ភោជនីយដ្ឋានQK ត្រូវបានអនុញាតឲ្យបើកដំណើរការឡើងវិញ ដោយគោរពតាមស្តង់ដារអនាម័យ ការពារជំងឺឆ្លងកូវីដ១៩
(ភ្នំពេញ)៖ ភោជនីយដ្ឋាន QK បើកដំណើរការឡើងវិញហើយ ក្រោយពីបានគោរពតាមស្តង់ដារអនាម័យ ការពារជំងឺឆ្លងកូវីដ១៩ ស្តីពី ភោជនីយដ្ឋានទេសចរណ៍ សុវត្ថិភាព ឬវិធានសុវត្ថិភាពទេសចរណ៍ ក្រោមការចុះត្រួតពិនិត្យវាយតម្លៃស្តង់ដារពីប្រធានមន្ទីរទេសចរណ៍ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ កាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។
នាឱកាសចុះត្រួតពិនិត្យលោក ម៉ម វាសនា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធានមន្ទីទេសចរណ៍រាជធានីភ្នំពេញ ពិនិត្យឃើញថាភោជនីយដ្ឋាន QK បានរៀបចំដាក់តុអាហារមានគម្លាតពីគ្នា មានម៉ាស៊ីនស្កេនកម្ដៅ នៅច្រកទ្វាចូល និងមានម៉ាស៊ីនសម្លាប់មេរោគទាំងច្រកចេញ ទាំងច្រកចូល និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ជាមួយគ្នានេះលោក ម៉ម វាសនា ក៏បានណែនាំបន្ថែមទាក់ទងនឹងការបើកសម្លេង តន្រ្តី ក្នុងកំរិតមធ្យម ដើម្បីឲ្យត្រូវនឹងស្ដង់ដារ ភោជនីយដ្ឋាន។
លោក សុគន្ធ ថារ៉ាយុ ប្រធានគ្រប់គ្រងភោជនីយដ...








