លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋា ភិបាលកម្ពុជា នូវតែផ្ដល់ការលើកទឹកចិត្ដបងប្អូន អតីតយុទ្ធជនកម្ពុជានូវទូទាំងប្រទេស ទោះបីបងប្អូនបាត់បង់សមត្ថភាព យ៉ាងណាក៏ដោយ
ស្វាយរៀង៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន រាជរដ្ឋាភិបាលកម្ពុជា នូវតែផ្ដល់ការលើកទឹកចិត្ដ ដល់បងប្អូន អតីតយុទ្ធជនកម្ពុជា នូវទូទាំងប្រទេស ទោះបីបងប្អូនបាត់បង់សមត្ថភាពយ៉ាងណាក៏ដោយគឺ រាជរដ្ឋាភិបាលនូវតែបន្ដជួយជ្រោមជ្រែងផ្នែកជីវភាព គ្រួសារជានិច្ច ។
លោកស្រីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ នៅក្នុងពិធី ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាចំនួន៤០០គ្រួសារ រស់នៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដ ស្វាយរៀង នាព្រឹកថ្ងៃទីចន្ទ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ។
ក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្...








