មន្ត្រីសាខា ក.ប.ប.រាជធានីភ្នំពេញរកឃើញប្រេងពីរប្រភេទមានសារធាតុទឹកនិងផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់
(រាជធានីភ្នំពេញ)៖ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញនៅថ្ងៃពុធ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះដោយ មានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពណិជ្ជកម្ម និងអាជ្ញាធរដែនដីបាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដែលសង្ស័យថាមានលាយទឹកក្នុងប្រេង ស្ថិតនៅភូមិផ្ទាំង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ប្រេងសាំងស៊ុបព័រ និង ម៉ាស៊ូតមានសារធាតុទឹក ដោយសារ ការជ្រាបគំរបវ៉ានទុយោបូមប្រេង ក្នុងពោងស្តុកប្រេងក្រោមដី។ បន្ទាប់មកមន្ត្រីជំនាញបានឲ្យម្ចាស់ស្ថានីយ៍ផ្អាកការលក់ប្រេងទាំងពីរ ប្រភេទខាងលើ ជាបណ្តោះអាសន្ន រងចាំការជួសជុល និងកែតម្រូវឲ្យបានត្រឹមត្រូវឡើងវិញ។
ក្នុងថ្ងៃដដែលនោះដែរ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារដែលដាក់តាំងលក់នៅក្នុងម៉ាតផងដែរ។ មន្ត្រី សាខា ក.ប.ប. បានធ្វើការដកហូតទំនិញចម្រុះ ដូ...








