ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
Covid-19សម្លាប់មនុស្សជាង២ពាន់នាក់នៅអាមេរិក និងប្រេស៊ីលក្នុងរយៈពេល២៤ម៉ោង

Covid-19សម្លាប់មនុស្សជាង២ពាន់នាក់នៅអាមេរិក និងប្រេស៊ីលក្នុងរយៈពេល២៤ម៉ោង

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុស Covid-19 បានសម្លាប់មនុស្សអស់ជាង២ពាន់នាក់នៅសហរដ្ឋអាមេរិក និងនៅប្រទេសប្រេស៊ីលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ ទី១២ ខែសីហានេះ ដែលនៅអាមេរិកមានមនុស្សស្លាប់ដោយសារវីរុសCovid-19ចំនួន១៥០៤នាក់ និងនៅប្រេស៊ីលមានមនុស្សស្លាប់ចំនួន១២៤២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃពុធនេះដែរ វីរុសCovid-19បានសម្លាប់មនុស្សអស់ចំនួន ៦៣៣៦នាក់នៅជុំវិញពិភពលោក ហើយវីរុសនេះបានឆ្លងទៅមនុស្សថ្មីចំនួន២៥៩៥៧៤នាក់ ដែលក្នុងនោះ ប្រទេសឥណ្ឌានាំមុខគេដែលមានមនុស្សឆ្លងថ្មីច្រើនបំផុតរហូតដល់៦១២៥២នាក់ និងមនុស្សស្លាប់ចំនួន៨៣៥នាក់។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃពុធនេះ មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់២០ ៥១៤ ៤០៤នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់៧៤៥ ៦៩៣នាក់ ខណៈដែលមនុស្សជាសះស្បើយ បានកើនឡើងដល់១៣ ៤៣៤ ៤១៦នា...
ការនាំចេញរបស់ប្រទេសសិង្ហបុរី ធ្លាក់ចុះ១៥.២%នៅត្រីមាសទី២ឆ្នាំនេះដោយសារCovid-19

ការនាំចេញរបស់ប្រទេសសិង្ហបុរី ធ្លាក់ចុះ១៥.២%នៅត្រីមាសទី២ឆ្នាំនេះដោយសារCovid-19

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា ការនាំចេញរបស់ប្រទេសសិង្ហបុរី កាលពីត្រីមាសទី២នៃឆ្នាំ២០២០នេះ បានធ្លាក់ចុះ១៥.២% លើការធ្លាក់ចុះ០.៥%កាលពីត្រីមាសទី១នៃឆ្នាំដដែលនេះ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសនេះ និងនៅទូទាំងពិភពលោក។ ទិន្នន័យផ្លូវការដែលចេញផ្សាយដោយសហគ្រាសរបស់ប្រទេសនេះ បានបង្ហាញថា ក្នុងរយៈពេលមួយត្រីមាសទី២នេះដែរ ពាណិជ្ជកម្មដែលមិនពាក់ព័ន្ធជាមួយនឹងប្រេងឥន្ធនៈបានធ្លាក់ចុះ៣.៣% បន្ទាប់ពីធ្លាក់ចុះរួចហើយក្នុងអត្រា៤.៤%កាលពីត្រីមាសមុន។ ចំណែកពាណិជ្ជកម្មប្រេងឥន្ធនៈ បានធ្លាក់ចុះទាបបំផុតកាលពីត្រីមាសទី២ឆ្នាំនេះ រហូតដល់៦១.៩% បើប្រៀបធៀងនឹងការធ្លាក់ចុះ១៥.៩%កាលពីត្រីមាសទី១នៃឆ្នាំដដែលនេះ ខណៈដែលការនាំចេញផលិតផលក្នុងស្រុក ដែលមិនមែនជាគ្រឿងអេឡិចត្រូនិក បានធ្លាក់ចុះ៥.៤% ក្នុងរយៈពេលជាងមួយឆមាសកន្លងមកនេះ៕...
សម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី​ ហ៊ុនសែន​ រៀបចំចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់១០០ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី

សម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី​ ហ៊ុនសែន​ រៀបចំចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់១០០ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃអង្គារទី១១ ខែសីហា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារបានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិ  កាធម្មញ្ញាណវិវឌ្ឍនាប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក មាតាបង្កើត និងជាជីដូនដែលបានទទួលមរណភាព នៅវេលាម៉ោង ២:១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០​ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យទក្ខិណានុប្បទានគឺរៀបចំធ្វើឡើងនៅគេហដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅវេលាម៉ោង ២:៣០នាទីរសៀលថ្ងៃនេះ គឺមានការជួបជុំញាតិមិត្តកិត្តិព្រឹទ្ធបណ្ឌិតបងប្អូន និងក្រុមគ្រួសារបស់សម្តេចទាំងទ្វេ​បន្ទាប់មក...
ការនាំចេញរបស់ប្រទេសសិង្ហបុរី ធ្លាក់ចុះ១៥.២%នៅត្រីមាសទី២ឆ្នាំនេះដោយសារCovid-19

ការនាំចេញរបស់ប្រទេសសិង្ហបុរី ធ្លាក់ចុះ១៥.២%នៅត្រីមាសទី២ឆ្នាំនេះដោយសារCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា ការនាំចេញរបស់ប្រទេសសិង្ហបុរី កាលពីត្រីមាសទី២នៃឆ្នាំ២០២០នេះ បានធ្លាក់ចុះ១៥.២% លើការធ្លាក់ចុះ០.៥%កាលពីត្រីមាសទី១នៃឆ្នាំដដែលនេះ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសនេះ និងនៅទូទាំងពិភពលោក ។ ទិន្នន័យផ្លូវការដែលចេញផ្សាយដោយសហគ្រាសរបស់ប្រទេសនេះ បានបង្ហាញថា ក្នុងរយៈពេលមួយត្រីមាសទី២នេះដែរ ពាណិជ្ជកម្មដែលមិនពាក់​ព័ន្ធជាមួយនឹងប្រេងឥន្ធនៈបានធ្លាក់ចុះ៣.៣% បន្ទាប់ពីធ្លាក់ចុះរួចហើយក្នុងអត្រា៤.៤%កាលពីត្រីមាសមុន ។ ចំណែកពាណិជ្ជកម្មប្រេងឥន្ធនៈ បានធ្លាក់ចុះទាបបំផុតកាលពីត្រីមាសទី២ឆ្នាំនេះ រហូតដល់៦១.៩% បើប្រៀបធៀងនឹងការធ្លាក់ចុះ១៥.​៩%​កាល​ពីត្រីមាសទី១នៃឆ្នាំដដែលនេះ ខណៈដែលការនាំចេញផលិតផលក្នុងស្រុក ដែលមិនមែនជាគ្រឿងអេឡិចត្រូនិក បានធ្លាក់ចុះ៥.៤% ក្នុងរយៈពេលជាងមួយឆមាសកន្លងមកនេះ ៕...
ក្រសួងសុខាភិបាលបានប្រកាសផ្អាកជើងហោះហើរមកពីប្រទេសហ្វីលីពីនមួយរយៈចាប់ពីថ្ងៃទី១៣ ខែសីហាតទៅ

ក្រសួងសុខាភិបាលបានប្រកាសផ្អាកជើងហោះហើរមកពីប្រទេសហ្វីលីពីនមួយរយៈចាប់ពីថ្ងៃទី១៣ ខែសីហាតទៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលបានប្រកាសផ្អាកជើងហោះហើរមកពីប្រទេសហ្វីលីពីនមួយរយៈ ចាប់ពីថ្ងៃទី១៣ ខែសីហា តទៅ ក្រោយនាំចូលជនជាតិចិន១៣នាក់​ មានជំងឺកូីដ-១៩​ ពីទីនោះ ។  
កិច្ចប្រជុំពិគ្រោះយោបល់ និងទទួលព័ត៌មានជាមួយវិស័យឯកជនលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ

កិច្ចប្រជុំពិគ្រោះយោបល់ និងទទួលព័ត៌មានជាមួយវិស័យឯកជនលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នៅទីស្តីការក្រសួងពាណិជ្ជកម្នៅ ​មថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ នេះ មាន​​កិច្ចប្រជុំពិគ្រោះយោបល់ និងទទួលព័ត៌មានជាមួយវិស័យឯកជនលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ។ កិច្ចប្រជុំមានការចូលរួម ពី លោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) រួមជាមួយនឹងលោកលន់ យ៉េង អគ្គលេខាធិការស.អ.ក បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ផ្តល់ និងទទួលព័ត៌មានជាមួយវិស័យឯកជន លើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ក្រោមអធិបតីភាព លោក​ ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចារ។ សម្រាប់វិស័យស្រូវអង្ករកម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងបើកផ្លូវដល់កម្ពុជាពង្រីកនូវសក្តានុពលការនាំចេញអង្ករ ក៏ដូចជាកេរ្តិ៍ឈ្មោះអង្ករកម្ពុជា តួយ៉ាងផ្តោតលើអង្ករដែលមានលក្ខណៈពិសេស ដូចជាអង្ករសរីរាង្គ និងអង្ករសំរូបជាដើម នេះជាការលើកឡើងជាធាតុចូ...
មនុស្សជាង១០០នាក់ស្លាប់ ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំស្តុកសារធាតុគីមីនៅប្រទេសលីបង់

មនុស្សជាង១០០នាក់ស្លាប់ ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំស្តុកសារធាតុគីមីនៅប្រទេសលីបង់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មនុស្សជាង១០០នាក់បានបាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានបាត់ខ្លួន រួមទាំងមនុស្សប្រមាណជាង៤០០០នាក់បានរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកសារធាតុគីមីចំនួន២កន្លែង ក្នុងបរិមាណប្រហែល២៧៥០តោន នៅតំបន់កំពង់ផែនក្នុងទីក្រុង បេរូត ប្រទេសលីបង់ កាលពីល្ងាចថ្ងៃអង្គារ ទី៤ ខែសីហានេះ ដែលនេះបើយោងតាម CNN ។ នៅព្រឹកថ្ងៃពុធនេះ លោក Michel Aoun ប្រធានាធិបតីរបស់ប្រទេសនេះបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានអំពាវនាវដល់ឧត្តមក្រុមប្រឹក្សាការពារជាតិអោយបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីគ្រប់គ្រងភាពចលាចលបន្ទាប់ពីផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ ។ សូមបញ្ជាក់ជូនថា មូលហេតុសំខាន់ដែលនាំអោយមានការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ មិនទាន់ត្រូវបានបង្ហាញអោយបានជាក់ច្បាស់នោះទេ ដោយរង់ចាំការស៊ើបអង្កេតពីកងកម្លាំងប៉ូលីសជំនាញសិន ៕...
ការនាំចេញរបស់កូរ៉េខាងត្បូង ធ្លាក់ចុះ២៤% ក្នុងរយៈពេល១០ថ្ងៃនៃខែសីហានេះ

ការនាំចេញរបស់កូរ៉េខាងត្បូង ធ្លាក់ចុះ២៤% ក្នុងរយៈពេល១០ថ្ងៃនៃខែសីហានេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ស្ថាប័នគយរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញទិន្នន័យមួយនៅថ្ងៃអង្គារ ទី១១ ខែសីហានេះ អំពីការធ្លាក់ចុះនូវការនាំចេញរបស់ប្រទេសនេះរហូតដល់២៤%ក្នុងរយៈពេល១០ថ្ងៃនៃខែសីហា ឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះទាបបំផុត ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌​មានកូរ៉េខាងត្បូង Yonhap ។ ទិន្នន័យពីស្ថាប័នគយដដែលបានបន្តថា ប្រទេសនេះទទួលបានប្រាក់ចំណូលប្រមាណ៨.៧ពាន់លានដុល្លារអាមេរិកពីការដឹកជញ្ជូនក្រៅប្រទេសក្នុងរយៈពេលដូចគ្នានេះ ដែលជាប្រាក់ចំណូលទាប បើប្រៀបធៀបនឹងប្រាក់ចំណូលប្រមាណ១១.៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ។ ការនាំចេញប្រចាំថ្ងៃជាមធ្យមក្នុងរយៈពេល១០ថ្ងៃនៃខែសីហានេះ បានធ្លាក់ចុះ១៣% ដែលមានចំនួនទឹកប្រាក់ប្រមាណ១.២៥ពាន់លានដុល្លារពីទឹកប្រាក់ប្រមាណ១.៤៣ពាន់លានដុល្លារ ដែលប្រទេសនេះទទួលបានក្នុងរយៈពេល១ថ្ងៃពីការនាំចេញ ៕...
មន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី រកឃើញនិងដកហូតងៀតបបែលមានផ្ទុកសារធាតុគីមីហាត់ឃាត់ 

មន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី រកឃើញនិងដកហូតងៀតបបែលមានផ្ទុកសារធាតុគីមីហាត់ឃាត់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តរតនគិរី)៖ មន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មផ្សារ បាននបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិ​ភាពម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់នៅផ្សារបានលុងស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប ខេត្តរតនគិរី បានធ្វើតេស្តរកកំហាប់អីយ៉ូតក្នុងអំបិលផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញងៀតបបែលមានផ្ទុកសារធាតុគីមីហាត់ឃាត់ សរុបចំនួន ១.១៥ គីឡូក្រាម។ មន្រ្តីជំនាញបានធ្វើកំណត់​ហេតុ​ដកហូតផលិតផលទាំងនោះ រក្សាទុកដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព...
កងកំលាំងមួកខៀវ៧១នាក់បន្តធ្វើចត្តាឡឺស័កនៅសកលវិទ្យាល័យបុរី១០០ខ្នងខណ្ឌសែនសុខរាជធានីភ្នំពេញ

កងកំលាំងមួកខៀវ៧១នាក់បន្តធ្វើចត្តាឡឺស័កនៅសកលវិទ្យាល័យបុរី១០០ខ្នងខណ្ឌសែនសុខរាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចុះមកពិនិត្យ កងកម្លាំងមួកខៀវ ៧១នាក់ មកបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យបុរី១០០ខ្នង ខណ្ឌសែនសុខក រាជធានីភ្នំពេញ។ លោក សែម សុវណ្ណនី បានអរគុណដល់សម្តេចតេជោ ហ៊ុន សែន និង លោក​​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលមានចក្ខុវិស័យវែងឆ្ងាយ មានមន្ទីរពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវិដ១៩ និងបានរៀបចំទីតាំងចត្តាឡីស័ក នៅតាមសាលារៀននានានៅទូទាំងប្រទេស សម្រាប់បងប្អូនប្រជាពលរដ្ឋ ពលករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងជនបរទេសគ្រប់រូប ចូលមកកម្ពុជា ក្នុងបំណងប្រយុទ្ធប្រឆាំងការឆ្លងរីក​រាល​ដាលមេរោគកូវិដ១៩។ ជាក់ស្តែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ កម្លាំងមួកខៀវកម្ពុជា ៧១នាក់ មកបន្តធ្វើចត្តាឡីស័ក នៅវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឯកឧត្តម សែម សុវណ្ណនី បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិ...