ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង១០លានកន្លះនាក់ហើយនៅលើពិភពលោក

មនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង១០លានកន្លះនាក់ហើយនៅលើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១០លានកន្លះនាក់ គឺចំនួន ១០ ៥៧៧ ៣០០ នាក់ និងមនុស្សស្លាប់ដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៥១៣ ១៧៥ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៥ ៧៩០ ៧៦១ នាក់ បានជាសះស្បើយពីវីរុសនេះ គិតត្រឹមព្រឹកថ្ងៃពុធ ទី០១ ខែកក្កដានេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធនេះដែរ មនុស្សថ្មីដែលបានឆ្លងវីរុសCovid-19នៅជុំវិញពិភពលោកមានចំនួន ១៧៣ ៨០៨ នាក់ និងអ្នកជំងឺCovid-19ចំនួន ៥ ០៦១នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ។ ប្រទេសទាំង១០នៅលើពិភពលោក ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ ប៉េរូ ឈីលី និងប្រទេសអ៊ីរ៉ង់ ដែលករណីឆ្លងប្រចាំថ្ងៃខ្ពស់ជាងគេនៅថ្ងៃនេះ គឺសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងវីរុសCovid-19ថ្មីចំនួន ៤៥ ៥៨៦នាក់ ៕...
ធនាគារអភិវឌ្ឍន៍ជនបទផ្តល់កម្ចីដល់កសិករក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ជិត១០ លានដុល្លារ

ធនាគារអភិវឌ្ឍន៍ជនបទផ្តល់កម្ចីដល់កសិករក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ជិត១០ លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អះអាងថា បានផ្តល់ប្រាក់កម្ចីដល់កសិករក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩បានប្រមាណជិត​១០ លាន​ដុល្លារអាមេរិកហើយ ដើម្បីជាការរួមចំណែកបំពេញនូវកង្វះខាតរវាងតម្រូវការ និងការផ្គត់ផ្គង់ផលិតកម្មកសិកម្ម ។ លោក​​ កៅ ថាច ប្រធានធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមានប្រសាសន៍​ថា មកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានទទួលពាក្យសុំខ្ចីរបស់កសិករ ក្រុមសហគ្រាសធុនតូចនិងមធ្យម ដែលមានទំហំទឹកប្រាក់រហូតដល់ជាង៣០លានដុល្លារ ប៉ុន្តែធនាគារអនុម័​តផ្តល់ប្រាក់កម្ចីជូនអតិថិជនបានតែជិត១០លានដុល្លារប៉ុណ្ណោះ ដោយផ្តោតសំខាន់ទៅលើវិស័យកសិកម្ម៤ប្រភេទដូចជាការដាំដុះបន្លែផ្លែឈើ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម និងសហគ្រាសធុនតូចនិងមធ្យមលើការកែច្នៃផលិតផលកសិកម្ម ។ លោកអគ្គនាយក​​មានប្រសាសន៍ថា «សំណើប្រាក់កម្ចីផ្សេងទៀត ដែលមិនបានផ្តល់ការអនុម័ត ដោយសារអតិថិជនមួយចំនួនមិនបានបំពេញតាមលក្ខខណ្ឌកំណត់របស់ធនាគារ។ឥឡូវនេ...
ម៉ាស៊ីនបូមសម្អាតធូលីស្លឹកឈើនិងសំរាមចំនួនពីរគ្រឿងដែលជាកាដូរបស់ទីក្រុងណាននីងត្រូវបានអាជ្ញាធររាជធានីបូមនៅតាមសួនច្បារ

ម៉ាស៊ីនបូមសម្អាតធូលីស្លឹកឈើនិងសំរាមចំនួនពីរគ្រឿងដែលជាកាដូរបស់ទីក្រុងណាននីងត្រូវបានអាជ្ញាធររាជធានីបូមនៅតាមសួនច្បារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន២ គ្រឿង ដើម្បីបោសនៅតាមដងផ្លូវ និងតាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។ម៉ាស៊ីនទាំងពីរគ្រឿងនេះ ជាអំណោយរបស់ទីក្រុងណាននីងនៃសា ធារណរដ្ឋប្រជាមានិតចិនដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ។ ចំពោះការងារសម្អាតធូលី ស្លឹកឈើ សំរាមនិងអនាម័យនៅតាមផ្លូវសាធារណៈ តាមសួនច្បារនានា តាមទីផ្សារនានាត្រូវបានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ជាចម្បងដើម្បីថែរក្សាអនាម័យនិងសុខមាលភាពជូនប្រជាពលរដ្ឋក្នុងទីក្រុងផងនិង ដើម្បីសោភ័ណ្ឌភាពទីក្រុងភ្នំពេញផងដោយលោកបានចាត់ចែងដល់អង្គភាពជំនាញធ្វើកិច្ចការងារនេះដោយផ្ទាល់។ ពាក់ព័ន្ធការងារនេះលោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភំ្នពេញ មានប្រសាសន៍ឲ្យដឹងថា៖ ម៉ាស៊ីន​បូមធូលី ស្លឹកឈើ និងសំរាមនេះជាអំណោយរបស់ទីក្រុងណាននីងប្រទេសចិនដែលបានបញ្ជូនមកឲ្យរា...
ក្រុមហ៊ុនចិនគ្រោងវិនិយោគទឹកប្រមាណ១៦០ លានដុល្លារអាមេរិកសង់ចំណតរថយន្ត៣ទីតាំងទៀតនៅរាជធានីភ្នំពេញ​​

ក្រុមហ៊ុនចិនគ្រោងវិនិយោគទឹកប្រមាណ១៦០ លានដុល្លារអាមេរិកសង់ចំណតរថយន្ត៣ទីតាំងទៀតនៅរាជធានីភ្នំពេញ​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងនឹងកសាងចំណតរថយន្តចំនួន៣ទីតាំង នៅក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះនឹងចំណោយ ទឹកប្រាក់វិនិយោគប្រមាណ១៦០ លានដុល្លារ អាមេរិក ក្នុងនោះ២កន្លែង នៅតំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្តកណ្តាល មួយកន្លែងទៀត និងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែងនិងកំពុងរកទីតាំងមួយកន្លែងទៀតដែលស្ថិតនៅជាយក្រុង។ ឆ្លើយតបទៅនឹងការមានបំណងវិនិយោគលើ ចំណតរថយន្តក្នុងរាជធានីភ្នំពេញរបស់ក្រុមហ៊ុន Good Car investmentរបស់ប្រទេសចិន លោក​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ខណៈលោក ទទួលជួបម្ចាស់ក្រុមហ៊ុនចិន Good Car investment កាលពីរសៀលថ្ងៃទី​៣០ មិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ចំណតក្រោមដីនេះស្របតាមគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវការចំណតរថយន្តជាចំណុច​អទិ ភាពក្នុងទីក្រុងសព្វថ្ងៃ ដែលខ្វះចំណត។ សម្រាប់ លោកស្រី ចាន់ សុទ្ធា ម្ចាស់គម្រោងបានជំរាបជូនពីគោលបំណងវិន...
ផលិតផលឧស្សាហកម្មរបស់ប្រទេសជប៉ុនធ្លាក់ចុះ ៨.៤%

ផលិតផលឧស្សាហកម្មរបស់ប្រទេសជប៉ុនធ្លាក់ចុះ ៨.៤%

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កាលពីខែឧសភានិទស្សន៍ផលិតផលឧស្សា ហកម្មគ្រប់ប្រភេទរបស់ប្រទេសជប៉ុន មានគ្រឿងអេឡិច ត្រូនិកជាដើម បានធ្លាក់ចុះរហូតដល់៨.៤ % កាលពីខែឧសភាឆ្នាំ២០២០នេះ ដោយសាររ ង ផល ប៉ះពាលពីការឆ្លង រាលដាលវីរុស Covid-19នៅក្នុងប្រទេសនេះ និងនៅ ជុំវិញពិភព លោក ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ ក្រសួងឧស្សាហកម្មរបស់ប្រទេសនេះ បានអោយដឹងថា ការធ្លាក់ចុះនិទស្សន៍ផលិត ផលឧស្សាហកម្មកាលពីខែឧសភា គឺជាការធ្លាក់ចុះបន្ថែមទៀតលើផលិតផលឧស្សាហកម្មដែលបានធ្លាក់ចុះស្រាប់ចាប់តាំងពីដើមឆ្នាំ២០២០ ខណៈដែលរដ្ឋាភិបាលបានសម្រេចបិទប្រ ទេសក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា ជប៉ុនគឺជាប្រទេសមានទីតាំងភូមិ សាស្ត្រនៅអាស៊ីខាងកើត និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ៣នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន ហើយជាប្រទេសដែលបានរងគ្រោះផ្នែកសេដ្ឋកិច្ចដោយសារការផ្ទុះឡើងនៃវីរុសCovid-19ផងដែរ ៕...
លោក ឧកញ៉ា លី ហួរ «ប្រជុំក្រុមពិគ្រោះពិភាក្សានិងដោះស្រាយទៅលើបញ្ហាប្រឈមនានាទាក់ទងនឹងក្រុមការងារផ្នែកហិរញ្ញវត្ថុ ធនាគារនិងបញ្ហាផ្សេងៗទៀត»

លោក ឧកញ៉ា លី ហួរ «ប្រជុំក្រុមពិគ្រោះពិភាក្សានិងដោះស្រាយទៅលើបញ្ហាប្រឈមនានាទាក់ទងនឹងក្រុមការងារផ្នែកហិរញ្ញវត្ថុ ធនាគារនិងបញ្ហាផ្សេងៗទៀត»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អគ្គនាយកដ្ឋានពន្ធដារមានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី​២ “ពន្ធដារ ហិរញ្ញវត្ថុ ធនាគារ” នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ដែលធ្វើ​ឡើងនៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។កិច្ចប្រជុំដឹកនាំ ដោយលោក​ ឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេស​ទី២ ផ្នែកឯកជន។ មន្រ្តីសំខាន់​ទៀត​ គឺ លោក អេង រតនា ប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ តំណាង ផ្នែកអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងសមាគមធនាគារនៅកម្ពុជា តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងសមាជិក សមាជិកាក្រុមការងារជាច្រើនរូបទៀតផងដែរ។ លោក​ ឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេស​ទី២ ផ្នែកឯកជនបានថ្លែងបញ្ជាក់ថា«​គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិគ្រោះពិភ...
រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​​​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៥៦ លានដុល្លារដល់កម្ពុជា​​

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​​​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៥៦ លានដុល្លារដល់កម្ពុជា​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​វិសោធនកម្ម​ស្តីពី​ហិរញ្ញប្បទាន​សហប្រតិបត្តការ​អភិវឌ្ឍន៍ សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១៩ ។ តាម​រយៈ​កិច្ច​ព្រមព្រៀង​នេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ធ្វើឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដែលបាន​​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៥៦ លានដុល្លារ ក្នុង​នោះ ៣៨ លានដុល្លារ សម្រាប់​វិស័យ​សុខា​ភិបាល និង​អប់រំ និង ១៨ លានដុល្លារ សម្រាប់​វិស័យ​​កសិកម្ម និង​បរិស្ថាន​ដែល​អនុវត្ត​ដោយ​ភា្នក់ងារ​អនុវត្ត​គម្រោង​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។...
សម្តេចតេជោ«សុខសប្បាយជាទេបងប្អូនជនរួមជាតិជាទីនឹករឮក?»

សម្តេចតេជោ«សុខសប្បាយជាទេបងប្អូនជនរួមជាតិជាទីនឹករឮក?»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារទាំងស្រុងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី«កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។ ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាសលាស់និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស...
Covid-19សម្លាប់មនុស្សជាង៣ពាន់នាក់ក្នុងមួយថ្ងៃនៅជុំវិញពិភពលោក

Covid-19សម្លាប់មនុស្សជាង៣ពាន់នាក់ក្នុងមួយថ្ងៃនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន ៣៤ ១៥នាក់ក្នុងមួយថ្ងៃ គឺក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនានេះ និងចម្លងទៅមនុស្សថ្មីចំនួន១៦០៩៨៥នាក់ក្នុងរយៈពេលដូចគ្នានេះ ។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះដែរ ចំនួនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកបាន កើនឡើងដល់ចំនួន ៥០៧ ៥២៨ នាក់ និងអ្នកឆ្លងវីរុសនេះសរុបបានកើនឡើងដល់ចំនួន ១០ ៤០២ ៩០៦ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៥ ៦៥៩ ៣៨៧ នាក់បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ។ គិតត្រឹមព្រឹកថ្ងៃអង្គារដដែលនេះ សហរដ្ឋអាមេរិកមានករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេ គឺចំនួន ៤៤ ៧៣៤ នាក់ ដែលនាំអោយចំនួនអ្នកឆ្លងសរុបនៅប្រទេសនេះ បានកើនឡើងដល់ ២ ៦៨១ ៨១១ នាក់ និងអ្នកស្លាប់សរុបបានកើនឡើងដល់ ១២៨ ៧៨៣ នាក់ និងអ្នកជាសះស្បើយសរុបចំនួន ១ ១១៧ ១៧៧ នាក់ ៕...
លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងភរិយា និងបុគ្គលិកក្រោមឱវាទសួម​គោរព អបអរសាទរថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខួបលើកទី៦៩

លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងភរិយា និងបុគ្គលិកក្រោមឱវាទសួម​គោរព អបអរសាទរថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខួបលើកទី៦៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងភរិយា និងបុគ្គលិកក្រោមឱវាទ សួម​គោរព អបអរសាទរថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខួបលើកទី៦៩ ។ សូមគោរពជូន សម្តេចតេជោ ប្រធាន​គណបក្សប្រជា ជនកម្ពុជា ដោយសារតែសម្តេច និងថ្នាក់ដឹកនាំទាំងអស់ ​បានអនុវត្តដោយជោគជ័យនូវដំណើរការសន្ដិភា វូបនីយកម្មប្រទេសជាតិ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញ នៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨ មក។ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជា​ជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រ​ជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្...