តំបន់ទេសចរណ៏ខេត្ដកែបទទួលភ្ញៀវ ចូលមកទស្សនាកម្សាន្ដរយៈពេល៥ថ្ងៃ ចំនួន១៤៦៣៨៣នាក់
កែប៖ តាមការបញ្ជាក់ឲ្យដឹងពីលោក រស់ ឧត្ដុង្គ ប្រធានមន្ទីរទេសចរណ៏ខេត្ដកែប កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២០នេះថា ខេត្តកែប នាពេលឈប់ សម្រាកសងរយះពេល៥ថ្ងៃ បូករួមទាំងថ្ងៃចុងសប្ដាហ៍៤ថ្ងៃទៀតឡេីង០៩ថ្ងៃ ហេីយបេីគិតក្នុងរយះពេល០៥ថ្ងៃ នៃថ្ងៃឈប់សម្រាកនេះ ខេត្តកែប ទទួលភ្ញៀវទេសចរ សរុបចំនួន១៤៦,៣៨៣នាក់ ក្នុងនោះ ភ្ញៀវទេសចរ អន្តរជាតិ ៥២៧នាក់ ហេីយអ្វីដែលផ្ដល់នូវភាពវិជ្ជមានទាំងភាពទាក់ទាញភ្ញៀវទេសចរ និងពានរង្វាន់ជាច្រេីន នាពេលកន្លងមក គឺដោយសារការយកចិត្តទុកពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហេីយ និយាយជារួមនៅពេលមានពិធីបុណ្យទានម្ដងៗ អាជ្ញាធរខេត្ត ដែល បច្ចុប្បន្នមានលោក សោម ពិសិដ្ឋ អភិបាលខេត្ត កែប បានណែនាំឲ្យអាជ្ញាធរក្រុង ស្រុក កងកំលាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពពាក់ ព័ន្ធលេីផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ រៀបចំ របៀបរៀបរយ លេីបញ្ហាតម្លៃម្ហូបអាហារ និងតម្លៃស្នាក់នៅ ហេីយ ទាំងគ្រប់ទីតាំងទ...








