ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្លិបអ្នកកាសែតកម្ពុជា (CCJ) ចែកជូនម៉ាស់វេជ្ជសាស្ត្រដល់សមាជិកក្លិប

ក្លិបអ្នកកាសែតកម្ពុជា (CCJ) ចែកជូនម៉ាស់វេជ្ជសាស្ត្រដល់សមាជិកក្លិប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្លិបអ្នកកាសែតកម្ពុជា (CCJ) ចែកជូនម៉ាស់វេជ្ជសាស្ត្រដល់សមាជិកក្លិបនៅព្រឹកថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ​២០២០, លោក លាង ដឺលុច នាយកប្រតិបត្តិ តំណាងលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា (Club of Cambodian Journalists) បានប្រគល់ម៉ាស់វេជ្ជសាស្ត្រ​ដល់សមាជិកក្លិបក្នុងគោលដៅការពារពីការឆ្លងរាលដាលមេរោគកូរ៉ណា (Covid-19)។ CCJ បានទទួលអំណោយម៉ាស់វេជ្ជសាស្ត្រ ចំនួន ៣០០០ បន្ថែមទៀតពីសារព័ត៌មានត្នោត (TNAOT APP) នៅព្រឹកថ្ងៃទី១៧​ខែកក្កដា ឆ្នាំ​២០២០។ នេះជាលើកទី២ហើយដែល​សារព័ត៌មាន TNAOT APP បានប្រគល់ម៉ាស់វេជ្ជសាស្ត្រ​ដល់ក្លិបដើម្បី​ចែកជូនបន្តដល់អ្នកកាសែត ក្នុងគោលដៅការពារពីការឆ្លងរាលដាលមេរោគកូរ៉ណាប្រភេទថ្មី។ លោក Tony ដែលជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ TNAOT APP នៃក្រុមហ៊ុនកោះថ្មី ថេកណឡូជី គឺជាអ្នកតំណាងចែកម៉ាស់ដល់លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែត​កម្ពុជា៕...
អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតបានជាសះស្បើយនិងគ្មានករណីឆ្លងទេនៅថ្ងៃទី២៦ខែកក្កដា

អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតបានជាសះស្បើយនិងគ្មានករណីឆ្លងទេនៅថ្ងៃទី២៦ខែកក្កដា

សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតបានជាសះស្បើយ និងគ្មានករណីឆ្លងទេ នៅថ្ងៃទី២៦ ខែកក្កដា។ គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប២២៥នាក់, ជាសះស្បើយ១៤៧នាក់នាក់ និងគ្មានករណីស្លាប់ទេ។
សារសម្តេចតេជោ”សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩”

សារសម្តេចតេជោ”សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារសម្តេចតេជោ"  ថ្ងៃនេះអង្គការសុខភាពពិភពលោក(WHO) បានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ 15,581,009 នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ 635,173 នាក់។ រីឯប្រទេសកម្ពុជាយើងវិញអ្នកឆ្លងមេរោគកូវីដ-១៩ គឺបានកើនដល់ 225 នាក់ អ្នកព្យាបាលជាមានចំនួន143 នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន 82 នាក់។ ប្រទេសយើងគ្មានអ្នកស្លាប់ទេ ហើយជំងឺកូវីដ-១៩ នេះគឺមិនកើតក្នុងប្រទេសយើងដែរ គឺឆ្លងតាមអ្នកដំណើរមកពីក្រៅប្រទេស"។ ថ្មីៗនេះយើងបានឃើញចំនួនអ្នកមានមេរោគកូវីដ-១៩ ចំនួនច្រើនគឺជាអ្នកធ្វើដំណើរតាមជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដូច្នេះហើយពេលនេះកម្ពុជាយើងបានសម្រេចផ្អាកជើងហោះហើរមកពីប្រទេសទាំងពីរនេះជាបណ្តោះអាសន្នសិន។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ហើយពុ...
លោក ឃួង ស្រេង ព្រមានដកប្រធានផ្សារនិងប្រធាន ចំណតឡានផ្សារដើមគរ បើមិនសហការគ្នារៀបចំសណ្តាប់ធ្នាប់

លោក ឃួង ស្រេង ព្រមានដកប្រធានផ្សារនិងប្រធាន ចំណតឡានផ្សារដើមគរ បើមិនសហការគ្នារៀបចំសណ្តាប់ធ្នាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមាន និងដកប្រធានផ្សារដើមគរ និង ប្រធានចំណតរថយន្តផ្សារដើមគរ ប្រសិនបើពួកគាត់ នៅតែធ្វើការ មិនចុះសម្រុងនិងគ្នា ដោយមិនសហការរៀបរយសណ្តាប់ធ្នាប់អោយបានល្អធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ជាពិសេសផ្លូវចេញចូលតែម្តងព្រមទាំងបង្កការថ្នាំងថ្នាក់ដល់ អាជីវករទៀតនោះ ។ លោក ឃួង ស្រេង បានព្រមានបែបនេះ ក្នុងពីធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើជើងផ្សារដើមគរ កាលពីថ្ងៃទី ២៤ កក្កដា ឆ្នាំ២០២០។ លោក ឃួង ស្រេង មានប្រសាសន៍ថា ប្រធាន ចំណតរថយន្តផ្សារដើមគរ ត្រូវសណ្ដាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អចៀសវាងការថ្នាំងថ្នាក់ពីសំណាក់ ប្រជាពលរដ្ឋ និងអាជីវករដូច្នេះទេ ប្រធាន ផ្សារ និង អ្នកគ្រប់គ្រងបេនឡានផ្សារដើមគរត្រូវរួមគ្នា ដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅក្នុងពេលនេះឲ្យបានល្អសំខាន់ ត្រូវអោយមានច្រកចេញចូលទៅ ក្នុងផ្សារឲ្យបានស្រួល ។ បើមិនដូច្នោះទេអ្នក ទាំងពីរប្រឈម និងការដកតួនាទីចេញពីការងារនេះ...
លោក កៅ ថាច ប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិថ្មីនិងរៀបចំកម្មវិធីទទួលទានបាយសាមគ្គីរវាងក្រុមប្រឹក្សាភិភាលអាណត្តិទី៧ ដែលត្រូវផុតអាណត្តិ

លោក កៅ ថាច ប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិថ្មីនិងរៀបចំកម្មវិធីទទួលទានបាយសាមគ្គីរវាងក្រុមប្រឹក្សាភិភាលអាណត្តិទី៧ ដែលត្រូវផុតអាណត្តិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាណត្តិទី៨ បានអញ្ជើញចូលរួមប្រជុំក្រុមប្រឹក្សាភិបាល និងបានចូលរួមកម្មវិធីទទួលទានបាយសាមគ្មីរវាងក្រុមប្រឹក្សាភិភាលអាណត្តិទី៧ ដែលត្រូវផុតអាណត្តិជាមួយក្រុមប្រឹក្សាភិបាលថ្មីសម្រាប់អាណត្តិទី៨។ សមាសភាពអញ្ជើញចូលរួមរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ រួមមាន ១-លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ២-លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨។ ទី៣-លោក ទាន សុសេរី អគ្គនាយករងនៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុងនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ៤-លោក ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨។ ...
ចិនបិទស្ថានកុងស៊ុលអាមេរិកជាការសងសឹក ក្រោយអាមេរិកបិទស្ថានកុងស៊ុលរបស់ខ្លួន

ចិនបិទស្ថានកុងស៊ុលអាមេរិកជាការសងសឹក ក្រោយអាមេរិកបិទស្ថានកុងស៊ុលរបស់ខ្លួន

ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលរបស់ប្រទេសចិន បានសម្រេចបិទស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកនៅទីក្រុង ឆឹងទូ (Chengdu) នៃខេត្ត ស៊ីឈ័ន (Sichuan) ប្រទេសចិនជាស្ថាពរហើយនៅថ្ងៃសុក្រ ទី២៤ ខែកក្កដានេះ ដែលជាការសងសឹកលើសហរដ្ឋអាមេរិក ដែលបានបិទស្ថានកុងស៊ុលរបស់ប្រទេសចិននៅទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដានេះ ដែលនេះបើយោងតាម NHK។ នៅរសៀលថ្ងៃសុក្រនេះ ក្រសួងការបរទេសចិន បានជូនដំណឹងដល់ស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន អោយបិទស្ថានកុងស៊ុលរបស់ខ្លួនជាបន្ទាន់ និងមិនអនុញ្ញាតអោយមានកម្មភាពណាមួយពីមន្ត្រីស្ថានកុងស៊ុលអាមេរិកនៅប្រទេសចិន ក្រោយពីការជូនដំណឹងអោយបិទនេះ។ សូមបញ្ជាក់ជូនថា ការបញ្ជាអោយស្ថានទូតអាមេរិកបិទទ្វារស្ថានកុងស៊ុលរបស់ខ្លួននៅប្រទេសចិននេះ គឺជាការសងសឹកលើអាមេរិកវិញ ដែលបានបញ្ជាអោយស្ថានទូតរបស់ប្រទេសចិនប្រចាំនៅអាមេរិក បិទទ្វារស្ថានកុងស៊ុលរបស់ខ្លួនជាបន្ទាន់នៅទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស សហរដ្ឋអ...
ក្រុមហ៊ុនអ៊ីស្រាអែលផលិតឧបករណ៍ធ្វើតេស្តរកវីរុសCovid-19ក្នុងតម្លៃថោក

ក្រុមហ៊ុនអ៊ីស្រាអែលផលិតឧបករណ៍ធ្វើតេស្តរកវីរុសCovid-19ក្នុងតម្លៃថោក

ព័ត៌មានអន្តរជាតិ
លោក Oren Gavriely មន្ត្រីប្រតិបត្តិក្រុមហ៊ុន NanoScent ដែលជាក្រុមហ៊ុនផលិតបរិក្ខាវេជ្ជសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល បាននិយាយថា ក្រុមហ៊ុននេះកំពុងផលិតឧបករណ៍ធ្វើតេស្តរកវីរុសCovid-19ក្នុងតម្លៃថោក ដែលមានតម្លៃប្រហាក់ប្រហែល១០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង ដែលនេះជាការចុះផ្សាយរបស់ CNA។ លោក Oren Gavriely បានបន្ថែមថា ឧបករណ៍ធ្វើតេស្តរកវីរុសCovid-19នេះ គឺជាឧបករណ៍ធ្វើតេស្តតាមការដង្ហើម និងអាចដឹងលទ្ធផលវិជ្ជមាន ឬអវិជ្ជមានក្នុងរយៈពេលតែ៣០វិនាទីតែប៉ុណ្ណោះ ដោយជនសង្ស័យមិនចាំបាច់ទៅកាន់មន្ទីរពេទ្យទេ បើមានឧបករណ៍នេះផ្ទាល់ខ្លួននៅផ្ទះ។ លោក Oren Gavriely បានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរកវីរុសCovid-19តាមរយៈការដកដង្ហើមនេះ មិនទាន់ត្រូវបានចែកចាយនៅលើទីផ្សារអន្តរជាតិនោះទេ ដោយក្រុមហ៊ុនកំពុងផលិត និងអាចមាននៅលើទីផ្សារជុំវិញពិភពលោកនៅពេលខាងមុខ៕...
ស្ពានអាកាសថ្មើរជើងផ្សារដើមគរ បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយព្រឹកនេះ

ស្ពានអាកាសថ្មើរជើងផ្សារដើមគរ បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយព្រឹកនេះ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើជើង ផ្សារ ដើមគរ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅស៊ីទុង ក្នុងខណ្ឌ ទួលគោក នាព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០។ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ស្ពានអាកាសថ្មើជើងបែបនេះ យើងនិងធ្វើការសាងសង់បន្ថែមចំនួន២៧ កន្លែងទៀតនៅរាជធានីភ្នំពេញ ដើម្បីឲ្យឆ្លើយតបតាម តម្រូវការ ស្របតាមកំណើន របស់ប្រជាពលរដ្ឋចេះតែកើនឡើងជាលំដាប់ ដោយមកដល់ពេលនេះទាំងប្រ ជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត មានសរុបប្រមាណជាជាង៣លានហើយ។ ទន្ទឹមនឹងកំណើន នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន៤ ទីតាំងរួចមកហើយដែរ។ គឺទី១ ស្ពាន ថ្មើងជើង ផ្សារជំម្ពូវ័ន ,ទី២ ផ្សារដើមគរ ,ទី៣ ស្ពាន់ថ្មើជើងរង្វង់មូលនាងគង្ហីងផ្សារអូឡាំពិក និងទី៤ នៅសាលាសន្ធមុខ ។ ស្ពានអាកាសទាំង៤ទីតាំងនេះ គឺដើម្បីសម្រួលការកកស្ទះចរាចរណ៍ និ...
អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌ ទួលគោកដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌ ទួលគោកដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺចំនួនពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ឲ្យប្រជា ពលរដ្ឋបានធ្វើដំណើរមានភាពងាយស្រួលនិងជាការ លើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរផងដែរ។ ការសម្រេចឲ្យមានការអ៊ុតកៅស៊ូបេទីមីណឺខាងលើនេះ ធ្វើឡើងខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីខណ្ឌទួលគោកចុះពិនិត្យមើលស្ថានភាពផ្លូវទាំងពីរខ្សែនេះ កាលពីព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០ ក្រោយពី លោកអភិបាលរាជធានី បញ្ចប់ពិធី បើក សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវស្ពានអាកាសថ្មើជើងក្នុងសង្កាត់ផ្សារដើមគរ ជាប់ព្រំប្រទល់ សង្កាត់ បឹងសាលាខណ្ឌទួលគោករាជធានីភ្នំពេញ។ កំណាត់ផ្លូវទាំង២ខ្សែដែលគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺនេះរួមមានផ្លូវលេខ១៨៦និងផ្លូវលេខ២៤៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងខណៈ ចុះពិនិត្យមើលស្ថានភា...
លោក ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

លោក ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ លោក ហ៊ុន ម៉ានី តំណាងរាស្រ្ដខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញសួរសុខទុក្ខ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្រ្តចារ្យវិទ្យាសាស្រ្តនយោបាយ និងជាទីប្រឹក្សាផ្ទាល់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត។ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបានមកសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត​សភាចារ្យ រស់ ចន្រ្តាបុត្រ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត ។ លោកគឺជាបញ្ញវន្តគម្រូមួយរូប ដែលបានសិក្សាស្រាវជ្រាវ និងបានបង្កើតស្នាដៃជាច្រើន ហើយចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសង្គមជាពិសេសលើវិស័យអប់រំ និងប្រវត្តិសាស្រ្ត សម្រាប់ជាពុទ្ធិដល់យុវជនជំនាន់ក្រោយ។ » លោកបន្ទៀត​ថា លោកនិងក្រុមគ្រួសារ ព្រមទាំងសហការី សូមជូនពរឲ្យឯកឧត្តមបណ្ឌិតសភាចារ្យ ឆាប់បានជាសះស្បើយ និងមានកម្លាំង​ពលំ...