ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីអបអរសាទរខួបលើកទី ២៤៤នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីអបអរសាទរខួបលើកទី ២៤៤នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៤៤ នៃទិវាឯករាជ្យជាតិរបស់ សហរដ្ឋអាមេរិក ដែលបានប្រារព្វទ្បើងនៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញកាលពីថ្ងៃពុធ ទី០១ ខែកក្កដានេះ។​ លោករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ និងការជូនពរដ៏កក់ក្តៅបំផុត ដល់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ជាពិសេស ទិវានេះពិតជាឱកាសដ៏វិសេសវិសាលមួយ ដោយហេតុថាការប្រារព្ធខួបលើកទី ២៤៤ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ក៏ជាការប្រារឰខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិង សហរដ្ឋអាមេរិក ផងដែរ។ លោករដ្ឋមន្រ្តី បានលើកទ្បើងអំពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈលទ្ធផលជាផ្លែផ្កា រាប់បញ្ចូលទាំងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ជំនួយបោសសំអាតមីន ក៏ដូចជាកម្មវិធីរវាង ប្រជា​ជន ...
ប្រវត្តិសាស្រ្តកម្ពុជាបង្កាញថា«មានតែ​ព្រះបាទជ័យវរ្ម័នទី២និងសម្តេចតេជោសែនគឺជា​​បុគ្គលអច្ឆរិយៈបាន​​បង្រួបបង្រួមទឹកដីខ្មែរ

ប្រវត្តិសាស្រ្តកម្ពុជាបង្កាញថា«មានតែ​ព្រះបាទជ័យវរ្ម័នទី២និងសម្តេចតេជោសែនគឺជា​​បុគ្គលអច្ឆរិយៈបាន​​បង្រួបបង្រួមទឹកដីខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រវត្តិសាស្រ្តកម្ពុជា មានតែបុគ្គលអច្ឆរិយៈតែពីរអង្គនិងនាក់ទេ ដែលបង្រួបបង្រួមទឹកដីខ្មែរ គឺ ព្រះបាទជ័យវរ្ម័នទី២ និងសម្តេច តេជោសែន ហើយព្រះបាទជ័យវរ្ម័នទី២គឺជាវីរបុរសបង្រួបបង្រួមជាតិ នាសម័យចេនឡាឲ្យក្លាយជាអាណាចក្រមួយដ៏ត្រចះត្រចង់គឺអាណាចក្រអង្គរ ។ ដើមគ្រឹស្ដសករាជទី៩ ស្ដេចមួយអង្គព្រះនាមជ័យរវ្ម័នទី២ ធ្លាប់ដិតដាមនូវអនុស្សា នារដ្ឋជ្វាតែបានត្រឡប់​មកបង្រួបបង្រួមជាតិនាមាតុភូមិកំណើតរបស់ទ្រងវិញថែមរំដោះប្រទេសចេញពីជ្វា រួចចាក់ឬស ចាក់គល់កសាងនូវចក្រភពមួយដ៏មានឥទ្ធិពលមហិមា និង រឹងមាំ ឱ្យបានក្លាយជាសករាជមាស នៃប្រវត្តិសាស្រ្ដខ្មែរ។​ ក្រៅពីជាបិតាសម័យអង្គរ ព្រះអង្គត្រូវបានប្រវត្តិសាស្រ្ដកត់ត្រាជាស្ដេចចក្រ អវតាអាទិទេព លុះតាមលំអានសំខាន់ជាស្នាព្រហស្ថក្នុងរជ្ជកាលទ្រង់។បើនិយាយអំពីចក្រភពអង្គរដ៏រុងរឿង គេត្រូវតែដឹងឱ្យជាក់ច្បាស់ និង ចងចាំ នូវចម្លើយ ថាតើនរណាជា ស្ថាបនិក? ព្រោះចក្រភពអង្គរ មាននូវរចនាសម្ព័ន្ធដឹកនាំប្រកបដោយយ...
លោក កៅ ថាច ចុះ​​ផ្សព្វផ្សាយស្ដីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹមត្រីមាន់ទានិងដាំបន្លែក្នុងខេត្តកំពង់ស្ពឺ

លោក កៅ ថាច ចុះ​​ផ្សព្វផ្សាយស្ដីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹមត្រីមាន់ទានិងដាំបន្លែក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្សព្វផ្សាយ ស្ដីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹមត្រីមាន់ទានិងដាំបន្លែក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ខែកក្តដានេះ ដែលក្នុងនោះក៏មានការចូលរួមផងដែរពីសំណាក់ លោក​​ វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ប្រធានមន្ទីអមជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋតំណាងសហគមន៍កសិកម្ម ក្រុមផលិត កសិករ ប្រចាំខេត្តកំពង់ស្ពឺប្រមាណ១៣០នាក់ ។ លោក​ កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចុះមកផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីដើម្បីទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍កសិកម្ម កសិករចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម វារីវប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។ លោក...
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ខូចខាតលំនៅដ្ឋានទាំង៣៣គ្រួសារ នៅភូមិត្រពាំងរពៅ បានទទួលអំណោយពីព្រះមហាក្សត្រ

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ខូចខាតលំនៅដ្ឋានទាំង៣៣គ្រួសារ នៅភូមិត្រពាំងរពៅ បានទទួលអំណោយពីព្រះមហាក្សត្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពត ៖  សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ព្រះសីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នេះបាន អញ្ជើញនាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងព្រះម​ហាក្សត្រី ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៣៣គ្រួសារ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយពិធីនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត រួមថ្នាក់ដឹកនាំខេត្ត អាជ្ញា​ធរស្រុក និងអាជ្ញាធរមូលដ្ឋានផងដែរ។ ព្រះរាជអំណោយរបស់ព្រះអង្គទាំងទ្វេរ បានចែកជូនដល់ពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិទាំងនោះរួមមាន ក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាម, ឃីត១...
មន្ត្រី ក.ប.ប. ផ្អាកជាបណ្តោះអាសន្ននូវសិប្បកម្មផលិតពពុះសណ្តែកប្រាំពីរទីតាំង ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ព្រោះផលិតលាយសារធាតុបូរ៉ាក់

មន្ត្រី ក.ប.ប. ផ្អាកជាបណ្តោះអាសន្ននូវសិប្បកម្មផលិតពពុះសណ្តែកប្រាំពីរទីតាំង ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ព្រោះផលិតលាយសារធាតុបូរ៉ាក់

នយោបាយ, ព័ត៌មានជាតិ
(កណ្តាល)៖ ដោយទទួលបានព័ត៌មានពីក្រុមការងារចំពោះកិច្ចនៃអគ្គនាយកដ្ឋានការពារប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ នៅនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល បានត្រួតពិនិត្យទីតាំងសិប្បកម្មផលិតពពុះសណ្តែកចំនួនប្រាំពីរកន្លែង ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយបានបង្ខំឲ្យផ្អាកសកម្មភាពផលិតជាបណ្ដោះអាសន្ន។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅក្នុងភូមិពុកឫស្សី ឃុំពុកឫស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវស្វែងរកសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផល មន្រ្តីជំនាញបានដកហូតពពុះសណ្តែក ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ពីទីតាំង...
ស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់តែអូស្ត្រាលីចំណាយ២៧០ពាន់លានដុល្លារទិញអាវុធ

ស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់តែអូស្ត្រាលីចំណាយ២៧០ពាន់លានដុល្លារទិញអាវុធ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក បានធ្វើអោយស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីស្ថិតនៅក្នុងភាពមិនច្បាស់លាស់សម្រាប់ឆ្នាំ២០២០នេះ និងនៅពេលខាងមុខ ប៉ុន្តែលោក ស្កុត ម៉ូរីសុន (Scott Morison) នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ បានប្រកាសនៅថ្ងៃពុធ ទី០១ ខែកក្កដានេះ អំពីការចំណាយប្រាក់ចំនួន២៧០ពាន់លានដុល្លារអូស្ត្រាលី ស្មើនឹង១៩០ពាន់លានដុល្លារអាមេរិក ក្នុងការទិញគ្រឿងយុទ្ធោប​ក​រណ៍បន្ថែមសម្រាប់បម្រើវិស័យការពារជាតិ ដែលនេះបើតាមការចុះផ្សាយរបស់ AP ។ គ្រឿងយុទ្ធោបករណ៍ដែលអូស្ត្រាលីបញ្ជាទិញនោះ មានមីស៊ីលរយៈចម្ងាយឆ្ងាយ និងគ្រឿយុទ្ធោបករណ៍ជាច្រើនប្រភេទទៀត មានដូចជាមីស៊ីលប្រឆាំងនាវា Harpoon ដែលអាចកម្ទេចគោលដៅបាន៣៧០គីឡូម៉ែត្រ និងយន្តហោះចម្បាំងប្រភេទ Super Hornet សម្រាប់ការពារដែនអា​កាស ដែលអាចការពារពីការវាយប្រហាររបស់សត្រូវនៅតាមឆ្នេរសមុទ្រដ៏មានប្រសិទ្ធភាព ។ លោក ស្កុត ម៉ូរីសុន បានព្រមានថា ការឆ្លងរាលដាលវីរុសCovid-19 នឹង...
លោកឧកញ៉ា គិត ម៉េងថ្លែងថា ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា

លោកឧកញ៉ា គិត ម៉េងថ្លែងថា ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅថ្ងៃទី០១ ខែកក្កដានេះ ក្នុងជួបស្វាគមន៍ និងពិភាក្សាជាមួយ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយលោកអះអាងថា«ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា»។ លោកឧកញ៉ា បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា តាមរយៈការគាំទ្រឱ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលេចចេញជារូបរាងឡើង។ លោកឧកញ៉ាថ្លែងថា បច្ចុប្បន្ន ប្រជាជនកម្ពុជាជាច្រើននាក់បានទទួលសញ្ជាតិនិងកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី ហើយមាននិសិ្សតកម្ពុជាជាច្រើនកំពុងបន្តការសិក្សានៅប្រទេសអូស្ត្រាលី តាមរយៈការផ្ដល់ជំនួយក្នុងវិស័យអប់រំពីសំណាក់រដ្ឋាភិបាលអូស្ត្រាលីផ្ទាល់ផងដែរ។ អ្នកឧកញ៉ាបន្ថែមទៀតថា កន្លងមក អ្នកឧកញ៉ាបានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអមដំណើសម្តេចអគ្គម...
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៦វត្ត នៅខេត្តស្វាយរៀង

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៦វត្ត នៅខេត្តស្វាយរៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង និងមានការចូលរួមពី លោកហែម ពិសិដ្ឋ អភិបាលរងខេត្ត លោកហុង វិណុល ប្រធានក្រុមការងារចុះ​ជួយឃុំដូង រួមជាមួយប្រតិភូអមដំណើរ បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ០៦វត្ត រួមមាន វត្តជធាច វត្តត្រពាំងស្លា វត្តដូង វត្តអង្គញ់ វត្តឈើទាល វត្តពោធិ៍សិរី (ហៅព្រៃកំភេន) ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ ពិធីត្រូវបានរៀបចំឡើងនៅវត្តជធាច នាព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ លោកស្រីក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយ ក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយស...
រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទចរាចរបណ្តោះអាសន្នលើកំណាត់ផ្លូវលេខ៥៦៦រយៈពេល១៤ថ្ងៃ

រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទចរាចរបណ្តោះអាសន្នលើកំណាត់ផ្លូវលេខ៥៦៦រយៈពេល១៤ថ្ងៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវលេខ៥៦៦ ដោយចាប់ពីផ្លូវលេខ៣១៥ ដល់ផ្លូវលេខ៣១៣ ដែលការបិទនេះ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា វេលាម៉ោង៧និង០០ព្រឹកនេះ រហូតដល់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២០។ ផុតរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋនឹងអាចធ្វើចរាចរជាធម្មតាឡើងវិញ។ មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញលោក ហុង សុខលីម បានឲ្យដឹង នៅថ្ងៃទី០១ កក្កដា ឆ្នាំ២០២០នេះថា ការដ្ឋានដាក់លូប្រអប់ទំហំ២ម៉ែត្រ បួនជ្រុងនៅក្នុងផ្លូវលេខ៣១៥ក្នុងខណ្ឌ ទួលគោក ដែលជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ក្នុងរាជធានីភ្នំពេញ បានមកដល់ទីតាំងប្រសព្វផ្លូវលេខ៥៦៦ហើយ ។ ការដ្ឋាននេះ នឹងចាប់ផ្តើមបិទចរាចរជាបណ្តោះអាសន្នកំណាត់ផ្លូវលេខ៥៦៦ ចាប់ពីផ្លូវលេខ ៣១៥ ដល់ផ្លូវលេខ ៣១៣ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ខែកក្កដា ឆ្នាំ ២០២០ វេលា ម៉ោង៧និង០០ព្រឹកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ ផុតរយៈពេលនេះ ...
សភាប្រជាជនចិន អនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង

សភាប្រជាជនចិន អនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ជិកសភាប្រជាជនចិន បានអនុម័តច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាស់រួចហើយនៅព្រឹកថ្ងៃអង្គារ ទី៣០ខែមិថុនានេះ សម្រាប់ដាក់អោយទីក្រុងហុងកុងអនុវត្តនៅពេលខាងមុខ ទោះបីជាមានការរិះគន់ពីបរទេស និងទាំងប្រជាពលរដ្ឋមួយចំនួននៅទីក្រុងនេះក៏ដោយ ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ សូមរំលឹកជូនថា កាលពីថ្ងៃទី២០ ខែមិថុនាដដែលនេះ សមាជិកសភាប្រជាជនចិនបានបើកកិច្ចប្រជុំម្តងរួចមកហើយ ដើម្បីសម្រេចក្នុងការតាក់តែច្បាប់សន្តិសុខជាតិសម្រាប់ដាក់អោយទីក្រុងហុងកុងអនុវត្ត ហើយសភាប្រជាជនចិនក៏បានបោះឆ្នោតសម្រេច ។ ចំណែកសមាជិកសភារបស់សហរដ្ឋអាមេរិកបានសម្រេចរួចហើយក្នុងការដាក់ទណ្ឌកម្មលើមន្ត្រីគណ បក្សកុម្មុយនីស្តចិន និងក្រុមហ៊ុនចិនមួយចំនួនទៀត ពីបទពាក់ព័ន្ធក្នុងការដាក់ច្បាប់សន្តិសុខជាតិអោយទីក្រុងហុងកុងអនុវត្ត ប៉ុន្តែរដ្ឋាភិបាលចិនដីគោក ហាក់ដូចជាមិនអើពើនឹងសេចក្តីសម្រេចរបស់សហរដ្ឋអា មេរិកនោះទេ ៕...