
តួលេខពីក្រសួងសេដ្ឋកិច្ចបង្ហាថា«ទឹកប្រាក់វិនិយោគលើវិស័យសំណង់បានកើនឡើងជាង ៧ពាន់លានដុល្លារ»
ទំហំនៃការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសមានតម្លៃទឹកប្រាក់កើនឡើងសរុបប្រមាណជាង៧ លានដុល្លារអាមេរិក ក្នុងគម្រោងវិនិយោគថ្មីប្រមាណជាង ៤ពាន់គម្រោង ដែលគ្រោងសាងសង់លើផ្ទៃក្រឡាប្រមាណជាង១៥លានម៉ែត្រការ៉េ។
នាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ពាក់ព័ន្ធនឹងគម្រោងវិនិយោគលើវិស័យសំណង់ គិតមកដល់ត្រឹម ខែតុលា ឆ្នាំ២០១៩ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់សរុបទូទាំងប្រទេសជាក់ស្តែងក្នុងខែតុលា ឆ្នាំ២០១៩ មានចំនួនប្រមាណ ៥៣៤ គម្រោង ដោយគ្រោងសាងសង់លើផ្ទៃដីជាង ២ លានម៉ែត្រក្រឡាក្នុងទំហំវិនិយោគជាទឹកប្រាក់ប្រមាណជាង ១ ពាន់លានដុល្លារអាមេរិក។
បើគិតរយៈពេល ១០ ខែ ឆ្នាំ ២០១៩ គម្រោងសាងសង់ថ្មីមានចំនួនប្រមាណ ៤ ១៥២ គម្រោង ក្នុងនោះ មានតម្លៃនៃទំហំវិនិយោគនៅលើវិ...