់មន្ទីរពេទ្យចំនួន១៤ថ្ងៃ»។ សូមរំឭកថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ អត្រាអ្នកឆ្លងវីរុសក...
លោក វេង សាខុន គាំទ្រនិងផ្ដល់ការលើកទឹកចិត្ដឲ្យកសិករបន្ដខិតខំដាំដំណាំបន្លែត្រសក់ ដើម្បីបង្កើនជីវភាពនិងផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក

លោក វេង សាខុន គាំទ្រនិងផ្ដល់ការលើកទឹកចិត្ដឲ្យកសិករបន្ដខិតខំដាំដំណាំបន្លែត្រសក់ ដើម្បីបង្កើនជីវភាពនិងផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាកែវ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហការី បានចុះពិនិត្យផលិតកម្មដំណាំបន្លែរបស់កសិករ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស  ក្នុងទិសដៅ ដើម្បីផ្ដល់ការគាំទ្រ និងផ្ដល់ការលើកទឹកចិត្ដ ឲ្យ កសិករ បន្ដខិតខំដាំដំណាំបន្លែត្រសក់ ដើម្បីបង្កើនជីវភាពនិងផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក ក្នុងសម័យកូវិដ- ១៩កំពុងរីករាលដាលពាសពេញពិភព។ នៅថ្ងៃទី១៨កក្កដា ឆ្នាំ២០២០ នេះ លោក គង់ វ៉ុង ប្រជាកសិករ ប្រកបមុខរបដាំដំណាំត្រសក់បានរៀបរាបជូនលោ វេង សាខុនថា ការងារដាំដុះ (ត្រសក់ ត្រឡាច ម្រះ សណ្តែកគួ) ប្រមូលផល បានទៅលក់ទីផ្សារមួយវគ្គរួចហើយបានចំណូល (២លានរៀលក្នុង១លើកដាំក្នុងផ្ទះសំណាញ់ជាមធ្យមទទួលចំណូលបានជាង២៥០០ដុល្លារ ក្នុង១ឆ្នាំតែអាស្រ័យលើទំហំផ្ទៃដី) ការងារបណ្តុំបន្ថែសុវត្ថិភាពនិងបញ្ហាផ្សេងៗទៀតនោះ លោកកំពុងរងចាំខាងក្រសួងកសិកម្ម ណែនាំបន្ដឲ្យដាំ ទើបបានទិនផលខ្ពស់ ។ លោកបានថ្លែងអំណរគុណ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែ...
ប្រជាកសិករខេត្តព្រះវិហារកំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំកសិឧស្សាហកម្មជាច្រើនមុខទៀត

ប្រជាកសិករខេត្តព្រះវិហារកំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំកសិឧស្សាហកម្មជាច្រើនមុខទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ៖ ប្រជាកសិករខេត្តព្រះវិហារ កំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សា ដំណាំរួមផ្សំ និងដំណាំកសិឧស្សាហកម្ម ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២០ នៅទូទាំងខេត្តព្រះវិហារ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យប្រជាកសិករទូទាំងខេត្តចាប់ ផ្តើមរៀបចំ ការងារធ្វើស្រែ ចម្ការនៅដើមរដូវវស្សានេះ។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹថា ប្រជាកសិករខេត្តព្រះវិហារ កំពុងសម្រុកការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ ២០២០ គិតមកត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារបានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បាន ចំនួន៦៥. ៧២៩ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំលើផ្ទៃដីបានចំនួន៦២.៨១៧ហិកតាលើផែនការចំនួន៩១.២០០ ហិកតា ស្មើនឹង ចំនួន៦៨,៨៨ភាគរយ ។ លោកប្រធានបន្តថា ការងារបង្កបង្កើនផលដាំដុះ ដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ គិតត្...
ការលក់រថយន្តនៅអឺរ៉ុបធ្លាក់ចុះជិត៤០%នៅឆមាសទី១ឆ្នាំនេះដោយសារវីរុសCovid-19

ការលក់រថយន្តនៅអឺរ៉ុបធ្លាក់ចុះជិត៤០%នៅឆមាសទី១ឆ្នាំនេះដោយសារវីរុសCovid-19

ព័ត៌មានជាតិ
ការលក់រថយន្តនៅបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប បានធ្លាក់ចុះជិត៤០% គឺអត្រា៣៩.៥% ស្មើនឹងរថយន្តប្រមាណជាង៣.៣លានគ្រឿងនៅឆមាសទី១ឆ្នាំ២០២០នេះ បើប្រៀបធៀងនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ដោយសារវីរុសCovid-19 ដែលនេះបើយោងតាម NHK។ ក្នុងរយៈពេល១ឆមាសនេះ ការលក់រថយន្តនៅចក្រភពអង់គ្លេសបានធ្លាក់ចុះ៤៨.៥% ប្រទេសអ៊ីតាលីបានធ្លាក់ចុះ៤៦.១% ប្រទេសបារាំងបានធ្លាក់ចុះ៣៨.៦% និងប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះ៣៤.៥% ដែលជាការធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន។ ការលក់រថយន្តរបស់ក្រុមហ៊ុន Volkswagen ប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះ៣៦.១% ការលក់រថយន្តរបស់ក្រុមហ៊ុន Mazda ប្រទេសជប៉ុនបានធ្លាក់ចុះ៥២.៦% និងក្រុមហ៊ុន Honda របស់ប្រទេសជប៉ុនដដែលបានធ្លាក់ចុះ៥១.១%៕...
ការលក់រាយនៅអាមេរិកកើនឡើង៧.៥%កាលពីខែមិថុនា

ការលក់រាយនៅអាមេរិកកើនឡើង៧.៥%កាលពីខែមិថុនា

ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដានេះ ស្តីពីកំណើននៃការលក់រាយនៅក្នុងប្រទេសនេះ ដែលបានកើនឡើង៧.៥% កាលពីខែមិថុនា ដែលជាកំណើននៃការលក់រាយខ្ពស់ចាប់តាំងពីមានការផ្ទុះរាលដាលវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ NHK។ ប្រភពដដែលបានបន្តថា កំណើននៃការលក់រាយ៧.៥% គឺស្មើនឹងទឹកប្រាក់ប្រមាណជាង៥២៤.៣ពាន់លានដុល្លារ ដែលជាកំណើននៃការលក់រាយខ្ពស់ ខណៈដែលរដ្ឋមួយចំនួននៅក្នុងប្រទេសនេះ បានបន្ធូរបន្ថយវិធានការបិទប្រទេស និងបើកសេដ្ឋកិច្ចជាបណ្តើរៗ ដែលជាវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19។ ចំណែកការលក់រាយរថយន្ត និងគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ បានកើនឡើងដល់៨.២% ប៉ុន្តែការលក់ទំនិញតាមប្រព័ន្ធអនឡាញបានធ្លាក់ចុះ២.៤% ទោះបីជារដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការរឹតត្បិតប្រទេសក៏ដោយ៕...