ស្រ្តីវ័យជាង៥០ឆ្នាំឈ្មោះ ហ៊ើយ រ៉ា ចំណាយពេល២០ដើរចាប់មេអំបៅលក់ឲ្យភោជនីយដ្ឋាននានានៅក្រុងសៀមរាប
សៀមរាប ៖ជាទូទៅតាំងពីបុរាណមកគេធ្លាប់បានដឹងតែពីការចិញ្ចឹម ដង្កូវនាង ដើម្បីផលិតសរសៃសូត្រលក់និងមានភាពល្បីល្បាញលើសកល លោក ប៉ុន្តែសម្រាប់អ្នកស្រី ហ៊ើយ រ៉ា ដែលអាយុងជាង៥០ឆ្នាំ រស់នៅក្នុងតំបន់អង្គរមានរបរមួយប្រចាំគ្រួសារ គឺការដើរចាប់មេអំបៅលក់។
អ្នកភូមិបានឱ្យដឹងថា ការដើរចាប់មេអំបៅពីកន្លែងមួយទៅកន្លែងមួយ ដើម្បីផ្គត់ផ្គង់តាមភោជនីយដ្ឋានដែលមានតម្រូវការមេអំបៅសម្រាប់ការលម្អក៏ដូចជាភាពទាក់ទាញដល់ភ្ញៀវជាតិ-អន្តរជាតិក៏ដូចជាការអភិរក្សមេអំបៅឱ្យបានច្រើន ប្រកបដោយសោភណភាព ធម្មជាតិ។
មុខរបរនេះមានរយៈពេលប្រមាណ២០ឆ្នាំមកហើយដែលគ្រួសារ អ្នកស្រីហ៊ើយ រ៉ា រស់នៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ចាប់យកជារបរដើរចាប់ មេអំបៅដ៏ជំនាញដើម្បីលក់តាមហាង ឬ ភោជនីយដ្ឋានក្នុងក្រុងសៀមរាប ហើយតម្លៃមេអំបៅ ១ ម៉ឺនទៅ ២ម៉ឺនរៀល ដោយក្នុង ១ខែបាន៦០ទៅ ៧០ម៉ឺនរៀល ។
អ្នកស្រីបានរៀបរាប់ថា ជារៀងរាល់ថ្ងៃ អ្នកស្រី រួមនិងកូនៗត្រូវចែកគោលដ...








