ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អភិបាលខេត្តកំពង់ចាម៖ ដាក់ចេញគោលការណ៍បួន ចំណុច ពាក់ព័ន្ធដីធ្លីនៅតំបន់ ខុនមាស ក្នុងស្រុកបាធាយ

អភិបាលខេត្តកំពង់ចាម៖ ដាក់ចេញគោលការណ៍បួន ចំណុច ពាក់ព័ន្ធដីធ្លីនៅតំបន់ ខុនមាស ក្នុងស្រុកបាធាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំ ពិនិត្យស្ថានភាពដីធ្លីតំបន់ ខុនមាស ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកបាធាយ និងតំណាងប្រជាពលរដ្ឋជាម្ចាស់បណ្តឹង។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍ បួនចំណុចរួមមាន ៖ ១, ចាត់តាំងលោក កែវ នាឬទ្ធិ អភិបាលរងខេត្ត ជាតំណាង អភិបាលខេត្ត ដឹកនាំក្រុមការងារ ចូលរួមជាមួយមន្ទីរជំនាញ ដោយមានវត្តមានប្រធានមន្ទីរ និងអាជ្ញាធរស្រុក ឃុំ សហការ ជាមួយព្រះរាជអាជ្ញា និងកម្លាំងមានសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្ដែង ថាតើតំបន់នោះជាដីមេទឹកពិតប្រាកដ ឬអត់? ហើយមាននៅក្នុងផែនទីក្រសួងធនធានទឹកដែរឬទេ? មានទំហំប៉ុន្មាន? ត្រូវកំណត់ឲ្យច្បាស់និងរាយការណ៍មករដ្ឋភិបាលខេត្តវិញ។...
  មន្ត្រីមន្ទីរពាណិជ្ជកម្ម ត្រូវចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពនិងត្រូវចេះម្ចាស់ការដោយខ្លួនឯង

  មន្ត្រីមន្ទីរពាណិជ្ជកម្ម ត្រូវចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពនិងត្រូវចេះម្ចាស់ការដោយខ្លួនឯង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចេះម្ចាស់ការដោយខ្លួនឯង ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តសៀមរាប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ។ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្រ...
សារលិខិតសម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ខួបលើកទី៧១នៃទិវាកុមារអន្តរជាតិ១មិថុនា

សារលិខិតសម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ខួបលើកទី៧១នៃទិវាកុមារអន្តរជាតិ១មិថុនា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អបអរសាទរ ខួបលើកទី៧១នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៩នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០ ។ ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា ។ ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែសំរាប់ឆ្នាំនេះ ទិវានេះត្រូវបានអាក់ខានមិនបានប្រារព្ធធ្វើឡើង ដោយសារតែមានការរាតត្បាតនៃជម្ងឺ កូវីដ-១៩ (covid-19) ដែលកំពុងកើតមានឡើងនៅក្នុងបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ដោយក្នុងនោះ រួមទាំងប្រទេសកម្ពុជាផងដែរ ។ ទោះបីឆ្នាំនេះប្រទេសកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជម្ងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម...
អ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងជាង៦លាននាក់នៅជុំវិញពិភពលោក

អ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងជាង៦លាននាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៦លានាក់ហើយ គឺចំនួន ៦ ២៥៩ ២៤៣នាក់ គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ កំណើននៃការឆ្លងក្នុងល្បឿនលឿននៅឡើយ ។ ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់ជាង៣៧ម៉ឺននាក់ គឺចំនួន ៣៧៣ ៦៩៦នាក់ គិតត្រឹមថ្ងៃទី១ ខែមិថុនានេះ ខណៈដែលអ្នកជំងឺកូវីដ-១៩ចំនួន ២ ៧៨៥ ៥១៦នាក់ បានជាសះស្បើយ។ សូមបញ្ជាក់ថា ក្នុងរយៈពេលមួយថ្ងៃ ឬរយៈពេល២៤ម៉ោងចុងក្រោយនេះ ចំនួនមនុស្សឆ្លងថ្មីនៃវីរុស កូវីដ-១៩នៅជុំវិញពិភពលោក មានចំនួន ១០៨ ៧៦១នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះ មានចំនួន ៣១៩០នាក់ ៕...
ត្រីក្រុសមេម៉ាយជាឈ្មោះត្រីចម្លែក ចូលចិត្តរស់នៅបាតបឹង ដែលមានភក់ រស់នៅតែម្នាក់ឯង

ត្រីក្រុសមេម៉ាយជាឈ្មោះត្រីចម្លែក ចូលចិត្តរស់នៅបាតបឹង ដែលមានភក់ រស់នៅតែម្នាក់ឯង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ត្រីក្រុសមេម៉ាយ គឺជាប្រភេទត្រីទឹកសាបមួយ ប្រភេទ ដែលរស់នៅបឹងទន្លេសាប ទន្លេ ស្ទឹង ព្រែក ឬត្រពាំង ។ ដែលមានទឹកហូរយឺតៗ ភាគច្រើនពួកវានៅស្រទាប់បាតក្រោម ដែលមានភក់ និងខ្សាច់  ត្រីប្រភេទនេះ វាចូលចិត្ដរស់នៅតែឯង ភាគច្រើន ។ លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផល ទឹកសាប នៃរដ្ឋបាលជលផល បានបញ្ជាក់ឲ្យដឹងថា ឈ្មោះត្រីនេះដូចជាចម្លែក។ ប៉ុន្តែពុំមានឯកសារយោងផ្លូវការណាមួយអះអាងនោះទេ តាមរយៈការស្រាវជ្រាវតាមតំបន់ ក៏ដូចជាការសួរនាំពីចាស់ៗ គឺត្រីក្រុសមេម៉ាយនេះ ត្រូវបានប្រជាជនកម្ពុជាយើងហៅតៗគ្នា តាំងពីយូរលង់ណាស់មកហើយ ទោះបីតំបន់ខ្លះគេហៅផ្សេង ប៉ុន្តែភាគច្រើនគឺហៅថាត្រីក្រុសមេម៉ាយ បែបនេះ ។ ត្រីក្រុសមេម៉ាយនេះ គឺស្ថិតនៅក្នុងអំបូរ Cyprinidae និងមានឈ្មោះវិទ្យាសាស្រ្ត Osteocilus vittatus ដែលជាប្រភេទត្រីមានស្រកា តែគ្មានក្រពះ និងធ្មេញនោះទេ។ ពាក់ព័ន្ធនឹងជីវចម្រុះរបស់ត្រីក្រុសមេម៉ាយនេះវិញ ។ ​ល...
លោក ចាន់ សុខឃាង ម្ចាស់សាលាន័រតុន រងការចោទប្រកាន់ថា ជំពាក់ប្រាក់គេជាងប្រាំមួយម៉ឺនដុល្លារ ហើយនៅតែមិនសង

លោក ចាន់ សុខឃាង ម្ចាស់សាលាន័រតុន រងការចោទប្រកាន់ថា ជំពាក់ប្រាក់គេជាងប្រាំមួយម៉ឺនដុល្លារ ហើយនៅតែមិនសង

ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ចាន់ សុខឃាង សកលវិទ្យាធិការសាកលវិទ្យាល័យន័រតុន រងការចោទប្រកាន់ពីអ្នកស្ត្រីម្នាក់ ប្តឹងទាមទារសំណងជាទឹកប្រាក់ជាងប្រាំមួយម៉ឺនដុល្លារអាមេរិក ដែលការទាមទារនេះមានរយៈពេលជិតពីរឆ្នាំកន្លងមកហើយ ចំពោះការខាតបង់ក្នុងកិច្ចសន្យាបង្កើតហាងកាហ្វេនៅក្នុងបរិវេណសាលា។ យោងតាមបណ្តឹង ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ របស់អ្នកស្រី ភោគ សុនីតា អាយុ៣០ឆ្នាំ ជាអតីតបុគ្គលិកសាកលវិទ្យាល័យន័រតុន បានបញ្ជាក់នៅក្នុងបណ្តឹងថា នៅដើមឆ្នាំ២០១៧ អ្នកស្រី និងលោក ចាន់ សុខឃាង បានព្រមព្រៀងគ្នាជួលទីតាំងបើកហាងកាហ្វេ នៅជាន់ខាងលើនៃសាកលវិទ្យាល័យន័រតុន ដែលមានទំហំ៥៣ម៉ែត្រក្រឡា ហើយការព្រមព្រៀងនេះត្រូវបានធ្វើឡើងដោយផ្ទាល់មាត់ ហើយចាប់ផ្តើមជួសជុលទីតាំង នៅខែមេសា ដោយគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០១៧។ ប៉ុន្តែនៅដំណាក់កាលកំពុងតែដំណើការសាងសង់បានប្រហែល៩៥ភាគរយ ស្រាប់តែឈ្មោះចាន់ សុខឃាង បានបញ្ជាឲ្យផ្អាកការជួសជុល ដោយប្រាប់ថា លោកបញ្ឈប់ការជួលហើយ។ អ្នកស្...
 សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីសង្ឃទាន និងបង្សុកូល ឧទ្ទិសមហាព្រះរាជកុសលជូនលោក ចៅឃុន ប៉ុម ពាង

 សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីសង្ឃទាន និងបង្សុកូល ឧទ្ទិសមហាព្រះរាជកុសលជូនលោក ចៅឃុន ប៉ុម ពាង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទាន និងបង្សុកូល ឧទ្ទិសមហាព្រះរាជកុសលជូនលោក ចៅឃុន ប៉ុម ពាង ដែលត្រូវជាព្រះមាតាបង្កើតរបស់ព្រះអង្គ ក្នុងឱកាសខួបថ្ងៃ​ប្រសូត្រ​នៃលោក ​ចៅ​ឃុន​ ប៉ុម​ពាង​ នាបរិវេណវត្តបុទុមវត្តីរាជវររាម រាជធានីភ្នំពេញ ។ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។    ...
លោក ថោង ខុន និងលោក សាយ សំអាល់ គាំទ្រចំពោះប្រជាសហគមន៍មូលដ្ឋានលើការបង្កើតផែនការ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ផ្លាស់ប្តូរមុខរបរដើម្បីកំណើនជីវភាព

លោក ថោង ខុន និងលោក សាយ សំអាល់ គាំទ្រចំពោះប្រជាសហគមន៍មូលដ្ឋានលើការបង្កើតផែនការ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ផ្លាស់ប្តូរមុខរបរដើម្បីកំណើនជីវភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ធំ៖ លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញការគាំទ្ររួមគ្នាចំពោះបងប្អូនប្រជាសហគមន៍មូលដ្ឋានលើការបង្កើតផែនការ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ផ្លាស់ប្តូរមុខរបរដើម្បីកំណើនជីវភាព ។ លោករដ្ឋមន្ត្រីទាំង ២ បានថ្លែងបែបនេះ នៅក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋជិត ៣០០នាក់ នៅក្នងសហគមន៍អូលួ ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០។ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាសប្បាយរីករាយពេលបងប្អូនសម្រេចជោគជ័យក្នុងការបង្កើនជីវភាពរបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យប្រជាសហគមន៍ រួមគ្នាបង្កើត សហគមន៍និងចុះបញ្ជីស្របតាមច្បាប់។ ចំពោះសំណើរបស់ប្រជាពលរដ្ឋ ក្រសួងជំនាញបានបើកបេះដូងចំហ ប៉ុន្តែត្រូវអនុវត្តតាមវិធីច្បាប់ត្រឹមត្រូវ។ លោក សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងថា ក្នុងនាមជាអាជ...
សារសម្តេចតេជោ”ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា”

សារសម្តេចតេជោ”ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារសម្តេចតេជោ"ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេស កម្ពុជា" ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបបន្ថែមលើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០ ២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រ ដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។ ក្នុងករណីប្រសិនបើមានការបញ្ឈប់អោយចរាចរណ៍ ចាយលុយក្រដាសប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អនិង​ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕...