លោកឧកញ៉ា ចាន់ សុឃាំង លើកឡើងអំពី “ការសិក្សាអំពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”
លោកឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកវិនិយោគ និងហិរញ្ញវត្ថុរបស់ ស.អ.ក អមជាមួយនឹងលោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាល ស.អ.ក និងលោក លន់ យ៉េង អគ្គលេខាធិការនៃលេខាធិការដ្ឋាន ស.អ.ក បានទទួលជួបស្វាគមន៍តបតាមសំណើសុំជួបប្រឹក្សាយោបល់ពីក្រុមការងារនៃអង្គភាពគ្រប់គ្រងស្រាវជ្រាវដើម្បីគាំទ្រការវិភាគវិស័យកសិកម្ម (អ.គ.ស)។
កិច្ចប្រជុំនេះ ក្នុងក្រមខណ្ឌ ASPIRE នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលដឹកនាំដោយលោក រស់ សីលវ៉ា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជានាយក អ.គ.ស ក្នុងក្របខណ្ឌ ASPIRE ដែលជំនួបនេះស្តីអំពី “ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”។
លោក ឧកញ៉ា ចាន់ សុឃាំង ក៏បានលើកឡើងថា ទាក់ទងនឹងបញ្ហាប្រឈម កាលានុវត្តភាព និងសំណើឬសំណូមពរផ្សេងៗ តបទៅតាមកម្រងសំណួរដែលខាងក្រុមការងារសិក្សាស្រាវជ្រាវរបស់ឧត្តមក...








