ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះ សីហនុ និងថ្នាក់ដឹកនាំបាននាំយកថវិការចំនួន៣ ម៉ឺនដុល្លារអាមេរិក ដើម្បីឧបត្ថម្ភគាំទ្រដល់​សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត

លោកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះ សីហនុ និងថ្នាក់ដឹកនាំបាននាំយកថវិការចំនួន៣ ម៉ឺនដុល្លារអាមេរិក ដើម្បីឧបត្ថម្ភគាំទ្រដល់​សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះ សីហនុ និងថ្នាក់ដឹកនាំ កាលពីពេលថ្មីៗនេះបាននាំយកថវិការចំនួន ៣០,០០០ (សាមសិបពាន់) ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភគាំទ្រដល់​សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។ ក្នុងពិធីអបអរខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ក្រោមអធិបតីភាព លោក គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។...
រដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលកំពង់ធ្វើការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម

រដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលកំពង់ធ្វើការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលកំពង់ធ្វើការអភិវឌ្ឍដំណាំ កសិ-ឧស្សាហកម្ម (ខ្សែច្រវាក់ផលិតកម្មដំណាំចេកអំបូងលឿង មៀនប៉ៃលិន ទុរេន ក្រូចថ្លុង ខ្មុរការ៉ុត) ដែលមានទីតាំងស្ថិតក្នុងភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លោកឧកញ៉ា ហេង ឡុង បានជម្រាបជូន លោករដ្ឋ មន្រ្តីថា បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងដាំដុះដំណាំ ចេកចំនួន ១ ០០០ហត ក្រូចថ្លុងចំនួន ៧៨ហត មៀនប៉ៃលិន ២៤០ហត ទុរេន ១៤៥ហត និងខ្នុរការុត ១២៥ ហត។ ចម្ការនីមួយៗ ត្រូវបានរៀប ចំឡើងតាមលក្ខណៈបច្ចេ កទស មានប្រព័ន្ធស្រោចស្រព និងប្រព័ន្ធប្រមូល ផលចេញពីចំការកន្លែងវេចខ្ចប់ ឃ្លាំងស្តុក ថ្នាលបណ្តុះកូន អាងស្តុក និងប្រព័ន្ធចែកចាយទឹក។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង១០ ដែលទទួលបានគោលការណ៍អនុញ្ញាតនាំផ្លែចេកស្រស់ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងរយ:ពេល ៥ខែ ដើមឆ្នាំ២០២០ ក្រុមហ៊ុនបាននាំចេញចេ...
អ្នកជំនាញថា ក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច និងសូមចូលរួមលើកទឹកចិត្តដល់សាធារណជន

អ្នកជំនាញថា ក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច និងសូមចូលរួមលើកទឹកចិត្តដល់សាធារណជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យោងតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ ចំពោះសាធារណជនថា ក្រដាស ប្រាក់១ ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច និងសូមចូលរួមលើកទឹកចិត្តដល់សាធារ ណជន ឲ្យប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ។  
អភិបាលខេត្តកំពង់ចាម ៖ យកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋគ្មានទីពឹងចំនួន៦០ គ្រួសារនៅស្រុកចំការលើ

អភិបាលខេត្តកំពង់ចាម ៖ យកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋគ្មានទីពឹងចំនួន៦០ គ្រួសារនៅស្រុកចំការលើ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការចំនួន៦០ គ្រួសារ នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម​ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ ។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត បាននាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេច តែងតែបារម្ភ និងគិតគូរអំពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់ស្ថានភាព និងកាលៈទេសៈ ដោយមិនរើសអើងឡើយ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ជានិច្ចកាល សម្ដេចបានចាត់ឲ្យតំណាងចុះជួយអន្តរាគមន៍ ដោះស្រាយការលំបាករបស់បងប្អូន ឲ្យបានទាន់...
បុរសរងគ្រោះពីសំណាក់មន្ត្រីតុលាការ ប្តឹងដិតចិត្តចៅក្រមសាលាឧទ្ធរណ៍ ចាត់ទុកចៅក្រមរូបនេះ គឺល្អៀងទៅភាគីម្ខាង

បុរសរងគ្រោះពីសំណាក់មន្ត្រីតុលាការ ប្តឹងដិតចិត្តចៅក្រមសាលាឧទ្ធរណ៍ ចាត់ទុកចៅក្រមរូបនេះ គឺល្អៀងទៅភាគីម្ខាង

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ បុរសឈ្មោះ ឃិន សាមន ដែលតែងតែអះអាងថា ជាជនរងគ្រោះដោយអំពើអយុត្តិធម៌ពីសំណាក់មន្ត្រីតុលាការ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានដាក់ពាក្យប្តឹងដិតចិត្តលោកចៅក្រមសាលាឧទ្ធរណ៍ ដោយចាត់ទុកថា ចៅក្រមរូបនេះ មានគតិល្អៀង មិនអាចផ្តល់យុត្តិធម៌ឲ្យគាត់បាន។ លោក ឃិន សាមន អាយុ៥៧ឆ្នាំ រស់នៅក្នុងសង្កាត់អន្លង់ក្ងាន ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រាប់លោក យូ ប៊ុនឡេង ប្រធានសាលាទ្ធរណ៍ភ្នំពេញ នៅក្នុងបណ្តឹងដិតចិត្តថា «សាលាឧទ្ធរណ៍បានជំនុំជម្រះសារជាថ្មី ចំពោះដីកាសម្រេច លេខ២០ ក្រ.VII ភស/ដកស ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ហើយបានសម្រេចសេចក្ដីតាមដីកាសម្រេច លេខ១០ ក្រ V “វ” ដកស ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដែលមានខ្លឹមសារថា៖ ទទួលពាក្យបណ្ដឹងជំទាស់លេខ ៣៩៨  ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ របស់ខ្ញុំបាទ និងលុបចោល ដីកាសម្រេចអនុញ្ញាតឲ្យលក់លេខ៣៦៧ ត.រ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ» លោក ឃិន សាមន បានបញ្ជ...
អត្រាគ្មានការងារធ្វើធ្លាក់ចុះ២.៦ភាគរយកាលពីខែមេសាកន្លងនៅប្រទេសជប៉ុន

អត្រាគ្មានការងារធ្វើធ្លាក់ចុះ២.៦ភាគរយកាលពីខែមេសាកន្លងនៅប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា អត្រាគ្មានការងារធ្វើនៅប្រទេសជប៉ុន បានធ្លាក់ចុះ២.៦ភាគរយ កាលពីខែមេសា ឆ្នាំ២០២០នេះ ដោយសារផលប៉ះពាល់ពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ កំណើននៃអត្រាមនុស្សការងារធ្វើនៅប្រទេសជប៉ុន បានកើនឡើងខ្ពស់កាលខែមេសា នៅពេលដែលរដ្ឋាភិបាលនៃប្រទេសនេះ បានដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ខណៈដែលវីរុសនេះបានឆ្លងរាលដាលខ្លាំង ។ រហូតដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលនៅមិនទាន់បើកប្រទេសឡើងវិញទាំងស្រុងនៅឡើយទេ ខណៈដែលការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះបានស្ងប់ស្ងាត់បន្តិចហើយ ហើយចំនួនមនុស្សអត់ការងារធ្វើនៅតែបន្តកើនឡើង ៕...
តុលាការខេត្តព្រះសីហនុ ចេញដីកាបង្កាប់ឲ្យចាប់ខ្លួនមេខ្លោងឈ្មោះ ញ៉ក់ គឹមតុង ពាក់ព័ន្ធការទន្ទ្រានលើដីតំបន់ហាមឃាត់ ដែនជម្រកសត្វព្រៃពយម៉ាចូវ

តុលាការខេត្តព្រះសីហនុ ចេញដីកាបង្កាប់ឲ្យចាប់ខ្លួនមេខ្លោងឈ្មោះ ញ៉ក់ គឹមតុង ពាក់ព័ន្ធការទន្ទ្រានលើដីតំបន់ហាមឃាត់ ដែនជម្រកសត្វព្រៃពយម៉ាចូវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោក កែវ មុនី ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកា បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ញ៉ក់ គឹមតុង ពាក់ព័ន្ធនិងបទល្មើស កាប់រានព្រៃ ហ៊ុំព័ទ្ធ កាន់កាប់ដីព្រៃរបស់រដ្ឋ ដោយខុស  ច្បាប់ ប្រព្រឹត្តនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦  បទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោស តាមបញ្ញាតិមាត្រា៩៧ នៃច្បាប់ស្តីពីព្រៃឈើ ។ សូមបញ្ជាក់ថា ដីតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់  គឺជាតំបន់ដែលរាជរដ្ឋាភិបាលបាន សម្រេចដាក់ក្នុងគម្រោងអភិវឌ្ឍន៏ទេសចរណ៍នាគរាជ រូចរាល់អសហើយ ដោយគម្រោង នេះ មានវិសាលភាព គ្របដណ្តប់ទៅលើតែដី ស្ថិតក្នុងផែនទី គម្របព្រៃឈើឆ្នាំ២០២០ តែប៉ុណ្ណោះ តែអ្វីដែលគួរកត់សម្គាល់ គម្រោងទេសចរណ៏នាគរាជនោះរហូតមកដល់ពេលនេះ ហាក់មិនទាន់មានការចាប់ផ្តើមនៅឡើយទេ ។ បច្ចុប្បន្នដីតំបន់ខាងលើនេះ ត្រូវបានចូលកាន់កាប់គ្រប់គ្រងពីសំណាក់ក្រុមអនាធិបតេយ្យដោយខុសច្...
លោក អ៊ុន ចាន់ដា បិទវគ្គបណ្តុះបណ្តាលកងកិត្តិយស និងមន្ត្រីនគរបាលថ្មីជំនាន់ទី១ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

លោក អ៊ុន ចាន់ដា បិទវគ្គបណ្តុះបណ្តាលកងកិត្តិយស និងមន្ត្រីនគរបាលថ្មីជំនាន់ទី១ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកងកិត្តិយស និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីនរគបាលថ្មីជំនាន់ទី១ ចំនួន១០០នាក់ នៃស្នកការដ្ឋានខេត្តកំពង់ចាម។ ពិធីបិទវគ្គនេះ មានការអញ្ចើញចូលរួមពីលោក ឯម កុសល ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ស្នងការរង និងមន្ត្រីនគរបាលជាច្រើនរូបទៀត។ តាមរបាយការណ៍របស់លោកស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដោយអនុវត្តតាមផែនការសកម្មភាពឆ្នាំ២០២០ របស់ស្នងការរដ្ឋាននគរបាលខេត្ត ស្តីពីការបង្កើនធនធានមនុស្ស លើកកម្ពស់សមត្ថភាពជំនាញ ការគោរពវិន័យ ភាពថ្លៃថ្នូរមន្រ្តីនគរបាលជាតិ ស្របតាមវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ត បានបើកវគ្គបណ្តុះបណ្តាលរយៈពេល១៥ថ្ងៃ ដល់កងកិត្តិយសចំនួន៤១នាក់ ដែលមកពីតាមអង្គភាព-ការិយាល័យជំនាញ និងបានបើកវគ្គបណ្តុះបណ្តាលបឋមដល់មន្ត្រីនគរបាលក្របខ័ណ្ឌថ្មីជំនាន់ទី១ រយៈពេល៣...
ប្រមុខការទូត៤ប្រទេស បង្ហាញក្តីបារម្ភពីសកម្មភាពចិនលើហុងកុង

ប្រមុខការទូត៤ប្រទេស បង្ហាញក្តីបារម្ភពីសកម្មភាពចិនលើហុងកុង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រមុខការទូតរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងកាណាដា បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៩ ខែឧសភានេះ បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពផ្នែកនយោបាយរបស់ប្រទេសចិនទៅលើទីក្រុងហុងកុង ។ នេះយោងតាមការចុះផ្សាយរបស់ NHK World-Japan ។ សេចក្តីថ្លែងការណ៍រួមរបស់ប្រមុខការទូតនៃប្រទេសទាំង៤ ត្រូវបានធ្វើឡើងក្រោយពីសមាជិកសភាប្រជាជនចិន បានបោះឆ្នោតកាលពីថ្ងៃទី២៨ ខែឧសភានេះ ដោយអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ដាក់ឲ្យទីក្រុងហុងកុងអនុវត្តនៅពេលខាងមុខ ក្នុងសម្លេង២៨០០សម្លេងគាំទ្រ ១សម្លេងប្រឆាំង និង៦សម្លេងអនុប្បវាទ ។ ច្បាប់សន្តិសុខជាតិដែលប្រទេសចិននឹងដាក់ឲ្យទីក្រុងហុងកុងអនុវត្តនោះ គឺត្រូវបានចែកពីការហាមឃាត់អំពើអប្បគមន៍ ឬការផ្តាច់ខ្លួន ហាមឃាត់ការជ្រៀតជ្រែក ឬលូកដៃពីប្រទេសដទៃ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម ៕...