ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អ្នកឆ្លងវីរុសCovid-19កើនឡើងដល់ជាង១០លាននាក់ហើយនៅជុំវិញពិភពលោក

អ្នកឆ្លងវីរុសCovid-19កើនឡើងដល់ជាង១០លាននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភព លោក បានកើនឡើងដល់ជាង១០លាននាក់ហើយ គឺចំនួន ១០ ២៣៨ ១៩៩ នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនានេះ និងមនុស្សប្រមាណជាង៥០ ម៉ឺននាក់ គឺចំនួន ៥០៤ ០៧៨ នាក់ បានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ស្របពេលជាមួយគ្នានេះដែរអ្នកជំងឺCovid-19 ប្រ មាណជាង៥លាននាក់ គឺចំនួន ៥ ៥៤៩ ៧២៩ នាក់ បានជាសះស្បើយពីវីរុសនេះ ហើយប្រទេសនាំមុខគេនៅលើពិភពលោក ដែលមានមនុស្សឆ្លងច្រើនជាង គេ និងមនុស្សស្លាប់ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែនមានមនុស្សឆ្លងសរុបចំនួន ២ ៦៣៧ ០៣៩ នាក់ និងមនុស្សស្លាប់សរុបចំនួន ១២៨ ៤៣៧ នាក់ ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទដដែលនេះ មនុស្សឆ្លងវីរុសCovid-19ថ្មីមានចំនួន ១៦៣ ០៨៤ នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះក្នុងរយៈពេល២៤ម៉ោងដូចគ្នា មានចំនួន ៣ ៤៥៤ នាក់ ៕...
វីរុសCovid-19កាត់ផ្តាច់ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែងនៅជុំវិញពិភពលោក

វីរុសCovid-19កាត់ផ្តាច់ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែងនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មូលនិធិរូបិយវត្ថអន្តរជាតិ IMF បានព្រមានថា ការឆ្លង រាលដាលវីរុសCovid-19នៅជុំវិញពិភពលោក កំពុងកាត់ផ្តាច់ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែង សកល ដែលបណ្តាលអោយស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសនានា ងាយនឹងរងគ្រោះបំផុត ដែលនេះបើតាមការចុះផ្សាយរបស់ The Guardian ។ IMF បានបន្តថា ការកាត់ផ្តាច់ជាបន្តបន្ទាប់រវាងទីផ្សារ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាក់ស្តែង បណ្តាលអោយមានស្ថានភាពងាយរងគ្រោះ ដែលអាចគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ព្រោះក្រុមវិនិយោគិន មើលឃើញបញ្ហាប្រឈមកាន់តែធំឡើង ។ នៅឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេស ឥណ្ឌា នឹងធ្លាក់ចុះ៤.៩% ដែលជាការធ្លាក់ចុះក្នុងកម្រិតទាបមិនធ្លាប់មាន ហើយប្រទេសនេះ អាចនឹងប្រើរយៈពេលយូរក្នុងការធ្វើអោយដំណើរការសេដ្ឋកិច្ចរបស់ខ្លួន វិលទៅរកប្រក្រតីភាពវិញ ៕...
លោក ខៀវ កាញារីទ្ធ និងភរិយា រួមក្រុមការងារបានប្រគេនទៀនវស្សាដល់វត្តចំនួន៩ ស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

លោក ខៀវ កាញារីទ្ធ និងភរិយា រួមក្រុមការងារបានប្រគេនទៀនវស្សាដល់វត្តចំនួន៩ ស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្សុី ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍បានអញ្ជេីញប្រគេនទៀនវស្សា ដល់វត្តចំនួន៩ វត្ត ក្នុងនោះ ឃុំល្វេ ៥ វត្តនិង ឃុំពាមប្រ ធ្នោះ ៤ វត្ត ស្រុកកោះសូទិន ខេត្តកំពង់ចាម ព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២០ នាវត្តពោធិវង្សជំនីក ឃុំពាម ប្រធ្នោះ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៏ថា ក្រោមម្លប់ដ៏ត្រ ឈឹងត្រឈៃនៃសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍមិនអាចកាត់ថ្លៃបាន ហើយប្រជាពលរដ្ឋត្រូវរួមចំណែកបន្តរក្សា និងការពារសុខសន្តិភាព ស្ថិរភាពសង្គមការរីកចម្រើនរុងរឿងសម្រាប់ប្រទេសជាតិទាំង មូល។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិប្រជាជនរួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារគ្រប់ឧបសគ្គ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងឥតរួញរា ដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិប តេយ្យ អព្យាក...
លោក ផុស សុវណ្ណ និងក្រុមការងារយកទានវស្សានិងទេយ្យវត្ថុមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥ស្ថិតក្នុង ឃុំកោះសូទិនស្រុកកោះសូទិនខេត្តកំពង់ចាម

លោក ផុស សុវណ្ណ និងក្រុមការងារយកទានវស្សានិងទេយ្យវត្ថុមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥ស្ថិតក្នុង ឃុំកោះសូទិនស្រុកកោះសូទិនខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ចាម ៖ លោក ផុស សុវណ្ណ ប្រធានក្រុមការងារចុះជួយឃុំកោះសូទិនស្រុកកោះសូទិនបាននាំ យកទានវស្សា និងទេយ្យវត្ថុមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទាំង៥ ស្ថិតក្នុង ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកមានប្រសាសន៏ថា ក្រោមម្លប់ដ៏ត្រឈឹងត្រឈៃ នៃសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍមិនអាចកាត់ថ្លៃបាននោះ លោកសុំឱ្យប្រជាពលរដ្ឋ ត្រូវរួមចំណែកបន្តរក្សា និងការពារសុខសន្តិភាព ស្ថិរភាពសង្គមការរីកចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ប្រទេសជាតិទាំងមូល។ លោក ប្រធានក្រុមការងារ និងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានឃុំកោះសូទិន និងអាជ្ញាធរមូលដ្ឋាន លោកចូលរួមអបអរសាទរថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ខួបលើកទី៦៩ (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២០)។ លោកបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ ប្រជាជនរួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារគ្រប់ឧបសគ្គ និ...
អបអរសាទរ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខួបលើកទី៦៩

អបអរសាទរ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខួបលើកទី៦៩

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃនេះគឺជាថ្ងៃខួបទីលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ១៩៥១-២៨មិថុនា ២០២០)។ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ កម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។ គណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវដំណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិ តាមរយៈ គោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញ នៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨ មក។ គណបក្...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃស្អែកទី ២៨ ខែ មិថុនា ឆ្នាំ ២០២០នេះអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។ វិមានដ៏ធំស្កឹមស្កៃនេះគឺបង្ហាញពីសាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេសដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋអោយបន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។ អរគុណសន្តិភាព និង អរគុណសមាជិក សមាជិការ នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមក្នុងការកសាងប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ៕...
 លោក ជុំ កុសល ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយប្រើប្រាស់អក្ខរាវិរុទ្ធ ឈ្មោះ តួនាទីថ្នាក់ដឹកនាំនិងឈ្មោះប្រទេសឲ្យបានត្រឹមត្រូវ 

 លោក ជុំ កុសល ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយប្រើប្រាស់អក្ខរាវិរុទ្ធ ឈ្មោះ តួនាទីថ្នាក់ដឹកនាំនិងឈ្មោះប្រទេសឲ្យបានត្រឹមត្រូវ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងព័ត៌មានបានអញ្ជើញតំណាងស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាទៅប្រជុំពិភាក្សា ដើម្បីពង្រឹងនូវចំណុចខ្វះខាតទាំងអស់នោះឡើងវិញ ដោយ មើលឃើញការអត្ថាធិប្បាយ ការអាន និងការសរសេរអក្សររបស់ពិធីករ ពិធីការិនី និងអ្នកអាន អ្នកសរសេរព័ត៌មានរបស់ស្ថានីយទូរទស្សន៏មួយចំនួននៅមានការខ្វះខាត ខុសអក្ខរាវិរុទ្ធ ខុសឈ្មោះ ខុសតួនាទីជាដើម ។ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាអ្នកដឹកនាំកិច្ចប្រជុំពិភាក្សា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានប្រសាសន៍ថា នៅតាមស្ថានីយ ទូរទស្សន៏មួយចំនួន នៅមានការខ្វះខាត ចន្លោះ ប្រ ហោងនៅឡើយ ជាពិសេសពាក់ព័ន្ធការសរសេរ ការអត្ថាធិប្បាយឬការអានព័ត៌មានជាដើមនៅខុសអក្ខរាវិរុទ្ធ សរសេរឬអានឈ្មោះ តួនាទីថ្នាក់ដឹកនាំ និងឈ្មោះប្រទេសនានាមានការខុសច្រើន ។ ចំណុចនេះលោកថា ទើបលោកសុំគោលការណ៍ និងទទួលបានការឯកភាពតំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញតំណាងស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា ម...
Covid-19 សម្លាប់មនុស្សជាង១ពាន់នាក់ និងឆ្លងជាង៤ម៉ឺននាក់ក្នុងមួយថ្ងៃនៅ ប្រេស៊ីល

Covid-19 សម្លាប់មនុស្សជាង១ពាន់នាក់ និងឆ្លងជាង៤ម៉ឺននាក់ក្នុងមួយថ្ងៃនៅ ប្រេស៊ីល

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន ១១៨០នាក់ និងឆ្លងទៅក្នុងមនុស្សថ្មីចំនួន ៤០ ៦៧៣នាក់នៅប្រទេសប្រេស៊ីល ក្នុងរយៈពល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី២៦ ខែមិថុនានេះ។ បន្ទាប់ពីប្រទេសប្រេស៊ីល គឺប្រទេសម៉ិកស៊ិក មានមនុស្សស្លាប់ច្រើនជាងគេក្នុងរយៈពេល២៤ចុងក្រោយនេះ ដែមានចំនួន៩៤៧នាក់ ហើយសហរដ្ឋអាមេរិកឈរលំដាប់លេខ៣នៅលើពិភពលោក ដែលមានមនុស្សស្លាប់ចំនួន៥៩៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រដដែលនេះ មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ ៩ ៦៩៩ ៥៥៤ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះមានចំនួន ៤៩០ ៩៣៣ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៥ ២៥១ ១០១ នាក់បានជាសះស្បើយពីវីរុសនេះ៕...
កូរ៉េខាងត្បូង និងអាមេរិក ជំរុញកូរ៉េខាងជើងឲ្យរក្សាកិច្ចព្រមព្រៀងឆ្នាំ២០១៨

កូរ៉េខាងត្បូង និងអាមេរិក ជំរុញកូរ៉េខាងជើងឲ្យរក្សាកិច្ចព្រមព្រៀងឆ្នាំ២០១៨

ព័ត៌មានអន្តរជាតិ
លោក Jeong Kyeong-doo រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង និងលោក Mark Esper រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានជំរុញមេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនានេះ អោយរក្សាកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំកំពូលកូរ៉េខាងជើង និងខាងត្បូង កាលពីឆ្នាំ២០១៨កន្លងទៅ ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap។ សេចក្តីប្រកាសជំរុញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង និងអាមេរិក ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំកូរ៉េខាងជើង បានប្រកាសលុបចោលកិច្ចព្រមព្រៀងទាំងអស់រវាងកូរ៉េខាងជើង និងខាងត្បូងឆ្នាំ២០១៨។ កិច្ចព្រមព្រៀងឆ្នាំ២០១៨រវាងកូរ៉េទាំងពីរ មានដូចជាការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កិច្ចព្រមព្រៀងខាងយោធា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម ប៉ុន្តែកិច្ចព្រមព្រៀងទាំងនេះ ត្រូវបានកូរ៉េខាងជើងប្រកាសលុបចោលទាំងស្រុងហើយ៕...
កំណើនសេដ្ឋកិច្ចសកល នឹងធ្លាក់ចុះ៤.៩%នៅឆ្នាំ២០២០នេះ

កំណើនសេដ្ឋកិច្ចសកល នឹងធ្លាក់ចុះ៤.៩%នៅឆ្នាំ២០២០នេះ

ព័ត៌មានអន្តរជាតិ
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករសាជាថ្មីនូវកំណើនសេដ្ឋកិច្ចសកល ដោយទម្លាក់កំណើនសេដ្ឋកិច្ចសលកអោយនៅក្នុងកម្រិតទាបជាងមុន រហូតដល់៤.៩%នៅឆ្នាំ២០២០នេះ ដែលទាបជាការព្យាករកាលពីមុនក្នុងអត្រា១.៩% ដែលនេះតាមការចុះផ្សាយរបស់ NHK World-Japan។ IMF បានអោយដឹងថា ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២០នេះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ដែលបង្ខំអោយប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសមួយចំនួននៅលើពិភពលោក មានប្រទេសចិន សហរដ្ឋអាមេរិក ប្រទេសមួយចំនួននៅអឺរ៉ុប និងប្រទេសផ្សេងៗទៀត បិទប្រទេស និងបិទសកម្មភាពសេដ្ឋកិច្ច។ IMF បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសបារាំង នឹងធ្លាក់ចុះ១២.៥% សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះ៨% សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌានឹងធ្លាក់ចុះ៤.៥% សេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីលនឹងធ្លាក់ចុះ៣.៨% និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀតនៅលើពិភពលោក ក៏នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបដែរ៕  ...