ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បិទសិក្ខាសាលាស្តីពីការប្រើប្រាស់ទេពកោ សល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសា

រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បិទសិក្ខាសាលាស្តីពីការប្រើប្រាស់ទេពកោ សល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសា

ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បាន អញ្ជើញជាអធិបតី បិទ សិក្ខាសាលាស្តីពីការប្រើប្រាស់ទេព កោសល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសារ រៀបចំដោយ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខា ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅសាលទូរទស្សន៏ជាតិ កម្ពុជា។ អង្គសិក្ខាសាលា ក៏មានវត្តមានអញ្ជើញចូលរួមពី លោកស្រីសាស្ត្រាចារ្យ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស សមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខា ក្រសួង ព័ត៌មាន។ សូមបញ្ជាក់ថា៖ សិក្ខាសាលាដែលបានដំណើរការមកអស់ពេល២ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្មារតី បង្កើនសមត្ថភាព យល់ដឹង បង្កើនគំនិត ច្នៃប្រឌិត ភាពជឿជាក់ ស្គាល់ពីទេពកោសល្យពិតរបស់ខ្លួន ដើម្បីប្រើប្រាស់ជា ចំណេះដឹង ក្នុងការអភិវឌ្ឍ ជាពិសេសចំណេះដឹងទៅលើផ្នែកហិរញ្ញវត្ថុ និង បង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំនៃ ក្រសួងព័ត៌មាន៕ សំ...
ចិនគ្រប់គ្រងវីរុសCovid-19បានល្អ ធ្វើអោយកំណើកំណើនសេដ្ឋកិច្ចចិនកើនឡើង

ចិនគ្រប់គ្រងវីរុសCovid-19បានល្អ ធ្វើអោយកំណើកំណើនសេដ្ឋកិច្ចចិនកើនឡើង

ព័ត៌មានអន្តរជាតិ
ចាប់តាំងពីដើមឆ្នាំ២០២០រហូតដល់បច្ចុប្បន្ននេះ ប្រទេសជាច្រើននៅលើពិភពលោក មានសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅសហភាពអឺរ៉ុប បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន ដោយសារតែការឆ្លងរាលដាលវីរុសCovid-19 ដែលនាំអោយមានការបិទប្រទេស និងបិទសកម្មភាពសេដ្ឋកិច្ច។ លោក លូកាស ហ្កាល់ដា (Lucas Gualda) អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាទីប្រឹក្សាព្រឹទ្ធសភារបស់ប្រទេសអាហ្សង់ទីន បានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ បានកើនឡើង៣.២%នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ ដោយសារតែប្រទេសនេះអាចគ្រប់គ្រងការឆ្លងរាលដាលវីរុសCovid-19បានល្អ។ ការិយាល័យស្ថិតិជាតិចិនរំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ នឹងកើនឡើងក្នុងអត្រា៤.៤%នៅឆមាសទី២នៃឆ្នាំ២០២០នេះ ខណៈដែលវីរុសCovid-19មិនឆ្លងរាលដាលខ្លាំងនៅប្រទេសនេះ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធ ទី២២ ខែកក្កដានេះ ចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅប្រទេសចិន បានកើនឡើងដល...
អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន Luo Zhaohui បានធ្វើការកត់សម្គាល់នៅពេលចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន Luo Zhaohui បានធ្វើការកត់សម្គាល់នៅពេលចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

ព័ត៌មានអន្តរជាតិ
លោក Luo បានចង្អុលបង្ហាញថាដើម្បីទប់ប្រទេសចិននិងផ្សព្វផ្សាយយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ខ្លួនសហរដ្ឋអាមេរិកបានព្យាយាមបដិសេធអធិបតេយ្យភាពដែនដីនិងសិទ្ធិនិងផលប្រយោជន៍សមុទ្ររបស់ចិន នៅសមុទ្រចិនខាងត្បូងផ្ទុយទៅវិញមានចេតនាបញ្ជូនកម្លាំងយោធាដ៏មានឥទ្ធិពលទៅដែនទឹកពាក់ព័ន្ធសម្រាប់សមយុទ្ធទ្រង់ទ្រាយធំ។ ដោយនិយាយថាសកម្មភាពទាំងនេះអាចធ្វើឱ្យមានភាព ស្មុគស្មាញដល់ទំនាក់ទំនង ចិន- អាមេរិក និងបង្វែរស្ថានភាព នៅសមុទ្រចិនខាងត្បូងឱ្យទៅជាស្ថានភាពតានតឹងដែលលោក Luo បានសង្កត់ធ្ងន់ថាភាគីអាមេរិកគួរតែទទួលខុសត្រូវទាំងស្រុង។ លោកបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានប្រកាន់ខ្ជាប់នូវស្តង់ដារទ្វេដែលបដិសេធមិនផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ប៉ុន្តែបាន វាយប្រហារប្រទេសចិនក្រោមលេសរ UNCLOS ។ CGTN 22-Jul...
លោកឧកញ៉ា ហ៊ួត ជា លើកទឹកចិត្តដល់បុគ្កលិកចំនួន១៩នាក់ ដែលតស៊ូនិងក្រុមហ៊ុន

លោកឧកញ៉ា ហ៊ួត ជា លើកទឹកចិត្តដល់បុគ្កលិកចំនួន១៩នាក់ ដែលតស៊ូនិងក្រុមហ៊ុន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយក ក្រុមហ៊ួតជា បានផ្តល់ការលើកទឹកចិត្តដល់បុគ្កលិកចំនួន១៩នាក់ ដែលធ្វើការរយៈពេលយូរនិងមានការតស៊ូក្នុងជីវិត ហើយពិធីនេះរៀបចំឡើងកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០។ ក្រុមហ៊ុន ហ៊ួត ជា តំណាង លោកអគ្គនាយក ហ៊ួត ជា បានធ្វើការផ្តល់ការលើកទឹកចិត្តដល់បុគ្កលិកមាន រង្វាន់ រួមមាន TV sumsung 32inch 1ទូទឹកកក ៤គ្រឿង ទូរស័ព្ទម៉ាក SumSung 14 គ្រឿង។ ការផ្តល់ការលើកទឹកចិត្តនេះ បង្ហាញពីការរីកចម្រើន និងការគាំទ្រពីអតិថិជនដែលធ្វើឲ្យក្រុមហ៊ុនអាចឈរជើងដល់បច្ចុប្បន្ន ក្នុងនោះអ្វីពិសេសគឺបុគ្គលិកឆ្នើនិងតស៊ូជាមួយក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំផងដែរ។ ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គឺជាក្រុមហ៊ុនមួយ កំពុងមានសក្តានុពលលើការចែកចាយនិងផ្គត់ផ្គង់គ្រឿងសំណង់ដ៏ធំនៅកម្ពុជា។ សព្វថ្ងៃនេះក្រុមហ៊ុនបានពង្រីកសាខានៅតាមរបស់តាមបណ្តាខេត្តក្រុង និងបានផ្តល់ឱកាសដល់អ្នកចង់បង្កើតអាជីវកម្មថ្មីៗអាចទិញសិទ្ធិអាជីវកម្មពីក...
តើមកពីមូលហេតុអ្វីបានជាភ្លៀងធ្លាក់មិនដល់១០នាទីផងធ្វើឱ្យជន់លិចផ្លូវលេខ៣៧១នៃខណ្ឌមានជ័យ

តើមកពីមូលហេតុអ្វីបានជាភ្លៀងធ្លាក់មិនដល់១០នាទីផងធ្វើឱ្យជន់លិចផ្លូវលេខ៣៧១នៃខណ្ឌមានជ័យ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មានភ្លៀងធ្លាក់យ៉ាងខ្លាំងតាមបណ្តោយផ្លូវលេខ៣៧១ នៃខណ្ឌមានជ័យ នាព្រឹកព្រលឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នេះ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ គឺភ្លៀងធ្លាក់មិនដល់១០នាទីផងធ្វើឱ្យជន់លិចផ្លូវមួយនេះយ៉ាងគំហុក។ ប្រជាពលរដ្ឋអ្នកធ្វើដំណើរបានសម្តែងជាចម្ងល់ថា តើមកពីមូលហេតុអ្វី ឬមកពីទឹកហូរមិនទាន់ដោយសារតែខ្វះប្រព័ន្ធលូ ឬមកពីការលុបព្រែក លុបបឹង លុបប្រឡាយ លែងមានកន្លែងអាចឱ្យទឹកហូរទាន់ ពេលវេលាបាន ។ នាពេលកន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ប្រឡាយបង្ហូរទឹកមានតួនាទីសំខាន់ៗចំនួនពីរ ៖ ទី១-ជាផ្នែកមួយសម្រាប់ស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនប្រជាកសិករ។ ទី២-តួនាទីសំខាន់មួយទៀតជាផ្នែកបង្ហូរទឹកដ៏មានសារៈសំខាន់ក្នុងការរំដោះទឹកចេញ កុំឱ្យជន់លិចក្នុងរដូវវស្សា។ អភិបាលរាជធានីភ្នំពេញ បានបន្តថា ដើម្បីកាត់បន្ថយជំនន់ទឹកភ្លៀងលិចក្នុងតំបន់មួយចំនួនតូចនៅរាជធានីភ្នំពេញ ត្រូវតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទា...
លោក ជា ច័ន្ទបរិបូណ៏៖ ក្រទ្រព្យជួយបាន តែកុំអោយក្រគំនិត

លោក ជា ច័ន្ទបរិបូណ៏៖ ក្រទ្រព្យជួយបាន តែកុំអោយក្រគំនិត

ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ ស្រុកក្រឡាញ់ខេត្តសៀមរាប បានរៀបចំគំរោងសាកល្បង ២ ដើម្បីជួយប្រជាជន ក្រ ១ និងក្រ២ នៅឃុំតាអាន និងឃុំក្រឡាញ់ស្រុកក្រឡាញ់ខេត្តសៀមរាប ដែលគំរោងនោះរួមមាន៖ ១-គំរោងកង្កែប ៥០០ ក្បាល ។ ២-គំរោងទំពាំងផ្អែម ។ គំរោងកង្កែប ៥០០ក្បាល គឺជាគម្រោងដែល ផ្តល់សម្ភារៈសម្រាប់ធ្វើទ្រង់ពូជកង្កែប ៥០០ក្បាល ចំណី និងផ្តល់គ្រូបង្គោល សម្រាប់ជួយក្នុងការចិញ្ចឹម ហើយប្រមូលទិញពីក្រុមគោលដៅវិញ។ កសិករពុំបាច់ចេញដើមទុនឡើយ គ្រាន់តែចេញកម្លាំង និងការ មើលថែនៅពេលប្រមូលផលប្រាក់ចំណេញប្រមូលយក រីឯដើមទុន ចិញ្ចឹមបន្តទៀត។ រីឯគំរោងដាំឬស្សី ទំពាំងផ្អែម ដែលសាកល្បងនៅ ឃុំក្រឡាញ់ស្រុក្រឡាញ់ខេត្តសៀមរាប ក៏ប្រហាក់ប្រហែលនិងគម្រោងកង្កែប ៥០០ ក្បាលដែរ ដែលធ្វើឡើងលើក្រុមគោលដៅ ក្រ១ ក្រ២អោយគាត់យកពូជឬស្សីផ្អែមដែលគ្រូបង្គោលបានផ្សាំ ហើយយកទៅដាំតាមភូមិរបស់ខ្លួនទៅ...
កម្ពុជា និងចិនប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន

កម្ពុជា និងចិនប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន

សង្គម និងកម្សាន្ត
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយ លោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន  នៅថ្ងៃទី២០ខែ ឆ្នាំ២០២០ ដើម្បីប្រកាសជាផ្លូវការនៃការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និត និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍ស...
មន្ត្រី ក.ប.ប.សាខាខេត្តតាកែវ ប្តឹងម្ចាស់ស្ថានីយប្រេងឥន្ទនៈមួយកន្លែង ទៅតុលាការពីបទលក់បន្លំគុណភាពប្រេងសាំង

មន្ត្រី ក.ប.ប.សាខាខេត្តតាកែវ ប្តឹងម្ចាស់ស្ថានីយប្រេងឥន្ទនៈមួយកន្លែង ទៅតុលាការពីបទលក់បន្លំគុណភាពប្រេងសាំង

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
តាកែវ៖ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃសាខាខេត្តតាកែវ នៅថ្ងៃនេះ បានដាក់ពាក្យបណ្តឹងប្តឹងម្ចាស់ស្ថានីយប្រេងឥន្ទនៈមួយកន្លែង នៅក្នុងខេត្តតាកែវ ទៅតុលាការពីបទលួចលក់បន្លំគុណភាព ដោយយកប្រេងសាំងធម្មតាបន្លំជាប្រេងសាំងស៊ុបពែរ។ យោងតាមប្រភពច្បាស់ការណ៍បានឲ្យ Daily-Khmer ដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះថា ម្ចាស់ស្ថានីយប្រេង ដែលប្រឈមមុខនឹងបណ្តឹងពីមន្ត្រី ក.ប.ប. គឺដេប៉ូតេលា មានឈ្មោះ សេង ហាក់ ដានី ស្ថិតនៅក្បែរផ្សារចំបក់ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ អ្នកដឹងរឿងពិតប្រាកដអំពីករណីបណ្តឹងចូលតុលាការនេះ បានបញ្ជាក់ទៀតថា គឺធ្វើឡើងបន្ទាប់មន្ត្រី ក.ប.ប. សាខាខេត្តតាកែវ បាននាំយករថយន្តពិសោធន៍ចល័ត ទៅឆ្មក់ឆែកគុណភាព និងបរិមាណប្រេងរបស់ស្ថានីយប្រេងយីហោ សេង ហាក់ ដានី ហើយរកឃើញថា ប្រេងសាំងស៊ុបពែរ ដែលលក់ក្នុងតម្លៃ៣១០០រៀល ក្នុងមួយលីត្រ គឺមិនមែ...
អ្នកឆ្លងវីរុសCovid-19កើនឡើងដល់ជាង១៥លាននាក់ហើយនៅជុំវិញពិភពលោក

អ្នកឆ្លងវីរុសCovid-19កើនឡើងដល់ជាង១៥លាននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនអ្នកឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ជាង១៥លាននាក់ហើយ គឺចំនួន ១៥ ០៨២ ៨៨៣ នាក់ និងអ្នកស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ជិត៦២ម៉ឺននាក់ហើយដែរ គឺចំនួន ៦១៨ ៤២៧ នាក់ ខណៈដែលអ្នកជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ជិត១០លាននាក់ គឺចំនួន ៩ ១០២ ៩២៧ នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ទី២២ ខែកក្កដានេះ។ បើគិតពីចំនួនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅជុំវិញពិភពលោក ក៏បានកើនឡើងក្នុងកម្រិតខ្ពស់ដែរ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធដដែលនេះ មនុស្សថ្មីចំនួន ៥៦១១ នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ និងមនុស្សថ្មីចំនួន២៣៧ ០៣៣ នាក់បានឆ្លងវីរុសផ្លូវដង្ហើមមួយនេះដែរ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល មានមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីនៃវីរុសCovid-19រហូតដល់ជាង១ពាន់នាក់ គឺសហរដ្ឋអាមេរិកមានមនុស្សស្លា...
Covid-19សម្លាប់មនុស្សអស់ជាង៤ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

Covid-19សម្លាប់មនុស្សអស់ជាង៤ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19បានសម្លាប់មនុស្សអស់ជាង៤ពាន់នាក់ក្នុង១ថ្ងៃ គឺចំនួន៤០៤៦នាក់ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដានេះ ហើយវីរុសនេះបានចម្លងទៅមនុស្សថ្មីប្រមាណជាង២០ម៉ឺននាក់ គឺចំនួន ២០៥ ៣៤៨នាក់ក្នុងរយៈពេល២៤ម៉ោងដូចគ្នានៅជុំវិញពិភពលោក។ ចំពោះចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ១៤ ៨៥១ ២៩១ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៦១៣ ១៤៦ នាក់ ខណៈដែលមនុស្សជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនក៏បានកើនឡើងដល់ចំនួន ៨ ៩០៦ ៣៦៨ នាក់ផងដែរ។ សហរដ្ឋអាមេរិកនៅតែឈរលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ច្រើនជាងគេ បន្ទាប់មកប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងប្រទេសអាហ្វ្រិកខាងត្បូង៕...