រដ្ឋបាលរាជធានីភ្នំពេញត្រៀមរួចរាល់ហើយក្នុងការ បង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ខណៈបើក សាលាឲ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី ១២ បានសិក្សារៀនសូត្រនៅថ្ងៃ៧កញ្ញានេះ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំខ្លួនរួចរាល់ហើយក្នុងការបង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ–១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ យុវជននិងកីឡា ខណៈបើកសាលាឲ្យសិស្សថ្នាក់ ទី៩និងថ្នាក់ទី ១២បានសិក្សារៀនសូត្រនៅថ្ងៃ៧កញ្ញាខាងមុខនេះ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌនឹងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យស្ថានភាពជាក់ស្តែង នៅក្នុងវិទ្យាល័យបាក់ទូក ស្ថិតក្នុងខណ្ឌ៧មករា ដើម្បីត្រៀម ក្នុងការបើកសាលាឲ្យសិស្សានុសិស្សថ្នាក់ទី ៩និងថ្នាក់ទី១២ បានរៀនសូត្រ ដោយខាងសាលារៀន បានរៀបចំ អនាម័យបរិស្ថានជាមួយនឹងការបំពាក់នូវគ្រឿងឧបក រណ៍ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ–១៩ ដែលបានមកពីការជួយឧបត្ថមពីរដ្ឋបាលរាជធានីភ្នំពេញ។
លោកលោក តូច កន្តាល់ នាយកវិទ្យាល័យបាក់ទូកបានមានប្រសាសន៍លើកឡើងថា អនុវត្តទៅតាមក...








