
មន្រ្តីអតីតធ្វើការនៅធនាគារជាតិស្នើលោក ជា ជាន់តូ ដោះស្រាយប្រាក់ឧបត្ថម្ភគោលនយោបាយ
លោក មិន សុខុន (ឲ្យមារ្យ) អតីតបុគ្គលិកបម្រើការងារនៅធនាគារជាតិនៃកម្ពុជាបានសរសេរលិខិតផ្លូវការមួយកាលពីខែគុម្ភៈឆ្នាំ២០១៩ ដោយលោកស្នើទៅ លោក ជា ជាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យ និងដោះស្រាយប្រាក់ឧបត្ថម្ភគោលនយោបាយ ដែលធ្លាប់បម្រើការងារអស់រយៈពេល២១ឆ្នាំកន្លងទៅ។
អតីតមន្រ្តីធនាគារជាតិនៃកម្ពុជា លោក មិន សុខុន បាននិយាយនៅក្នុងលិខិតរបស់ខ្លួនចុះថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ២០១៩ ដោយលោកបញ្ជាក់ថា«ខ្ញុំបាទមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមគោរពនិងជម្រាបជូន ឯកឧត្តម អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាថា ខ្ញុំបានបម្រើការងារក្នុងអង្គភាពធនាគារជាតិនៃកម្ពុជាអស់រយៈពេល២១ ឆ្នាំផុតទៅ ដែលមិនបានទទួលប្រាក់ឧបត្ថម្ភពីធនាគារជាតិបាននៅឡើយទេ»។
លោក មិន សុខុន បានអះអាងទៀតថា« រហូតមកដល់ពេលនេះ ខ្ញុំបាទបានធ្វើលិខិតជូនឯកឧត្តម អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាជាច្រើនមកហើយ ប៉ុន្តែឯកឧត្តមមិនបានឆ្លើយតបពីសំណើររបស់ខ្ញុំបាទនៅឡើយ ដូច្...